Social Icons

ហ្សែ​ន​ដែល​រំញោច​ឲ្យ​មានការ​ឈឺចាប់​ត្រូវបាន​រកឃើញ​

ហ្សែ​ន​ដែល​បណ្តាល​ឲ្យ​យើង​មានការ​ឈឺចាប់​ក្នុង​រាងកាយ​ត្រូវបាន​រកឃើញ និង ត្រូវបាន​គេ​ដាក់ឈ្មោះ​ឲ្យ​ថា "HCN2 " ។ វា​ត្រូវបាន​គេ​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​របស់​សាកលវិទ្យាល័យ Cambridge ។ ការរកឃើញ​នេះ ត្រូវបាន​គេ​ប្រកាស​ផ្សាយ​តាមរយៈ US jurnal Science ។ ដោយ​ការរកឃើញ​នេះ​វា​នឹង​បើក​ទំប័រ មួយ​ថ្មី​ទៀត ដើម្បី​ផលិត​ថ្នាំ សម្រាប់​ទប់ស្កាត់​ហ្សែ​ន​នោះ កុំ​ឲ្យ​វា​ធ្វើ​សកម្មភាព និង បញ្ឈប់​ការឈឺចាប់​ទាំងស្រុង​តែម្តង ។ ហ្សែ​ន "HCN2" វា​មាន​មុខងារ​មួយ​គឺ​បញ្ជូន និង រំញោច​ភាពឈឺចាប់​ទៅតាម​រយៈ​សរសៃ និង ចុង​សរសៃ គេ​បានដឹង​ពី​បញ្ហា​នេះ​មកជា​ច្រើន​ឆ្នាំ​មកហើយ តែ​របៀប​ដែល​វា​បង្កើត​ឲ្យ​មានការ​ឈឺចាប់ មិនអាច​ឲ្យ​គេ​យល់បាន​សោះ​ថា តើ​វា​ដំណើការ​ដោយ​របៀប​ណា​? ដោយសារ​វា​មាន​ហ្សែ​ន​មួយទៀត ដែលមាន​ឈ្មោះថា "HCN4 " មាន​តួនាទី​មួយ​ដោយឡែក​គ្រប់គ្រង ទៅលើ​ហ្វ្រេ​កង់​របស់​ចរន្តអគ្គិសនី ដែលជា​សកម្មភាព​មួយ​ទាក់ទង​ដល់​ដំណើរការ​របស់​បេះដូង​យើង ។​ ​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កាត់​ស្មានថា "HCN2" អាចមាន​សកម្មភាព​ស្រដៀង "HCN4 " ដែរ គឺ​វា​គ្រប់គ្រង​ទៅលើ​ភាព​រំញោច​របស់​ចរន្ត​អ​គិ្គ​ស​នី ទៅលើ​តួនាទី​របស់​អារម្មណ៍​ឈឺចាប់​ដែល​កើតមាន​តាមរយៈ​សរសៃ ។​
​ ​ដើម្បី​សិក្សា​ពី​បញ្ហា​នេះ​ក្រុម​វិស្វករ​ដែលជា​អ្នកស្រាវជ្រាវ​លើ​បញ្ហា​ នេះ បាន​ដកយក​ចេញ "HCN2 " ចេញពី​សរសៃ​បន្ត​ឲ្យ​មានការ​ឈឺចាប់​, បន្ទាប់មក​ពួកគេ​បាន​សាកល្បង​ពិសោធន៍​ដោយ​ប្រើ​វិធី​រំញោច​មួយ​តាមបែប​សិប្ប ​និមិត្ត​ទៅលើ​សរសៃឈាម​ដែល​គេ​បាន​បណ្តុះ​សម្រាប់​ការពិសោធន៍​ដើម្បី​ ចង់ដឹងថា នៅពេលដែល​គ្មាន​តួនាទី​របស់ "HCN2" តើ​ការឈឺចាប់​អាច​កើតមាន​ដែរឬទេ ? ដូច្នេះ ដើម្បី​បកស្រាយ​ឲ្យ​ឃើញ​ពី​ការពិត​គេ​បាន​បង្កើត​ឲ្យ​មាន ឧបករណ៍​ពិសោធន៍​តូច​មួយ ដោយ​ប្រើ​សត្វ​កណ្តុរ​សម្រាប់​សាកល្បង ។ ដំបូង​គេ​បាន​ដកយក​ហ្សែ​ន "HCN2 " ចេញពី​ក្នុង​ខ្លួន​របស់​សត្វ​កណ្តុរ​នោះ ។ បន្ទាប់មក​នោះគេ​បាន​បង្កើត​ឲ្យ​មាន ការឈឺចាប់​ផ្សេងគ្នា​ដល់​សត្វ​កណ្តុរ និង វាស់​ស្ទង់​មើល​ពី​ហ្វ្រេ​កង់ របស់​ការឈឺចាប់ ដែល​នឹង​បង្កឡើង ។​
​ ​អ្វីដែល​គេ​បាន​រកឃើញ គឺ​គួរ​ឲ្យ​មោទនភាព​បំផុត ព្រោះ​កណ្តុរ​ដែល​គេ​បាន​ដកយក "HCN2" ចេញ​នោះ មិន​ទទួល​ការឈឺចាប់​ដែល​ខ្លាំង​នោះឡើយ តែ​ការឈឺចាប់​បែប​សាមញ្ញ​ធម្មតា ។ នៅមាន​មុខងារ​ជាធម្មតា​គ្មាន​ប៉ះពាល់​ឡើយ ។​
​ ​លោក​សាស្ត្រ​ចា​រ្យ Peter MC Nanghton ដែលជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ​បាន​ពន្យល់ថា "​បន្ទាប់ពី​យើង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ទៅលើ​សត្វ​កណ្តុរ​ដែល​បាន​កែ​ហ្សែ​ន HCN2 (​ដកយក​ចេញ​) យើង​បាន​រកឃើញថា ការឈឺចាប់​បែប​ធ្ងន់ធ្ងរ​បណ្តាលមកពី​របួស ឬ ដោយ​ប្រការ​ណាមួយ​អាច នឹងត្រូវ​បំបាត់​បាន​ទាំងស្រុង ដោយ​ការបង្កើត ត្រូវមាន​ថ្នាំ​សំរាប់​ទប់ស្កាត់​ហ្សែ​ន HCN2 កុំ​ឲ្យ​មាន​សកម្មភាព ។ ការរកឃើញ​នេះ វា​នឹង​បើក​ឲ្យ​មានការ​អភិវឌ្ឍន៍​មួយ​ថ្មី​ទៅលើ​វិធី​ដែល​មនុស្ស​យើង​អាច​គ្រប់គ្រង​ទៅដល់​ការឈឺចាប់​ទាំងឡាយ​ដែល​ធ្ងន់ធ្ងរ តែ​វា​មិនមាន​ប៉ះពាល់​ដល់​ការឈឺចាប់​តិចតួច​បែប​ធម្មតា​នោះឡើយ ។​
​ ​អារម្មណ៍​ឈឺចាប់ (​មិនមែន​ឈឺចិត្ត​ទេ​) វា​កើតមាន​ចំពោះ​មនុស្ស​គ្រប់ៗ​គ្នា មនុស្ស​យើង​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង ២០០​ពាន់​លាន​ដុល្លារ ដើម្បី​បំបាត់​ការឈឺចាប់​ដែល​កើតមានឡើង​ចំពោះ​ខ្លួន​យើង​ក្នុង​មួយឆ្នាំៗ ។​
​ ​ការឈឺចាប់​វា​មាន​ពីរ​ដំណាក់កាល ដំបូង​ថា បន្ត​ឲ្យ​មានការ​ឈឺចាប់​តិចតួច​ទេ បន្ទាប់ពីនោះ​ភាព​រំញោច​របស់​វា កើន​ឡើងជា​លំដាប់​ទៅកាន់​កន្លែង​ដែល​ឈឺ​នោះ បង្កើតបានជា​ការឈឺចាប់​មួយ ដែល​ច្រើនឡើងៗ គឺ​បានន័យថា វា​ធ្វើ​ឲ្យ​យើង​ឈឺ​ខ្លាំង​ឡើងៗ ហើយ​ទាំងអស់នេះ​គឺជា​តួនាទី​របស់​ហ្សែ​ន HCN2 នោះឯង ៕