មានគេហទំព័រជាច្រើនដែលបានផ្តល់ឯកសារដើម្បីរៀនត្រៀមប្រឡងGRE
ដែលជាវិញ្ញាសារប្រឡងមាត្រដ្ឋានអន្តរជាតិ
សម្រាប់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា(បរិញ្ញាប័ត្រជាន់ខ្ពស់
និងបណ្ឌិត) នៅក្រៅប្រទេស
ដែលទទួលស្គាល់ដោយសាកលវិទ្យាល័យលំដាប់អន្តរជាតិជាច្រើននៅលើ
សកលលោកដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ។ល។ ប៉ុន្តែថ្ងៃនេះ
«គំនិត»សូមលើកយកមកចែករំលែកគេហទំព័រចំនួន៥ ដែលជាគេហទំព័រល្អៗ សម្រាប់រៀនប្រឡងវិញ្ញាសារ GRE នេះដល់បេក្ខជនដែលមានបំណងប្រឡង
និងប្រិយមិត្តដែលមានចំណាប់អារម្មណ៍។ ដូច្នេះ នៅចាំអីទៀត
ទៅមើលទាំងអស់គ្នា
តើមានគេហទំព័រអ្វីខ្លះដែលផ្តល់ឯកសាររៀនត្រៀមដោយឥតគិតថ្លៃ?
១- Jumbo Tests (http://gre.jumbotests.com/)
JumboTests គឺជាគេហទំព័រមួយ
ក្នុងចំណោមគេហទំព័រដ៏ល្អបំផុតដែលផ្តល់ មេរៀន គន្លឹះ វិធី
និងវិញ្ញាសារប្រឡងសាកល្បងសម្រាប់ការប្រឡងGREដោយឥតគិតថ្លៃ។
នៅទីនេះ
អ្នកអាចរកនូវរាល់ឯកសារដែលទាក់ទងទៅនឹងការប្រឡងទាំងបីផ្នែក
(ការអាន គណិតវិទ្យា+តក្កវិជ្ជា ការសេរសេរ)។ បន្ថែមជាងនេះទៅទៀត
គេហទំព័រនេះ មានលំហាត់គំរូជាច្រើន ដែលអនុញ្ញាត្តិឲ្យ
អ្នកធើ្វការវឹកហាត់ បង្កើនសមត្ថភាព
ក្នុងការដោះស្រាយលំហាត់អោយកាន់តែមានប្រសិទ្ធភាព។ ក្រៅពីនេះ
JumboTests បានផ្តល់នូវវិញ្ញារប្រឡងគំរូពេញលេញ ចំនួន៦ សម្រាប់ឲ្យ
អ្នកធ្វើ តេស្តសមត្ថភាព ថាតើអ្នកអាចបានពិន្ទុប៉ុន្មាន។
២-GRE Practice Test (http://www.grepracticetest.org/)
GRE Practice Test
ក៏ជាគេហទំព័រមានប្រជាប្រិយផងដែរសម្រាប់ការរៀនត្រៀមប្រឡងGRE
នេះ។ វាផ្តល់រាល់នូវគន្លឹះ មេរៀនផ្សេងៗដែរជួយឲ្យ
អ្នកទទួលបានជោគជ័យក្នុងការប្រឡងក្នុងពេលខាងមុខ។
គេហទំព័រនេះក៏បានផ្តល់នូវវិញ្ញាសារគំរូពេញលេញ២ផងដែរសម្រាប់ធ្វើ
តេស្តសាកល្បង ដើម្បីឲ្យ អ្នកអាចរកចំណុចខ្សោយ
និងចំនុចខ្វះខាតរបស់ខ្លួន។
៣-Mission GRE (http://www.missiongre.com/)
Mission GRE
គឺជាគេហទំព័រដ៏ល្អមួយទៀតដែលអាចជួយឲ្យអ្នកទទួលបានលទ្ធផលល្អ
ក្នុងការប្រឡង។
វាផ្តល់នូវរាល់ឯកសារដែលទាក់ទងទៅនឹងគ្រប់ផ្នែកទាំងអស់របស់GRE
ដោយបែងចែកជាមាតិកា ធ្វើឲ្យ
អ្នកងាយស្រួលក្នុងការជ្រើសរើសចំណុចណាមួយសម្រាប់ធ្វើការសិក្សា។
៤- My GRE Tutor (http://www.mygretutor.com/)
My GRE Tutor
គឺជាគេហទំព័រមួយផ្សេងទៀតដែលជួយរៀបចំខ្លួនអ្នកមុនការប្រឡង
GREចូលមកដល់។ ប៉ុន្តែ
មុននឹងអាចចូលទៅប្រើប្រាស់ឯកសារក្នុងគេហទំព័រនេះបាន
អ្នកត្រូវតែធ្វើការចុះឈ្មោះដើម្បីទទួលបានគណនី
ផ្ទាល់ខ្លួនជាមុនសិន។ ការចុះឈ្មោះគឺងាយស្រួលប៉ុណ្ណោះ
តែប្រសិនបើអ្នកមានបញ្ហាក្នុងការចុះឈ្មោះនោះ
អ្នកអាចសាកសួរ«គំនិត» បាន។
៥- GRE Guide (http://www.greguide.com/gre-practice-tests.html)
គេហទំព័រចុងក្រោយដែរ«គំនិត»ចែករំលែកថ្ងៃនេះ គឺGRE Guide។
វាជាគេហទំព័រដ៏មានប្រសិទ្ធភាពមួយដែលជួយឲ្យ
អ្នកធ្វើការរៀនត្រៀមមុនការប្រឡងចូលមកដល់។
លំហាត់អនុវត្តគឺបែកចែកជាផ្នែកៗ
ដែលអាចឲ្យអ្នកធ្វើការជ្រើសរើសយ៉ាងងាយស្រួល។
តើអ្នកមានដឹងគេហទំព័រណាដែលល្អៗ ទៀតទេ? បើមាន កុំភ្លេចចែករំលែកជាមួយ«គំនិត»ផង។
http://kumnit.com/1153/
