Social Icons

ហេតុអ្វីបានជាយើងត្រូវការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់?


 

តើ ​អ្នកមាន​​ដែលធ្លាប់​ងងុយគេង រឺ​គេង​តែម្តង​នៅ​ពេលដែល​អ្នកកំពុង​តែរៀន​នៅក្នុង​ថ្នាក់ ឬកំពុង​តែ​ប្រជុំដែរឬទេ ? មាន​មនុស្ស​មិន​តិច​ទេ​ដែលមាន​បញ្ហា​ នេះ។ មាន​ការសិក្សា​ស្រាវជ្រាវជា​ច្រើន​បាន​តភ្ជាប់​ដំណេក​មិន​គ្រប់គ្រាន់ទៅ​ នឹងជម្ងឺជានានា ដូចជា​ការ​បាត់​បង់​ការ​ចងចាំ និង​ជម្ងឺលើស​ទម្ងន់ ជាដើម។ ដូចនេះ សូមតាមដាន​ជាមួយ​«គំនិត»​ទាំងអស់គ្នា​តើ​មាន​មូលហេតុចំបង​អ្វីខ្លះ​ដែល​យើង​ គួរ​ទទួល​ទាន​ដំណេក​ឲ្យបាន​គ្រប់គ្រាន់​នោះ?
១-ដំណេក​អាច​ជួយ​ឲ្យ​យើង​រៀន​បាន​ល្អ​ប្រសើរជាងមុន
អ្នកសិក្សាស្រាវ​ជ្រាវ​ជឿជាក់ថា ដំណេកបាន​ដើរ​តួយ៉ាង​សំខាន់​នៅក្នុង​ការ​ចងចាំរបស់មនុស្សយើង ហើយ​មាន​ការសិក្សាស្រាវជ្រាវថ្មីៗនេះក៏បាន​បញ្ចាក់ថា ការសម្រាក​បាន​ល្អ​នៅ​ពេល​យប់​អាច​ធ្វើ ឲ្យការ​សិក្សាមាន​ការ​រីកចម្រើន។ នៅក្នុងការសិក្សា​មួយបាន​រកឃើញ​ថា សិស្ស​ដែលមិនបាន​ទទួលដំណេកគ្រប់គ្រាន់​បន្ទាប់​ពី​បាន​សិក្សា​ នូវជំនាញថ្មីមួយ ការ​ចងចាំពីអ្វីដែលគេបាន​រៀន​ពី​ជំនាញ​នោះ​បានធ្លាក់ចុះយ៉ាង​ច្រើន​រហូត​ ដល់ទៅ​៣​ថ្ងៃ​ក្រោយពីថ្ងៃនោះ។ ​ទ្រឹស្តី​ការ​ពង្រឹង​សមត្ថភាពចងចាំនៃ​ដំណេក(Consolidation Theory of Sleep) លើកឡើង​ថា នៅពេលដែល​យើង​គេង រាល់​ព័ត៌មាន​ដែល​យើង​ទទួលបាន​នៅពេលដែលយើង​ដឹងខ្លួន​នឹង​ធ្វើ​ការ​រក្សាទុក​ នៅក្នុង​ខួរក្បាល​របស់យើង។ ខណៈពេលដែល​មាន​ការសិក្សាស្រាវជ្រាវ​ខ្លះគាំ​ទ្រ និង​បដិសេធ​នូវ​ទ្រឹស្តីនេះ មាន​ការសិក្សាស្រាវជ្រាវ​ជា​ច្រើន​​បាន​បង្ហាញថា ដំណេក​បាន​តួរយ៉ាងសំខាន់ចំពោះ​ការចងចាំ​មួយ​ចំនួន។
២- ការសិក្សាស្រាវជ្រាវ​បាន​លើកឡើង​ថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​នាំ​ឲ្យ​កើត​ជម្ងឺ​លើស​ទម្ងន់
ក្រៅពីជះឥទ្ធិពល​ដល់ការចងចាំ និង​ការ​សិក្សា ការ​គេង​មិនគ្រប់គ្រាន់​ក៏ត្រូវបាន​តភ្ជាប់ទៅនឹង​ទម្ងន់​របស់រាងកាយ​ផងដែរ។ នៅឆ្នាំ​២០០៥ មានការសិក្សាស្រាវជ្រាវ​មួយ​ដែល​បាន​បោះពុម្ភ​នៅ​ក្នុង​ ប័ណ្ណសារដ្ឋាននៃថ្នាំព្យាបាល​រោគក្នុងខ្លួន​​ (Archives of Internal Medicine)បង្ហាញថា អ្នក​ដែលមាន​ជម្ងឺលើសទម្ងន់​បានរក​ឃើញ​ថា​បាន​ទទួលទាន​ដំណេក​តិច​ជាង​ អ្នកដែលមាន​ទម្ងន់​ធម្មតា។ យោតាម​គេហទំព័រ​ About.com​ ស្តីពីអត្ថបទ​មួយ​មានចំណង​ជើង​ មគ្គុទេស​នៃ​ដំណេកមិន​ប្រក្រតី បាន ​លើកឡើងថា កុមារដែលមាន​ទម្លាប់គេង​មិនល្អនៅអាយុ​៣០ខែ នឹង​ប្រឈម​មុខ​នឹងជម្ងឺលើស​ទម្ងន់​នៅ​អាយុ​៧ឆ្នាំ។ ខណៈ​ពេលដែលអ្នកវិទ្យាសាស្ត្រ​មិន​ទាន់​ដឹងច្បាស់ថា​ដំណេក​អាច​ជះ ឥទ្ធិពល​ យ៉ាងណា​ដល់​របបអាហារ និង​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ ការទទួលទាន​ដំណេកឲ្យ​បានគ្រប់គ្រាន់នៅពេល​យប់​នឹង​មិន​ប៉ះពាល់ដល់​ការ​ ព្យាយាម​ថែរក្សា​ទម្ងន់​រាងកាយ​របស់ អ្នកឡើយ។
៣-ដំណេក​ពិតជាមានសារៈសំខាន់ក្នុងការ​គ្រប់គ្រង​ភាព​តប់​ប្រមល់
យោង​តាម​អ្នកជំនាញ​ជាច្រើន​បាន​ឲ្យដឹងថា មនុស្ស​គ្រប់រូប​ត្រូវការ​គេង​ឲ្យ​បាន​៧ ទៅ​៨ម៉ោង​ជារៀងរាល់យប់។ តើមានអ្វីកើតឡើងនៅពេលដែលអ្នកមិនបានទទួលទានដំណេកគ្រប់គ្រាន់? អ្នកនឹងមាន​អាការៈ​ដូចជា សោកសៅ អន្ទះអន្ទែង ឆេវឆៅ​ ព្រមទាំង​ភាព​តប់​ប្រមល់ ឬស្ត្រេសនឹង​មានការកើនឡើង។ យោង​តាមគេទំព័រ​ About.com ស្តីពី​មគ្គុទេស​នៃ​ការ​គ្រប់គ្រង​ភាព​តប់ប្រមល់​បាន​ លើកឡើង​ថា ការគេង​មួយស្របក់អាចជួយ​ឲ្យ​យើង​បាត់​ងងុយ កាត់​បន្ថយ​ភាពតប់ប្រមល់ និង​បង្កើន​ផលិតភាព។ ទោះជាការ​គេង​ឲ្យ​បានច្រើន​មិន​អាច​លប់បំបាត់​ភាព​តប់ប្រមល់​បាន​ទាំង​អស់​ តែវា​អាច​ជួយ​ឲ្យ​ជួយ​បង្កើន​សមត្ថភាព​របស់យើង​ក្នុង​ការ​ប្រឈមមុខ​នឹង​ភាព​ តប់ប្រមល់​ប្រចាំថ្ងៃ។
៤-​ដំណេក​អាចជួយ​ឲ្យ​យើង​សម្រេចចិត្ត​បាន​ល្អ
តើអ្នកធ្លាប់​ជួប​ប្រទះ​ការ​លំបាក​ក្នុងការសម្រេចចិត្តទៅ​លើ​ បញ្ហាដ៏សាមញ្ញមួយ​បន្ទាប់​ពី​មិនបាន គេង​គ្រប់គ្រាន់​ដែរឬទេ? ក្រៅពី​មានល្បឿន​នៃ​ការ​ឆ្លើយតប និង​ភាព​ជាក់លាក់​មាន​ការ​ធ្លាក់ចុះ ការគេង​មិនគ្រប់គ្រាន់​ក៏ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​នឹង ការសម្រេច​ចិត្ត​មិនបានល្អ​ផងដែរ។ ការសិក្សា ស្រាវជ្រាវមួយដែលបានបោះពុម្ភ​នៅក្នុងទស្សនាវដ្ដី​ ដំណេក អ្នកស្រាវជ្រាវ ​បាន​រកឃើញថា ភាព​ងងុយគេង​បាន​ជះឥទ្ធិពលយ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្រេចចិត្ត​ឲ្យបានល្អ​ ប្រសើរ។ ប្រសិនបើអ្នក​មាន បញ្ហា​លំបាក​ក្នុងការសម្រេចចិត្ត ត្រូវ​ចងចាំ​ថា ​អ្នក​ត្រូវ​តែសម្រាក​ឲ្យ​បានល្អដើម្បី​អ្នក​អាច​ប្រើប្រាស់សមត្ថភាព​ទាំង​ អស់​របស់អ្នក​បាន។

រូបភាព៖ http://www.visualphotos.com/photo/2×4561402/Bored_college_students_sleeping_in_lecture_hall_pe0068725.jpg

ការ​កាត់​បន្ថយ​ភាព​រសាប់​រសល់​មុន​ពេល និង ​ក្នុងអំឡុងពេលប្រឡង


 

ក្នុងការសិក្សារ ​សព្វ​ថ្ងៃ ការប្រឡង​បាន​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃជីវិត​របស់​សិស្សានុសិស្ស​ទៅហើយ។ នៅពេល​ដែល​កម្រិត​សិក្សា​កាន់​តែ​ខ្ពស់ នោះការប្រឡង​កាន់​តែ​មាន​សារៈសំខាន់​ហើយ​កាន់តែ​លំបាក។
វា​ចៀស​មិនផុតឡើយ​សម្រាប់​សិស្សានុសិស្ស​គ្រប់រូប​ដែល​មាន​ភាពភ័យ​ខ្លាច និង​ព្រួយបារម្ភ​មុនការ​ប្រឡង​មក​ដល់។ ជួនកាល​ ការភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ខ្លាំង​ពេក​អាច​ធ្វើឲ្យ​យើង​ធ្វើមិន​បាន​ល្អ​ក្នុង​អំឡុង​ ពេល​ប្រឡង។ ដូចនេះ «គំនិត» នឹង​លើក​យក​ដំបូន្មាន​ខ្លះៗ​ក្នុង​ការ​កាត់​បន្ថយ​ភាព​រសាប់​រសល់​មុន​ពេល​ ប្រឡង​ជូន​ដល់​សិស្សានុសិស្ស​ដែលមាន​ដូច​ខាងក្រោម៖
១-ត្រៀម​ការ​សិក្សា​ឲ្យបាន​ច្រើន​ថ្ងៃ​តាម​ដែលអាច​ធ្វើទៅបាន​មុនការ​ ប្រឡង​ព្រោះថា ការ​ប្រឡង ឆមាស Midterm ឬ Final ត្រូវ​ការ​​រយៈ​ពេល​ច្រើន។ ចូលចង​ចាំថា ការ​ខិត​ខំរៀន​យ៉ាង​វក់វី​មុន​ពេល​ប្រឡង​មួយ​ថ្ងៃ​ មិនអាចជួយ​អ្នកបាន​ឡើយ​ហើយ​ថែមទាំង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រសាប់​រសល់​ជាមួយ ​ការ​ប្រឡង​ទៀត​ផង។ អ្នកគួរ​មើល​មេរៀន​ឡើង​វិញក្នុងកម្រិត​បន្តិច​ម្តងៗ ហើយ​បង្កើន​ចំនួន​ការ​មើល​ឲ្យ​បានច្រើន​នៅ​ពេល​ការ​ប្រឡង​ខិត​ចូល​មកដល់។ អ្នក​នឹង​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី​ដែល​អ្នកបាន​មើល។
២-មើល​ការចង្អុរ​បង្ហាញ​របស់​មេរៀន​ឲ្យ​បាន​ម៉ត់ចត់។ មានសិស្ស​ជាច្រើន​ដែលមើល​រំលង​ចំនុច​នេះ ដោយពួកគេ​ចាប់​ផ្តើម​តែម្តង​ទៅកាន់​ការ​ធ្វើ​លំហាត់។ ទង្វើរនេះ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ធ្វើ​ខុស​ជាទីបំផុត ហើយ​ជួនកាល​ពួក​គេ​ត្រូវ​ចំណាយ​ពេលជាច្រើន​ក្នុង​ការ​ធ្វើ​លំហាត់​ម្តង​ហើយ​ ម្តង​ទៀត។  អ្នក​គួរ​មើល​ការ​ចង្អុរ​បង្ហាញ និង​យល់​ពី​អ្វីដែល​គេ​ចង់​និយាយ។
៣- មើល​គំរូ​របស់សំណួរ ហើយ​ជ្រើសរើស​សំណួរ​ណាដែល​អ្នកគិត​ថា​អាចធ្វើ​បាន។ គួរ​ចាប់​ផ្តើម​ធ្វើ​ពី​សំណួរ​ស្រួល​ទៅ​លំបាក ហើយ​កុំចំណាយ​ពេល​ច្រើន​ពេក​ចំពោះ​សំណួរ​ដែលមិន​អាច​ធ្វើបាន។ អ្នក​អាច​រំលង​សំណួរ​ដែល​អ្នក​ធ្វើ​មិន​ចេញ ហើយ​កត់​ចំណាំ​សម្រាប់​សួរ​មិត្ត​ភ័ក្តិ​ ឬលោក​គ្រូ​អ្នកគ្រូ​មុន​ថ្ងៃ​ប្រឡង​មក​ដល់។
៤-អ្នកគួរ​ទទួលទាន​ដំណេក​ឲ្យបាន​ល្អ​មុនថ្ងៃ​ប្រឡង​ អ្នកជំនាញចិត្តវិទ្យា​ខាងផ្នែក​សិក្សាអប់រំ​ជាច្រើន​បានអះអាង​ថា អ្នកមិនគួរ​រៀន​នៅពេល​យប់មួយថ្ងៃ​មុន​ថ្ងៃ​ប្រឡង​ឡើយ។ អ្នកគួរ​តែ​សម្រាក​យក​កម្លាំង​វិញ បើចាំបាច់ត្រូវតែរៀនអ្នកអាច​មើល​តែចំណុច​សំខាន់ៗ​បានហើយ។
៥-​ក្នុង​អំឡុង​ពេល​ប្រឡង កុំស្លន់​នៅពេល​ឃើញ​សំណួរ​ដែល​អ្នក​មិន​ចេះ។ អ្នកគួរ​រំលង​វា​ ហើយ​អាច​ត្រឡប់​មក​មើល​វា​វិញ​នៅពេល​ក្រោយ។ អ្នកគួរ​ផ្តោត​ទៅលើ​សំណួរ​ដែលអាច​ធ្វើ​បាន​ ហើយ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដោះស្រាយ។ កុំ​កើត​ទុក្ខ​ពីសំណួរ​ដែលអ្នក​មិនអាច​ធ្វើបាន​ ព្រោះ​ថា​វា​អាច​ជះ​ឥទ្ធិពល​ដល់​សំណួរ​ដែលអ្នកចេះធ្វើ។
*សូម​បញ្ចាក់​ថា​ទ្រឹស្តីខាងលើ​នេះ​អាច​ផ្លាស់​ប្តូរ​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។
ដកស្រង់ និង​ កែសម្រួលពី:
http://www.ehow.com/how_2304919_conquer-test-anxiety.ht

ច្បាប់​ចម្លែក​ៗទាំង ១០ ជុំវិញ​ពិភពលោក

 
១ នៅក្នុង​ប្រទេស​ថៃ​ មិនស្លៀក​ខោ​ក្នុង​នៅ​ពេលចេញ ពីផ្ទះគឺខុស​ច្បាប់។
២ នៅក្នុង​ប្រទេស​ជប៉ុន ប្រសិនបើអ្នកមិនស្ថិត​នៅក្នុង​អំឡុង​ពេល​កាន់ទុក្ខ វាខុស​ច្បាប់​បើ​សិន​ជាអ្នក ស្លៀក ពាក់ពណ៌ស្វាយ ។
៣​ នៅ​ម៉ាដាហ្កាស្កា ស្រ្តី​មាន​គភ៌​បើ​ពាក់​មូក គឺ​ខុសច្បាប់ ។
៤ អ្នក​អាច​ត្រូវ​ចាប់ខ្លួន​នៅ​អ៊ីតាលី ប្រសិន​បើ​អ្នក​មិន​យក​វិក័យប័ត្រ​បន្ទាប់​ពី​បង់ប្រាក់​រួច​ក្នុង​ភោជនីយដ្ឋាន​អ៊ីតាលី ។
៥ ក្នុង​ប្រទេស​ហ្វាំងឡង់ដ៍ អ្នក​ត្រូវ​ចេះ​អាន​ ដើម្បី​រៀប​អាពាហ៍ពិពាហ៍​បាន ។
៦ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ មាន​តែ​ជាង​អគិ្គសនី​ដែល​មាន​លិខិត​បញ្ជាក់​តែ​ប៉ុណ្ណោះ​ ទើប​អាច​ប្តូរ​អំពូល​ភ្លើង​ខូច​បាន ។ អ្នក​ដែល​រំលោភ​អាច​នឹង​ត្រូវ​ពិន័យ​ជាប្រាក់​ប្រមាណ ១០ ដុល្លារ ។
៧ នៅ​ប្រទេស​លីបង់​ បុរស​អាច​រួមភេទ​ជាមួយ​សត្វ​ញី​ទាំងឡាយ តែ​មិន​អាច​រួមភេទ​ជាមួយ​សត្វ​ឈ្មោល​ឡើយ ។
៨ នៅ​ហុងកុង ប្រពន្ធ​ស្របច្បាប់​មាន​សិទ្ធិ​សម្លាប់​ប្ដី​ផិត ក្នុង​ល័ក្ខខ័ណ្ឌ​នាង​ប្រើ​តែ​ដៃ​ទទេ​ គ្មាន​អាវុធ ។ នាង​អាច​សម្លាប់​ស្រីកំណាន់​របស់​ប្ដី​ខ្លួន​ដោយ​វិធី​អ្វី​ក៏​បានដោយ​មិន​ ខុសច្បាប់ ។
៩​ ម្ចាស់​កម្មសិទ្ធិ​សត្វ​គោមិន​អាច​ធ្លាក់​ខ្លួន​ស្រវឹង​បាន​ទេ​ នៅប្រទេស​ស្កុដឡងដ៍ ។
១០ នៅ​ចក្រភព​អង់គ្លេស​ វា​ខុសច្បាប់​បើ​ស្លាប់​ក្នុង​សភា ។

សូមបញ្ជាក់​ថាច្បាប់ទាំងនេះ​អាច​មិន​ត្រូវបានគេយក​មកអនុវត្តន៍ ហើយមិន​មានការផ្តន្ទាទោស​ ឬ ការផាកពិន័យ ប៉ុន្តែច្បាប់​ទាំងនេះ​សុទ្ធតែ​បានចែង​យ៉ាងច្បាស់ក្នុង​ច្បាប់របស់ប្រទេស​ នោះ ។
ដកស្រង់ និង កែសម្រួលពី : Iphone application, amazing facts

តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?

 
ស៊ុត ​ប្រាកដជា​លិចទៅ​ក្នុង​ទឹក​នៅពេលដែល​អ្នក​ដាក់​វា​ទៅក្នុង​កែវ​ដែលមាន​ទឹក​ សុទ្ធ​ធម្មតា។ ប៉ុន្តែថ្ងៃ​នេះ «គំនិត» នឹង​លើក​យក​មកនូវ​វិធី​មួយជូន​ប្រិយមិត្ត​ដើម្បី​ ពិសោធលេង​កម្សាន្ត ឬក៏អាច​យក​ទៅល្បង​ប្រាជ្ញាជាមួយ​នឹង​មិត្តភក្តិ ឬបងប្អូនបាននោះគឺ វិធីធ្វើឲ្យ​ស៊ុត​អណ្តែត​ក្នុង​ទឹក ។  វិធី​ធ្វើ ​គឺពិត​ជាងាយស្រួល ហើយឧបករណ៍ក៏ងាយរកផងដែរពីព្រោះវាសុទ្ធ​តែជារបស់ ប្រើប្រាស់ ប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ការពិសោធន៍​នេះក៏​នឹង​បង្រៀនអ្នក​ឲ្យ​យល់ដឹង​អំពី​ដង់ស៊ីតេរបស់វត្ថុ​ទៀត​ ផង។


ឧបករណ៍ៈ ស៊ុតមាន់ ឬទាមួយ ទឹក អំបិល និង​កែវញ៉ាំទឹកវែង​មួយ
វិធី៖
១-ចាក់ទឹកចូលទៅក្នុងកែវឲ្យបាន​កន្លះ​កែវ។
២-ដាក់​អំបិល​ឲ្យ​ច្រើន​ចូលទៅក្នុង​ទឹក​នោះ (៥-៦ស្លាបព្រាបាយ) រួចហើយ​កូរ​វា​ឲ្យសព្វ។
៣-បន្ទាប់​មក​ចាក់​ទឹក​បន្ថែម​ទៀត​ចូលទៅក្នុង​កែវ​សន្សឹមៗ​ដោយ​ប្រុង​ប្រយ័ត្នរហូត​ដល់​ជិតពេញកែវ។
៤-ដាក់ស៊ុត​ចូលទៅក្នុង​កែវ ហើយពិនិត្យ​មើល​ថា​មាន​អ្វី​កើតឡើង។
តើមានអ្វីកើតឡើង?
ដង់ស៊ីតេ​របស់ទឹកអំបិល​គឺធ្ងន់​ជាង​ទឹក​សុទ្ធធម្មតា ហើយ​រាល់វត្ថុ​រាវ​ណាដែល​មាន​ដង់​ស៊ីតេ​កាន់​តែ ធ្ងន់​នោះ នឹងធ្វើឲ្យ​វត្ថុ​នានា​កាន់តែ​ងាយស្រួល​អណ្តែត​នៅលើ​វា ។ នៅពេលដែល​អ្នកដាក់​ស៊ុត ចូលទៅក្នុងកែវ ស៊ុតនោះ​នឹងលិចចុះទៅក្រោមដោយធ្វើដំណើរ​ឆ្លងកាត់​ទឹក​សុទ្ធ​ធម្មតា​រហូត ដល់​ វា​ប៉ះ​នឹង​ទឹក​អំបិល។ នៅពេលដល់​ចំនុច​ដែលមាន​ទឹក​អំបិល ទឹក​អំបិល​មាន ដង់ស៊ីតេ (គេហៅ​បានម្យ៉ាងទៀត​ថា​ ទម្ងន់ជាក់លាក់) ​ខ្ពស់ជាង​ស៊ុត ដែលបាតុភូត​នេះ​ធ្វើឲ្យ​ស៊ុតនោះ​អណ្តែត ក្នុងទឹក។ ប្រសិនបើអ្នកបានបន្ថែម​ទឹក​ធម្មតា​ចូលទៅក្នុងកែវ​ដោយ​ប្រុង​ប្រយ័ត្ននោះ ទឹកអំបិលនិង​ទឹក​ធម្មតា​នឹងមិន​រលាយ​ចូលគ្នា​ ហើយ​ធ្វើឲ្យ​ស៊ុតរបស់អ្នកនឹងអណ្តែត​នៅពាក់កណ្តាល​កែវ។ ផ្ទុយ​ទៅវិញ ប្រសិនបើ ទឹក​នឹងទឹក​អំបិល​រលាយចូលគ្នា​នោះ អ្នកនឹងឃើញ​ស៊ុតអណ្តែត​នៅ​លើទឹក។
ដូច្នេះ ការពិសោធន៍នេះបង្រៀន​ឲ្យ​យើងដឹងពីដង់ស៊ីតេរបស់វត្ថុ។ នៅពេល​វត្ថុណាមួយ​មាន​ដង់ស៊ីតស្រាលជាងវត្ថុរាវ នោះវា​នឹងអណ្តែត​នៅ​លើ​វត្ថុរាវ​នោះ។

ការរកឃើញ​ឥន្ធនៈ​មួយបែប​ថ្មី​មិន​ប៉ះពាល់​បរិស្ថាន ដោយ​ក្រុមហ៊ុន សែ​ល​ឡា​របស់​អង់គ្លេស​

​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​អង់គ្លេស​បាន​បង្កើត​ឥន្ធនៈ​ម្យ៉ាង​ប្រភេទ synthetic fuel និង​អាច​លក់​វា​ក្នុងតម្លៃ​ត្រឹមតែ $ 1.50 ក្នុង​មួយ gallon (3.78541178 liter) ប៉ុណ្ណោះ ។ ក្រៅតែពី​វា​អាច​ផ្ដល់​ឱ្យនូវ​សាំង​ប្រភេទ​ថ្មី​ដ៏​ប្រសើរ​សម្រាប់​ការដឹកជញ្ជូន​, វា​នៅ​អាច​រក្សាបាន​នូវ​តម្លៃ​របស់​ប្រេង​ដែល​ទាប​មួយ​អាច​ទទួលយកបាន ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ។
ប្រេងឥន្ធនៈ​ថ្មី​នេះ វា​មាន​មូលដ្ឋាន​ជា​អ៊ី​ដ្រូ​ហ្សែ​ន (Hydrogen) មិន​បង្កឱ្យមាន​កា​បោ​ន​ដល់​បរិយាកាស​ឡើយ​ពេល​យើង​ប្រើ​វា ។​
​បច្ចេកទេស​ដែល​ត្រូវបាន​គេ​យកទៅ​ប្រើ​ដើម្បី​បង្កើត​ប្រេងសាំង​ដ៏​ស្មុ​គ្រ​ស្មាញ​បែប​ថ្មី​នេះ ត្រូវបាន​គេ​ស្រាវជ្រាវ​ធ្វើ​តាំងតែ​ពី​បួ​ឆ្នាំ មុន​មកម្ល៉េះ ហើយ​គម្រោង​ធ្វើ​កិច្ចការ​នេះ​ទៀតសោត ត្រូវបាន​គេ​លាក់​យ៉ាង​អាថ៌កំបាំង​បំផុត នៅឯ​មន្ទីរពិសោធន៍​មួយ​ក្នុងប្រទេស​អង់គ្លេស ។ នៅក្នុង​ក្រដាស​ផ្សាយ​ចេញ​ជា​​សាធារណៈ​មួយ​បានឱ្យដឹងថា ប្រេង​នេះ​អាច​ឱ្យគេ​ប្រើ​ជាមួយ​រាល់​ម៉ាស៊ីន​ទាំងឡាយណា​ដែល​ប្រើ​
​កម្លាំង​ចំហេះ​នៅក្នុង​តួ​ម៉ាស៊ីន ( internal combustion ) ដោយ​មិនចាំបាច់​កែ​ផ្លាស់ប្ដូរ​គ្រឿង​ម៉ាស៊ីន​ឡើយ ។​
​ ​យោងតាម​សំដី​របស់លោក ស្ទី​ហ្វេ​ន​វ៉ូ​ឡឺ​រ ជា​ប្រធាន​របស់​ក្រុមហ៊ុន​សែ​ល​ឡា អិន​ណឺ​ជី ( Cella Energy ) បានឱ្យដឹងថា ៖ បច្ចេកវិទ្យា​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ វត្ថុធាតុដើម​តាមបែប​វិទ្យាសាស្ដ្រ​ទំនើប គឺ​គេ​​យក​វត្ថុ​ធាតុ​ដែលមាន​ចំហេះ​ខ្លាំង​រួច​រុំ​ស្រោប​វា​ដោយ​វិធី​ម្យ៉ាង​ដែលមាន​ទំហំ​យ៉ាង​តូច តាម​ពាក្យ​មួយ​​ដែល​គេ​ហៅថា coaxial electrospraying ដោយ​ការធ្វើ​បែបនេះ គេ​អាច​រក្សាបាន​នូវ​ចំហេះ​មួយ​ដែល​​មិន​បណ្ដាលឱ្យ​ខូច​ដល់​ប្រព័ន្ធ​ម៉ាស៊ីន​របស់​គ្រឿងយន្ដ​ឡើយ ។​
​ ​លោក​ស្ទេ​ហ្វិ​ន បាន​បន្ដទៀតថា ៖ យើង​បាន​បង្កើតឱ្យមាន​ប្រភព​ប្រេងឥន្ធនៈ​មួយបែប ដែល​អាចឱ្យ​ប្រើ​បានជា​មួយ​យានយន្ដ​ទាំងឡាយ និង​ជំនួស​ឱ្យ​ការប្រើ​ប្រេងឥន្ធនៈ​ដូច​សព្វថ្ងៃនេះ ។
លោក​បញ្ជាក់​ជាថ្មី​ថា ប្រេងសាំង​ថ្មី​នេះ វា​មាន​មូលដ្ឋាន​ដើម​របស់​វា​ជា​អ៊ី​ដ្រូ​ហ្សែ​ន ដូច្នេះ​វា​នឹងមិន​ប​ញេ្ច​ញ​ផ្សែង និង​កា​បោ​​ធ្វើឱ្យ ប៉ះពាល់​ដល់​បរិស្ថាន​សូម្បី​បន្ដិច​ណា​ឡើយ ។
មិនតែប៉ុណ្ណោះ​ប្រេង​នេះ​មាន​សុវត្ថិភាព​ជាង​ប្រេងសាំង​ធម្មតា​ព្រោះតែ​​អ៊ី​ដ្រូ​ហ្សែ​ន​ដែល​យកមកប្រើ​នោះ វា​ត្រូវបាន​ស្រោប​ព័ទ្ធ​មិនឱ្យ​បង្ក​ជា​បញ្ហា​ក្នុងពេល​ប្រើប្រាស់​ឡើយ ។​
​ វា​មានតម្លៃ​មួយ​យ៉ាង​ថោក​, មាន​សុវត្ថិភាព​ក្នុង​ការប្រើ​, មិន​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​, អាច​ប្រើ​បាន​ជាមួយ​ម៉ាស៊ីនទាំង ឡាយណា​ដែល​ប្រើ​ចំហេះ​ក្នុង​ម៉ាស៊ីន ទាំង​សាំង និង​ម៉ា​ហ្សូ​ត ។
យើង​នឹង​នៅ​រង់​ចាំមើល​​ថា​នៅពេលណា​ទៅ​ទើប​ប្រេងឥន្ធនៈ​បែបនេះ​នឹងត្រូវ​បាន​គេ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ និង​លក់ចេញទៅ ​ទូទាំង​ពិភពលោក​....៕

ធី​សន្សំសំចៃ​ប្រេង និង​កាត់បន្ថយ​បញ្ហា​ក្នុងការ​បើកបរ


១) សូមកុំ​បញ្ឆេះ​យានយន្ដ​ទុកចោល​យូរពេក ទោះបី​ដើម្បី​កំដៅ​ម៉ាស៊ីន​ក៏ដោយ ។​បញ្ឆេះ​វា​ត្រឹមតែ ៣០ ទៅ ៤៥ វិនាទី​គឺ​គ្រប់គ្រាន់​ណាស់​ទៅហើយ ។​ ២) មិនត្រូវ​ប្រើ​យានយន្ដ​ដែល​ម៉ាស៊ីន​របស់​វា​ពេល​បញ្ឆេះ​រួច មិន​ធ្លាក់ចុះ​សម្លេង​ឡើយ​បានន័យថា ម៉ាស៊ីន​របស់​វា​នៅតែ​រោទិ៍​ជាប់​មិន​ព្រម​ធ្លាក់ចុះ​សម្លេង បញ្ហា​នេះ​ជាហេតុ​ធ្វើឱ្យ​យានយន្ដ​វា​ស៊ីសាំង​ច្រើន ។ គួរ​ពិនិត្យ​សំបុក​ខ្យល់
(​អែរ​ហ្វីល​ថឺ​រ​) របស់​វា​ក្រែង​មាន​ដី​ច្រើន​​ជាហេតុ​ធ្វើឱ្យ​វា​ស្ទះខ្យល់ ។​
៣) សូមកុំ​បញ្ឈប់​ម៉ាស៊ីន​រួច​បញ្ឆេះ​វា បើ​គ្មាន​ការចាំបាច់​ទេនោះ ពីព្រោះ​ការ​រំលត់​ម៉ាស៊ីន​​ហើយ​បញ្ឆេះ​វា វា​ស៊ីប្រេង​ច្រើន​ដូចគ្នា បើ​យើង​ទុក​ម៉ាស៊ីន​ឱ្យនៅ​ឆេះ​ចំនួន​មួយ​នាទី វា​ស៊ី​​ប្រេង​ស្មើ​យើង​រំលត់​ម៉ាស៊ីន​ហើយ​បញ្ឆេះ​វា​វិញ​ដែរ ។​
៤) សូមកុំ​រោទិ៍​ម៉ាស៊ីន មុនពេល​យើង​រំលត់​ម៉ាស៊ីន ព្រោះ​វា​ជាការ​ខាតបង់​មួយ វា​ស៊ីប្រេង​​មួយវិញទៀត​វា​ថែមទាំង​កៀរ​ប្រេង​បាត​ពី​តាម​ជញ្ជាំង​ស៊ឹ​មី ជាហេតុ​ធ្វើឱ្យ​ម៉ាស៊ីន​បាត់​សម្ពាធ​​ប្រេង​បាត​បាន ។​
៥) មុនពេល​ចេញដំណើរ យើង​មិនគួរ​ជាន់​ឈ្នាន់​រោទិ៍​ម៉ាស៊ីន​ចេញ​ទាំង​បង្ខំ​នោះឡើយ​គឺ​ត្រូវ​ចេញ​ទៅតាម​សម្រួល​សិន ទោះ​ចេញពីផ្ទះ ឬ​ពី​ភ្លើងស្ដុប​ក៏ដោយ ។ មិនត្រូវ​ជាន់​ហ្គា​រ​​លើសពី​ចំនួន​១​ភាគ​បួន​នៃ​កម្លាំង​ដែល​អាច​ជាន់
​បាន់ឡើយ ការរក្សា​ការជាន់​ឈ្នាន់​ហ្គា​រ​ត្រឹមតែ​កំរិត​មួយ​ស្រាល វា​អាចជួយ​ឱ្យ​ម៉ាស៊ីន និង​កន្លែង​បញ្ជូន​សាំង​ដំណើរការ​បានល្អ​ជាង ។​ (នៅមានត)
​របៀប​នៃ​ការទិញ​សាំង​ប្រើ ៖
៦) សូម​ទិញ​សាំង​នៅពេល​មេឃ​ត្រជាក់ ដូចជា​ពេលព្រឹក ពេល​ល្ងាច​និង​ពេលយប់​​ព្រោះ​ពេល​ទាំងនោះ សាំង​វា​មាន​កំហាប់​ជាង ត្រូវ​ចាំ​ថា​គេ​គិត​ប្រាក់​ពី​យើង​ទៅតាម​ចំណុះ​សាំង​ដែល​យើង​ចាក់ ដោយ​គេ​មិនបាន​គិតថា​សាំង
​នោះ​រាវ​ឬ​ខាប់​នោះទេ ។ សាំង​វា​រាង​ហាប់​ជាង​ធម្មតា​បើ​វា​ត្រជាក់ តែបើ​វា​ក្ដៅ វា​មិនសូវមាន​កំហាប់​ទេ ដូច្នេះ​យើង​ខាត​ជាង​​បន្ដិច​ដែរ ។
៧) ត្រូវ​ជ្រើសរើស ប្រភេទ​ម៉ាក​នៃ​សាំង​ឱ្យបាន​ប្រយ័ត្នប្រយែង​បន្ដិច ប្រភេទ​សាំង​ខ្លះ​វា​ជួយ​ដល់​ម៉ាស៊ីន ព្រោះ​វា​មានគុណ​ភាពល្អ​ជាង ។ ជ្រើស​រើសយក​ម៉ាក​សាំង​ណា​ដែល​យើង​យល់ថា​​ល្អ​សម្រាប់​ម៉ាស៊ីន​យើង រួច​រក្សា​ប្រភេទ
​សាំង​នោះ (​ចាក់​តែ​សាំង​នោះ ) ។​
៨) មិនត្រូវ​ចាក់​សាំង​រហូតដល់​ពេញ​ធុងសាំង​នោះឡើយ ជាពិសេស​គឺ​ចាក់​រហូតដល់​វា​ហៀរ​ចេញពី​ធុងសាំង​មក​ក្រៅ វា​ជាការ​ខាតបង់​និង​អាចធ្វើ​ឱ្យមាន​បញ្ហា​បាន​ផងដែរ បើសិន​​មិនបាន​ប្រយ័ត្ន​ទេនោះ ជាពិសេស​នៅពេល​ចាក់
​សាំង ត្រូវ​ចាំមើល​មិនត្រូវ​ឱ្យ​វា​ឆ្លង​ផុត​​ដំណាក់​កាលកំណត់ (​ពេលដែល​កន្លែង​ច្របាច់​ក្បាល​សម្រាប់​ចាក់​សាំង​រលាស់​បិទ នេះ​ជា​​ដំណាក់កាល​ទីមួយ ត្រូវ​ឈប់​ចាក់​ត្រឹម​ប៉ុណ្ណឹង​បាន​ហើយ ។ មិនត្រូវ​បន្ដ​ចាក់​ជា​បន្ថែមទៀត​​ទេ ព្រោះ​វា​លើសពី
​កំណត់​របស់​រង្វាស់​រប​ស់​ធុងសាំង ។​
​វិធី​បើក​យានយន្ដ​ដើម្បី​សន្សំសំចៃ​ប្រេង​
៩) បើ​យើង​បើក​លើសពី​ល្បឿន​៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នឹង​ធ្វើឱ្យ​យានយន្ដ​យើង​ជំនះបាន​​ខ្យល់​ដែល​យាន​របស់​យើង​ត្រូវ​ជម្រុញ​ទៅមុខ កាលណា​បើក​យឺត​ពេក បណ្ដាលឱ្យ​វា​​មិនអាច​ជំនះ​កម្លាំង​ខ្យល់​ពីមុខ​បាន ។​
១០) មិនត្រូវ​បើកបរ​លើសពី​ចំនួន​ល្បឿន​ដែល​បានកំណត់​នៅតាម​បង្គោល សញ្ញា​ឡើយ​ជា​ភាគច្រើន​ល្បឿន​ដែល​បានកំណត់​ឱ្យ​នោះ​គឺ​ដើម្បី​រក្សា​សុវត្ថិភាព​យើង កាលណា​យើង​​មិន​គោរព​ហើយ​បើក​លើស វា​អាចឱ្យ​យើង​មាន
​គ្រោះថ្នាក់​បាន ។​
១១) បើកបរ​ក្នុង​ល្បឿន​លឿន តែ​ប្រើ​ហ្គា​រ​តូច អាចធ្វើឱ្យ​យានយន្ដ​ស៊ីប្រេង​ច្រើនជាង​រហូត​ដល់​៤៥​ភាគរយ ជាង​អ្វីដែល​ម៉ាស៊ីន​ត្រូវការ ។​
១២) រថយន្ដ​ប្រើ​លេខ​ដៃ អាចឱ្យ​យើង​ផ្លាស់​ពី​កម្លាំង​ម៉ាស៊ីន​ពី​ធំ​មក​តូច ទៅតាម​ការចង់បាន​​ហេតុនេះ វា​អាចជួយ​ឱ្យ​យើង​សន្សំ​ប្រេង​បាន​ខ្លះ​ដែរ បើ​យើង​ចេះ​ប្រើល្បិច​រក្សា​ម៉ាស៊ីន​មិនឱ្យ​​រលត់​និង​ចេះ​ផ្លាស់ប្ដូរ​វា​ទៅតាម​ស្ថានភាព
​របស់​ផ្លូវ​ធ្វើដំណើរ ។ តែបើ​យើង​មិន​ព្រម​ប្ដូរ​លេខ​​ពី​ខ្សោយ​មក​ខ្លាំង ដោយ​ព្យាយាម​ឱ្យ​វា​រក្សាទុក​កម្លាំង​ម៉ាស៊ីន​នៅ​ខ្សោយ ហើយ​ឱ្យ​វា​ប្រឹង​ខ្លាំង​​ជាង​នោះ ម៉ាស៊ីន​របស់​យើង​នឹង​ឆាប់​ខូច​មិនខានឡើយ ។​
១៣) សូម​បិទ​កញ្ចក់​ឡាន​យើង​បើ​យើង​ត្រូវ​ធ្វើដំណើរ នៅលើ​ផ្លូវ​ឆ្ងាយ ព្រោះ​វា​ជាហេតុ​ធ្វើឱ្យ​​ស្ទះ​សន្ទុះរ​ត់ទៅ​មុខរប​ស់ឡា​ន ។ ខ្យល់​មកពី​មុខ​បក់​ផ្ទប់​ទៅក្នុង​ឡាន ធ្វើឱ្យ​ឡាន​មិនអាច​រត់​បាន​​លឿន​ឡើយ ហើយ​វា​អាចធ្វើឱ្យ​យើង
​ខាតបង់​ប្រេង​រហូតដល់ ១០ ភាគរយ​ដែរ ។​
១៤) បើសិនជា​ចាំបាច់ សូម​រក្សា​ល្បឿន​យានយន្ដ​របស់​យើង​ឱ្យនៅ​ស្មើ​បំផុត តាម​ដែល​អាច​ធ្វើទៅ​​បាន មិនត្រូវ​ម្ដង​បើក​យឺត​រួច​លឿន​រួច​យឺត​មកវិញ​នោះទេ ជាពិសេស យើង​មិនត្រូវ​បើក​កៀក​ទៅ​​អ្នក​មុខ​ពេក​ទេ ព្រោះ​យើង
​មិនដឹងថា​គេ​នឹង​ឈប់​ពេលណា ដូច្នេះ​កាលណា​យើង​បើក​កៀក​គូថ​​យាន​គេ​ពេក យើង​ត្រូវ​ឈប់​ត្រូវ​យឺត​ទៅតាម​គេ​ដែរ ហេតុ​នះ​គួរ​លៃ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​នៅ​ខាង​​មុខ​យើង យ៉ាងហោចណាស់​រំលង​ឱ្យបាន​ចំនួន​ប្រវែង​ពីរ​ឡាន​ទៅ​បី​ឡាន​ជាការ​ល្អ
​បំផុត ​បើ​អាច​ធ្វើបាន ព្រោះ​បើក​យឺត​លឿនៗ បែបនេះ​ធ្វើ​ម៉ាស៊ីន​យើង​ស៊ីប្រេង​ច្រើន ព្រោះ​វា​ត្រូវ​ប្រឹង​ច្រើនដង ។​
១៥) បើ​នឹង​ឡើង​ទីទួល​ខ្ពស់ ឬ​ស្ពាន ត្រូវ​បង្កើនល្បឿន​ខ្លះ​ពី​ចម្ងាយ​ឱ្យ​ហើយ មិនត្រូវ​រង់ចាំ​ទៅ​​ជិត​ដល់​ទើប​បង្កើនល្បឿន​នោះឡើយ​ព្រោះ​វា​ត្រូវ​បង្ខំ​ ឱ្យ​យានយន្ដ​យើង​វា​ខំប្រឹង​ខ្លាំង​ជាង​ធម្មតា​​តែបើ​យើង​បាន​បង្កើនល្បឿន​ វាពី​ ចម្ងាយ
​ខ្លះ​ហើយ ម៉ាស៊ីន​វា​មិនចាំបាច់​ត្រូវ​ប្រឹង​ពេក​នោះដែរ ។​
​ការណែនាំ​មួយចំនួន​នៃការបើកបររថយន្ត
១៦) សូមកុំ​ដាក់​ជើង​ខាងឆ្វេង​របស់​យើង​ទៅលើ​ឈ្នាន់​សម្រាប់​ដាក់​ជើង​នៅ​កៀន​ម្ខាង ព្រោះ​ការដាក់​ជើង​យើង​ត្រង់​ទីនោះ​តែ​បន្ដិច​ក៏​អាចធ្វើឱ្យ​មានប​ញ ដល់​ផ្នែក​ប្រព័ន្ធ​មេកានិច​ដែរ អាច​ធ្វើឱ្យ​វា​សឹក​យ៉ាង​ឆាប់រហ័សមួយវិញទៀត
​វា​អាចបង្កើត​បានជា​ការស្ទះ​ទៅដល់​ការរត់​ទៅមុខ​​របស់​យានយន្ដ​បាន​ផងដែរ ហើយក៏​បណ្ដាលឱ្យ​យានយន្ដ​យើង​វា​ស៊ីសាំង​ថែម​ច្រើនជាង​មុន ។​
១៧) សូម​ចៀសវាង​ផ្លូវ​ដែលមាន​ស្ថានភាព​មិនល្អ​បើសិនជា​អាច​ចៀសបាន ព្រោះ​ផ្លូវ​បែបនេះ​វា​ធ្វើ​យានយន្ដ​យើង​បើក​ក្នុងស្ថានភាព​មួយ​ប្រឹង​ខ្លាំង​សឹងតែ​រហូត បើ​ផ្លូវ​នោះ​មាន​គ្រួស មាន​ផុ​ក​ផុង​និង​​ខ្សាច់​ផង កាន់តែ​ធ្វើឱ្យ​វា​ស៊ីសាំង
​ច្រើន អាច​រហូតដល់​ទៅ ៣០ ភាគរយ​ក៏សឹងមាន ។​
១៨) ប្រើប្រាស់​ផ្លូវ​ណា​ដែល​ខ្លី​ជាង ជិត​ជាង​និង​មិនសូវមាន​ចរាចរ​ច្រើន ផ្លូវ​ណា​ដែលមាន​ចរាចរ​​ច្រើន វា​អាចធ្វើឱ្យ​យើង​ត្រូវ​ពន្យារពេល​នៃ​ការធ្វើដំណើរ​ថែមទៀត ។ ផ្លូវ​ដែលមាន​ស្ថានភាព​បត់​កាច់​កោង​ផ្អៀង វង់​ខ្លាំង ឬ​រលាក់
​ខ្លាំង ក៏​វា​អាចធ្វើឱ្យ​យើង​ខាតបង់​សាំង​ច្រើន​ទៅតាម​នោះដែរ ។​
១៩) ភ្លើងស្ដុប ត្រូវបាន​គេ​ដាក់​ដោយមាន​កំណត់ពេល​មួយ​ជាក់លាក់ បើ​យើង​ចេះ​រក្សា​ល្បឿន​​យានយន្ដ​របស់​យើង​បាន យើង​អាច​លែង​ជើង​យើង​ពី​ហ្គា​រ ពេល​ទៅជិត​ដល់​ប្រហែលជា​ពីរ​ទៅ​បី​រយ​ម៉ែត្រ​ពី​ភ្លើងស្ដុប ទុកឱ្យ​កំសួល
​ល្បឿន​ឡាន​វា​បន្ដ​ទៅមុខទៀត បើ​ទៅ​មិន​ដល់​យើង​អាច​​គ្រាន់តែ​ថែម​វា​បន្ដិចទៀត​គឺ​ដល់​ហើយ ការធ្វើ​បែបនេះ យើង​អាច​ពន្យា​ពេល​ឈប់​ចាំ​នៅឯ​ភ្លើង​ស្ដុ​ប ខ្លី​ជាង​មុន​និង​កាត់បន្ថយ​សាំង​បាន​ខ្លះ​ដែរ ។ បើ​ឃើញ​ភ្លើងស្ដុប​ហើយ​ត្រូវ​ស្មាន​រួច
​លែង​ជើង​​ពី​ហ្គា​រ ទុកឱ្យ​វា​ទៅតាម​ដំណើរ​វា កាត់បន្ថយ​បាន​ប្រេង​ខ្លះ​ដែរ ការឈប់​នៅ​ស្ដុ​ប​តិចជាង​មុន​ក៏​​កាត់បន្ថយ​បាន​ខ្លះទៀត​ដែរ ។​
២០) ពេល​ឈប់​នៅតាម​ផ្លូវ ដែល​ត្រូវ​ប្រើពេល​យូរ ហើយ​ដែល​យើង​អាច​ស្មាន​បាន សូម​ប្ដូរ​លេខ​មក​ដា​ក់នៅ អិន (N) វិញ ដើម្បីឱ្យ​ប្រអប់លេខ និង​ប្រេង​វា​បាន​ត្រជាក់​ចុះ​ខ្លះ ។ ហេតុ​នះ បើសិនជា​​យើង​ត្រូវ​ឈប់​នៅទីណា​មួយ
​យូរ ខណៈពេល​ម៉ាស៊ីន​វា​នៅ​ដំណើរការ ត្រូវតែ​ប្ដូរ​មក​លេខ អិន នេះ​​សិន វា​អាចជួយ​កាត់បន្ថយ​ប្រេងសាំង វា​ជួយ​កាត់បន្ថយ​ការ​សឹក​រិច​រិល​របស់​ម៉ាស៊ីន និង​ការពារ​កុំឱ្យ​ប្រអប់លេខ​ឆាប់​មានប​ញា្ហ​ផងដែរ ។
២១) ចត​ឡាន ត្រូវ​លៃ​យ៉ាងណា​កុំឱ្យ​ត្រូវ​ពេលចេញ​ទៅវិញ ត្រូវ​បើក​ថយ​ច្រើនដង​ទើប​អាច​ចេញ​បាន​​ព្យាយាម​ចត​លៃ​ឱ្យ​យើង​អាច​ចេញ​បាន​ភ្លាមៗ ។​
២២) ការ​ឆែក​ពិនិត្យមើល​ម៉ាស៊ីនរថយន្ដ​បាន​ទៀងទាត់ អាចធ្វើឱ្យ​យាន​របស់​យើង​រត់​ស្រួល​គ្មាន​បញ្ហា ។ សូម​មើល​តាម​សៀវភៅ​ណែនាំ​របស់​យានយន្ដ​យើង ថា​ត្រូវ​ប្រើ​ប្រេង​ប្រភេទ​ណា ប្ដូរ​វា​នៅ​​ពេលណា អ្វីដែល​យើ​ឃើញថា
​ត្រូវ​ចាំបាច់​ប្ដូរ​គួរតែ​ប្ដូរ​វា​ចេញ សំអាត​តម្រង​ខ្យល់​ឱ្យបាន​ញឹក​ញាប់ កាលណា​ខ្យល់​ចូល​មិន​បានល្អ​ធ្វើ​ឲ្យ​យានយន្ដ​ស៊ីប្រេង​ដែរ ។​
២៣) ពិនិត្យមើល​គ្រឿង​ក្រោម ទាំង​ជើង​កង់​ទាំង​បួន ប្រព័ន្ធ​ជើង​ក្រោម អ្វីដែល​យើង​ឃើញ​ខុសពី​​ប្រក្រតី គួរ​កែកុន​ជួសជុល​វា​ឱ្យ​ហើយ បើ​អាចធ្វើ​ទៅបាន​គួរ​មើល​ជើង​ក្រោម​ទាំងអស់ មុនពេល​​ចេញដំណើរបើ​អាចធ្វើ​បែប
នេះ​បាន ។ គ្រឿង​ក្រោម​មាន​បញ្ហា វា​អាចធ្វើឱ្យ​ស៊ីសាំង​ច្រើន​ដែរ​​ព្រោះ​វា​ប្រឹង​ខ្លាំង​ជាង​ធម្មតា មួយវិញទៀត​កាលណា​គ្រឿង​ក្រោម​មាន​បញ្ហា វា​នឹង​មិនមាន​សុវត្ថិភាព​​ក្នុងការ​បើកបរ​លឿន​ឬ​ទៅ​ផ្លូវ​ឆ្ងាយ​ឡើយ ។​
២៤) សម្ពាធ​ខ្យល់​នៅក្នុង​កង់​ត្រូវ​ដាក់ឱ្យ​ត្រូវ​ទៅតាម​កម្រិត​កំណត់​ដែលមាន​ចែង​នៅលើ​កង់​នោះ​ស្រាប់​កង់​ត្រូវ​ថ្លឹង និង​ឱ្យគេ​តម្រង់​វា​រាល់​មួយខែ​ម្ដង ឬ​មុនពេល​យើង​ចេញទៅ​ទីណា​ឆ្ងាយ ព្រោះ​បើ​កង់វា​បោរ​​មិន​មូល​ល្អ វា​អាច​បង្ករ
​ឱ្យមាន​គ្រោះថ្នាក់​ពេល​បើកបរ ដូចជា​ការផ្ទុះ​កង់ បែក​កង់ ភាគច្រើន​គឺ​បណ្ដាល​មកពី​មិនបាន​ថ្លឹង​កង់​ឱ្យ​វា​មាន​វង់​មូល​ត្រឹមត្រូវ ដូច្នេះ​វា​អាចធ្វើឱ្យ​ផ្ទុះ​បែក​នៅពេល​ណាមួយ​បាន ។​​ត្រូវមាន​ប្រដាប់​សម្រាប់​វាស់​ខ្យល់​ក្នុង​កង់​សម្រាប់​ដាក់​តាម
​រថយន្ដ​, ប្រើ​ប្រេង​ប្រភេទ ក្រា​ហ្វៃ តែ​មិន​​ត្រូវ​ប្រើ​ប្រេង​បន្ថែម​ណាមួយ​សម្រាប់​ម៉ាស៊ីន​ឡើយ ទោះបីជា​គេ​ប្រកាស​ប្រាប់ថា បែបណាក៏ដោយ ។​​ការធ្វើដំណើរ ត្រូវធ្វើ​ឱ្យបាន​ទៅតាម​សម្រួល​មិនត្រូវ​ធ្វើ​ដោយ​បង្ខំ​នោះឡើយ ៕

