មនុស្សស្រីកើតមុន
ក្នុងចំណោម ៣៦០០នាក់នោះ មានក្មេងស្រីដែលធាត់លើសទម្ងន់តែចំនួន ១ភាគ១០ ហើយនិងក្មេងប្រុសធាត់លើសទម្ងន់ចំនួន ១៥ភាគរយ។ ប៉ុន្ដែក្នុងចំណោមក្មេងស្រីជំទង់ដែលធាត់លើសទម្ងន់ទាំងនោះ គឺមានដល់ទៅ ១៩ភាគរយ ដែលបានឆ្លើយថា ពួកគេធ្លាប់ជួបប្រទះ នូវជំងឺមុនយ៉ាងច្រើនកាលពីសប្ដាហ៍កន្លងទៅ ខណៈដែលក្មេងស្រីដែលមានទម្ងន់ធម្មតា គឺមានតែ ១៣ភាគរយប៉ុណ្ណោះ ដែលធ្លាប់កើតមុន។
នៅពេលដែលក្រុមអ្នកស្រាវជ្រាវបានត្រួតពិនិត្យលើកត្តាប៉ះពាល់ ផ្សេងៗទៀត ដូចជារបបអាហារ ការជក់បារី ជាដើមនោះ បានឲ្យគេដឹងថា ការធាត់លើសទម្ងន់ បានធ្វើឲ្យក្មេងស្រីជំទង់កើតជំងឺមុន ដល់ទៅពីរដងលើសក្មេងស្រីទម្ងន់ធម្មតា។ ចំណែកឯចំពោះក្មេងប្រុសវិញ គឺមិនមានការខុសគ្នានោះទេ ទាំងអ្នកធាត់ និងអ្នកមានទម្ងន់ធម្មតា។
បើនិយាយជាទូទៅវិញ ក្មេងជំទង់ដែលទើបនឹងពេញវ័យ គឺមាន ១០ទៅ ២០ភាគរយ ធ្លាប់កើតជំងឺមុនក្នុងកម្រិតសមល្មម (មិនច្រើនពេញមុខ)។ ការថែរក្សាផ្ទៃមុខឲ្យបានស្អាត ពោលគឺមានអនាម័យ គឺជាកត្តាចម្បងដ៏ងាយស្រួលបំផុតមួយដែលអាចកាត់បន្ថយជំងឺមុនបាន ។