Social Icons

ទឹក​ដោះ​គោ​ ជួយ​ជម្រុញ​ថាមពល​ខួរ​ក្បាល​

ការ​ញ៉ាំ​ទឹក​ដោះគោ
ទឹក ​ដោះ​គោ ត្រូវ​បាន​មនុស្ស​ភាគ​ច្រើន​ដឹង​ថា​អាច​ជួយ​ពង្រឹង​ឆ្អឹង​ឲ្យ​រឹង​មាំ​ និង​មានសុខ​ភាព​ល្អ ដោយ​សារ​តែ​វា​បាន​ផ្ដល់​ឲ្យ​រាង​កាយ​នូវ​វីតាមីន និង​ប្រូតេអ៊ីន​ជា​ច្រើន។ ប៉ុន្ដែ​ធាតុ​ពិត ទឹក​ដោះ​គោ​មិន​មែន​ល្អ​សម្រាប់​តែ​ឆ្អឹង​ប៉ុណ្ណោះ​ទេ ពោល​គឺ​វា​ក៏​អាច​ជួយ​ផ្ដល់​ជំនួយ​ដល់ការ​ចង​ចាំ​របស់​ខួរ​ក្បាល​ផង​ដែរ​។ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា អ្នកដែល​ញ៉ាំ​ទឹក​ដោះ​គោជា​ប្រចាំ​ មាន​សមត្ថភាព​ខួរ​ក្បាល​ប្រសើ​រជាង​អ្នក​ដែល​មិន​ញ៉ាំ​ទឹកដោះ​គោ។
ក្រុមអ្នកវិទ្យា​សាស្រ្ដ​បាន​ធ្វើ​ការ​សាក​សួរ​អ្នក​ចូល​រួម​ដែលមាន​ទាំង ​បុរស​ និងស្រ្ដី​ចំនួន​ ៩៧២នាក់ ដែល​មានអាយុ​ចាប់​ពី ២៣ ដល់៩៨​ឆ្នាំ ទាក់​ទង​នឹង​របប​អាហារ​ ជាពិសេស​គឺ​សួរ​ទាក់​ទង​នឹង​ការ​ញ៉ាំ​ទឹក​ដោះគោ បូក​រួម​ទាំង​ទឹក​ដោះ​គោ​លាយ​ជាមួយ​តែ ឬ​កាហ្វេ​ផង​ដែរ​។ បន្ទាប់​មក​ពួក​គេ​ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​តេស្ដន៍​សមត្ថ​ភាពខួរ​ក្បាល​។
ជាលទ្ធផល​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ដែល​ញ៉ាំ​ទឹក​ដោះ​គោ​យ៉ាងហោច​ណាស់​ ៥ ទៅ​៦ កែវ​ក្នុង​មួយ​សប្ដាហ៍ មាន​សមត្ថភាព​ចង​ចាំ​បាន​ល្អ ជាង​អ្នក​ដែល​កម្រ​នឹង​ញ៉ាំ​ទឹក​ដោះ​។ ជាមួយ​នឹង​លទ្ធផល​នេះ យើង​អាច​ញ៉ាំ​ទឹក​ដោះ​គោ ឲ្យ​បានមួយ​ថ្ងៃ​តែ​មួយ​កែវ គឺ​ពិត​ជា​ប្រសើរ​សម្រាប់​ខួរ​ក្បាល​របស់​យើង ដែល​កំពុង​ថយ​ចុះសមត្ថភាព​​ទៅ​តាម​អាយុ​ដែល​ចេះ​តែកើន​ឡើង​របស់​យើង​។
ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុមអ្នកស្រាវ​ជ្រាវ​មកពី​ សាកលវិទ្យាល័យ Maine នៃ​សហរដ្ឋ​អាមេរិក ហើយ​លទ្ធផល​នៃ​ការ​រក​ឃើញ​ ត្រូវ​បាន​បោះ​ពុម្ភ​​ផ្សា​នៅក្នុង​ព្រឹតប័ត្រ​ International Dairy Journal។