រថយន្ដ​ប្រើ​ពន្លឺព្រះអាទិត្យ ដណ្ដើមបាន​កិត្យានុភាព ថា​ជា​រថយន្ដ​មាន​ល្បឿន​លឿន​បំផុត​ក្នុង​លោក​

វា​មាន​ល្បឿន​រហូតដល់​ទៅ ៨៨.៧៣៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (៥៥.០៧៧​ម៉ៃ​ល៍​)សាកលវិទ្យាល័យ University of New South Wales' Sunswift IVy បានប្រកាស​ឱ្យដឹងថា​រថយន្ដ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដែល ​ខ្លួន​បាន​ផលិត ត្រូវបាន​ចុះបញ្ជី​ក្នុង Guinness World Record ថា​ជា​រថយន្ដ​ដែលមាន​ល្បឿន​លឿន​បំផុត ។
ការ​សាក​ពិសោធន៍ លើ​ល្បឿន​របស់​រថយន្ដ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ៧ ខែមករា នៅ HMAS Albatross navy base airstrip in Nowra, Australia វា​បាន​វ៉ា​ដាច់​ល្បឿន​មុន​រហូតដល់​ទៅ
១០​គីឡូម៉ែត្រ (៦.២​ម៉ៃ​ល៍​) ។​

អ្នកវិទ្យាសាស្ដ្រ​អាច​ផ្ដិត​យក​ស្នា​មក្រ​យ៉ៅ​ពី​សម្លៀកបំពាក់​បាន​

​កាលពី​មុននេះ​បន្ដិច​, ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Abertay Dundee និង​ក្រុមប៉ូលិស Scottish Police បាន​សាកល្បង​ពិសោធន៍​រួច​ម្ដងមកហើយ ។ ការសាកល្បង​នោះ បាន​នាំ​ដល់​ការធ្វើ​ពិសោធន៍​ជា​លម្អិត​បន្ថែមទៀត ដើម្បីឱ្យ​ប្រាកដថា គេ​ពិតជា​មានលទ្ធភាព​អាច​ផ្ដិត​យក​ក្រ​យ៉ៅ​ដៃ​របស់​​មនុស្ស​ចេញពី​សម្លៀកបំពាក់​បាន ដើម្បី​ធ្វើជា​ភស្ដុតាង​សម្រាប់​សំអាង​ទៅលើ​ហេតុការណ៍​បទល្មើស​ណា​មួយ​បាន ។ ជាទូទៅ គេ​អាច​បានត្រឹមតែ​ផ្ដិត​យក​ក្រ​យ៉ៅ​ដៃ​ចេញ​បាន​ពី​វត្ថុ​មួយចំនួន​ប៉ុណ្ណោះ មិនបាន​ទាំង​​អស់​ឡើយ តែ​ភស្ដុតាង​ឬ​ស្នា​មក្រ​យ៉ៅ​ដៃ​ភាគច្រើន ច្រើនមាននៅលើ ​សម្លៀកបំពាក់រ​បស់​ជន​ទុច្ចរិត​ឬ​នៅ​​លើ​ជនរងគ្រោះ ដូច្នេះ​បើ​គេ​អាច​ទាញយក​ស្នា​មក្រ​យ៉ៅ​ចេញពី​សម្លៀកបំពាក់​បាន វា​នឹង​ជួយ​បាន​ច្រើន​ថែម​ទៀត​ដល់​ភ្នាក់ងារ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ភស្ដុតាង​សម្រាប់​បទល្មើស​នានា ។
​ បច្ចេកទេស​ដែល​អ្នកស្រាវជ្រាវ​វិ​ទ្យ​សាស្ដ្រ​យកមកប្រើ​នោះ វា​ជា​វិធី ថត​យក​រូបភាព​រប​ស់​សំពត់​អាវ​របស់​ជនរងគ្រោះ​ឬ​ជន​ទុច្ចរិត ដោយ​ថត​ជា negative​រួច​ប្រើ​រូបភាព​ដែល​ថត​បានមក​នោះ​សម្រាប់​ស្វែងរក​​ស្នាម​ក្រ​យ៉ៅ ។ តាម​អ្វីដែល​កេ​បាន​រកឃើញ​នេះ វា​មិនទាន់​ជា​សុ​ក្រិត​ណាស់ណា​នៅឡើយ​ទេ តែ​អាចឱ្យ​គេ​ប្រើការ​បាន ៕​

លោក ភី​ល ផូ​លី ស្រមៃ​ចង់ឃើញ​យានយន្ដ​ដែល​អាច​ហោះ​ផង និង​មុជ​ទឹកបាន​ផង

​កាលពីមុន​, មាន​ទស្សនាវដ្ដី​ជាច្រើន (​ក្នុង​ឆ្នាំ ៤០.., ៥០..) បាន​គូសព្រាង​ពី​ក្ដី​ស្រមៃ​របស់​ពួកគេ​ថា នៅពេល​អនាគត​ខាងមុខ (​សព្វថ្ងៃនេះ​) នឹងមាន​យន្ដហោះ​ប្រភេទ​ប្រតិកម្ម​ដឹក​អ្នកដំណើរ និង​មាន​ ​យាន​អាវ​កាស ដឹក​អ្នកដំណើរ​ទៅ​ចូលក្នុង​អាកាស ។​ល​។ ការ​ទស្សន៍ទាយ​ទាំងអស់នោះ ពេលនេះ​បានក្លាយ​ទៅជា​ការពិត​ទៅហើយ ដូច​យើង​បានឃើញ​នាពេល​សព្វថ្ងៃនេះ ។​
​ ឯ​សព្វថ្ងៃនេះ​វិញ អ្នកអាន​ទស្សនាវដ្ដី​វិទ្យាសាស្ដ្រ​ជាច្រើន​បានគិត​ស្រមៃ​ក្នុង​ចិ​ត្ដ​ថា នៅ​មិនយូរប៉ុន្មាន​ខាង​មុខ​នេះ រថយន្ដ កាណូត យន្ដហោះ ហេ​ឡេ​កុប​ទ័​រ និង​ត្រូវបាន​គេ​បូក​បញ្ចូល​គ្នា បង្កើត​ចេញ​ជា​យានយន្ដ​កូនកាត់​ម្យ៉ាង ដែល​អាច​ប្រើការ​បាន​ច្រើនយ៉ាង ទាំង​អាចឱ្យ​វា​មុជ​ចុះទៅ​ក្នុង​ទឹក​មើល​ទេសភាព​បាតសមុទ្រ​បាន​ផង ។​
​ រឿង​បែបនេះ វា​បាន​ជម្រុញ​ឱ្យ​លោក ផូ​លី ដែលជា​អ្នក​គូរគំនូរ​បែប​ការ​ស្រមៃ​វិទ្យាសាស្ដ្រ ឱ្យ​ច្នៃ​គូរ​ចេញ​ជា​រូបរាង​របស់​យាន​បែប​នោះ ទោះបីជា​វា​អាច​កើតឡើង​ក្ដី​មិន​កើតឡើង​ក្ដី តែ​វា​ជា​ក្ដី​ស្រមៃ​មួយ​ដែល​មិនគួរ​រំលង​
​ចោល​ដោយ​មិនបាន​យកមក​ពិចារណា​ឡើយ ។ ដូច​ពាក្យ​មួយ​គេ​ធ្លាប់​និយាយ​ពីមុន​ថា យើង​ចង់​ស្វែងយល់​ពី​​ព្រះ​ច័ន្ទ តែ​ក៏​មិន​ភ្លេច​រុករក​ផ្កាយ​ផង​នោះទេ​, បើសិនជា​រឿង​បែបនេះ​វា​កើតឡើង​ដូច​កាល​គ្រា​មុន​នោះ​មែន​ដូច្នេះ​ពេលនេះ យាន​បែប​នោះ វា​អាច​នឹង​កើតជា​រូបរាង​បានដែរ​...​មើលទៅ ! នៅពេល​អនាគត ៕

៥០០​លាន​ភព​ថ្មី ស្ថិតក្នុង​ទី​ដែល​មិន​ក្ដៅ​ពេក និង​ត្រជាក់​ពេក អាចមាន​ជីវិត​រស់នៅ​បាន

​យោងតាម​ឯក​សារ​មួយចំនួន ដែល​ប្រមូល​ដោយ​អង្គការ​ណា​សា តាមរយៈ​ការ​ផ្កាយរណប ខែ​ប​ផ្លឺ​​ដែល​បាន​បង្ហោះ​ចូលក្នុង​តារា វិធី​ដើម្បី​ស្វែងរក​ភព​ដែល​អាច​ទ្រទ្រង់​ជីវិត​បាន​នៅក្នុង​តារាវលី​របស់​យើង​(Milky Way) បានបង្ហាញ​ឱ្យដឹងថា តាម​ការប៉ាន់ប្រមាណ​គេ​គិតថា មាន​ភព មាន​លក្ខណៈ​សម្បត្ដិ​ដូច​ផែនដី​យើង និង​អាច​ទ្រទ្រង់​ជីវិត​ឱ្យរស់រាន​បាន​នោះ មាន​រហូតដល់​ទៅ ១០០០​ពាន់​លាន (​មួយរយ​កោដិ​) ភព​ឯណោះ ។​ ​ ​កាលពី​មុននេះ ភាពយន្ដ ស្ដារ​ត្រឹក ( Star Trek ) ដែល​ធ្លាប់​បានបង្ហាញ​ក្នុង​ភាពយន្ដ​នោះ​ថា មាន​ភព​ដទៃ​ជាច្រើន​ដែលមាន​ជីវិត
​រស់នៅក្នុង​តារាវលី​របស់​យើង​នេះ ។ តែ​ពេលនេះ គេ​ចាប់ផ្ដើម​រកឃើញ​ជា​គ្រា​ដំបូង​ថា មិនមែន​មានតែ​ភពផែនដី​យើង​នេះ​តែមួយ​ប៉ុណ្ណោះ​ទេ
ដែល​អាចឱ្យ​មានជីវិត​កើតឡើង និង​រស់​នៅបាន តែមាន​ភព​ដូច​យើង​នេះ​ច្រើន​ទៀត ក៏​អាចមាន​ជីវិត​រស់នៅ​ឬ​អាចឱ្យ​មានជីវិត​រស់នៅ​បានដែរ។​
​គេ​កំណត់​បាន​ថា រាល់​ព្រះអាទិត្យ​ដូច​យើង​មួយ អាចមាន​ភព​មួយ អាចឱ្យ​ជីវិត​រស់នៅ​បាន ហើយ​ភព​បែបនេះ មាននៅ​ពាសពេញ ​ក្នុង​តារាវលី ។ ចំណែក​តារាវលី (Galaxy) ដទៃ​ឯទៀត​ក៏​ប្រហែលជា​អាចមាន​​ហេតុផល​បែបនេះ​ដែរ តែ​មិនទាន់​មានលទ្ធភាព​ស្វែងយល់បាន ព្រោះតែ​វា​នៅ​ឆ្ងាយ​ពេក​នៅឡើយ ។ ទោះបី​​សព្វថ្ងៃនេះ គេ​អាច​មើលទៅ​ក្នុង​មេឃ​ឃើញ​អ្វីៗ​ច្រើនជាង​មុន​ក៏ដោយ ក៏​មិនទាន់​មានលទ្ធភាព ស្វែងយល់​ឱ្យបាន​ច្រើន​ពី​តារាវលី​ផ្សេងៗ​នៅឡើយ​ដែរ ។​
​ ​លោក Alan Boss ដែលជា​អ្នក​តារាវិទូ​មួយរូប​បាន​សន្ម​ត់​ថា តាមពិតទៅ បើ​យោងទៅតាម​អ្វី​​ដែល​កើតមាន​រួចហើយ​លើ​ភពផែនដី​យើង​នេះ និង​អ្វីដែល​ណា​សា​ទើបបាន​រកឃើញ យើង​អាច​ស្មាន​បាន​ថា មាន​ភព​ខ្លះ​ដែល​ដូច​យើង អាចមាន​ជីវិត​រស់នៅ​លើ​នោះ​រួចជាស្រេច​ទៅហើយ យើង​គ្រាន់តែ​នៅ​មិនទាន់​​ដឹងថា វា​នៅទីណា​និង​ជីវិត​នៅលើ​នោះ​មាន​រូបរាង​បែបណា​ប៉ុណ្ណោះ នេះ​ជាការ​អះអាង​របស់លោក​បូស្ស ។​តែ​អ្នកវិទ្យាសាស្ដ្រ​ផ្សេងទៀត​បានគិត​ថា មាន​ភព​រហូត​រាប់រយ​ឬ​ពាន់​ផង​ក៏​ថា​បាន មានជីវិត​រស់នៅ​រួច​ជា​ស្រេច​ទៅហើយ និង​អាចថា​ពួក​​​​​ គេ​មាន​ប្រាជ្ញា​ដូច​យើង ឬ​ល្អ​ច្រើនជាង​យើង​ផង​ក៏​មិនដឹង ។
​កន្លងមកនេះ ពួក​អ្នកប្រាជ្ញ​ខាង​តារាសាស្ដ្រ បាន​ព្យាយាម​ប្រមូលយក​ឯកសារ ដែល​គេ​បាន​ស្រាវជ្រាវ រកឃើញ​ធាតុ​ដែល​អាច​ផ្សំ​ឱ្យ ​កើតជា​ជីវិត​បាន បរិយាកាស​ដែល​អាចឱ្យ​មានជីវិតរ​ស់​នៅបាន និង​ការបូកបញ្ចូល​គ្នា​ពី​គំហើញ​ទាំងឡាយ​របស់គេ ធ្វើឱ្យ​ក្រុម​អ្នក​តារាវិទូ ​ទាំងនោះ យល់ស្រប​ដូចគ្នា​ថា មាន​ភព​ដែល​អាចមាន​ជីវិត​រស់​នៅ ប្រកបដោយ​បញ្ញាញាណ​រហូត​ចំនួន​៣៦១ នៅក្នុង​តារាវលី​យើង​នេះ និង ​អាចមាន​ភព​​បែបនេះ​កើតឡើង​ចំនួន​ប្រហែល ៣៨០០០​ផ្សេងទៀត ចាប់តាំងពី​តារាវលី​យើង​នេះ​កកើត​ឡើងមក ។​ ​ ​មាន​សំនួរ​ជាច្រើន​ត្រូវបាន​គេ​សួរថា ៖ តើ​មានតែ​ភព​យើង​នេះ​តែមួយ​ប៉ុណ្ណោះ​ទេ​ឬ ដែល​អាចឱ្យ​មានជីវិត​រស់នៅ​បាន ? តើ​អាចមាន ​ភព​ផ្សេងទៀត​ដូច​យើង​ដែរឬទេ ? ​ ​ចម្លើយ​ចំពោះ​សំនួរ​ខាងលើ កាលពី​ច្រើន​ឆ្នាំមុន ហាក់ដូចជា​មិន​ច្បាស់លាស់​ទេ តែ​ពេលនេះ គេ​​ហ៊ាន​ឆ្លើយថា "មាន​និង​មាន​ចំនួន​ច្រើន​ទៀតផង​" ។ យើង​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា ​តើ​ជីវិត​ដែលមាន​នៅលើ​ភព​ផ្សេងៗ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ ? ​តើ​អាចមាន​រូបរាង​បែប​មនុស្ស​យើង​ដែរឬទេ ? តើ​មាន​ដើមឈើ​ដែរឬទេ ? ​តើ​សត្វ​នៅលើ​នោះ​មាន​រូបរាង​បែបណា​ទៅ ?
​ទាំងអស់នេះ គឺជា​អ្វីដែល​យើង​ចង់ដឹង​ច្រើនជាងគេ តែ​វា​ជា​រឿង​មួយ​នៅ​វែងឆ្ងាយ​ទៅមុខទៀត អាច​ថា​ក្មេងៗ​ជំនាន់​ក្រោយ​របស់ ​យើង​​ច្រើន​តំណរ​ទៅមុខទៀត នឹង​បានដឹង នៅពេលដែល​យើង​មាន​វិធី​មើល និង​អាច​ថា​គេ​នឹង​បង្កើត​យានអវកាស ដែល​អាចទៅដល់​ ទីនោះ​បាន ដើម្បី​បានឃើញ​ច្បាស់​ពីអ្វី​នៅ​ទីនោះ បើសិនជា​គេ​រកឃើញ​ភព​ណាមួយ​ជា​គោលដៅ ។ នៅក្នុង​តារាវលី​ដំរី​របស់​យើង​នេះ មាន ​ភព​ចំនួន​ប្រហែលជា ១០០ ទៅ ៤០០ ពាន់​លាន​, នៅក្នុង​ចក្រ​វា​ឡ​យើង​នេះ គេ​ស្មានថា មាន​តារាវលី​ប្រហែល​ជាជាង​មួយរយ​ពាន់​លាន បើសិន​ជាមាន​ភព​ដូច​យើង តែ​ចំនួន ១​លាន​ក្នុង​តារាវលី​មួយ ដូច្នេះ​មាន​ភព​ដូច​ផែនដី​យើង​នេះ​ច្រើន​​ណាស់​...៕​

