Social Icons

ការ​លេង​ហ្គេម​ច្រើន​ធ្វើ​អោយ​ខួរ​ក្បាល​ធំ

1ថ្មីៗ ​នេះ​មាន​ការ​សិក្សា​​មួយ​​បាន​​បង្ហាញ​​ថា​​ក្មេង​​ជំទង់​​ដែល​​ចូល​ចិត្ត​ លេ​ង​​ហ្គេម​​មាន​​ទំហំ​​ខួរ​ក្បាល​​ដែល​ទាក់​ទង​នឹង​ការ​ញៀន​ធំ​ជាង​មនុស្ស ​ធម្មតា​ ដែល​មិន​ចូល​ចិត្ត​លេង​ហ្គេម ។
ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ​​ វា​មិន​​ទាន់​​បាន​​បង្ហាញ​ច្បាស់​លាស់​​នៅ​ឡើយ​ទេ​ថាការ​លេង​​ហ្គេម​​ បណ្តាល​​អោយ​​មាន​ការ​ផ្លាស់​ប្តូរ​ខួរ​ក្បាល​ រឺ​ក៏​ធ្វើ អោយ​​មាន​​ការ​​ខុស​គ្នា​នៃ​ការ​ចូលចិត្ត​​លេង​​ហ្គេម​​របស់​​មនុស្ស​វ័យ​ ជំទង់ ។
ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ចំពោះ​ក្មេង​ជំទង់​ដែល​មាន​អាយុ​១៤ឆ្នាំ​ ចំនួន ១៥៤​នាក់​ ដែល​បាន​បង្ហាញ​ថា​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម​ច្រើនជាង ៩ម៉ោង​ក្នុង​មួយ​សប្តាហ៍​មាន​ផ្នែក​ខួរ​ក្បាល  Ventral Striatum ធំ​ជាង​មនុស្ស​ធម្មតា ។
គួរ​បញ្ជាក់​ផង​ដែ​រ​ថា ផ្នែក​នៃ​ខួរ​ក្បាល Ventral Striatum នឹងមានសកម្វភាពនៅពេលដែលមនុស្សយើងគិតឃើញពីផលវិជ្ជមានអ្វីមួយ រឺក៏មានភាពរីករាយ ហើយវាអាចកើតមាននៅពេលដែលយើងឈ្នះប្រាក់ បានញាំអាហារឆ្ងាញ់ ការរួមភេទ.....​ ។