តំណភ្ជាប់ទៅអត្ថបទដើម៖ http://www.rfa.org/khmer/poem_tree_names_in_cambodia-06032011103536.html១- ឈើព្រៃកុំកុះដុះដីខ្មែរ សង្កែលន្តែគគីរជ្រៃ អង្កោលអង្កាញ់អង្គាដី អង្គាបុស្បក្ដីអង្គញ់ស្វា។២- ព្រីងព្រុសជន្លុសជន្លាត់ដៃ ជក់ជម្ពូព្រៃច័ន្ទក្រស្នា ផ្អុងផ្អាវខ្វិតខ្វាយស្ដៅឆាំឆា កែសគររកា កន្ទ្រោកងប់។៣- ចាកចង្ក្រង់ស្វាចារចាន់ចែង ក្រឡកក្រឡាញ់ទ្រៀលត្រុំត្រប់ ដកពរដកពាយវាយទន្លាប់ រយាងក្រខុបឈ្លីករាក់បាត។៤- ខ្លុងត្បែងស្លាស្លែងត្រែងទ្រយឹង ទ្រមែងឪជ្រឹងត្រាចត្រឡាត់ ទ្រមួចទ្រមូងកណ្ដោលបាត ចង្អួរត្មាតលាំងសាតស្នាយដែលស្មេ។៥- ពង្រពង្រៀងល្វៀងថ្ងែថ្ងាន់ ម៉ៃសាក់ប៉ែនចាន់(១)ព្កុលពុតធ្លេ ដើមច្រកែងទួយល្បកល្វាល្វេ អង្គ្រងអង្គ្រេគ្រើលក្រៃក្រុង។៦- មាក់ប្រេងមាក់ប្រាងមាក់សាងសោក មាក់ដោកឪឡោកក្ងោករុយរង្គ ភ្នំភ្នែងអំបែងថ្ងែកន្ទ្រង់ រងកន្ទួតប្រោងទន្ទ្រានព្រៃ។៧- រាំងភ្នំរាំងសាបរាំងអន្លក់ ចាន់ក្រុងចំបក់ចែងចាន់ត្រី ស្រឡស្រឡៅដើមស្រឡី ស្រឡឹតសន្ទៃរៃសណ្ដាន់។៨- លំពស់លំពង់រពាក់ផ្ដៅ ក្រវក់ក្របៅថ្កូវក្រវាន់ ក្រវាពុកឆ្មាទ្រនំមាន់ ពីងពុងពកពន់ពេលពួចអួល។៩- គូលែនធូរេនមៀនមង្ឃុត សាវម៉ាវសាវយុតល្មុតល៉្មើស្រល់ ខ្នុរណាំងបាយស្រាសេដារោល ប្រសាក់ញី-ឈ្មោលអំពរអំពា។១០- អណ្ដូងព្រះប្រីស្តីកកោះ លឿងរាជលាជផ្ទុះភ្លាំងកំភ្លា សម្បុលស្តុកស្តុលខ្នុរស័ត្បា ស្រអំសណ្តាស្តៅជ័របាញ់។១១- ដើមស្នែងក្របីដើមស្នែងគោ មានស្នែងប្រើស ពោធិ៍ចងចំព្រេញ ឈើកែវឈើខ្មៅឈើទាលត្រាញ់ រំដេងរំដេញរំដែលគោល។១២- ត្រសេកត្រសុំទ្រនំអាអូត លាយលោទនិគ្រោធត្នោតដូងថ្កុល សម៉ស្រគំម្រុមម្នាស់ម្នាល់ កន្ទួតកណ្ដោលកំបោររាក់។១៣- ដើមបាយដំណើបដើមក្ដាំងបាយ បាយក្រញេញក្រាយមេកងម្កាក់ ពោនពពាលខែចម្ប៉ាដាក់ ក្លាំពូក្លាំពាក់ចង្ក្រង់ត្មាត។១៤- ប្រដាក់មាក់បាតមុមក្វាតទ្រាំង ច្រនៀងផ្ចឹករាំងទាំងភ្លូបាត ស្ពុងរលួសផ្អុងផ្លុងបាយម៉ាត ស្មាច់ស្មិតត្មាតបាត