កាណាដា​រកឃើញ​វិធី​ពាស​កញ្ចក់​វែ​នតា កុំឱ្យ​ស្រអាប់​

​គ្រប់គ្នា​ដែលជា​អ្នក​ពាក់​វែ​នតា ធ្លាប់​បានដឹងហើយថា វា​ជាការ​មួយ​រំខាន​ខ្លាំងណាស់ នៅ​រាល់​ពេលដែល​កញ្ចក់​វែ​​តា​របស់គេ​ស្រអាប់ ​ដោយ​សំណើម ជាពិសេស​ពេល​មានការ​ផ្លាស់ប្ដូរ​អាកាស​ធាតុ​ពី​សើម​ទៅជា​ក្ដៅ ។ ជួនកាល​ពេល​យើង​ដើរចូល​ទៅក្នុង​បន្ទប់​ដែលមាន ​ម៉ាស៊ីនកំដៅ ខណៈ​នៅ​ខាងក្រៅ​កំពុង​ត្រជាក់ តែ​ជួនកាល​ពេល​យើង​កំពុង​ពាក់​តែមាន​ញើស ឬ​សំណើម​ចេញ​មកពី​ក្នុង​ស្បែក តែ​សីតុណ្ហភាព​ ​ខាងក្រៅ​កញ្ចក់​វា​ក្ដៅ​ជាង ក៏​ធ្វើឱ្យ​កញ្ចក់​វែ​នតា​យើង​ស្រអាប់​បានដែរ ។​ ​ ប្រហែលជា​មិនយូរប៉ុន្មាន​ទៀត​ទេ​បញ្ហា​អស់ទាំង​នេះ វា​នឹង​លែង​ជា​បញ្ហា​ទៀតហើយ ព្រោះ​ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​របស់ ​ប្រទេស​កាណាដា បាន​រកឃើញ​វិធី​សម្រាប់​ការពារ​បញ្ហា​បែបនេះ​មិនឱ្យ​កើតមានឡើង​បាន តែ​នេះ វា​ក៏​អាស្រ័យ​ផងដែរ​ទៅនឹង​ការសម្រេច ​របស់​ក្រុម​នោះ បើសិនជា​ពួគគេ​មានបំណង​នឹង​យក​អ្វីដែល​គេ​បាន​រកឃើញ​នោះ មក​ដល់ដៃ​របស់​អ្នក​ដែល​ត្រូវការ ។​ ​ ស្រទាប់​សម្រាប់​ពាស​លើ​កញ្ចក់​ដែល​ក្រុម​អ្នកស្រាវជ្រាវ​កាណាដា បាន​រកឃើញ​នេះ វា​ប្រើការ​បានជា​មួយ​ទាំង​កញ្ចក់​វែ​នតា កញ្ចក់ ​ឡាន កញ្ចក់​បង្អួច​ទ្វារ កញ្ចក់​កាមេរ៉ា ឬ​អាច​ប្រើ​ជាមួយ​អ្វី​ផ្សេង​​ទៀត​ដែលមាន​សភា​ពស​ថ្លា​មើល​ធ្លុះ​ហើយ​ត្រូវការ​ការពារ​កុំឱ្យ​ស្រអាប់ ដោយសារ​ការផ្លាស់ប្ដូរ​នៃ​អាកាស​ធាតុ ។ កញ្ចក់​រថយន្ដ​ក៏​មិនចាំបាច់​ត្រូវមាន​ប្រព័ន្ធ​សម្រាប់​កំដៅ​ពេល​ស្រអាប់​ទៀត​ដែរ បើសិនជា​អ្វីដែល​គេ​​បាន​រកឃើញ​នោះ ត្រូវបាន
​ចេញលក់​ជា​សាធារណៈ វា​នឹង​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​ពិភពលោក​​យើង ព្រោះ​វា​លែង​ស្រអាប់​ដូច​មុន​ទៀត ៕​

វិធី​ធ្វើ​តៅហ៊ូ​ស្រូបទឹក​ស្ករ​

​​មិនដឹងថា ត្រូវ​ហៅ​បង្អែម​បែបនេះ​ជា​ភាសា​យើង​ដូចម្ដេច​ទេ តែ​យើង​អាចធ្វើ​វា​ដោយ​ខ្លួនឯងបាន​ដោយ​ប្រើ​វិធី​ពីរ​យ៉ាង ៖ យើង​អាច​ប្រើ​ខ្ទិះដូង​សម្រាប់ធ្វើ​ក៏បាន​, ឯ​មួយទៀត​យើង​ប្រើ​សណ្ដែកសៀង​ធ្វើ​ក៏បាន សម្រាប់​វត្ថុធាតុដើម​ទាំងពីរ​នេះ អាច​ជ្រើសរើស​ទៅតាម​ការចូល​ចិ​ត្ដ​បាន ។​
​ ​កាលពីដើម​ក្នុង​ជំនាន់​ឆ្នាំ ១៩៦០ មាន​ជនជាតិ​ចិន​ចាស់ៗ ពាក់មួក​ហាម​ធំៗ​រែក​តៅហ៊ូ​ស្រូបទឹក​ស្ករ​ដើរ​លក់​តាម​គ្រប់​ច្រកល្ហក តែ​សព្វថ្ងៃនេះ​មិនមាន​ទៀត​ទេ តែមាន​គេ​ធ្វើ​លក់​នៅក្នុង​ផ្សារ​នានា​វិញ ។ នៅ​ប្រទេស​ហ្វីលីពីន គេ​ឃើញ​ប្រុសៗ​ធ្វើ​តៅហ៊ូ​ស្រូបទឹក​ស្ករ​នេះ​រែក​ដើរ​លក់​តាម​ផ្ទះ​ច្រើន ស្ទើរ​គ្រប់​ទីកន្លែង​តាម​ជនបទ ទោះបីថា វា​ជា​មុខរបរ​មួយ​មិនអាច​ធ្វើឱ្យ​យើង​ក្លាយទៅជា​អ្នកមាន​មែន តែ​វា​អាចជួយ​ដោះ​
​ស្រាយ​បញ្ហា​ជីវភាព​បាន​មួយ​ខណៈ​ដែរ ទម្រាំ​យើង​អាច​រកមុខ​របរ​អ្វី​ផ្សេង​ធំដុំ​ជាង​នេះ​បាន ។​

វិធី​ធ្វើ តៅហ៊ូ​ពី​ខ្ទិះដូង (​ប្រើ​ខ្ទះ​ដូង​សម្រាប់ធ្វើ​)

យក​ចាន​ធំ​មួយ ដាក់​សា​រ៉ា​យ ចំនួន ១ ភាគ ទឹក​បួន​ភាគ​ចូល រួច​ដាំ​លើ​ភ្លើង រហូត​ពុះ លើក​ចេញ ច្រោះ​វា​ឱ្យ​ស្អាត ។​បន្ទាប់មក​ដាក់​ទាំង​ទឹក​ល្បាយ​ខ្ទិះ និង​ល្បាយ​សា​រ៉ា​យ​ចូលគ្នា ក្នុង​ឆ្នាំង​ធំ​មួយ ដាក់​លើ​ភ្លើង​ដាក់​ភ្លើង​ល្មមៗ កូរ​វា​ឱ្យ​សព្វ និង​បន្ដ​កូ​ឱ្យបាន​ចំនួន​ប្រហែល​២០​នាទី រួច​ចាក់​វា​ដាក់​ក្នុង​ចាន​ចង្កឹះ​ស​តូចៗ​ទុកឱ្យ​ត្រជាក់ ។​

ធ្វើ​ទឹក​ស្ករ​សម្រាប់​ស្រូប

ដាក់​ស្ករ​ក្រហម​ចំនួន​បួន​ភាគ ទឹក​ចំនួន​មួយ​ភាគ (​ស្ករស​បួន​ពែង ទឹក​មួយ​ពែង​)ដាក់​ដាំ​លើ​ភ្លើង​ឱ្យ​ពុះ ចិត​ខ្ញី​ចំនួន​ប្រាំចំណិត ដាក់ចូលក្នុង​ទឹក​ស្ករ​នោះ ដើម្បី​បង្កើត​ក្លិន​ពេល​បរិភោគ កាត់​វា​ជា​ដុំៗ ជា​ចំណិត​ក៏បាន ទៅតាម​ការចូល​ចិ​ត្ដ រួច​ដួស​ទឹក​ស្ករ​ស្រូប​ពីលើ​ជាការ​ស្រេច ។ ដើម្បីឱ្យ​ប្លែក​បន្ដិច​យើង​អាចដាក់​សាគូ​ស្ងោរ​លាយ​ជាមួយ ឬ​ទិញ​គ្រាប់​ទទឹម​​គេ​មក​ដាក់​លាយ​ជាមួយ​ក៏បាន យើង​អាចដាក់​សាច់​ផ្លែ​មៀន​លាយ​ជាមួយ​ក៏​សឹង​បាន​ដូចគ្នា​ដើម្បី​បង្កើន​រសជាតិ ទៅតាម​ការចូល​ចិ​ត្ដ​។​

គ្រឿងផ្សំ​តៅហ៊ូ​ស្រូបទឹក​ស្ករ​ដោយ​ប្រើ​សណ្ដែកសៀង

យក​គ្រាប់​សណ្ដែកសៀង​ថ្មី (​សណ្ដែកសៀង​ចាស់​មិនសូវ​ល្អ​) ចំនួន បី​ពែង​សា​រ៉ា​យ​ចំនួន​២​ដុំ ស្ករ​ក្រហម​ចំនួន បី​ពែង ក្រណាត់​នីឡុង​ស្អាត​សម្រាប់​ច្រោះ

​វិធី​ធ្វើ

​១) ត្រាំ​សណ្ដែកសៀង​ជាមួយ​ទឹកស្អាត​ចំនួន​មួយ​យប់ ដាក់​ទឹក​ស្មើ​បី​ដង​នៃ​ចំនួន​សណ្ដែក​ ​ ​២) យក​សណ្ដែក​មក​លៀង​ទឹក​ម្ដងទៀត​រួច​ដាក់​កិន លៃ​ធ្វើយ៉ាងណា​ឱ្យបាន​ទឹក​សណ្ដែក​ចំនួន​៦​ពែង ។​
​ ​៣) ដាក់​សា​រ៉ា​យ​ដាំ​លើ​ភ្លើង​ដាក់​ទឹក​ចំនួន ៧​ពែង​
​ ​៤) ចាក់ទឹក​សណ្ដែក​ដែល​ច្រោះ​រួច​នោះ​លើ​សា​រ៉ា​យ​ដែល​កំពុង​ដាំ​លើ​ភ្លើង រួច​កូរ​វា​ឱ្យ​សព្វ​ល្អ​ចំនួន​ប្រហែល​៧​នាទី ។​
​ ​៥) លើក​ចេញ​ចាក់​ចូលក្នុង​ឆ្នាំង​ស្អាត​មួយ (​ចានក្រឡូម​ធំ​មួយ​ក៏បាន​)
​ ​៦) ទឹក​សម្រាប់​ស្រូប​ធ្វើ​ដូច​ទឹក​ស្រូប​តៅហ៊ូ​ធ្វើ​ពី​ខ្ទិះដូង​ដែរ (​បិ​រ​ភោគ​ពេល​វា​នៅ​ក្ដៅ​ទើប​ឆ្ងាញ់​)

ប្រើ​ទឹកដូង​សម្រាប់​រក្សា​បន្លែ​ឱ្យនៅ​ស្រស់​ជា​ជំនួស​កា​ប្រើ​ថ្នាំ​ហ្វ័​ម៉ា​លីន (​ថ្នាំ​អប់​សព​ទុក​)

​អ្នកលក់​បន្លែ​មួយចំនួន បាន​ប្រើ​ថ្នាំ​អប់​សព​ដើម្បី​រក្សា​បន្លែ​ទុក​ឱ្យនៅ​ស្រស់ ព្រោះ​លក់​មិន​អស់ ឬ​ត្រូវ​ដឹកជញ្ជូន​ក្នុង​ដំណើរ​ផ្លូវ​ឆ្ងាយ ជាពិសេស ​ថ្នាំ​នេះ​ត្រូវបាន​គេ​យកមកប្រើ​ជាមួយ​ផ្លែឈើ​ដែល​លក់​ក្នុង​ទីផ្សារ​ផងដែរ ជាពិសេស​ផ្លែឈើ​ដែល​ត្រូវ​ដឹកជញ្ជូន​មកពី​ទី​ឆ្ងាយៗ​....!!!
​ ចាប់ពីពេលនេះ​ទៅ យើង​គួរ​នាំគ្នា​ប្រើ​ទឹកដូង​ជា​ជំនួស​វិញ ព្រោះ​វា​មិន​ប៉ះពាល់​សុខភាព​ដូច​ថ្នាំ​អប់​សព​នោះឡើយ ។ យោងតាម​ការប្រកាស
​ឱ្យដឹងពី​សាកលវិទ្យាល័យ​ផ្នែក​ស្រាវជ្រាវ​វិធីសាស្ដ្រ​ធ្វើ​កសិកម្ម​ឱ្យ​ប្រសើរឡើង​របស់​ប្រទេស​ហ្វីលីពីន​បានឱ្យដឹងថា គេ​បាន​សាកល្បង​យក​ទឹកដូង​ក្នុង
​ចំនួន​មួយ​ច្រើន រួច​​ដាក់​សណ្ដែកទ្រើង (​សណ្ដែកកួរ​) ត្រាំ​ក្នុងនោះ​ចំនួន​យ៉ាងតិច​ឱ្យបាន​ពីរ​នាទី បន្ទាប់មក​គេ​អាច​រក្សា​វា​ទុក​​ឱ្យនៅ​ស្រស់​ដដែល​បាន
​ចំនួន​រហូតដល់​បួន​ថ្ងៃ​បន្ទាប់​ពីថ្ងៃ​ប្រមូល​ផល​រួច ភាព​ឆាប់​ស្រពោន និង​បាត់​សម្រស់​របស់​ពណ៌​សណ្ដែក​ត្រូវបាន​កាត់បន្ថយ​ជាមួយគ្នា​ដែរ ។​
​ យោងតាម​សម្ដី​របស់​អ្នកស្រាវជ្រាវ​ម្នាក់​បានឱ្យដឹងថា នៅក្នុង​ទឹកដូង​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ​ស៊ី​តូ​គីនីន​(cytokinins) វា​ជា​អ័រម៉ូន​មួយ​ប្រភេទ
​ទទួលខុសត្រូវ​ទៅលើ​ពណ៌​បៃតង (chlorophyll) របស់​សណ្ដែក​ជាហេតុ​ធ្វើឱ្យ​វា​អាច​រក្សា​ពណ៌​វា​បានយូរ​ជាង ។
យើង​អាច​ប្រើ​វិធី​ដូចគ្នានេះ​ជាមួយ​បន្លែ​ដទៃ​ឯទៀត​ក៏បាន​​ឱ្យតែ​បន្លែ​នោះ​មាន​ពណ៌​បៃតង ។
​ ​តើ​ទឹកដូង​មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព ?
​ ​ទឹកដូង​ខ្ចី​មាន ៖
​ ​- កាបូ​ហាយ​ដ្រេ​ត​តិច​
​ ​- ជាតិ​ខ្លាញ់​ត្រឹមតែ​១​ភាគរយ​
​ ​- ជាតិ​ស្ករ​តិចតួច​បំផុត​
​ ​ទឹកដូង​អាចជួយ​បង្កើន​សុខភាព និង​ប្រឆាំង​ជាមួយ​មេរោគ ៖
​ ​១) ធ្វើឱ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ត្រជាក់​ចុះ និង​រក្សា​សីតុណ្ហភាព​ឱ្យនៅ​ក្នុង​កំដៅ​មួយ​ស្ថេ​រ​
​ ​២) ជា​ភេ​ស្ជៈ​មួយ​ជួយ​បង្កើន​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​សមស្រប​តាម​សេចក្ដីត្រូវការ​
​ ​៣) ជួយ​នាំយក​សារធាតុចិញ្ចឹម និង​អុកស៊ីហ្សែន​ទៅកាន់​កោសិកា​ក្នុង​ខ្លួន​
​ ​៤) ជួយ​បង្កើន និង​សម្រួល​ជាតិ​ទឹក បន្ទាប់ពី​ការហាត់​ប្រាណ​បាត់បង់​ជាតិ​ទឹក​ច្រើន​
​ ​៥) ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អប្រសើរ​
​ ​៦) ជួយ​បង្កើន​ភាពស៊ាំ​ក្នុង​ខ្លួន​ប្រឆាំង​ទល់​មេរោគ​នានា​មួយចំនួន​
​ ​៧) ជួយ​ឱ្យ​ស្រក​ទម្ងន់​បើ​យើង​មាន​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​
​ ​៨) ជួយ​កាត់បន្ថយ​ជាតិពុល និង​ប្រយុទ្ធ​ជាមួយ​មេរោគ​
​ ​៩) ជួយ​សំអាត​ជាតិពុល​ក្នុង​ព្រ័​ន្ធ​រំលាយ​អាហារ​
​ ​១០) ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ចំពោះ​អ្នកមាន​រោគ​ទឹកនោមផ្អែម​
​ ​១១) ជួយ​ឱ្យ​រាងកាយ​យើង​ប្រឆាំង​ជាមួយ​មេរោគ​ពី​ខាងក្រៅ​ដូចជា​គ្រុន ផ្ដាសាយ​...
​ ​១២) ជួយ​ធ្វើឱ្យមាន​តុល្យភាព​រវាង​ជាតិ​អាស៊ីដ និង​អាល់កាលី​ន​ក្នុង​ឈាម​
​ ​១៣) ជួយ​ព្យាបាល​ក្រលៀន និង​ក្រួស​ក្នុង​តម្រងនោម​
​ ​១៤) ជួយ​បង្កើន​លំហូរ​ឈាម​ឱ្យ​ប្រសើរ​ជាង​មុន​
​ ​១៥) ទឹកដូង​ល្អ​ជាង​ទឹកដោះគោ ព្រោះ​មាន​សារ​ធា​តិ​ចិញ្ចឹម​ច្រើនជាង​
​ ​១៦) ទឹកដូង​មាន​សារធាតុ​ហ្វូ​លី​ក អាស៊ីដ ដែលមាន​ក្នុង​ទឹកដោះ​ម្ដាយ វា​ល្អ​ជាង​ម្សៅ​ទឹកដោះ​ខ្លះ​
​ ​១៧) ទឹកដូង​គឺជា​ទឹក​សុទ្ធ​ពិតៗ និង​គ្មាន​មេរោគ​
​ ​១៨) ទឹកដូង​មាន​សភាព​ដូច​ឈាម​មនុស្ស ប្លា​ស្មា​របស់​វា​ដូច​របស់​មនុស្ស​ដែរ​
​ ​១៩) ទឹកដូង​ត្រូវបាន​ប្រើ​ធ្វើជា​ស៊ី​រ៉ូម​នៅក្នុង​ប្រទេស​ខ្លះ និង​បាន​ជួយ​អាយុជីវិត​មនុស្ស​ជាច្រើន​
​ ​២០) នៅក្នុង​ទឹកដូង​មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​រហូតដល់ ២៩៤​មី​ល្លី​ក្រាម ច្រើនជាង​ទឹក​ភេសជ្ជៈ​របស់​អ្នកកីឡា និង​ទឹក​ភេសជ្ជៈ​បង្កើន​កម្លាំង​
​ ​២១) ទឹកដូង​មាន​សូ​ដ្យូ​ម​ត្រឹមតែ ២៥​មី​ល្លី​ក្រាម ឯ​ចំណែក​ភេសជ្ជៈ​អ្នកកីឡា​មាន​រហូតដល់​៤១​មី​ល្លី​ក្រាម​
​ ​២២) ក្នុង​ទឹកដូង​មាន​ជាតិ​ស្ករ​ចំនួន​៥​មី​ល្លី​ក្រាម ឯ​ចំណែក​ទឹក​ភេសជ្ជៈ​វិញ​មាន​រហូតដល់ ១០-២៥​មី​ល្លី​ក្រាម​
​ ​២៣) នៅក្នុង​ទឹកដូង​មាន​ក្ល័​រាយ​ដ៍​ចំនួន​រហូតដល់​១១៨​មី​ល្លី​ក្រាម ឯ​ទឹក​ភេសជ្ជៈ​វិញ​មាន​ត្រឹមតែ ៣៩​មី​ល្លី​ក្រាម តែប៉ុណ្ណោះ ។​
​ ​ទឹកដូង​ថោក តែ​ផ្ដល់នូវ​ប្រយោជន៍​ផ្នែក​សុខភាព​ច្រើន​ដល់​រាងកាយ​យើង តែ​ត្រូវ​ជ្រើសរើស​ដូង​ណា​ដែល​ទើប​បេះ​មក​ថ្មីៗ​តែប៉ុណ្ណោះ ដូង
​បេះ​មក​ទុក​យូរ​មិនសូវ​ល្អ បាត់បង់​គុណភាព​រប​ស់វា ។ កូនង៉ា​ដែល​ម្ដាយ​មិនសូវ​សម្បូរ​ទឹកដោះ អាចឱ្យ​បៅ​ទឹកដូង​ជា​ជំនួយ​បន្ថែម​បាន បន្ទាប់ពី​ទារក
​អាច​ញ៉ាំ​ចំណី​រឹង​បាន​គឺ​នៅពេល​វា​មាន​អាយុ​បាន​៦​ខែ​ទៅ​៨​ខែ ។ វេជ្ជបណ្ឌិត​ខ្លះ​ណែនាំ​ឱ្យ​មាតា​ដែលមាន​ទារក​ក្នុង​ផ្ទៃ​ផឹកទឹក​ដូង​ខ្ចី​ឲ្យ​បានជា​រឿយៗ
​ដើម្បី​សុខភាព​មាតា និង​ទារ​ក្នុង​ផ្ទៃ ៕​

