Social Icons

ថ្នាំ​អាស្ពីរីន អាច​ជួយ​អ្នក​ជំងឺ​មហារីក​!

      ថ្នាំ​អាស្ពីរីន
            
ការ ​ស្រាវ​ជ្រាវ​ដ៏​ធំ​មួយ​ បាន​បញ្ចេញ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលម៉ិញ​នេះ​ថា ការ​លេប​ថ្នាំ​អាស្ពីរីន​ជា​ប្រចាំ​ថ្ងៃ នឹង​អាច​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​បាន​រហូត​ ដល់​មួយ​ភាគ​បី។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ បាន​បញ្ហាញ​ថា ថ្នាំ​គ្រាប់​នេះ មិនត្រឹម​តែ​ជួយ​អ្ន​ក​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អាច​ការពារ​មិន​ឲ្យ​ជំងឺ​នេះ​រីក​រាល​ដាល​បាន​ទៀត​ផង​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​​មក​ពី​សាកលវិទ្យាល័យ Oxford នៅ​អង់គ្លេសដែល​ជាអ្នក​រក​ឃើញ​របក​គំហើញថ្មី​នេះ​ បាន​និយាយ​ថា ពួក​គាត់​មាន​ភស្ដុតាង​រឹង​មាំចំពោះការ​អះ​អាង​នេះ​​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្ងៃ​អនាគត មានការ​ណែ​នាំ​ឲ្យវេជ្ជ​បណ្ឌិ​តទាំង​ឡាយ​បន្ថែម​ថ្នាំ​អាស្ពី​រីន​នេះ ទៅ​ឲ្យ​អ្នក​ជំងឺ​មហារីក។
ការ​ស្រាវ​ជ្រា​វនេះ បាន​ធ្វើ​ឡើង​ចំពោះ​អ្នកជំងឺ​មហារីក​ចំនួន ២០ម៉ឺន​នាក់ ហើយ​លទ្ធផល​បាន​បង្ហាញ​ថា ថ្នាំ​អាស្ពីរីន បាន​កាត់​បន្ថយ​ហានីភ័យ​​នៃ​ការ​ស្លាប់​បាន​ដល់ទៅ ៣៧ភាគ​រយ​ ប្រសិន​បើ​អ្នក​ជំងឺ​ទាំង​នោះ លេប​វា​ឲ្យ​បាន​រាល់ថ្ងៃ​ ក្នុង​រយៈពេល​៥ឆ្នាំ។
បន្ថែម​លើ​នេះ ប្រសិនបើ​អ្នក​ជំងឺ​លេប​អាស្ពីរីន​រៀង​រាល់ថ្ងៃ រយៈ​ពេល ៣ឆ្នាំ នោះ​ហានីភ័យ​នឹង​ត្រូវ​កាត់​បន្ថយ​បាន​ ២៣ភាគ​រយ​សម្រាប់​បុរស និង​ស្រ្ដី​បាន ២៥ភាគ​រយ​។
អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បានរ​ក​ឃើញ​ដែរ​ថា អ្នក​ជំងឺមហារីក​​ដែល​លេប​ថ្នាំ​អាស្ពី​រីនរយៈ​ពេល​ចាប់​ពី​ ៦ឆ្នាំ​កន្លះ​ឡើង​ទៅ ​​ឱកាស​នៃ​ការ​សាយ​ភាយ​ជំងឺ​នេះ​ទៅ​កាន់​អ្នក​ដទៃ​ក៏ ត្រូវ​បានកាត់​បន្ថយ​បាន ៥៥ភាគ​រយ​ផង​ដែរ​។
យ៉ាង​ណាមិញ ទន្ទឹម​នឹង​អត្ថប្រយោជន៍​ខាង​លើ​នេះ អាស្ពីរីន ក៏មាន​ចំណុច​មិនល្អ​ផង​ដែរ​។ អាស្ពីរីន អាច​បង្ក​ជា​ជំងឺ​ដំបៅ​ក្រពះ ជំងឺ​ក្រលៀន ឬ​ត្រចៀក​ជា​ដើម។