អ្នកផឹកស្រា
ប្រទេសផ្សេងទៀត ដែលជាប់ឈ្មោះល្បីខាងស្រា អស់រយៈពេលជាយូរមកហើយនោះ រួមមាន អ៊ីតាលីជាប់លេខពីរ បារាំងលេខ៣ និងអាល្លឺម៉ង់ជាប់លេខ៤។
លោក Robert Beynat ដែលជា CEO របស់ក្រុមហ៊ុនស្រាដ៏ធំមួយបាននិយាយថា ចិនមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកទិញស្រា ប៉ុន្ដែអាមេរិកនឹងនៅតែបន្តនាំមុខគេបន្តទៅទៀត។
ការស្រាវជ្រាវមួយបានប៉ាន់ស្មានថា តម្រូវការស្រាក្នុងសហរដ្ឋអាមេរិកនឹងកើនឡើង១០ភាគរយ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥។ ក្នុងរយៈពេលដូចគ្នានេះ ប្រទេសចិន (រាប់ទាំងហុងកុង) នឹងកើនឡើងដល់ទៅ ៥៤,៣ភាគរយ។
ទីផ្សារនៃប្រទេសធំៗទាំងពីរនេះ គិតជាម្នាក់ៗ ក៏នឹងកើនឡើងផងដែរ។ គិតត្រឹមឆ្នាំ២០១៥ ប្រជាជនពេញវ័យរបស់អាមេរិកម្នាក់ នឹងផឹកស្រាអស់ជាមធ្យម១៣លីត្រក្នុងមួយឆ្នាំ។
ក្រៅពីអាមេរិក និងចិន ប្រទេសនៅអឺរ៉ុបមួយចំនួននឹងធ្លាក់ចុះ ពោលគឺ បារាំង (ថយចុះ ៤,៤ភាគរយ) អ៊ីតាលី (ថយចុះ ២,៧ភាគរយ) និងអង់គ្លេស (ថយចុះ ៤,៣ភាគរយ) និងមានតែអាល្លឺម៉ង់មួយប៉ុណ្ណោះនៅអឺរ៉ុប ដែលកើនឡើង (កើន ២,១ភាគរយ)។
និយាយជារួមវិញ នៅទូទាំងពិភពលោក ត្រូវបានគេប៉ាន់ស្មានថា នឹងកើនឡើងតម្រូវការស្រា ៦,២ភាគរយ ចន្លោះឆ្នាំ២០១០ ដល់ ២០១៥ ដោយកើនឡើង ៣៤,១ពាន់លានដបក្នុងមួយឆ្នាំៗ។