ប្រើ​មេដែក​ដើរ​ដោយ​អគ្គិសនី​ជា​ជំនួយ​ដល់​រឺ​ស័​រ​ឡាន​

​នៅក្នុង conference មួយនា​ទីក្រុង​សាន់ ហូ​ហ្សេ (​អាមេរិក​) កាលពី​ខែធ្នូ​ធ្នាំ​មុននេះ​, អ្នកតំណាង​មកពី Netherlands' Eindhoven University of Technology មួយក្រុម បានបង្ហាញ​ឱ្យឃើញ​ពី​លទ្ធផល​ចេញពី​ការស្រាវជ្រាវ​របស់​ពួកគេ ដោយ​គេ​បានបង្ហាញ electromagnetic vehicle ទើប​បង្កើត​ថ្មី ។ ពេល​ដាក់​បង្ហាញ​នោះ​ក្រុម​នេះ​បាន​នាំយក​ឯកសារ​មួយចំនួន​មក​បង្ហាញ​និង​ បានរៀបចំ​រថយន្ដ​មួយគ្រឿង​បំពាក់​ជាមួយ​រ៉ឺ​ស័​រ​ប្រើ​មេដែក​នេះ ត្រៀម​សម្រាប់​ដាក់​បង្ហាញ​នៅក្នុង​ពិ​ពណ៌​(AutoRAI) រថយន្ដ​សម្រាប់​ពេលអនាគត នាទី​ក្រុង​អាម​ស្ទើ​រដែ​ម ។​
​យោងតាម​ឯកសារ​ដែល​គេ​នាំយកមក​បង្ហាញ​នោះ បាន​គូសបញ្ជាក់ថា ជាមួយ​រ៉ឺ​ស័​រ​ថ្មី​នេះ​វា​អាចជួយ​ឱ្យ​ការ​ជិះ​រថយន្ដ​មាន​ភាពប្រសើរ មាន​ផាសុខភាព សឹង​មិន​រលា​ក់សោះ គឺ​ជួយ​បាន​រហូតដល់​៦០​ភាគរយ​ឯណោះ ។​
​ ​គេ​បាន​ហៅ C នោះ​ថា Eindhoven suspension វា​ដើរ​ដោយ​ប្រើ​ភ្លើង​ពី​រថយន្ដ តែ​វា​មិន​មែនមាន​ត្រឹមតែ​ការជួយ​ទ្រោល​ការ​រលាក់​របស់​ថយ​ន្ដ ​ផ្នែក​មេកានិច​តែប៉ុណ្ណោះ​ទេ ក្រៅពីនេះ​វា​នៅ​ទទួល​យក​ការបញ្ជា​ផ្ទាល់​ពី​គ្រឿង​កុំព្យូទ័រ​របស់​រថយន្ដ​ផងដែរ ដើម្បី​សម្រួល​ដល់​ស្ថានភាព​ផ្លូវ និង ​លៃ​ធ្វើយ៉ាងណា​ឱ្យ​រថយន្ដ​នោះ​រត់​បាន​ស្រួល និង​មិនឱ្យ​រលាក់ ។​
​ គ្រឿង​កុំព្យូទ័រ វាទ​ទួល​សញ្ញា​មកពី accelerometers និង​ពី sensors ផ្សេងទៀត​បស់​រថយន្ដ រួច​វា​បញ្ជា​​ត្រឡប់​វិញ​ថា​ត្រូវលៃ​យ៉ាងណា​ដោយ យោង​ទៅតាម​ព័ត៌មាន​វាទ​ទួលបាន អ្វីដែល​វា​ធ្វើ​គឺ​រហ័ស​បំផុត​មិនបាន​ស្មើ​មួយ​ភាគ​បួន​នៃ​វិនាទី​ផង ។ ​ ​តាម​ការពិតទៅ active suspension មិនមែនជា​អ្វីដែល​ថ្មី​នោះទេ វា​ធ្លាប់​ត្រូវបាន​គេ​ធ្វើ​រួចទៅហើយ និង​បាន​យកមក​បំពាក់​ឱ្យ​រថយន្ដ​ទំនើបៗ
​រួចហើយ​ដែរ ជាពិសេស​គឺ​គេ​បាន​យ​កវាម​កលាយ​បញ្ចូល​ជាមួយ​ប្រព័ន្ធ​​ទប់​ភាព​រលាក់​របស់​ រថយន្ដ​បែប C នាពេល​កន្លងមក ។ តែដោយសារ​ថា ការប្រើ hysraulic systemsសម្រាប់​ជា​ជំនួយ វា​មិនអាច​ផ្លាស់ប្ដូរ​បាន​រហ័ស​តាម​ស្ថានភាព​ផ្លូវ​ភ្លាមៗ​បានជាហេតុ​ ធ្វើឱ្យ​វា​មិន ​អាចជួយ​អ្វី​បាន​ច្រើន​ឡើយ ។ ដោយសារ​មូលហេតុ​នេះហើយ ដែល​ធ្វើឱ្យ​ពួកក្រុម​អ្នកស្រាវជ្រាវ​នោះ ផ្លាស់ប្ដូរ​វា​មក​ប្រើ​ជា electromagnetic វិញ ព្រោះ​វា​អាចឆ្លើយតប​បាន​រហ័ស​ចំពោះ​ការបញ្ជា​ចេញពី​កុំព្យូទ័រ ។​
​ ​យោងតាម​ការស្រាវជ្រាវ​មួយ​ផ្សេងទៀត​បាន​កត់សំគាល់ថា ប្រព័ន្ធ​ជំនួយ​កុំឱ្យ​រលាក់​ប្រើ​បូម​នាពេលនេះ​មិនអាច​ជួយ​អ្វី​បាន​ច្រើន​ឡើយ ទោះបី​វា​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​បញ្ជា​របស់​កុំព្យូទ័រ​ហើយក៏​ដោយ​​ក៏​វា​ស្ពឹក​ជាង​អ្វីដែល​គេ​ទើបបាន​រកឃើញ​នេះ​ច្រើន​ដែរ ។​
​ ប្រព័ន្ធ​ថ្មី​នេះ​ជំនួយ​កុំឱ្យ​រលាក់​ថ្មី​នេះ (shock absorber) មាន​រូបរាង និង​ទំហំ​ប្រហាក់ព្រហែលគ្នា​ទៅ​និង​​បូម​ធម្មតា​ដែរ តែ​វា​មាន passive spring, electromagnetic actuator, control unit និង batteries (​ថ្មពិល​) ប្រព័ន្ធ​ថ្មី​នេះដែរ វា​អាច​ស៊ី​ភ្លើង​ខ្ពស់បំផុត​ត្រឹមតែ៥០០​វ៉ា​ត់តែ​តាមពិតទៅ​វា ​ប្រើ​ភ្លើង​នេះ​ត្រឹមតែ​ប្រហែលជា ១​ភាគ​៤​នៃ​ចំនួន​ភ្លើង​ដែល​វា​ត្រូវការ​នោះ​ប៉ុណ្ណោះ ។
បើទោះបីជា​ថ្ម​របស់​វា​អស់ ក៏​​វា​នៅ​ដំណើរការបាន​តាមបែប​មេកានិច​របស់​វា​ជាធម្មតា​ដែរ ដោយ​មិនមាន​ប៉ះពាល់​អ្វី​ឡើយ គ្រាន់តែ​វា​ ​មិនបាន​បំពេញ​កិច្ច​របស់​វា​ឱ្យបាន​គ្រប់​មួយរយ​ភាគរយ​តែប៉ុណ្ណោះ ។​នៅពេល​គេ​បាន​សាកល្បង លើ​រថយន្ដ​មួយ ដោយ​ដាក់​ជាមួយ​តែ​កង់​មួយ​ប៉ុណ្ណោះ រួច​ពិនិត្យ​របៀប​ដែល​វា​ធ្វើការ គេ​បាន​រកឃើញថា វា​ពិតជា​បាន​ជួយ​យ៉ាងច្រើន​ពិតប្រាកដ​មែន បើ​ប្រៀបធៀប​ជាមួយ​បូម​ទាំងអស់​ដែល​កំពុង​ត្រូវបាន​ គេ​ប្រើ​នាពេល​សព្វថ្ងៃនេះ ។ ពេលនេះ​គេ​កំពុងដំណើរការ​សាកល្បង​ទៅលើ​កង់​ពីរ រួច​​ទៅលើ​កង់​ទាំង​បួន ដោយ​ឱ្យ​កង់​នីមួយៗ​អាច​គ្រប់គ្រង ​ខ្លួនឯងបាន និង​មាន​ទំនាក់ទំនង​ជាមួយ​កង់​ដទៃ​ឯទៀត​តាម​ស្ថានភាព​ផ្លូវ​ពិតប្រាកដ រួច​លៃ​វា​តាម​នោះ ៕

ថ្ម Li-ion ប្រភេទ​ថ្មី​ប្រើពេល​សាក​ស្មើ​ត្រឹម ការចូល​ចាក់​សាំង​ឡាន​មួយ​ធុង​ប៉ុណ្ណោះ​

មាន​ហេតុផល​មួយ ចំនួន​ដែល​អ្នកទិញ​រថយន្ត​ដើរ​ដោយ Motor ប្រើ​អាគុយ​មិន​ចូលចិត្ត​គឺ​ដោយសារ​វា​ត្រូវការ​ពេល​ច្រើនពេក សម្រាប់​សាក​អាគុយ ដូច្នេះ​វា​មិនអាច​បម្រើ​សេចក្តីត្រូវការ​របស់​អ្នកបើក​បរបាន​ទាន់ពេលវេលា​ឡើយ ។​ ​ ​មួយវិញទៀត​នោះ​គឺ​ល្បឿន​របស់​វា មិនលឿន​ទាន់​ចិត្ត​តាម​ការចង់បាន មិន​ដូចជា​រថយន្ត​ដែល​ប្រើ​សាំង​ឡើយ ទាំង​ចម្ងាយ​ផ្លូវ​ដែល​បើកបរ ទាំង​ទីកន្លែង​សម្រាប់​សាក​អាគុយ​នៅតាម​ផ្លូវ​ក៏​មិនមាន​គ្រប់គ្រាន់ ទាំងអស់នេះ​គឺជា​មូលហេតុ​មួយ​ចម្បង​គេ​សម្រាប់​អ្នក​ប្រើ ។ តាមពិតទៅ​រថយន្ត ប្រភេទ EV ប្រើ​អាគុយ​វា​ត្រូវបាន​ផលិត​ចេញមក​លក់​សម្រាប់តែ​ការប្រើប្រាស់​នៅក្នុង​ក្រុង​បើកបរ​ចម្ងាយ​ជិតៗ ដើម្បី​កាត់បន្ថយ​ផ្សែង និង​កាត់បន្ថយ​ការប្រើប្រាស់ សាំង​តែប៉ុណ្ណោះ ។​
​ ​ដំណឹង​ល្អ​មួយ​សម្រាប់​ពេលខាងមុខ​អាច​ថា​ច្រើន​ឆ្នាំ​ទៅមុខទៀត​រថយន្ត ប្រើ​អាគុយ លែងមាន​បញ្ហា​ប្រើ​ពេលវេលា​សម្រាប់​សាក​អាគុយ​យូរ​ទៀតហើយ ព្រោះ​គេ​បាន​ផលិត​ប្រភេទ​ថ្ម Li-ion ថ្មី អាច​ឲ្យ​សាក​បញ្ចូលភ្លើង​ប្រើពេល​យ៉ាងខ្លី​បំផុត ។​
​ ​ជាធម្មតា អាគុយ​សាក​ច្រើន​ផង វា​អាចធ្វើ​ឲ្យ​ខូច អាគុយ​បាន ឬ​អាច​ថា ប្រើ​មិន​បានយូរ​តែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គេ​បាន ផលិត​វត្ថុ​ម្យ៉ាង មាន​សណ្ឋាន​រាងដូចជា​អេ​ប៉ុង ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​នៅឯ​សាកលវិទ្យាល័យ​មួយ​នៃ​រដ្ឋ illinois ក្នុង​សហរដ្ឋអាមេរិក​រកឃើញ ។​
​ ​គេ​មិនទាន់មាន​ពត៌មាន​មួយ​ជា​កំណត់​ស្តីពី​ប​ចេ្ច​ក​វិទ្យា ផលិត​ថ្ម​សាក​បែប​ថ្មី​នេះ​នៅឡើយ​ទេ ហើយក៏​គ្មាន​វត្ថុ​គំរូ​ត្រូវបាន​ផលិត​សម្រាប់​យកមក​បង្ហាញ​ដែរ យើង​នឹង​តាមដាន​ពត៌មាន​នេះ​ជា​បន្ថែម​ថែមទៀត ។​

ប្រេងម៉ាស៊ីន​រថយន្ដ​ដែល​ប្រើ​រួច​អាច​ឱ្យគេ​កែប្រែ​ទៅជា​ប្រេងឥន្ធនៈ​បាន

គេ​បាន​ប៉ាន់ប្រមាន​ថា មាន​ប្រេងម៉ាស៊ីន​ចំនួន​ប្រហែលជា ៣.៣​ពាន់​លាន​លីត្រ ត្រូវបាន​គេ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ឱ្យដល់​យានយន្ដ​ទាំងអស់ ​នៅ​ទូទាំង​ពិភពលោក​ក្នុង​មួយឆ្នាំៗ ។ ប្រេង​ទាំងនោះ​មួយចំនួន​ត្រូវបាន​គេ​ប្រមូល​យកមក​ចម្រាញ់​សម្រាប់​ប្រើការ​ជាថ្មី និង​ខ្លះទៀត​ត្រូវបាន
​គេ​យកទៅ​កែច្នៃ​ធ្វើជា​ប្រេង​សម្រាប់​ដុត​កំដៅ​ក្នុង​រដូវរងា ។ ទោះបីជា​មានការ​កែច្នៃ​បែបនេះ​ក្ដី ក៏​វិធី​ទាំងនោះ វា​មិនទាន់​គ្រប់គ្រាន់​ដើម្បី​សមស្រប​តាម ​ការ​ចង់បាន​មិនឱ្យ​មានការ​បំពុលបរិស្ថាន​ឡើយ ក្នុងករណី​ជាទូទៅ​ឬ​ភាគច្រើន វា​ត្រូវបាន​គេ ចាក់ចោល​ចូលទៅ​កន្លែង​ចាក់សម្រាម ឬ​បង្ហូរ​ចូលក្នុង ​សមុទ្រ ដែលជា​បច្ច័យ​មួយ​យ៉ាង​អាក្រក់​សម្រាប់​បរិស្ថាន ។​
​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ច​បាន​រកឃើញ​វិធី​ដើម្បី​កែច្នៃ​ប្រេងម៉ាស៊ីន​ដែល​គេ​បោះ​ចោល​នោះឱ្យក្លាយទៅជា ​ប្រេងឥន្ធនៈ​អាច​ប្រើ​សម្រាប់​ចាក់​រថយន្ដ​បាន ។​ ​វិធី​ដែល​គេ​ធ្វើ​នោះ គឺ​យក​ប្រេង​នោះ​ទៅ​ចំហុយ​ដូច​យើង​បិទស្រា ដោយ​មិន​ឱ្យមាន​ខ្យល់​អុកស៊ីហ្សែន​ចូល​ពេលនោះ​ប្រេង​កខ្វក់​នោះ​នឹង​ត្រូវបាន​ញែក ​ចេញ​ជា ហ្កា​ស វុ​ត្ថុ​រាវ និង​កាក​របស់​វា ដោយ​ប្រើ​ភ្លើង​ខ្លាំង ។​ ​ ហ្កា​ស​រួមជាមួយ​វត្ថុ​រាវ​ដែល​ប​ញេ្ច​ញ​មក​ពេល​ចំហុយ​នោះ ក្លាយទៅជា​ឥន្ធនៈ​មួយ​ប្រភេទ​អាច​ប្រើការ​បាន ​តែ​អ្នកវិទ្យាសាស្ដ្រ​ដែលជា​អ្នក ចូលរួម​ក្នុងការ​ស្រាវជ្រាវ​ផ្ទាល់ បានឱ្យដឹងថា ទោះបី​នេះ​ជា​វិធី​មួយ​អាច​ប្រើការ​បាន​មែន តែ​កំដៅ​មិនអាច​ធ្វើឱ្យ​ប្រេង​បាត​នោះ​ទាំងស្រុង​ទទួលបាន ​កំដៅ​ស្មើៗ​គ្នា​ឡើយ ទោះបី​វា​ស្ថិតនៅក្នុង​ឆ្នាំង​ចំហុយ​តែមួយ​ក៏ពិតមែន ។ ដូច្នេះ​ដើម្បី​ជា​ជំនួយ​បន្ថែម ពួកគេ​បាន​បន្ថែម​ម៉ៃ​ក្រូ​វេ​វ​មួយ​ថែមទៀត​ដើម្បី​ ​កំដៅ​ប្រេង​ទាំងនោះ​ជាមុនសិន ដូច្នេះ​ពេល​ប្រេង​ដែល​បាន​កំដៅ​រួចហើយនោះ​ចូលទៅ​ដល់​ក្នុង​ឡ​ចំហុយ​វា​និង​មានកំ​ដៅ​ស្មើៗ​គ្នា ប្រយោជន៍​មួយទៀត ​នោះ គឺ​នៅក្នុង​ពេ​កំដៅ​វា​ជា​លើកដំបូង វា​ត្រូវ​ឆ្លងកាត់​តម្រង​ប្រេង​ដើម្បី​ច្រោះ​យក​កំទេចកំទី​ទាំងឡាយ​ដែលមាន​ក្នុងនោះ​ចោល​ចេញ​សិន​ដែរ មុនពេល ​វា​ចូល​ទៅដល់​ក្នុង​ឆ្នាំង​ចំហុយ ដើម្បី​កាត់បន្ថយ​សំណល់​ផ្សេងៗ​ឱ្យនៅ​តិច​បំផុត ។​ ​ដោយ​ធ្វើតាម​របៀបនេះ គេ​អាច​កែប្រែ​ប្រេងម៉ាស៊ីន​ចាស់ៗ​ដែល​គេ​ចោល​នោះ​ឱ្យទៅជា​ប្រេងសាំង​និង​ប្រេង​ម៉ា​ហ្សូ​ត យកមក​ចាក់​ក្នុង​រថយន្ដ ​បាន អ្វីដែល​គួរកត់សម្គាល់​នោះ គឺ​ប្រហែលជា​៩០​ភាគរយ​នៃ​ប្រេង​ចាស់ៗ​ ​ អាច​ឱ្យគេ​កាឡៃ​ទៅជា​ប្រេង​ប្រើការ​បាន​ដូច​សាំង​និង​ម៉ា​ហ្សូ​ត ។ យោងតាម​សំដី​របស់លោក ហូ​វ៉ាដ ឆេស​​ដែលជា​អ្នកដឹកនាំ​ការស្រាវជ្រាវ ​នេះ​បាន​បញ្ជាក់ថា នេះ​គ្រាន់តែ​ជាការ​ពិសោធន៍​តូច​មួយ​ពិតមែន តែ​គេ​អាចធ្វើ​វា​ឱ្យទៅជា​គម្រោង​មួយ​ធំដុំ ក្នុង​បែបផែន​ជា​ឧស្ស​ហ​កម្មបាន គឺអាច​ពង្រីក ​ទៅតាម​អ្វីដែល​គេ​ចង់បាន ដោយ​គ្មាន​កំណត់​ឡើយ ព្រោះ​ប្រេង​ចាស់ៗ​ទាំងនោះ​មាននៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក ៕

វែ​នតា​ដែល​អាច​មើល​ជិត​ផង​មើល​ឆ្ងាយ​ផង

​អ្នក​ដែលមាន​បញ្ហា​ភ្នែក រមែង​ជួបប្រទះ​បញ្ហា​មួយ គឺ​ពិបាក​ក្នុង​ការមើល ព្រោះ​បើ​ភ្នែក​នោះ​មាន​បញ្ហា​មើល​ជិត​មិន​ច្បាស់​គេ​ត្រូវ​ពាក់​វែ​នតា​ដើម្បី​ឱ្យមើល​ជិត​បាន តែ​នៅពេល​គេ​ត្រូវ​មើល​អ្វីមួយ​ឆ្ងាយ គេ​ត្រូវ​ដោះ​វា​ចេញ ផ្ទុយទៅវិញ​សម្រាប់​អ្នក​ដែល​មិនអាច​មើល​ឆ្ងាយ​បាន​ច្បាស់​ត្រូវ​ពាក់​វែ​នតា​ដើម្បីឱ្យ​អាច​មើល​ឆ្ងាយ​បាន តែ​ដើម្បី​មើល​ជិត គេ​ត្រូវ​ដោះ​វែ​នតា​នោះ​ចេញ​វិញ​ដែរ ។ នេះ​គឺជា​បញ្ហា​មួយ​ដែល​កំពុង​​តែ​ចោទឡើង​សម្រាប់​អ្នកមាន​បញ្ហា​ភ្នែក​គ្រប់គ្នា ។​
​តែ​ចាប់ពីពេលនេះ​ទៅ គេ​មិនគួរ​លំបាក​គិតពី​រឿងនេះ​ទៀតឡើយ ព្រោះ​មាន​ក្រុមហ៊ុន​មួយ​បាន​ផលិត​វែ​នតា​មួយបែប ដែល​បញ្ជា​ដោយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច អាច​ឱ្យគេ​ចុច​កុងតាក់​ប្ដូរ​វាពី​មើល​ជិត​មកជា​ការមើល​ឆ្ងាយ​វិញ​បាន​ភ្លាមៗ ដោយ​មិនចាំបាច់​ត្រូវ​ដោះ​វែ​នតា​នោះ​ចេញ​ឡើយ ។ វែ​នតា​ប្រភេត​ថ្មី​នេះ​ត្រូវបាន​គេ​ឱ្យឈ្មោះ​វា​ថា បៃ​អូ​ហ្វូ​កល (bifocal) ។ ជា​វែ​នតា​តែមួយ​បែប​ក្នុង​លោក ដែល​ប្រើ​អេ​ឡិច​ត្រូ​និ​ច​​សម្រាប់​បញ្ជារ​កញ្ចក់​វែ​នតា សឹង​ស្រដៀង​ទៅ​និង​របៀប​កាមេរ៉ា​ដែរ នៅក្នុង​កញ្ចក់​នោះ​មាន​ស្រទាប់​ទឹក​គ្រី​ស្ដា​ល់​យ៉ាង​ស្ដើង​បង្កប់​ក្នុងនោះ វា​នឹង​ផ្លាស់ប្ដូរ​ភ្លាមៗ​បើ​គេ​ចុច​បញ្ជា​វា ដើម្បី​កែតម្រូវ​របៀប​ដែល​អ្នក​ពាក់​វា​ត្រូវការ ។
​តែ​គួរឱ្យ​អនិច្ចា វែ​នតា​នេះ ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​មួយ​យ៉ាងខ្ពស់​រហូតដល់ ជាង​មួយ​ពាន់​ដុល្លារ ។​​វា​ជា​វែ​នតា​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pixel Optics ជា​ក្រុមហ៊ុន​មួយ​ផលិត​វែ​នតា​លក់ អស់​រយៈ​​ពេល​១២​ឆ្នាំ​មកហើយ ហើយ​មានច្បាប់​រក្សា​កម្ម​សិទ្ធ​បញ្ញា​រហូតដល់​ចំនួន ២៧៥​បែប ។​
​ សូមបញ្ជាក់ថា វែ​នតា​នេះ មើលទៅ​ដូចជា​វែ​នតា​ធម្មតា​ដូច្នោះ​ដែរ តែ​វា​មិនមែនជា​វែ​នតា​បែប​ធម្មតា​​ឡើយ​បើ​បាន​ប្រើ​វា ៕

