| អ្នកញ៉ាំកាហ្វេ |
ផ្ទុយមកវិញ ចំពោះអ្នកដែលមានសុខភាពខួរក្បាលល្អ គឺមានជាតិកាហ្វេអ៊ីនលើសដល់ទៅពីរដង បើធៀបជាមួយក្រុមអ្នកជំងឺ។
ក្រុមអ្នកស្រាវជ្រាវដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ការញ៉ាំកាហ្វេដែលល្អចំពោះការកាត់បន្ថយហានីភ័យនៃជំងឺនេះ គឺ ៣ពែងក្នុងមួយថ្ងៃ។
ជំងឺរវើរវាយ គឺជាជំងឺដែលកើតចំពោះមនុស្សចាស់ ហើយជាជំងឺដែលទាមទារការមើលថែរក្សាខ្លាំងជាងអ្នកជំងឺស្រ្ដូក ជំងឺបេះដូង និងជំងឺមហារីកទៅទៀត។ ទិន្នន័យរបស់អង់គ្លេសបានបង្ហាញថា ជំងឺនេះបានកើតឡើងលើមនុស្សចំនួន ៧៥ម៉ឺននាក់ ហើយរំពឹងថានឹងកើនឡើងជាបន្តទៀត ដោយសារតែអាយុរបស់មនុស្សក្នុងប្រទេសនេះ កាន់តែវែង។
ប្រសិនបើប្រិយមិត្តតាមដានព័ត៌មានសុខភាពរបស់ខ្មែរសារិកា ប្រាកដជាបានដឹងយ៉ាងច្បាស់ពីអត្ថប្រយោជន៍នៃកាហ្វេ រួមនិងគុណវិបត្តរបស់វា។ ការសិក្សាថ្មីៗបំផុត បានបញ្ជាក់ថា កាហ្វេអាចកាត់បន្ថយភាពតានតឹង និងកាត់បន្ថយជំងឺស្រ្ដូកបានទៀតផង ក្រៅពីកាត់បន្ថយជំងឺរវើរវាយនេះ។