Social Icons

ភេសជ្ជៈ​មាន​ជាតិ​ស្ករ ប៉ះ​ពាល់​ដល់​បេះ​ដូង?

ភេសជ្ជៈ​ដែលមានជាតិ​ស្ករ
លទ្ធផល ​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ តែ​ក្នុង​កម្រិត​តិច​ល្មម ជា​រៀង​រាល់​ថ្ងៃ គឺ​នឹង​បង្កើន​ហានីភ័យ​នៃ​ជំងឺ​បេះ​ដូង​សម្រាប់​មនុស្ស​ប្រុស​។ លោកបណ្ឌិត Frank Hu មក​ពី Harvard School of Public Health ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​នេះ បាន​អះ​អាង​ថា បុរស​ដែល​ញ៉ាំ​ភេសជ្ជៈ​ជាតិ​ផ្អែម​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ នឹង​បង្កើនហានីភ័យ​នៃជំងឺ​បេះ​ដូង​ចំនួន ២០ភាគ​រយ បើ​ធៀប​ជាមួយ​នឹង​អ្នក​មិន​ញ៉ាំ​។
លោក​បណ្ឌិត​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ គឺ​ជា​ភស្ដុតាង​ថ្មី​ដ៏​រឹង​មាំ​មួយ ដែល​បង្ហាញ​ថា ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម គឺ​ស្មើ​នឹង​ការ​បង្កើន​ហានីភ័យ​នៃការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​បេះ​ដូង​ដូច្នេះ​ ដែរ​ ទោះ​បីជា​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម​ក៏​ដោយ​។
ដើម្បី​ចេញ​ជា​លទ្ធផល​នៃ​ ក្រុម​របស់​លោក​ Hu បាន​ធ្វើ​ការ​សិក្សា​លើ​បុរស​ចំនួន ៤៣ពាន់​នាក់​ ដែល​មានអាយុ ពី ៤០ឆ្នាំ ដល់ ៧៥ឆ្នាំ ពី​ឆ្នាំ ១៩៨៦ ដល់​ឆ្នាំ ២០០៨។
យ៉ាង​ណាមិញ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ​ មិន​បាន​បង្ហាញ​ពី​មូល​ហេតុ​ដែល​ភេសជ្ជៈជាតិ​ស្ករ​ បង្កើន​កម្រិត​ហានីភ័យនៃ​ការ​កើត​ជំងឺ​បេះ​ដូង​នោះ​ទេ ដោយ​ចេញ​ជា​លទ្ធផល​ដោយ​ផ្អែក​លើ​ការ​វិភាគ​លើ​ចម្លើយ​របស់​ក្រុមអ្នក​ចូល​ រួម​ប៉ុណ្ណោះ​។
ឆ្លើយ​តប​ចំពោះ​ការ​រក​ឃើញ​នេះ សមាគម​ភេសជ្ជៈ​របស់​អាមេរិក បាន​ជំទាស់​ថា ស្ករ​មិនមែនជាមូល​ហេតុ​ចម្បង​នោះ​ទេ អ្វី​ដែល​ចម្បង​គឺ​របៀ​បនៃ​ការ​រស់នៅ​របស់​មនុស្ស​។
ទោះ​បី​ជា​មិន​បាន​បញ្ជាក់​ហេតុ​ផល​យ៉ាង​ណា​ក៏​ដោយ ប៉ុន្ដែ​ការ​ស្រាវ​ជ្រាវ​នេះ​ អាច​ទុក​ចិត្ត​បាន​ ដោយ​សារ​តែ​មានការ​ចំណាយ​ពេល​យូរ​ ពោល​គឺ​រយៈពេល​ដល់ទៅ ២២ឆ្នាំ លើ​ចំនួន​អ្នក​ចូល​រួម​ដ៏​ច្រើន​។
ភេសជ្ជៈ​មាន​ជាតិ​ស្ករ ប៉ះ​ពាល់​ដល់​បេះ​ដូង?