សត្វល្អិត​ម្យ៉ាង អាច​រស់​នៅបាន​រហូត​មួយ​លាន​ឆ្នាំ ដោយ​មិនចាំបាច់​រួមភេទ​គ្នា

ក្រុម​អ្នកវិទ្យាសាស្ដ្រ​កាណាដា​មួយក្រុម កំពុងតែ​តាមដាន​ពិនិត្យ​ទៅលើ ឌី​អិន​អេ សត្វល្អិត​មួយ​ប្រភេទ ឈ្មោះថា ធិ​មេ​ម៉ា រស់នៅ​តាម​ទី​ព្រៃរបោះ​តូចៗ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក ។ ពួកគេ​បាន​ស្វែង​បក​ត្រឡប់​ទៅរក​ពូជ​អម្បូរ​របស់​សត្វ​នេះ​ចំនួន​ពីរ​ប្រភេទ ដើម្បី​រកឱ្យឃើញ​ពី​សាវតារ​ប​ស់វា ជាពិសេស​គឺ​សំដៅ​ទៅលើ​កត្ដា​ដែល​វា​អាច​រស់​នៅបាន និង​ការបន្ដ​ពូជ​របស់​វា អ្វីដែល​សំខាន់​ជាងគេ​នោះ គឹ​នៅ​​ត្រង់​ដែល​វា​មិនចាំបាច់​មាន​សម្ព័ន្ធ​ភេទ តែ​អាច​បន្ដ​ពូជ​បាន ។ ការរកឃើញ​ណាមួយ​អាច​នឹង​ជួយ​ឱ្យ​ពួក​​គេ​បាន​យល់​កាន់តែច្បាស់​ថែមទៀត​ពី​ជីវិត​ដែល​មិនចាំបាច់​មាន​សម្ព័ន្ធ​ភេទ តែ​អាច​រស់​បានដែរ ។​ ​ពពួកសត្វ​ល្អិត​នេះ វា​បង្កើត​កូនចៅ​ដោយ​មិនមាន​ភេទ​ជា​ឈ្មោល​ឡើយ សត្វ​ញី​អាចបង្កើត​កូន​​បាន​ទោះបី​ស្ថិតក្នុង​សភាព​ជាស​ត្វ​ព្រហ្មចារី មានកូន​បាន (​មិនបាន​រួមភេទ​តែ​អាច​ផ្ដល់កំណើត​បាន​) ​ដោយ​មិនចាំបាច់​មាន​ទឹកកាមរ​បស់​ឈ្មោល​មក​បង្កាត់​ជាមួយ​ពង​ឱ្យទៅជា​កូន ។ តាម​ការពិនិត្យ​ជាក់​​ស្ដែង​គេ​បាន​រកឃើញថា វា​បង្កើតកូន​ដោយ​ការ​បំបែក​ខ្លួន​វា (​ក្លូន​) ដោយ​ខ្លួនឯង ។​
​ លោកស្រី​វេជ្ជបណ្ឌិត ថេ​ន​ច្យា ស្វេ​ន​ដឺរ រួម​និង​សហការី​របស់គាត់ បានរៀបចំ​ការធ្វើ​តេស្ដ​សាកល្បង​​មួយ​ដើម្បី​ចង់ដឹងថា​តើ​សត្វ​នេះ​វា​មាន​អាយុកាល​ប៉ុន្មាន​មកហើយ និង​មួយទៀត​នោះ​គឺ​បំណង​ចង់​​រកឱ្យឃើញ​ថា តើ​ពពួក​សត្វល្អិត​នេះ វា​បានធ្វើការ​បំបែក​ខ្លួន (​ក្លូន​) នេះ​មក​យូរ​ប៉ុណ្ណា​ហើយ ។​
​ក្នុង​រយៈពេល​នៃ​ការធ្វើ​តេស្ដ​សាក​ពិសោធន៍​នោះ គេ​បាន​រកឃើញថា មានអម្បូរ​របស់​វា​ចំនួន​៥ ជា​មេបា ដែល​បានរស់នៅ​ជាង​៥​សែន​ឆ្នាំ​មកហើយ ឯ​ចំណែក​គ្នា​វា​ចំនួន​ពីរ​ផ្សេងទៀត មាន​អាយុ​​ច្រើន​ជាងនេះទៅទៀត ។ ព្រោះ​វា​មាន​ពេល​អាច​រស់​រហូត​មាន​អាយុ​ជាង​មួយ​លាន​ឆ្នាំ​ឯណោះ​ដោយ​មិន​ទាំង​ដែល​បាន​បាន​បង្កាត់​ពូជ​ម្ដងណា​ឡើយ ។ ​តែ​អ្វី​ដែលជា​ប្រការ​អាក្រក់​ចំពោះ​ការ​បំបែក​ខ្លួន​របស់​ពួកវា ទោះជា​អាច​បង្កើន​ចំនួន​បាន​ឆាប់រហ័ស​​មែន តែ​មិនអាច​សម្រប​ខ្លួន​បានល្អ​ទៅ​និង​ការផ្លាស់ប្ដូរ​របស់​បរិ​ស្ថាន​ជារួម​ឡើយ ។​
​ ការធ្វើ​តេស្ដ​សាកល្បង​នៅពេល​ខាងមុខៗ​ទៀត​អាច​នឹង​ឱ្យគេ​យល់បាន​កាន់តែច្រើន​ពី​សត្វល្អិត​នេះ​និង​របៀប​ដែល​ពួកវា​អាច​រស់​នៅបាន ដោយ​គ្រាន់តែ​ក្លូន​ខ្លួនឯង និង​មិន​ត្រូវការ​ជំនួយ​ពី​អា​ឈ្មោល​​ដើម្បី​បន្ដ​ពូជ ៕​

ត​ភ្ជាប់​កុំព្យូទ័រ​ពីរ​គ្រឿង តាមរយៈ USB (Connect two computers for files and internet sharing)

​វិធី​ដែល​ងាយស្រួល​បំផុត​សម្រាប់​ត​ភ្ជាប់​កុំព្យូទ័រ​ពីរ​គ្រឿង ឱ្យ​អាច​ផ្លាស់ប្ដូរ​ហ្វៃ​ល៍​គ្នា​បាន ​នោះ គឺ​តាម​ការប្រើ​ខ្សែ USB-USB Cable ។ បើ​យើង​ត​ភ្ជាប់​កុំព្យូទ័រ​របស់​យើង​តាម​វិធី​នេះ យើង​អាច Transfer ហ្វៃ​ល៍ រវាង​ម៉ាស៊ីន​កុំព្យូទ័រ​ទាំងពីរ​ទៅវិញទៅមក​បាន​ងាយ ក្រៅពីនេះ​យើង​នៅ​អាច Share internet connection បាន​ផងដែរ ។ តែ​សូម​ប្រយ័ត្ន​ចំពោះ​អ្វីដែល​យើង​ទិញយក​​មក​ប្រើ​នោះ​ផង ព្រោះ​ខ្សែកាប​យូ​អេស​ប៊ី​ប្រភេទ​នេះ វា​មាន​ច្រើនបែប ដោយ​រួមទាំង​ខ្សែ​យូ​អេស​​ប៊ី​ប្រភេទ​ធម្មតា​ផងដែរ ។ សូមមើលរូបខាងក្រោមនេះ ខ្សែ​យូ​អេស​ប៊ី​ទាំងពីរ​ខាងលើនេះ មាន​រូបរាង​ដូចគ្នា តែ​អ្វីដែល​វា​អាចធ្វើ​បាន គឺ​មិន​ដូចគ្នា​​ទេ ។ ឯ​ខ្សែ​យូ​អេស​ប៊ី​មួយបែប​ទៀត គឺជា​ខ្សែ​យូ​អេស​ប៊ី​សម្រាប់​ត​ភ្ជាប់​ទៅកាន់​គ្រឿង​ផ្សេងៗ ដូចជា ព្រី​ន​ថឺ​រ ស្កេ​ន​ណឺ​រ ហាដ​ឌី​ស​ក្រៅ​ជាដើម មិនអាច​យកមក​ត​ភ្ជាប់​ពី​កុំព្យូទ័រ​ទៅ​កុំព្យូទ័រ​​មួយទៀត​បានឡើយ បើ​ពុំ​នោះទេ វា​នឹង​បណ្ដាលឱ្យ​ខូច​កុំព្យូទ័រ​ទាំងពីរ​ជាមិនខាន ។​ ​ដើម្បីឱ្យ​ការបញ្ជូន​ហ្វៃ​ល៍​បាន​លឿន សូម​ជ្រើស​រើសយក​យូ​អេស​ប៊ី​ប្រភេទ Version 2.0-3.0 ព្រោះ​វា​មាន​ល្បឿន​លឿន​ជាង Version 1.1 ដែលមាន​ចំណាស់​ចាស់​ហួស​ទៅហើយ ។
USB Cable ទាំង​ពីរបែប​ខាងលើនេះ មាន​ប្រូ​ក្រាម​របស់​វា​មកជា​មួយ ដើម្បីឱ្យ​វា​អាច​ប្រើ​​ការ​បាន បើ​ពុំ​នោះទេ យើង​មិនអាច​ប្រើការ​វា​បានឡើយ បើ​គ្មាន​ប្រូ​ក្រាម Driver របស់​វា ។
វិធី​ប្រើ និង Install វា​មានភ្ជាប់​មកជា​មួយ​ស្រាប់ វា​ជា​ភាសា​អង់គ្លេស និង​ជា PDF File អាច​​បើក​មើល​ដោយ​ប្រើ Adobe Acrobat ។ តែ​យើង​ក៏​អាច​មើល​តាម​វិធី​តម្លើង តាមរយៈ​ការ​ណែ​​នាំ​ដែល​មានមក​ជាមួយ​ខ្សែកាប​នោះបាន​ដែរ ។ វិធី​ធ្វើ និង​វិធី​តម្លើង​ឱ្យ​អាច​ប្រើការ​បាន គឺ​សឹង​​ស្រដៀង​គ្នា មិនមាន​អ្វី​ខុសគ្នា​ច្រើន​ឡើយ ។ ហ្វៃ​ល៍​នេះ មាន​ដាក់​ភ្ជាប់​ក្នុង​កញ្ចប់ Folder របស់​ព្រឹ​ត្ដិ​ប័ត្រ​នេះ ។​
​ក្រៅពី​ប្រូ​ក្រាម ដែល​មកជា​មួយ​ខ្សែកាប​យូ​អេស​ប៊ី​នោះ យើង​ក៏​អាច​ប្រើ​ប្រូ​ក្រាម​ក្រៅ​ជា​​មួយ​ខ្សែកាប​យូ​អេស​ប៊ី​នេះ​បានដែរ តែ​ត្រូវឱ្យ​ប្រាកដថា ខ្សែ​ដែល​យើង​មាន​នោះ វា​អាចឱ្យ​ប្ដូរ​ពី Data Bridge Mode and network Mode បាន ។ ប្រូ​ក្រាម​នោះ មាន​ឈ្មោះថា PClinq2.exe​វា​ជា​ប្រូ​ក្រាម​មួយ​ដែល​បង្កើតឡើង​ដោយ​ជនអនាមិក គ្មាន​ឈ្មោះ​ជា​ម្ចាស់ និង​ត្រូវបាន​គេ​ចម្លង​​ចែកគ្នា​ប្រើ​យូរ​មកហើយ (​មិនបាច់​ទិញ​ទេ​) ក្នុងករណី​ដែល​យើង​គ្មាន​សូ​ហ្វ​វែ​រ យើង​អាច​ប្រើ​វា​​ជា​ជំនួស​បាន ។ ​វិធី​ប្រើ ៖
​សូម​កំទា​ន់​ដោត​ខ្សែ​យូ​អេស​ប៊ី​នេះ​, ត្រូវ Install Software ជាមុនសិន ( Software come with USB Cable) ត្រូវ​រង់ចាំ​រហូត​យើង Install វា​រួចរាល់​ហើយ​ទើប​ភ្ជាប់​ខ្សែ USB Cable
រូបភាព​ខាងលើនេះ បង្ហាញ​ពី​ការភ្ជាប់​សម្រាប់ File Transfer រូបភាព​ខាងក្រោម​នេះ បង្ហាញ​ពី​ការភ្ជាប់​សម្រាប់ Network and Internet Sharing​រូបភាព​ខាងលើនេះ​បង្ហាញ​ពី​ការភ្ជាប់​សម្រាប់​សម្រាប់ USB - USB Network បញ្ជូន​ហ្វៃ​ល៍​​និង Share Internet ទៅឱ្យ​ម៉ាស៊ីន​មួយ​ផ្សេងទៀត ។ វា​គឺជា​វិធី​មួយ​ដែល បើ​យើង​មិនមានជម្រើស​ណា​ផ្សេង ឬ​ជម្រើស​ផ្សេងទៀត មិនអាច​ប្រើការ​បាន​ក្នុងខណៈដែល​យើង​ត្រូវការ ។​
យើង​អាច​ប្រើ MiFi 2200 (WiFi hotspot) សម្រាប់ File Tansfer and Internet Sharing សម្រាប់​កិច្ចការ​ស្រដៀង​គ្នា​នេះ​ផងដែរ វា​មាន​ភាពងាយស្រួល​ជាង មួយវិញទៀត យើង​អាច​​ចែកការ ប្រើ​អ៊ិន​ថឺ​រ​ណិ​ត​បាន​រហូតដល់​កុំព្យូទ័រ​ចំនួន ៥​គ្រឿង អាច​បញ្ជូន​ហ្វៃ​ល៍រ​វាង​ម៉ាស៊ីន​ដែល​យើង​បាន​ភ្ជាប់​ជាមួយ ។ វា​មានតម្លៃ​ត្រឹមតែ​៤៥ ដុល្លារ​ទៅ ១០០ ដុល្លារ​តែប៉ុណ្ណោះ ។​ វា​មាន​ទំហំ​តូច​ងាយស្រួល​យកតាម​ខ្លួន តែ​សម្រាប់​ការភ្ជាប់​អ៊ិន​ថឺ​រ​ណិ​ត វា​មាន​ល្បឿន​​មិន​ប្រក្រតី​ឡើយ​ព្រោះ​វា​អាស្រ័យ​ទាំងស្រុង​ទៅលើ​ទីតាំង​និង​កន្លែង​ដែល​យើង​ប្រើ​វា ។ យើ​ប្រើ​វា​ក្នុងករណី​ ដែល​យើង​មាន​ក្រុម មាន​គ្នា​ដែល​ត្រូវ​ចែករំលែក​ហ្វៃ​ល៍​ភ្លាមៗ ៕

របៀប​បញ្ចូល​ភាសា​ខ្មែរ​ជាមួយ iPhone 3-4, iPad and iPod touch + Font + Keyboard

មាន​មិ​ត្ដ​អ្នកអាន​ជាច្រើន​មិនអាច​បើក​មើល វេ​ប​សាយ​ត៍​ជា​ភាសា​ខ្មែរ​បាន​តាមរយៈ​ទូរស័ព្ទ​​អាយ​ហ្វូ​ន ហើយ​បាន​សំណូមពរ​ឱ្យ​យើងខ្ញុំ​ជួយផ្ដល់​ពី​របៀប​នៃ​ការបញ្ចូល និង​ប្រើ​ភាសា​ខ្មែរ​ក្នុង​
ទម្រង់​ជា​យូ​នី​កូដ ដោយ​រួមទាំង​វិធី​អាចឱ្យ​វាយ​ភាសា​ខ្មែរ​បាន​ផង ។​
​តាមពិតទៅ ទូរស័ព្ទ​អាយ​ហ្វូ​ន​ត្រូវបាន​គេ​ធ្វើឱ្យ​អាច​ប្រើ​ភា​បា​ខ្មែរ​បាន តាំងតែ​ពី​ឆ្នាំ​២០០៩ មកម្ល៉េះ ប៉ុន្ដែ​អ្នក​ដែល​បានដឹង​ក៏​អាចមាន​ឱកាស​ដោ​ន​ឡូត​វា​យកមកប្រើ​ការបា​ន ឯ​អ្នក​ដែល​មិន
​បានដឹង​ក៏​នៅ​អល់អែក​ក្នុង​ចិ​ត្ដ​មិនដឹងថា ត្រូវធ្វើ​យ៉ាងណា​ដើម្បី​អាច​ប្រើ​ភាសា​ខ្មែរ​យើង​នោះបាន​នៅលើ​អាយ​ហ្វូ​ន​របស់ខ្លួន ។​
ខាងក្រោម​នេះ​គឺជា Tools និង​វិធី​បញ្ចូល​ឈុត​អក្សរ​យូ​នី​កូដ​ខ្មែរ​នៅលើ​ទូរស័ព្ទ​អាយ​ហ្វូ​ន​​ទាំង​សេរី 3G, 3GS, 4 ។
មុនពេល​ចាប់ផ្ដើម​សូម​ពិចារណា​ទៅលើ​ជម្រើស​មួយចំនួន​ដូចខាងក្រោម​នេះ ៖
១) យក​ទូរស័ព្ទ​អាយ​ហ្វូ​ន ដែលមាន​ស្រាប់​នោះ ទៅកាន់​ហាង​លក់​ទូរស័ព្ទ​ណាមួយ​ដែលមាន​ទទួល​បញ្ចូល​ឈុត​អក្សរ​ខ្មែរ និង​អាចឱ្យ​យើង​បើក​មើល​វេ​ប​សាយ​ត៍​ជា​ភាសា​ខ្មែរ និង​អាច
​ប្រើ​​ភាសា​ខ្មែរ​ជាមួយ​អាយ​ហ្វូ​ន​បាន ។ មាន​ហាង​និង​កន្លែង​មួយចំនួន​បានប្រកាស​ផ្សាយ​ទទួល​ធ្វើ​កិច្ចការ​នេះ ដោយ​គិត​កម្រៃ​យ៉ាង​ថោក​បំផុត ។ តាមរយៈ​វិធី​នេះ យើង​មិនចាំបាច់​ត្រូវ​ចំណាយ​​ពេល​ដើម្បី
​ធ្វើ​វា​ឡើយ ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​បន្ដិចបន្ដួច​បញ្ហា​នឹង​ត្រូវបាន​ដោះស្រាយ ។​
២) វិធី​មួយទៀត​នេះ គឺ​យើង​ត្រូវធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង ទៅតាម​ការណែនាំ​ដូច​មាន​រៀប​​រាប់​នៅខាងមុខ ។ ប៉ុន្ដែ​កិច្ចការ​នេះ វា​ទាមទារ​ឱ្យ​យើង​ដឹង​ពី​របៀប​ធ្វើ​នេះ​ផង និង​ត្រូវធ្វើ​វា​តាម​
​ការណែនាំ បើ​មិន​ដូច្នោះ​ទេ វា​អាច​នឹងមាន​បញ្ហា​កើតឡើង​បាន សូម​ទទួលបាន​ជោគជ័យ ៖
- ជាទូទៅ​គ្រប់​អាយ​ហ្វូ​ន​ដែល​យើង​ទិញ​យកមកប្រើ វា​ត្រូវបាន​គេ Lock ដោយ​អាចឱ្យ​​យើង​ប្រើ​វា​បានតែ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ AT&T តែប៉ុណ្ណោះ និង​ក្រុមហ៊ុន​ផ្សេង​ខ្លះ​​ទៀត ។
ដូច្នេះ​បើ​យើង​ចង់​ប្រើ​ទូរស័ព្ទ​នោះ​ជាមួយ​ក្រុមហ៊ុន​ណា​ផ្សេង​ក្រៅពីនេះ យើង​ចាំបាច់​ត្រូវមាន​វិធី​មួយ​ដើម្បី​ដោះ​វា មានន័យថា Unlock វា ។ យើង Unlock វា​ដើម្បី​ប្រើ​ជាមួយ​ស៊ីម​​របស់​ក្រុមហ៊ុនទូរស័ព្ទ
​ផ្សេងៗ (​ទាំង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ផង​​ដែរ ) ប្រការនេះ វា​បាន​បង្កើត​ចេញ​ជា​បញ្ហា​មួយ​លំបាក​សម្រាប់​អ្នក​ចង់​ប្រើ​អាយ​ហ្វូ​ន ត្រង់នេះ​​ហើយ​ដែល​ធ្វើឱ្យ​អ្នក​ប្រើ​អាយ​ហ្វូ​ន
​ជាច្រើន​ជួប​ការលំបាក ។ ព្រោះតែ​គេ​មិន​ចង់​ស្ថិតក្រោម​ការ​​កំហិត​ឱ្យ​ម្ចាស់​អាយ​ហ្វូ​ន​ត្រូវ​ទិញ​ប្រូ​ក្រាម និង​ប្រើ​សេវា​តែ​ពី​ក្រុមហ៊ុន​ដែល​គេ​បានកំណត់​ឱ្យ ។​
បច្ចុប្បន្ននេះ មាន​ទាំង​បុគ្គល និង​ក្រុម តែ​គ្មាន​រូប​ភាពជា​ក្រុមហ៊ុន​ទេ បាននាំគ្នា​បង្កើត​ចេញ​​ជា​វិធី​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដែល​ភាសា​សាម​ញ្ញា​ជាទូទៅ​គេ​ហៅថា Jailbreak​មានន័យថា
រំលោភ​ទៅលើ​អ្វីដែល​គេ​បាន​កំំ​ណ​ត់​រួចហើយ ឬ​មានន័យ​មួយ​ទៀតថា​ដោះខ្លួន​​ចេញពី​ការឃាត់​ឃាំង​កំហិត​របស់គេ ។ មាន​ប្រូ​ក្រាម​ច្រើន និង​វិធី​នោះ​ក៏​ច្រើន ត្រូវបាន​គេ​ដាក់​​ចេញមក​ឱ្យប្រើ និង​លក់
​ជា​ហូរហែរ​តាម​អ៊ិន​ថឺ​រ​ណិ​ត ជាដំបូង​ក្រុមហ៊ុន​អេ​ប៉ឺ​ល​បានធ្វើ​យ៉ាង​ក្ដៅ​​ដៃ​ដោយ​ប្ដឹង​អ្នកណា​ដែល​រំលោភ​លើ​បំ​រ៉ា​ម​របស់គេ​នោះ តែ​ក្រោយមក​តុលាការ​បានកំណត់​​ថា​ការធ្វើ​បែប​នោះ ( Jailbreak ) វា​មិនគួរ
​ត្រូវបាន​ចាត់ទុកថា ជា​អំពើ​ខុសច្បាប់​ឡើយ គ្រប់គ្នា​​មាន​សិទ្ធិ​ធ្វើដូច្នេះបាន ព្រោះ​គេ​បាន​ទិញ​របស់​នោះមក​ហើយ វា​ជា​កម្ម​សិទ្ធ​របស់គេ ហេតុនេះ​មិនមាន​ហេតុផល​អ្វីដែល​ត្រូវ​រារាំង​មិនឱ្យ​អ្នក
​ដែលជា​ម្ចាស់​នោះ​ធ្វើ​អ្វីមួយ​ទៅលើ​អ្វីដែល​គេ​បាន​ទិញ និង​ក្លាយជា​ម្ចាស់​រួចទៅហើយ​នោះឡើយ ។​
​ ​ចាប់តាំងពី​ពេលនោះ​មក មាន​ប្រូ​ក្រាម និង​អ្នករកស៊ី​ដោះ​កូដ​នេះ​កើន​ឡើងជា​ហូរ​ហែរ សូម្បី​នៅ​ប្រទេស​កម្ពុជា​យើង​ក៏មាន​ច្រើន​កន្លែង​ណាស់ដែរ ។ បើ​មិន​ចង់​ប្រឡាក់​ដៃ ធ្វើ​កិច្ច​​ការ​ដោយ
​ខ្លួនឯង គួរតែ​ពឹង​ឬ​ទៅ​ហាង តែបើ​ចង់​ធ្វើ​ដោយ​ខ្លួនឯង របៀប​ធ្វើ​នោះ​មាន​ដូចតទៅៈ​
​(​គួរ​យក​អាយ​ហ្វូ​ន​ដែល​យើង​មាន​ទៅកាន់​ហាង​ឬ​កន្លែង​ណាមួយ ដែលមាន​ទទួល​​បញ្ចូល​ឈុត​អក្សរ​យូ​នី​កូដ​ខ្មែរ ។ កន្លែង​ខ្លះ​គេ​មាន​ទទួល​ធ្វើ​កិច្ចការ​ទាំងអស់នេះ​ឱ្យ​យើង​គ្រប់​​បែបយ៉ាង
​ទាំងអស់ ដោយ​រួមទាំង​បញ្ចូល​ឈុត​អក្សរ របៀប​វាយ​អក្សរ​ខ្មែរ ប្រូ​ក្រាម​នានា ហ្គេម​​វចនានុក្រម និង​អ្វី​ផ្សេងទៀត​ដែល​យើង​ត្រូវការ ក្នុងតម្លៃ​មួយ​យ៉ាង​ថោក ៥ ទៅ ១៥ ដុល្លារ​)
​ ​បើសិនជា​ចង់​ធ្វើ​កិច្ចការ​នេះ​ផ្ទាល់ដៃ សូម​ដោ​ន​ឡូត​យក Package របស់​វា​តាម​​រយៈ Link ខាងក្រោម​នេះ (​អាយ​ហ្វូ​ន​សម្រាប់​បញ្ចូល​យូ​នី​កូដ​ខ្មែរ​ត្រូវ Jailbreak រួចហើយ​)
​ ​យើង​ត្រូវការ​ប្រូ​ក្រាម​មួយចំនួន ដើម្បី​ធ្វើ​កិច្ចការ​នេះ​
​ ​១- Cydia 1.1 (​មាន​ស្រាប់​ក្នុង​អាយ​ហ្វូ​ន បើ Jailbreak រួចហើយ​)
​ ​២- Khmer_iPhone_Localization_Package_0.5
http://code.google.com/p/khmeriphone/downloads/detail?name=Khmer_iPhone_Localization_Package_0.5.zip&can=2&q=
ត្រូវ​រង់ចាំ​រហូត​វាប​ញ្ច​ប់ Download រួច​ត្រឡប់​បក​ទៅ Source វិញ យើង​នឹង​បានឃើញ​ iPhoneKhmer.com ចុច​លើ​ពាក្យ​នេះ រួច​រក​ពាក្យ Khmer iOS 4 ជ្រើស​យក​មួយណា​ឱ្យ​ ​ត្រូវ​តាម Device របស់​យើង​, iPad or iPhone
៨- បន្ទាប់ពី​ជ្រើស​យក​ឱ្យ​ត្រូវ​តាម​អ្វីដែល​យើង​ត្រូវការ​ហើយ សូម​ចុច Install ពេលនោះ​វា​ ​នឹង​ចាប់ផ្ដើម Run installing ត្រូវ​រង់ចាំ​រហូតដល់​វា​បញ្ចប់​កិច្ចការ​នោះ ។​
៩- នៅក្នុង​រូប​ខាងក្រោម ខាងឆ្វេង យើង​នឹង​បានឃើញ​ផ្ទាំង​មួយ​ចេញមក​បញ្ជាក់​ប្រាប់ថា វា​ ​បានបញ្ចប់ installing រួចហើយ ។ សូម​ចុច​លើ​ពាក្យ Restart Springboard
១០- បើសិនជា​បាន​ធ្វើតាម​ការណែនាំ​តរៀងមក នោះ​ប្រាកដ​ណាស់​ថា យើង​បាន​បញ្ចូល​ភាសា​ ​ខ្មែរ​ចូលទៅក្នុង​អាយ​ហ្វូ​ន​របស់​យើង​រួចហើយ ។ ខាងក្រោម​នេះ យើង​នឹង Set វា ដើម្បី​ប្រើ​អ្វី​ ​ដែល​យើង​ទើបបាន​បញ្ចូល​នោះ ។ សូម​ចុច​តាម​ដូចខាងក្រោម ៖ (​អាច​ប្រើ​ខ្មែរ​បាន​ហើយ រួម​ ​ទាំង​អាច​បើក​វេ​ប​សាយ​ត៍​ភាសា​ខ្មែរ ដែល​ប្រើ​ឈុត​អក្សរ​យូ​នី​កូដ​ផងដែរ ។​ ​បញ្ជាក់ ៖ iPad មិនទាន់​អាច​វាយ​ភាសា​ខ្មែរ​បានទេ បានត្រឹមតែ​បើក​អាន​តែប៉ុណ្ណោះ ។​ >Settings >General >Keyboard >International Keyboards >Add New Keyboard...>and find Khmer