បេងនាងនួន។១៥- ដើមទេព្វិរូសម្បុរល្វែង មន្ទារបុស្បស្បែងបណ្ដើរកូន ដូងព្រៃដូងព្រះដួងចែមពូន ដូងប្រេងបាត់កូនត្បែងបាយស្រា។១៦- មានដើមឆ្កែស្រែងសែងព្រះអាទិត្យ ដើមចិត្តមូលភ្លើងស្នួលត្រុំស្វា ភូដានភូវាកផ្ដៀកទន្សា ដើមទឹកដោះខ្លាទឹកដោះស្បាត។១៧- ពោធិ៍បេងញញិញធ្មេញត្រីធ្មុត អង្អួតអង្រុតជ្រៃអាចម៍សត្វ ក្រវាញប្រផេញព្រះកម្ចាត់ ឆ្នូតឆ្នាល់មាន់ស្បាតថ្មចង្ក្រាន។១៨- ត្បាល់ដែកអង្រែដែកដើមត្បាល់កិន មើមថ្នាំខ្មែរ-ចិនជ័រកំញាន ជើងគោជើងចាបដើមចង្ក្រាន វល្លិ៍មាសវល្លិ៍មៀនស្នាយទឹកក្ដី។១៩- កន្ទោកកន្ទៃដើមកិន្ទ្រា ឃ្លេឃ្លៃពន្លាធ្លកល្វាដី បង្គៅបង្គារពពារធ្មៃ ប្រមោយដំរីស្មៃក្លឹនទា។២០- ដើមកុមារពេជ្រម្រេចទន្សាយ រលារលាយស្រុនស្គន់ស្គា ខ្សេវខ្សួសអំបោះដើមសៀងព្រា សង្ឃួចសង្ឃាសង្ឃ័រសួយ។២១- ភ្លងភ្លូជម្ពូជន្លួញបរ ព្រីងចាន់ព្រីងជ័រខ្ចាស់ប្របួយ ហៃសានព្រីងថ្មចំបក់ស្រួយ ទ្រនំបង្គួយព្រីងដោះក្របី។២២- ព្រីងភ្នំព្រីងធំព្រុមព្រីងបាយ ព្រីងអួលដូនកាយលិនដំរី ក្ទម្ពខ្ទឹងកំភ្លឹងក្របីបី កន្ទ្រាំធារីព្រាលវេញខ្សែ។២៣- ព្នៅព្នឹលអម្ពិលអំពៅព្រៃ អម្ពិលទឹកក្ដីអម្ពិលប្រក់ផ្លែ កន្ទាំងបាយសកន្ទាំងហែ ជន្លង់លួតផ្លែដើមជ្រួយភ្នំ។២៤- មានប្រមាត់ដីប្រមាត់មនុស្ស ប្រមាត់ថ្ម-ក្រួស(២)ដោះក្រមុំ ភ្លងក្អែកភ្លងកាច់ភ្លុកភ្លូភ្នំ កប្បាសភ្លូធំបំពង់រឿង។២៥- ដើមក្រចកចាស់ក្រចកចាប ចង្រៀកភ្នែកព្រាបសង្កែភ្លើង បន្លែផ្អែមឈើអែមទាល់កន្ថឿង បើសបេឡើយលឿងដើមឈើតូច។២៦- អញ្ចាញអញ្ជាន់ភ្លៅមាន់ក្តី ប្ញស្សីស្រុក-ព្រៃដង្កោខ្មោច ក្រញូងក្រមរក្រកោពួច ទៀនព្រៃក្រាកក្រូចដើមបាយទា។២៧- វល្លិ៍ជុយសាវម៉ាវវល្លិ៍ប្រក្រុង ក្រាំងឈាមអន្ទង់ប្រង់មនស្វា ទំពាំងបាយជូរ ទ្រមាក់ខ្លា ផ្ញៀវក្របៅស្វាបាយរមាស។២៨- អាឡលែនពែនមានវល្លិ៍ត្រី វល្លិ៍ស្លតស្លាអីសម្បួរទេស វល្លិ៍ប្រេងវល្លិ៍យាវសាវទាវទ្រាស រុក-រក្បុងក្បៀសជណ្តើរស្វា។២៩- វល្លិ៍អន្ទង់សអន្ទង់វិត អង្គញ់ដង្ហឹតក្រោកវល្លិ៍ចារ ឪណុលឪឡរកាំរញា ឈើទាលឈើទាសាមសិបប្លាយ(៣)។៣០- ទ្រៀកទ្រលឹងទឹងទ្រមូងសេក ស្វាយមាសស្វាយចេកដើមនាងស្វាយ ស្វាយសួគ៌ស្វាយសរលួសបាយ មានក្រពុលបាយស្វាយចន្ទី។៣១- មានស្វាយអន្លក់ស្វាយពងត្រង ស្វាយកណ្តោលផងមានស្វាយព្រៃ មានស្វាយគគីត-ក្បាលដំរី ខ្ទិះពុំសែនក្ដីស្វាយរបា។៣២- វល្លិ៍នំដំរីវល្លិ៍រមៀត មានវល្លិ៍វិកទៀតវល្លិ៍ពងស្វា ទាំងព្រះកម្ចាយខ្លូតខ្លែងព័រ មានក្រញិប-សអំបោះព្រះ។៣២- អំព្រំប្រែក្រោយអំព្រំព្រិច ឥសីផ្សំស្រេចដំឡូងបាស អង្គ្រេមអង្ក្រមអំព្រំព្រះ អំផ្ទក់អំបឹះដើមសេត្តបា។៣៣- មានដំឡូងស្រំដំឡូងទឹក ដំឡូងឈើនិងដំឡូងដែខ្លា ដំឡូងឈាមមាន់ដំឡូងស្យា ដំឡូងជ្រូកលិង្គស្វាដំឡូងទៀនក្ដី។៣៤- ពុំសែនពុទ្ធជាត ពេចចង្វា ស្គួយចង្កូមស្កាកន្ទួតព្រៃ សំរោងសំពុងសំកុងក្ដី សូភីនួនស្រី និងបុស្បា។៣៥- ក្ដាំងងាមាលតីចម្ប៉ី-ស ដកម៉ៃសំព័រមានម្លិះលា ដកខឹមម្លិះរួត និងចម្ប៉ា ដើមរំយោលផ្កា(៤)ចាន់គិរី។៣៦- ពពេលឥន្ទនេលដើមគ្រាប់បែក ត្រកួនកន្ទែងប្របក់ព្រៃ នាងនក់កំព្រាមដើមដីប្លី មានកប្បាសព្រៃល្ងៀងអាចម៍កូនងា(៥)។៣៧- ទាំងកន្ទ្រោកខ្មោចកន្ទ្រោកដំរី ទ្រៀលដោះក្របី និងទ្រៀលស្វា ប្រឡៅអំពែខ្មួញភីកា កោដ្ឋកែវពាន់តាស្លែងដងដឹង។៣៨- ដើមកម្រើកគុម្ពកាំរទេះ កន្ទ្រៀកក្រុងឆេះប្រាំដំឡឹង ដើមក្រុងសំរឹទ្ធកំពេញប៉ើង ជាយស្បៃ ស្បៃរឿងត្របែកភ្លុក។៣៩- ពុទ្រាល្វាព្រៃញព្រៃផង ញបាតទំពូងដើមក្រំពុក ទន្លាទន្សែត្រធៀងត្រថុក ទម្លាយរតរោគនគរជុំ។៤០- ដើមស្មាក្របីក្របីត្រោស គោមួយនាគបុស្បមានចេកទុំ តាត្រាវចេកទេសច្រេសសុក្រំ ត្រាងត្រសេកភ្នំច្រមាសត្អួ។៤១- មានព្រះអង្កោលអង្គល់ផង សម្រកសំរងនិងពួចជូរ ថ្មរាប់ថ្មទ័ពពពូលថ្ម មានអំពឹលវល្លិ៍អង្គាសីល។៤២- ពពូលសំឡីពពូលរមៀត ពពូលទឹកទៀតវល្លិ៍កញ្ជ្រឹល ស្លឹកត្រចៀកគោពពកវិល មានវល្លិ៍ទឹកទឹលទ្រនំកំភេម។៤៣- ដើមស្លាតាឱននិងស្លាព្រៃ ស្អំសន្លឹកបី(៦)រំលាយឈាម មានស្រគំកាច់សាគូរនាម បុសនាគបាយក្រៀមបាយកកដែរ។៤៤- មានគគីរម្សៅគគីរថ្ម