Social Icons

តើឥរិយាបទ​ដងខ្លួន​មានគុណ​សម្បត្តិ​ដូចម្តេច?


មាន​ឥរិយាបទ​ល្អ​មិន​ត្រឹមតែធ្វើ​អោយ​ខ្លួន​យើង​មើល​ទៅស្អាត​សមសួន​ទេ ថែមទាំង​មានសារះ​ប្រយោជន៍​ចំពោះ​សុខភាព​ទៀត​ផង។ ​ការអង្គុយនិង​ការឈរ​ត្រង់ខ្លួន ដែល​មិនអោន​ទទ្រម ឬ មិន​ទ្រេតទ្រោត គឺជា​ឥរិយាបទ​ដែល​យើង​គ្រប់​គ្នាគួរ​ប្រកាន់​យក។

ដើម្បីអាចធ្វើបានទាមទារអោយមានកាហ្វឹកហាត់ ហើយនិងការតាំងចិត្តខ្លាំង ជាពិសេសប្រសិនបើ​​អ្នក​កំពុង​ស្ថិតក្នុង​ស្ថានភាព​ដែលមាន​ឥរិយាបទ​ដងខ្លួនមិនល្អ។​ ទោះជាយ៉ាងណា ក៏ដោយ កំលាំង​ដែល​ចំណាយដើម្បីអោយមានឥរិបទដងខ្លួនល្អនោះ វាសក្កិសមនិងចំណាយ។

ធ្វើអោយរូបរាងរបស់អ្នកកាន់តែល្អឡើង


ឥរិយាបទល្អបង្ហាញចេញនូវភាពជឿជាក់ និង ភាពមានសុវត្ថិភាព ហើយមើលទៅគ្រាន់បើជាងរាង​ទទ្រមនោះឆ្ងាយណាស់។ បន្ថែមពីលើនេះទៀត ការ​ឈរ​ត្រង់​ដង​ខ្លួន​និង​ស្មា​បើក​ត្រង់ អាចធ្វើ​អោយ​​អ្នក​មើល​ទៅរាង​រៀវ​ជាងមុន។ នៅពេលដែ​ល​អ្នក​ឈរ​ត្រង់ខ្លួន ពោះរ​បស់អ្នក​នឹងរាង​រាបចូល​ដោយខ្លួន​ឯង កាត់បន្ថយ​នូវភាព​លៀនចេញ ដែល​អាច​​កើត​​មាន​ឡើង​​​នៅ​ផ្នែក​ក្បាល​ពោះ។​​ឥរិយាបទ​ដង​ខ្លួន​ល្អក៏ធ្វើ​អោយអ្នក​មើល​ទៅខ្ពស់​ជាង​មុន ហើយមិន​បង្កជា​ផល​ប៉ះ​ពាល់​ដល់​សម្រស់​រូប​រាង​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ឈរ រួម​​ទាំង​​ពេល​ដែល​​​អ្នក​​អង្គុយ​លើកៅអី​ផងដែរ​។​ មនុស្ស​ម្នាក់​ដែល​អង្គុយ​ទៅ​ខ្ពស់​ហើយមាន​ស្មាទាំង​ពីបើក​ទៅក្រោយ មើល​ទៅ​ដូចជា​ស្ថិត​ក្នុង​សភាព​ងាយ​ស្រួល​មិន​ប្រឹង ហើយ​​មាន​​ភាព​​ជឿ​ជាក់​លើអ្វី​ដែលគេកំពុងធ្វើ។ ផ្ទុយទៅវិញ មនុស្សដែលទទ្រម ឬ ផ្តេកផ្តួលទ្រេតទ្រោតលើកៅអី បង្ហាញនូវភាពពិបាកចិត្ត គ្មាន​ចំណាប់​អារម្មណ៍​លើអ្វីដែលគេកំពុង​ធ្វើ និង ភាព​​ខ្ជិល​ច្រអូស​ទៀតផង។