ទីក្រុង​អណ្តែត​លើទឹក​សម្រាប់​ពេលអនាគត

​សព្វថ្ងៃនេះ​មានតែ​ប្រទេស​អ៊ីតាលី​មួយ​ប៉ុណ្ណោះ ដែល​ក្រុង​វ៉ឺ​ន​នី​ស​របស់ខ្លួន​ស្ថិតនៅក្រោម​នីវ៉ូទឹក​សមុទ្រ ផ្លូវ​មួយចំនួន​ត្រូវ​ស្ថិតនៅក្រោម​កំពង់ទឹក ហើយ​បាន​ក្លាយជា​ព្រែក ជា​អូរ រាល់​ការធ្វើដំណើរ​ត្រូវ​ពឹង​ទាំងស្រុង​ទៅលើ​ទូក និង​អូប័រ តែ​ពួកគេ​បាន​ស៊ាំ​ទៅនឹង​ស្ថានភាព​បែប​នោះ​ទៅហើយ ទោះបីជា​ចង់រក​វិធី​ដោះស្រាយ ក៏​មិនដឹង​ជា​ត្រូវធ្វើ​យ៉ាងណាដែរ ដោយហេតុថា ទឹកសមុទ្រ​នៅតែ​បន្ត​ឡើងជា​លំដាប់​ឥតឈប់ឈរ ។​ ​ ​ដោយ​មើលឃើញ​ពី​បញ្ហា​បែបនេះ​បូករួម​ជាមួយ​ការ​សម្លឹង​មើលទៅ​ពេលអនាគត​វែងឆ្ងាយ​ទៅមុខទៀត មាន​ក្រុមហ៊ុន Dutch មួយ​គ្រប់គ្រង​ដោយ​លោក Dura Vermeer ត្រូវបាន​គេ​សន្ម​ត់​ថា ជា​ក្រុមហ៊ុន​តែមួយគត់​ដែលមាន​ពិសោធន៍​រហូតដល់​ជាង​១២​ឆ្នាំ ក្នុង​វិស័យ​សាងសង់​សំណង់​អាគារ​អណ្តែត​លើទឹក ។​
​ ​លោក Vermeer បាន​និយាយថា � ការសាងសង់​សំណង់​អណ្តែត​លើទឹក គឺ​ងាយស្រួល​ណាស់ យើង​គ្រាន់តែ​ប្រើ​ប្រភេទ​ប្លា​ស្ទីក​ម្យ៉ាង​មាន​ហ្វី​ម​ចាប់​បញ្ចូល​គ្នា ដើម្បី​បង្កើតជា​គ្រឹះ​ដោយ​លៃលក​ទៅតាម​ទំហំ​អាគារ និង​ទម្ងន់​រួម​នោះ យើង​នឹង​បាន​គ្រឹះ​សំណង់​លើទឹក​មួយ​យ៉ាង​រឹង​ម៉ាំ​មិន​ខាន � ។​
​ ​គាត់​បានបញ្ជាក់​បន្ថែម​ថាបើ​ទោះបីជា​វា​មាន​ភាពងាយស្រួល​ក្នុងការ​សាងសង់​ ក៏ពិតមែន ប៉ុន្តែ​ប​ច្​េ​ចក​ទេស​នាពេល​បច្ចុប្បន្ននេះ​វា​នៅមានកម្រិត​នៅឡើយ​នោះ​ក៏​ ព្រោះតែ​យើង​នៅ​មិនទាន់​អាច​គ្រប់គ្រង​ទៅ​ទម្ងន់​របស់​អាគារ​កម្លាំង​របស់​ ទឹក រលក និង​លំនឹង​របស់​អាគារ (​ភាព​ឃ្លោង​) ។​
​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ​លោក Vermeer បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​វិស្វកម្ម​សំណង់​របស់​ប្រទេស​អេ​ស្ប៉ា​ញ​មួយ និង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អេ​ស្ប៉ា​ញ​មួយទៀត ដើម្បី​ផលិត​វត្ថុធាតុដើម​ថ្មី​សម្រាប់​អាគារ​អណ្តែត​ទឹក ហើយក៏​សង្ឃឹមថា វា​នឹង​អាចជួយ​ឲ្យ​ការសាងសង់​សំណង់​អណ្តែត​លើទឹក មាន​លក្ខណៈ​ប្រសើរ​ជាង​អ្វីដែល​គេ​កំពុងមាន​នឹង​អាច​ធ្វើបាន​នាពេល​បច្ចុប្បន្ននេះ ។ មិនយូរប៉ុន្មាន​ខាងមុខ​នេះ​ដែន​កោះ​, ទីក្រុង និង​ទី​ទំនាប​តាម​មាត់សមុទ្រ​នានា អាច​នឹងត្រូវ​យាយី​ដោយ​ការ​ជន់​ឡើង​របស់​ទឹកសមុទ្រ ដែល​ចេះតែ​កើនឡើង​ឥតឈប់ឈរ​...... ៕​

GE PHASOR XS (​ឧបករណ៍​ពិនិត្យ​មាស​)

មាស​គឺជា​វត្ថុ​ដែលមាន​តម្លៃ​បំផុត​ក្នុង​លោក​យើង​នេះ មិនមែន​ពេជ្រ​ទេ ព្រោះ​នៅ​រាល់ពេល​ដែលមាន​បញ្ហា​សេដ្ឋកិច្ច​កើតឡើង គេ​នាំគ្នា​ស្រវា​ទិញ​មាស​ទុក​មិនមែន​ទិញ​ពេជ្រ​ទុក​ឡើយ សូមកុំ​ច្រឡំ ។ ​ ​ដោយសារតែ​បញ្ហា​នេះ​វា​បាន​បង្កើត​នូវ​បញ្ហា​មួយចំនួន​ដល់​អ្នកទិញ​មាស​, ព្រោះតែ​មានការ​ក្លែងបន្លំ​យក​មាស​ដែល​មិន​ពិតប្រាកដ​មក​លក់​លាយ​ជាមួយ​មាស​ពិត ។​
​ ​ដើម្បី​ទប់ទល់​ជាមួយ​បញ្ហា​នេះ​ក្រុមហ៊ុន​ទិញ​មាសធំៗ បាន​ងាក​ទៅរក​ឧបករណ៍​ពិនិត្យ​មាស​ម្យ៉ាង​ផលិត​ដោយ​ក្រុមហ៊ុន GE ។ ឧបករណ៍​នេះ​វា​ប្រើ Ultrasound ដើម្បី​ពិនិត្យ​ចូលទៅក្នុង​សាច់​មាស ។ ឧបករណ៍​នេះ​វា​មាន​អេក្រង់​របស់​វា​នៅលើ​នោះ​ស្រាប់ អ្នក​ប្រើ​អាច​មើល​ទៅតាម​រលកសញ្ញា ដែល​វា​បង្ហាញ​ចេញមក​អាច​ឲ្យ​សម្គាល់ថា ជា​មាស​ពិត ក្លែងក្លាយ ឬ​ជា​មាស​លាយ​ចូលគ្នា​បន្លំ​គុណភាព ។
​ ​ក្នុង​ពេលនេះ គឺ​មានតែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ ដែល​បាន​ប្រើ​វា​គឺ​ក្រុមហ៊ុន Goldmoney ។ ឧបករណ៍​នេះ​មាន​ទំហំ​តូច​ល្មម​អាចយ​កជាប់​តាម​ខ្លួន​បាន និង​អាច​ផ្តល់នូវ​ភាព​សុ​ក្រិត​បំផុត​ជាមួយ​ការពិនិត្យ​គុណភាព​មាស ៕​

ហ្សែ​ន​ដែល​រំញោច​ឲ្យ​មានការ​ឈឺចាប់​ត្រូវបាន​រកឃើញ​

ហ្សែ​ន​ដែល​បណ្តាល​ឲ្យ​យើង​មានការ​ឈឺចាប់​ក្នុង​រាងកាយ​ត្រូវបាន​រកឃើញ និង ត្រូវបាន​គេ​ដាក់ឈ្មោះ​ឲ្យ​ថា "HCN2 " ។ វា​ត្រូវបាន​គេ​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​របស់​សាកលវិទ្យាល័យ Cambridge ។ ការរកឃើញ​នេះ ត្រូវបាន​គេ​ប្រកាស​ផ្សាយ​តាមរយៈ US jurnal Science ។ ដោយ​ការរកឃើញ​នេះ​វា​នឹង​បើក​ទំប័រ មួយ​ថ្មី​ទៀត ដើម្បី​ផលិត​ថ្នាំ សម្រាប់​ទប់ស្កាត់​ហ្សែ​ន​នោះ កុំ​ឲ្យ​វា​ធ្វើ​សកម្មភាព និង បញ្ឈប់​ការឈឺចាប់​ទាំងស្រុង​តែម្តង ។ ហ្សែ​ន "HCN2" វា​មាន​មុខងារ​មួយ​គឺ​បញ្ជូន និង រំញោច​ភាពឈឺចាប់​ទៅតាម​រយៈ​សរសៃ និង ចុង​សរសៃ គេ​បានដឹង​ពី​បញ្ហា​នេះ​មកជា​ច្រើន​ឆ្នាំ​មកហើយ តែ​របៀប​ដែល​វា​បង្កើត​ឲ្យ​មានការ​ឈឺចាប់ មិនអាច​ឲ្យ​គេ​យល់បាន​សោះ​ថា តើ​វា​ដំណើការ​ដោយ​របៀប​ណា​? ដោយសារ​វា​មាន​ហ្សែ​ន​មួយទៀត ដែលមាន​ឈ្មោះថា "HCN4 " មាន​តួនាទី​មួយ​ដោយឡែក​គ្រប់គ្រង ទៅលើ​ហ្វ្រេ​កង់​របស់​ចរន្តអគ្គិសនី ដែលជា​សកម្មភាព​មួយ​ទាក់ទង​ដល់​ដំណើរការ​របស់​បេះដូង​យើង ។​ ​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កាត់​ស្មានថា "HCN2" អាចមាន​សកម្មភាព​ស្រដៀង "HCN4 " ដែរ គឺ​វា​គ្រប់គ្រង​ទៅលើ​ភាព​រំញោច​របស់​ចរន្ត​អ​គិ្គ​ស​នី ទៅលើ​តួនាទី​របស់​អារម្មណ៍​ឈឺចាប់​ដែល​កើតមាន​តាមរយៈ​សរសៃ ។​
​ ​ដើម្បី​សិក្សា​ពី​បញ្ហា​នេះ​ក្រុម​វិស្វករ​ដែលជា​អ្នកស្រាវជ្រាវ​លើ​បញ្ហា​ នេះ បាន​ដកយក​ចេញ "HCN2 " ចេញពី​សរសៃ​បន្ត​ឲ្យ​មានការ​ឈឺចាប់​, បន្ទាប់មក​ពួកគេ​បាន​សាកល្បង​ពិសោធន៍​ដោយ​ប្រើ​វិធី​រំញោច​មួយ​តាមបែប​សិប្ប ​និមិត្ត​ទៅលើ​សរសៃឈាម​ដែល​គេ​បាន​បណ្តុះ​សម្រាប់​ការពិសោធន៍​ដើម្បី​ ចង់ដឹងថា នៅពេលដែល​គ្មាន​តួនាទី​របស់ "HCN2" តើ​ការឈឺចាប់​អាច​កើតមាន​ដែរឬទេ ? ដូច្នេះ ដើម្បី​បកស្រាយ​ឲ្យ​ឃើញ​ពី​ការពិត​គេ​បាន​បង្កើត​ឲ្យ​មាន ឧបករណ៍​ពិសោធន៍​តូច​មួយ ដោយ​ប្រើ​សត្វ​កណ្តុរ​សម្រាប់​សាកល្បង ។ ដំបូង​គេ​បាន​ដកយក​ហ្សែ​ន "HCN2 " ចេញពី​ក្នុង​ខ្លួន​របស់​សត្វ​កណ្តុរ​នោះ ។ បន្ទាប់មក​នោះគេ​បាន​បង្កើត​ឲ្យ​មាន ការឈឺចាប់​ផ្សេងគ្នា​ដល់​សត្វ​កណ្តុរ និង វាស់​ស្ទង់​មើល​ពី​ហ្វ្រេ​កង់ របស់​ការឈឺចាប់ ដែល​នឹង​បង្កឡើង ។​
​ ​អ្វីដែល​គេ​បាន​រកឃើញ គឺ​គួរ​ឲ្យ​មោទនភាព​បំផុត ព្រោះ​កណ្តុរ​ដែល​គេ​បាន​ដកយក "HCN2" ចេញ​នោះ មិន​ទទួល​ការឈឺចាប់​ដែល​ខ្លាំង​នោះឡើយ តែ​ការឈឺចាប់​បែប​សាមញ្ញ​ធម្មតា ។ នៅមាន​មុខងារ​ជាធម្មតា​គ្មាន​ប៉ះពាល់​ឡើយ ។​
​ ​លោក​សាស្ត្រ​ចា​រ្យ Peter MC Nanghton ដែលជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ​បាន​ពន្យល់ថា "​បន្ទាប់ពី​យើង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ទៅលើ​សត្វ​កណ្តុរ​ដែល​បាន​កែ​ហ្សែ​ន HCN2 (​ដកយក​ចេញ​) យើង​បាន​រកឃើញថា ការឈឺចាប់​បែប​ធ្ងន់ធ្ងរ​បណ្តាលមកពី​របួស ឬ ដោយ​ប្រការ​ណាមួយ​អាច នឹងត្រូវ​បំបាត់​បាន​ទាំងស្រុង ដោយ​ការបង្កើត ត្រូវមាន​ថ្នាំ​សំរាប់​ទប់ស្កាត់​ហ្សែ​ន HCN2 កុំ​ឲ្យ​មាន​សកម្មភាព ។ ការរកឃើញ​នេះ វា​នឹង​បើក​ឲ្យ​មានការ​អភិវឌ្ឍន៍​មួយ​ថ្មី​ទៅលើ​វិធី​ដែល​មនុស្ស​យើង​អាច​គ្រប់គ្រង​ទៅដល់​ការឈឺចាប់​ទាំងឡាយ​ដែល​ធ្ងន់ធ្ងរ តែ​វា​មិនមាន​ប៉ះពាល់​ដល់​ការឈឺចាប់​តិចតួច​បែប​ធម្មតា​នោះឡើយ ។​
​ ​អារម្មណ៍​ឈឺចាប់ (​មិនមែន​ឈឺចិត្ត​ទេ​) វា​កើតមាន​ចំពោះ​មនុស្ស​គ្រប់ៗ​គ្នា មនុស្ស​យើង​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង ២០០​ពាន់​លាន​ដុល្លារ ដើម្បី​បំបាត់​ការឈឺចាប់​ដែល​កើតមានឡើង​ចំពោះ​ខ្លួន​យើង​ក្នុង​មួយឆ្នាំៗ ។​
​ ​ការឈឺចាប់​វា​មាន​ពីរ​ដំណាក់កាល ដំបូង​ថា បន្ត​ឲ្យ​មានការ​ឈឺចាប់​តិចតួច​ទេ បន្ទាប់ពីនោះ​ភាព​រំញោច​របស់​វា កើន​ឡើងជា​លំដាប់​ទៅកាន់​កន្លែង​ដែល​ឈឺ​នោះ បង្កើតបានជា​ការឈឺចាប់​មួយ ដែល​ច្រើនឡើងៗ គឺ​បានន័យថា វា​ធ្វើ​ឲ្យ​យើង​ឈឺ​ខ្លាំង​ឡើងៗ ហើយ​ទាំងអស់នេះ​គឺជា​តួនាទី​របស់​ហ្សែ​ន HCN2 នោះឯង ៕

