ការសិក្សាបានបង្ហាញថា ក្រចកស្ងួត និងផុយស្រួយ
គឺដោយសារកង្វះវីតាមីន Aនិងកាល់ស្យូម ។ ក្រចកជ្រួញទាំងផ្តេក
និងបញ្ឈរ គឺដោយសារកង្វះវីតាមីន Aនិង B
ហើយក៏ខ្វះខាតជាតិដែកផងដែរ ។ ដោយឡែកក្រចករួញខាងចុង
និងក្រចកពណ៌ស្រអាប់ គឺដោយសារកង្វះវីតាមីន B12 ។
សាច់ដុះនៅគល់ក្រចក ជាសញ្ញាបង្ហាញថា
លោកអ្នកមានកង្វះសារធាតុប្រូតេអ៊ីន, អាស៊ីតហ្វូលិក (Folic
Acid) និងវីតាមីន C ។
ប្រសិនបើលោកអ្នកមានសញ្ញាជំងឺទាំងនេះលេច ឡើង លោកអ្នកចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការតមរបបអាហារ ប្រចាំថ្ងៃរបស់លោកអ្នក ។ តួយ៉ាងដូចជា ក្រចកដែលជ្រួញបញ្ឈរ(មើលឃើញឆ្នូតៗ) លោកអ្នកគួរតែជ្រើសរើសអាហារប្រចាំថ្ងៃណាដែលសម្បូរទៅដោយ វីតាមីន A និង B ។
អ្នកជំនាញបានណែនាំនូវបន្លែមួយចំនួនដូចជា ដំឡូងជ្វា, ម្រេចក្រហម និងការ៉ុត ជាដើម ព្រោះបន្លែទាំងនេះ ជាប្រភពផ្តល់នូវវីតាមីន A។ រីឯ ស៊ុត, សាច់ត្រី និងសាច់គោ គឺសម្បូរទៅដោយវីតាមីន B។ ដោយឡែក ថ្លើមសត្វគ្រប់ប្រភេទគឺជាជម្រើសដ៏ល្អបំផុត ព្រោះវាសម្បូរដោយវីតាមីនទាំងពីរមុខនេះ ។
ក្នុងករណីធ្ងន់ ធ្ងរ ដែលក្រចកមានសុខភាពមិនល្អ បានបង្ហាញពីភាពរសាប់រសល់ផ្សេងៗដូចជា ក្រចកក្រាស់អាចជាសញ្ញាថា ប្រព័ន្ធសរសៃឈាមចុះខ្សោយ និងចលនាឈាមរត់ត្រូវរាំងស្ទះ ។ ចំពោះក្រចករលក ឬជ្រួញ គឺជាប់ទាក់ទងនឹងបញ្ហាក្រលៀន ។ រីឯក្រចកផុយស្រួយ គឺមានកង្វះជាតិដែក, បញ្ហាក្រពេញ និងចុះខ្សោយមុខងារនៃក្រលៀន ។

ជាងនេះទៅទៀត ពណ៌ក្រចកខុសពីធម្មជាតិ
(ពណ៌ស៊ីជម្ពូ)
អាចបង្ហាញពីសញ្ញារសាប់រសល់ក្នុងចិត្តដែលកើតមានជាយូរមក
ទើបលេចចេញរោគសញ្ញានេះឡើង ។ ក្រចកពណ៌លឿង ជាសារបង្ហាញថា
លោកអ្នកមានភាពរសាប់រសល់ខាងផ្លូវដង្ហើម,
បញ្ហាខាងប្រព័ន្ធកោសិកាឈាម(Lymphatic System), ទឹកនោមផ្អែម
ឬថ្លើមចុះខ្សោយ ។ ដោយឡែកក្រចកពណ៌ស ជាសញ្ញាវិជ្ជមាននៃជំងឺថ្លើម,
ក្រលៀន និងជំងឺកង្វះគ្រាប់ឈាម(Anaemia) ។ ក្រចកស្រអាប់ងងឹត
បង្ហាញពីជំងឺកង្វះគ្រាប់ឈាម ។ ក្រចកពណ៌ស្វាយ
គឺជាប់ទាក់ទងនឹងសួត ដូចជា ជំងឺសួត ជាដើម ។ ជាពិសេស
លោកអ្នកគួរប្រយ័ត្នខ្ពស់អំពីការចេញឈាមនៅក្នុងក្រចក
ព្រោះវាជារោគសញ្ញានៃជំងឺសន្លាក់ឆ្អឹង ។
ប្រសិនបើរោគសញ្ញាទាំងនេះកើតឡើងនៅលើក្រចក
ដៃ-ជើង លោកអ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ។
ជាងនេះទៅទៀត
អ្នកជំនាញបានសំណូមពរឱ្យយកចិត្តទុកដាក់ឱ្យបានច្រើន
និងគួរតែចំណាយថវិកាដើម្បីថែរក្សាក្រចកផងដែរ ព្រោះថា
ការដុសខាត់ក្រចកច្រើនដង ធ្វើឱ្យក្រចករឹង
និងពុំមានសញ្ញាណាមួយហាមឃាត់ ឬប៉ះពាល់ដល់ក្រចកឡើយ ។
ប៉ុន្តែត្រូវធ្វើយ៉ាងណាកុំឱ្យគល់ក្រចករង្គើ
ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់នៃក្រចក
ហើយនៅពេលដែលលោកអ្នកលាបឡេថែរក្សា នៅលើដៃ ត្រូវតែប្រាកដថា
លោកអ្នកបានលាបសព្វនៅបរិវេណនៃក្រចក ៕