ធ្វើអោយសុខភាពសន្លាក់និងឆ្អឹងពួរខ្នងរបស់អ្នកប្រសើរឡើង


ឥរិយាបទមានសារះសំខាន់ខ្លាំងណាស់សំរាប់ក និង ឆ្អឹងពួរខ្នងរបស់អ្នក។ នៅពេលអ្នកធ្វើទ្រមៗ អ្នកដាក់បន្ទុកមិនចាំបាច់ទៅលើខ្នងនិងក ហើយដែលអាចបង្កជារោយក ឈឺផ្នែក​ខាង​ក្រោមនៃខ្នង​ហើយសូម្បីតែcarpal​ tunnel។ ជាងនេះទៅទៀតឥរិយាបទមិនល្អ អាច​បណ្តាល​អោយ​សន្លាក់​មានភាព​មិនប្រក្រតី​ដែលអាច​បណ្តាលជា arthritis ។ ឥរិយាបទ​មិន​ល្អ​​អាច​បណ្តាល​អោយ​ឆ្អឹង​ពួរ​ខ្នង​របស់​អ្នក​ជាប់​គាំង​​ក្នុង​ទីតាំង​មិន​ប្រក្រតី។ ស្ថានភាព​ទាំងនោះ​អាច​បណ្តាលអោយ​កើតជា​ការបំផ្លាញ​ដល់ disc ឬ សរសៃរ, សរសៃរឈាមរួមតូច។

បង្កើននូវភាពប្រសើរនូវសុខភាពសរីរាង្គរបស់អ្នក


រាងកាយទាំងមូលរបស់អ្នកបានទទួលនូវប្រយោជន៍​នៅពេល​អ្នក​មាន​ឥរិយាបទ​ល្អ។ ​នៅពេល​ដែល​​​អ្នក​យោង​​ខ្លួន​​របស់​​អ្នក​ទៅ​តាម​អ្វីដែល​ធម្មជាតិ​បង្កើត​មក ជាមួយ​​និង​​ស្មាបើក​​ទៅ​ក្រោយ​​ហើយ​ឆ្អឹង​​ខ្នង​របស់​អ្នក​មាន​ស្ថានភា​ព​ត្រង់ នោះ​សរីរាង្គ​ក្នុង​ខ្លួន​របស់​អ្នក​នឹង​ស្ថិត​ក្នុង​សភាព​សមរម្យ​ក្នុង​រាង​​កាយ​របស់អ្នក។ នៅ​ពេលដែល​អ្នក​អោន​ទ្រេតទ្រោត ឆ្អឹងពួរ​​ខ្នង​​របស់​​អ្នក​រំកិល​ចុះឡើង​ដែល​ជាហេតុ​បណ្តាល​អោយ​សរីរាង្គ​ចុង​បញ្ចប់​ស្ថិត​នៅក្នុង​ទីតាំង​ដែលវាមិន​គួរស្ថិតនៅ។ កាល​ដែលវា​ស្ថិតនៅ​ទី​កន្លែង​ដែលគួរ​នោះ បណ្តាល​អោយ​​សរីរាង្គ​ធ្វើការ​​មិនបាន​ល្អ។ ជាង​នេះផង​ដែរ ធ្វើ​អោយ​ចលនា​ឈាម​ដំណើរ​ការ​មិន​បានល្អ។ ការ​​ឈរ​​ត្រង់​​ខ្លួន​​ក៏ជួយ​ទប់​​ស្កាត់​​នូវ​​សំពាធ​​មិន​​ចាំ​បាច់​មួយ​​ចំនួន​​ទៅ​​លើ​​សរីរាង្គ​​របស់អ្នក,​ហើយ​និង​​សាច់​ដុំ និង សរសៃតឆ្អឹងត្រង់សន្លាក់។
(អត្ថបទប្រែសំរួលពីឯកសារបរទេស)