លំពាន់ឈើពួរឈើ-សជ្រែ កញ្ជើបាយដាចដូងដាងដែរ អង្គ្រងមុង្គ្រេព្រះទ្រហឹង។៤៥- ដើមទន្ទ្រានខេត្រត្មាតទន្ទ្រាន មក្លឿមនមៀនផ្ដៅសោមសឹង ដើមដង្កៀបក្តាមសណ្តែកក្លឹង្ក មានទាំងវល្លិ៍ថ្នឹងខ្ចឹងភ្លៅនាង។៤៦- ដំរីប្រាំដកក្រចកអណ្តើក ក្រចៅវល្លិ៍វើកប្រវែកល្ងៀង ផ្តៅព្រះ ព្រះផ្តៅ ព្រះព្នៅស្ទាង កោងកាងសាងញ៉ាងទាំងព្រៃថ្នាំង។៤៧- ញក្លាយខ្នាយមាន់ចន្ទុលភ្នំ គគិតកោតព្រំលួតរទាំង ស្តុករាជ រាជដាសស្ងាវស្លាប៉ាង រាជឆ្ពឹសមុខឈ្នាងម្រាមនាងផង។៤៨- ជ្រៃក្រឹមជ្រៃលៀបជ្រៃល័ក្ខស្នាយ ជ្រៃបាយដូនកាយដើមល្ហុងខ្វង ល្ហុងខ្ញែរតែទៀបផ្តៅដំបង ក្រូចសើចក្រូចចងសក់-ពោធិ៍សាត់។៤៩- រោគក្រហម-សក្រ កាកី អង្កត់ខ្មៅក្ដីដៃរហាត់ ជ័យភ្លាជាលា ពភ្លាអាចម៍សត្វ រាជមាសខ្ជាយល្មៀតសណ្តែកខ្មោច។៥០- ឡេវអាវអាវលាវអាវក្រពើ ម្លូព្រៃវាក់វើម្រះព្រៅតូច មានម្រះព្រៅភ្នំដើមត្រុំខ្មោច កួយគុយវល្លិក្ដួចរំលាយស្មង។៥១- មានដំបងយក្សលំពែងព្រះរាម ប្រោះប្រទាលក្តាមក្បាលកន្លង់ មានសុកព្រះរាមក្លនខ្លែងគង់ កំឡែងជ័រចុងច្រត់ឥសី។៥២- ក្រសាំងឆ្អឹងពស់ ក្រឡាំពែ បញ្ញើក្អែកដែរក្រាសក្រកី រំលៀងនាងផ្អែកបណ្តូលពេជ្រក្ដី ដោះគន់ពងត្រីវល្លិ៍ឡែឡ។៥៣- រៀបរាប់មិនគ្រប់ឈប់ប៉ុនហ្នឹង ទុកគ្រាន់ក្មេងដឹងស្គាល់តៗ ដូនតាដាក់ឈ្មោះគ្រប់ឈើវល្លិ យើងគួរបន្តរក្សាថែ៕៚
…………………………………………
លេខ យោង ៖ ១- ដើមចាន់ប៉ែន, ២-វល្លិក្រួស, ៣-វល្លិសាមសិប-ប្លាយ ជាពាក្យបំពេញជួន, ៤-ដើមផ្ការំយោល, ៥- ដើមល្ងៀងអាចម៍កូនង៉ា ជាពាក្យបំពេញជួន, ៦-ដើមបីសន្លឹក។
កំណាព្យអំពីឈើមួយចំនួននៅក្នុងស្រុកខ្មែរ
ខាងក្រោមនេះជាកំណាព្យដែលតែងដោយលោក ធូ ប្រណម្យ
រៀបរាប់អំពីឈើមួយចំនួនដែលមាននៅក្នុងប្រទេសកម្ពុជាយើង។
អត្ថបទកំណាព្យនេះគឺចម្លងចេញពីគេហទំព័រអាស៊ីសេរី។ ដូចនេះ
បើអ្នកចង់ដឹងថាមានឈើអ្វីខ្លះដែលមានដុះនៅប្រទេសកម្ពុជាយើងនោះអត្ថបទកំណាព្យនេះ នឹងរៀបរាប់យ៉ាងរណ្តំអោយអ្នកបានស្គាល់ និងដឹងអំពីឈ្មោះប្រភេទឈើនានា។