វិធី​ផលិត​ធ្យូង​សម្រាប់​កែប្រែ​គុណភាព​ដី​

សម្ភារៈ​ត្រូវការ : -​ធុងសាំង​មួយ កាត់​មាត់​ត្រឹម​ពាក់កណ្តាល​មិន​ឲ្យ​ដាច់​
-​កំទេច​មែកឈើ​តូចៗ​
+​វិធី​ផលិត​
-​កាត់​មែកឈើ​ប្រវែង​ត្រឹម ៣ តឹក ដាក់​រៀប​បញ្ឈរ​ក្នុង​ធុងសាំង​ឲ្យ​បាន​ពេញ​ណែន បន្ត​រៀប​បែបនេះ រហូត​ពេញ​ដល់​មាត់​លើ​ទាញ​គម្រប​ម្ខាង​ដែល​បាន​កាត់​នេះ មក​គ្រប​លើ​ត្រង់​កន្លែង​ដែល​បាន​កាត់​នោះ​វិញ ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​វា​បាន​គ្រប​ភាគច្រើន​វិញ ។​
+​កាយ​រណ្តៅ​មួយ​រាង​ទ្រវែង ល្មម​អាចដាក់​ធុងសាំង​នេះ​ដុត​ពីលើ​បាន រណ្តៅ​នេះ​មិនត្រូវ​ឲ្យ​មាន​មាត់ធំ​ពេក​ទេ គឺ​ល្មម ដាក់​ធុងសាំង​ដុត​កុំ​ឲ្យ​វា​ធ្លាក់ចុះ​ក្រោម​បាន ។​
+​ដុត​ភ្លើង​ពីក្រោម​ធុងសាំង​តែ​មិនត្រូវ ឲ្យ​ឆេះ​ឈើ​នៅក្នុង ធុងសាំង​នោះទេ ។​
+​ដុត​រហូត​កំទេចកំទី មែកឈើ​ក្នុង​ធុងសាំង​នោះ​ក្លាយទៅជា​ធ្យូង មាន​ពណ៌​ខ្មៅ នោះ​យើង​អាចយ​កវា​មក​ប្រើការ​បាន​ហើយ ។​
​ ​តាម​ការពិត​វិធី​ផលិត​ធ្យូង ( Biochar) ប្រភេទ​នេះ គេ​មាន​វិធី​ផលិត​មួយ​ហ្មត់ចត់ ជាង និង មាន​ប្រសិទ្ធភាព​ជាង​ប៉ុន្តែ​វា​ទាមទារ ឲ្យ​យើង​ត្រូវ​ចំណាយ​ច្រើនជាង​នេះ គឺ​ត្រូវកា​ត់មាត់​ធុងសាំង​ធ្វើជា ប្រឡោះ​មួយ​រួច​ធ្វើ​គម្រប​មួយ​សម្រាប់​ក្រប​វា​ភ្ជិត ទៅវិញ ស្វាន​ប្រហោង​មួយ​ទំហំ ៥ ហ៊ុន សម្រាប់​ឲ្យ​ផ្សែង​ចេញ ដោយ​ប្រើ​បំពង់​ដែក​មួយ ធ្វើជា​បំពង់​បង្ហុយ ។​
​ ​បើ​យើង​អាច​ប្រើ​វិធី​នេះ​បាន​វា​មាន​ធ្យូង​ដែលមាន​គុណភាព​ល្អ​ជាង ។
​ ​អ្វីដែល​យើង​ផលិត​បាន​នេះ គឺជា​ធ្យូង​ដែល​អាច​ឲ្យ​យើង យកមក​ដំ​ឲ្យ​ខ្ទេច​ម៉ត់ រួច​យកទៅដាក់​តាម​គុម្ព​ដំណាំ ដោយមាន​លុប​ដី​គ្របពីលើ​ផង ចំនួន​ដែល​យើង​ដាក់ គឺ​គ្មាន​កំណត់​ទេ យើង​អាចដាក់​ដើម ១០ គីឡូ ឬ ៥ គីឡូ​ក៏បាន ទៅតាម​ចំនួន​ធ្យូង​ដែល​យើង​មាន ដំណាំ​ណា ដែល​មិនសូវ​ដុះ​លូតលាស់ ឬ​ក្រិន យើង​អាច​ប្រើ​ធ្យូង​នេះ ត្រាំ​ជាមួយ​ទឹក​រួច​ស្រោច​ជុំវិញ​កាក​ដែល​នៅសល់ ចាក់​ដាក់​គល់​វា រួច​លុប​ដី​ពីលើ បន្តធ្វើ​បែបនេះ រហូត យើង​ឃើញ​មានការ​ប្រែប្រួល​ទៅលើ​ដំណាំ ដែល​ដុះ លូតលាស់​មិនល្អ​នោះ ចាប់ផ្តើម​ប្រែប្រួល បន្ទាប់ពីនោះ​ត្រូវ​បន្តធ្វើ​រៀងរាល់​មួយខែ​ម្តងៗ រហូតដល់​វាទ​ទួលបាន​ផ្លែផ្កា ។​
​ ​វិធី​ដែល​ងាយ​ជាងគេ​នោះ គឺ​យើង​អា​ចរក​ទិញ​ផេះ អង្កាម យកមក​ចាក់​ដាក់​រាយ​នៅត្រង់​ទី​ដាំ​ដំណាំ រួច​កាប់​ផ្លា​ក់លុប​វា​បន្ទាប់មក​បាញ់​ទឹក សាច​ដាក់​ឲ្យ​ជោគ ដើម្បី​ឲ្យ​វា​ស្អិត​ខាំ​ជាប់​ជាមួយ​ដី បើ​មិន​ដូច្នេះ​ទេ វា​និង​ហើរ​តាម​ខ្យល់​ទៅ​អស់​មិនខានឡើយ ។​
​ ​បើ​បាន​ប្រើ​ធ្យូង​សម្រាប់​កែប្រែ​គុណភាព​ដី យើង​អាចជួយ​ឲ្យ​ដំណាំ​ដុះ​លូតលាស់​បានល្អ កាត់បន្ថយ​ការប្រើ​ជី ធ្វើ​ឲ្យ​ដី​ធូរ គ្មាន​មេរោគ អាច​រក្សា​សំណើម​បាន​ប្រសើរ​ជាង មិនតែប៉ុណ្ណោះ​ផល​ដែល យើង​ទទួលបាន​ក៏​ប្រសើរ​ជាង​ដែរ ។​

ត្រីមឹកយក្ស (KraKen)ប្រហែលត្រូវបានគេរកឃើញ

មាន​ភាពយន្ត​ជាច្រើន​ត្រូវបាន​គេ​ផលិតឡើង​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ត្រី​មឹក​យក្ស​ដ៏​ធំ​មហាសាល អាច​យកដៃ​របស់​វា​ទៅ​រុំ​ក្តោប​សំពៅ​ទាញ​ពន្លិច​ទៅក្នុង​ទឹកសមុទ្រ ឬ​លើក​បោះ​គ្រវែង​តាម​អំពើ​ចិត្ត​របស់​វា តែ​នេះ​គ្រាន់តែ​សាច់រឿង​នៅក្នុង​ភាពយន្ត​តែប៉ុណ្ណោះ ។ ត្រី​មឹក​យក្ស​ពិត​អាចមាន​ប្រវែង​រហូត ៣០ ម៉ែត្រ​ត្រូវបាន​គេ​ជឿថា​ធ្លាប់ជា យក្ស​ក្នុង​សមុទ្រ កាលពី​ច្រើន​លាន​ឆ្នាំមុន មួយវិញទៀត​គេ​បាន​ស្មានថា វា​ធ្លាប់ជា​អ្នក​កាច់​បំបាក់​ក សត្វ​ដាយ​ណូ​ស័​រ​នានា ដែល​ចុះទៅ​ក្បែរ​ខាង​សមុទ្រ ដើម្បី​រក​ចំណី​។​ ​ ​លោក Mcmenamin ដែលជា​អ្នកស្រាវជ្រាវ​សត្វ​នេះ បាន​និយាយថា " មិនមាន​ភស្តុតាង​ណាមួយ​ជាក់លាក់​ស្តីពី​មឹក​យក្ស​នេះឡើយ ព្រោះ​វា​គ្មាន​សំណល់​អ្វី​សម្រាប់​ទុកជា​រូបរាង​ឲ្យ​យើង​បានឃើញ ដោយសារ​ខ្លួន​របស់​ជា​សាច់​ទាំងអស់​គ្មាន​ឆ្អឹង​ដូច​សត្វ​ដទៃ ដូច្នេះ ដើម្បី​រកមើល​សំណល់​របស់​វា គឺជា​រឿង​មួយ​លំបាក​បំផុត ។​
​ ​រឿងរ៉ាវ​ដែល​គេ​អាច​ដឹងបាន​ថា ត្រី​មឹក​យក្ស​នេះ​អាច​សម្លាប់សត្វ​ដាយ​ណូ​ស័​រ​នានា​ជា​ចំណី​បាន​នោះ គឺ​ដោយសារ​គេ​បាន​រកឃើញ​ស្លាកស្នាមរ​បស់ដៃ​វា​នៅជាប់​ជាមួយ ឆ្អឹង​សត្វ​ត្រី​មួយ មួយ​ប្រភេទ ដែលមាន​ឈ្មោះថា Ichthyosaur ជា​ត្រី​ដែលមាន​ប្រវែង​រហូត ១៤ ម៉ែត្រ ហើយ​ត្រី​ប្រភេទ​នេះ បានរស់នៅ​រហូតដល់ 206 លាន​ឆ្នាំ​មុននេះ ទើប​ផុត​ពូជ​របស់​វា ។​
​ ​លោក Mcmenamin មានការ​ចាប់អារម្មណ៍​ទៅលើ​រឿងរ៉ាវ​នៃ​ការស្លាប់​ដោយ​គ្មាន​មូលហេតុ​របស់​ត្រី Ichthyosaur និង​មានបំណង​រក​ចម្លើយ​ចំពោះ មូលហេតុ​នៃ​ការស្លាប់​របស់​វា ។​
​ ​នៅ​ថ្ងៃមួយ​លោក​បានរួម​ដំណើរ​ជាមួយ​កូនស្រី​របស់លោក​ទៅកាន់​សារមន្ទីរ​មួយ​ ដែល​គេ​បាន​ដាក់តាំង​សំណល់​របស់​សត្វ​ត្រី​ដ៏​ធំ​ដែល​គេ​ដឹងថា​បានសម្លាប់​ យ៉ាង​ចម្លែក ,​បន្ទាប់ពី​ពិនិត្យ​ពិន័យ​យ៉ាង​ល្អិតល្អន់​លោក​បាន​រកឃើញ​ស្លាកស្នាមរ​ បស់ដៃ​មឹក​យក្ស​នោះ នៅត្រង់​ឆ្អឹង​មួយ ភ្លាមៗ​នោះ​លោក​បាន​សន្និដ្ឋាន ថា​ត្រី​នេះ មិនមែន​ស្លាប់​ដោយសារ​ហេតុផល​ធម្មជាតិ​នោះទេ គឺ​វា​ស្លាប់​ដោយសារ​កម្លាំង​ដៃ​របស់​មឹក​យក្ស ព្រោះ​ស្លាកស្នាម​ដែលមាន​បន្សល់ទុក​នោះ​អាច​ឲ្យ​គេ​ដឹងបាន​ថា វា​ត្រូវ​ត្រី​មឹក​យក្ស​ចាប់​ធ្វើជា​ចំណី ដោយ​ការ​រឹត​រួច លើ​ខ្លួន​វា​នឹង​រឹត​រហូតដល់​ឆ្អឹង​ថែមទៀត ទើបបាន​ជាមាន​បន្សល់​ស្លាកស្នាម​បែបនេះ ។​
​ ​ជាច្រើន​ឆ្នាំ​មកហើយ ដែល​មនុស្ស​យើង​តែងតែ​គិតថា​ពិតជា​មាន​ត្រី​មឹក​យក្ស​យ៉ាងពិត​ប្រាកដ​នៅក្នុង​សមុទ្រ តែ​គេ​មិន​បានដឹង​ច្បាស់​ថា តើ​វា​បាន​ផុត​ពូជ​នៅពេល​ណាមួយ​ពិតប្រាកដ ។ មាន​រូបគំនូរ​ជាច្រើន​ត្រូវបាន​គេ​គូរ និង បិ​រយាយ​ពី​សកម្មភាព​របស់​ត្រី​នេះ​ចាប់​បោក​ពន្លិច សំពៅ​ចាប់​អ្នកនេសាទ​តាម​សមុទ្រ​ស៊ី​ធ្វើជា​ចំណី​របស់​វា តែ​គេ​មិន​បានដឹង​ច្បាស់​ថា វា​ជា​ត្រី​មឹក​យក្ស​ប្រភេទ​ណាមួយ​ឲ្យ​ពិតប្រាកដ ព្រោះ​ត្រី​មឹក​យក្ស​ដ៏​ធំ​សម្បើម​នោះ បាន​ផុត​ពូជ​តាំងតែ​ពី​ច្រើន​លាន​ឆ្នាំ​មកហើយ​នោះ ។​
​ ​នៅ​កន្លែង​ពិសោធន៍​អភិរក្ស​សត្វ​សមុទ្រ​មួយ​ក្នុង​ក្រុង Seattle សហរដ្ឋអាមេរិក គេ​បានដាក់ Video Camera មួយ​សម្រាប់​តាមដាន​ត្រី​មឹក​ធំ​មួយ នឹង បានដាក់​ត្រី​ឆ្លាម (Shark) មួយ​ក្បាល​ឲ្យ​រស់នៅ​ជាមួយ​វា តាមរយៈ​វីដេអូ ដែល​គេ​បានឃើញ​នោះ គឺ​វា​បានបង្ហាញ​យ៉ាងច្បាស់​ថា ត្រី​មឹក​នោះបាន​ចាប់​ត្រី​ឆ្លាម​ធ្វើជា​ចំណី​របស់​វា ។​
​ ​តាមរយៈ Video នោះគេ​អាច​ស្មានដឹង​ដោយ​គ្មាន​ការសង្ស័យថា ត្រី​មឹក​យក្ស​ក្នុង​សមុទ្រ​ពិតជា​បាន​ចាប់​ត្រី​ធំំៗ​ធ្វើជា​ចំណី​របស់​វា​ ឯ​សត្វ​ដាយ​ណូ​ស័​រ​ផ្សេងៗ​ទៀត​ក៏​ប្រហែលជា​រងគ្រោះ​ក្នុង​ផ្លូវ​តែមួយ​ ដូចគ្នានេះដែរ ។​

ធ្យូង​គឺជា​ថ្នាំ​ព្យាបាល​ដី​ដែល​គ្មាន​គុណភាព​

នៅ​ព្រៃ​អា​ម៉ា​ហ្សុ​ន គេ​បា​នរក​ទីតាំង​មួយ​ចម្លែក​ប្លែក​ពី​ទី​ដទៃ​គឺ ដីខ្មៅ​ដូច​ធ្យូង​មានគុណ​ភាពល្អ​សម្បូរ​ណ៍​ដោយ​ជីវជាតិ និង​ប្រសើរ​ជាង​ដី​ល្បាយ ដីឥដ្ឋ​ដែល​នៅក្បែរ​ខាង​ទីនោះ​។ ពួកក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ដី​នៅត្រង់​ទីនោះ​ត្រូវបាន​ប្រែប្រួល​ទៅជា​ខ្មៅ​ដូច្នេះ​កាលពី​ជាង​មួយ​ពាន់​ឆ្នាំមុន ហើយ​វា​បាន​ប្រែប្រួល​មកជា​ខ្មៅ​ដូច្នេះ​ឯកឯង តែ​គេ​ដឹងថា​ហេតុអ្វី​បានជា​វា​ក្លាយ​ទៅ​ខ្មៅ​ដូច​ច្នេះ នោះ​គឺ​មកពី​ផេះ និង​ធ្យូង​ព្រោះ​មាន​ស្លាកស្នាម​ខ្លះ​បន្សល់​នៅ​ទីនោះ ។​ ​ ​ក្រុម​ពួក​អឺរ៉ុប​បានធ្វើ​ដំណើរ​ទៅ​អែល​ដឺ​រ៉ា​ដូ (Eldenado) ដើម្បី​ស្វែងរក​មាស​នៅក្នុង​ទឹកដី​អា​ម៉ា​ហ្សុ​ន តែ​ពួកគេ​មិនបាន​រកឃើញ​មាស​តាម​បំណង​របស់​ពួកគេ​ឡើយ ផ្ទុយទៅវិញ​ដី​នៅ​ខាងក្រោម​ជើង​ដែល​ពួកគេ​បោះទីតាំង​នោះ​គឺជា ដីខ្មៅ​ម្យ៉ាង​យ៉ាង​ចម្លែក វា​សម្បូរ​ណ៍​ជីជាតិ​ខុសប្លែក​ឆ្ងាយ​ពី​ដី​ដទៃ​ឯទៀត​រហូត​មិនអាច​ប្រៀប​បានឡើយ ។​
​ ​ជាធម្មតា​ផ្ទៃ​ខាងលើ​របស់​ដី​ត្រូវ​សឹក​រិច​រិល​ម្តង​បន្តិចៗ​ដោយសារ​ ទឹកភ្លៀង​ហូរ​កាត់​មានតែ​ជីជាតិ​តិចតួច​ប៉ុណ្ណោះ​ត្រូវបាន​បឺត​ស្រូប យក​ដោយ​ដំណាំ​ឈើ ក្រៅពីនោះ​វារ​សាត់អណ្តែត​ទៅតាម​ទឹក​អស់​ព្រមទាំង​ហូរ​ច្រោះ​យក​ជីជាតិ​ពី​ ផ្ទៃ​ខាងលើ​ទៅជា​មួយ​ផងដែរ នេះ​គឺជា​សឹក​រិច​រិល​របស់​គុណភាព​ដី ។​
​ ​ត្រង់​ទីកន្លែង​ដែល​គេ​បាន​រកឃើញ​ដីខ្មៅ​នោះគេ​បានរៀបចំ​វា​ឲ្យ​ក្លាយទៅជា​ចំការ​ដំណាំ​ធំៗ មាន​ទាំង​បន្លែ មាន​ទាំង​ដំណាំ​ឈើ​យក​ផ្លែ និង​ត្រូវបាន​គេ​ដាំ​សាក​នៅ​ទីនោះ​ច្រើន​ឆ្នាំ​មកហើយ ។ អ្វីដែល​គួរ​ឲ្យ​ងឿងឆ្ងល់​ជាងគេ​នោះ គឺ​នៅត្រង់ថា​អ្នក​ដាំ​ដំណាំ មិនបាន​ប្រើ​ជី សូម្បី​បន្តិច​ណា​ឡើយ ប៉ុន្តែ​ដំណាំ​នៅតែ​ល្អ ទោះបីជា​បាន​ដាំ​ច្រើន​ឆ្នាំ​មកហើយ​ក៏ដោយ ហេតុផល​ដែល​ដី​នៅ​ទីនោះ​អាច​រក្សា​គុណភាព​របស់​វា​បាន គឺជា​រឿង​មួយ​ដែល​គេរ​កស្មាន មិនត្រូវ​ព្រោះ​ដី​កាលបើ​បាន​ដាំ​ដំណាំ​វា និង​បឺត​ស្រូបយក​ជីជាតិ​ពី​ក្នុង​ដី​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​ដី​នោះ​ខ្សត់​ជីជាតិ​ម្តង​បន្តិចៗ​។ តែ​ដី​នៅ​ទីនោះ​មិនបាន​បង្ហាញ​សញ្ញា​ថា​វា​ខូចគុណភាព​សោះ សូម្បីតែ​បន្តិច​ក៏​គ្មាន​ដែរ វា​ជា​រឿង​មួយ​ដែល​គេ​បាន​ចាត់ទុកថា​ជាការ​ចម្លែក​បំផុត ។​
​ ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​ផ្សេងទៀត​បាន​រកឃើញថា​ដី​នៅ​ទីនោះ ប្រែ​ទៅជា​មាន​ពណ៌​ខ្មៅ និង​សម្បូរ​ណ៍​ដោយ​ជីជាតិ​បែបនេះ គឺ​មិនមែន​វា​កើតឡើង​ដោយ​ធម្មជាតិ​នោះទេ តែ​ផ្ទុយទៅវិញ​វា​កើតឡើង​ដោយសារ​ស្នាដៃ​របស់​មនុស្ស​ទៅវិញ ការរកឃើញ​ថ្មី​នេះ បាន​លុបចោល​ការស្រាវជ្រាវ​កាលពី​លើក​មុន​ដែល​បាន​បញ្ជាក់ថា​វា​កើតឡើង​ដោយ​ធម្មជាតិ​នោះ ។​
​ ​កាលពី​ច្រើន​រយ​ឆ្នាំមុន​នោះ​អ្នករស់នៅ​ទីនោះ​បាន​ប្រើប្រាស់​ធ្យូង​សម្រាប់​កប់​ទៅក្នុង​ដី​ត្រង់​ទី​ដែល​ពួកគេ​ដាំ​ដំណាំ ហើយ​ពួកគេ​បន្តធ្វើ​បែប​នោះ​តរៀងមក​ជាច្រើន​ឆ្នាំ នោះ​គឺជា​មូលហេតុ​ដែល​ដី​នៅត្រង់​ទីនោះ​ប្រែក្លាយ​ពី​ដី​ធម្មតា​ទៅជា​ដី​ដែលមាន​ពណ៌​ខ្មៅ​បែបនេះ ។​
​ ​រហូតមកទល់​ពេល​ឥឡូវនេះ​ទើបបាន​គេ​ដឹងថា​ធ្យូង​អាច​ស្ថិតនៅក្នុង​ដី​រហូត​រាប់រយឆ្នាំ និង​ប្រែក្លាយ​ដី​នៅត្រង់​ទី​ដែលមាន​វា​ឲ្យ​ទៅជា​ដី​ដែលមាន​ពណ៌​ខ្មៅ និង​សម្បូរ​ណ៍​ដោយ​ជីជាតិ ។​
​ ​ធ្យូង គឺជា​វត្ថុ​ម្យ៉ាង​ដែល​ឆេះ មិន​អស់​ព្រោះ​ពេល​វា​ត្រូវបាន​គេ​ដុត​ក្នុង​ឡ វា​មិនមាន​អុកស៊ីសែន​គ្រប់គ្រាន់​សម្រាប់​បញ្ឆេះ​ឈើ​ដែល​ដុត​នោះ​ឲ្យ​សុះ​ទៅជា​ផេះ​ឡើង គឺ​បានត្រឹមតែ​ស​ម្ងួ​តវា និង​ក្រោយមក​ក្លាយទៅជា​ធ្យូង ដូច្នេះ​ធ្យូង​កើតឡើង​ដោយសារ​ជាតិ​ទឹក​ដែលមាន និង​ហ្គាស ដែល​វា​មាន​ត្រូវបាន​រំហួត​ចេញ ហេតុនេះ​ធ្យូង គឺជា​កា​បោ​ន​សុទ្ធសាធ ។ ធ្យូង​មិនមែន​ត្រូវបាន​ផលិត​សម្រាប់តែ​យក​ដុត​ចំណីអាហារ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ត្រូវបាន​គេ​យកទៅ​ប្រើការ​ច្រើនយ៉ាង​ផ្សេងទៀត​រាប់មិនអស់ ។​
​ ​ដូច្នេះ​ការប្រើប្រាស់​ផេះ​ពី​ចង្ក្រាន​បាយ​សំណល់​ធ្យូង​ពី​ចង្ក្រាន​បាយ យកទៅដាក់​ក្បែរ​ខាង​គល់​ដំណាំ គឺជា​វិធី​មួយ​យ៉ាង​ល្អ​បំផុត ដើម្បី​បង្កើន​គុណភាព​ដី ផេះ អង្គា​ម​យកទៅ​ចាក់​រាយ​លើដី​មុនពេល​ភ្លៀង ឬ​ក្នុង​រដូវវស្សា អាចជួយ​បង្កើន​គុណភាព​ដី​បាន​ដូចគ្នា ប៉ុន្តែ​ការដាក់​កំទេច​ធ្យូង​ក្នុង​រណ្តៅ​ដាំ​ដំណាំ​អាច​និយាយបានថា​មាន​ប្រសិទ្ធភាព​ច្រើនជាងគេ ពីព្រោះ​វា​អាច​នៅ​ទីនោះ​បានយូរ​អង្វែង និង​បន្ត​ជួយ​ប្រែក្លាយ​ដី​ឲ្យ​មាន​ជីវជាតិ​ល្អ​ឡើងវិញ​បាន​ទោះបីជា​ដីស្រែ​ក្តី ដី​ដាំ​ដំណាំ​ក្តី សឹង​អាច​ទទួលបាន​ផល​ល្អ​ដូចគ្នា​ដែរ ។​
​ ​សម្រាប់​អ្នកមាន​ដី​ដែល​ខូចគុណភាព សូម​ព្យាយាម​ប្រើប្រាស់​ធ្យូង​កំទេច​ធ្យូង ដោយ​ការជីក​ជា​ចង្អូរ​វែងៗ រួច​ប្រមូល​កំទេច​ឈើ​មក​ដាក់​រាយ​វា​ហើយ​ដុត​កុំ​ឲ្យ​វា​ឆេះ​គឺ​គ្រាន់​ត្រឹមតែ​ឲ្យ​វា​ហុយៗ រហូត​វា​ឆេះ​អស់​មែកឈើ​ទាំងនោះ​បន្ទាប់មក​កាយ​ដី​លុប​វា​ភ្លាមៗ ។ យើង​អាចធ្វើ​បែប​នោះ​ឲ្យ​បាន​ច្រើន​កន្លែង​នៅលើ​ទីតាំង​ដី​របស់​យើង​យូរៗ​ទៅគ្រប់​កន្លែង​នៃ​ដី​របស់​យើង និង​លែង​សូវ​មាន​ជម្ងឺ​បែរ​ទៅជា​សម្បូរ​ណ៍​ជីជាតិ គុណភាព​ដី និង​ប្រែ​ក្លាយទៅជា​ល្អ​ឡើងជា​លំដាប់ ក្រៅពីនេះ​វា​នឹង​ជួយ​កាត់បន្ថយ​ការចំនាយ​ទៅលើ​ការប្រើប្រាស់​ជី​បាន​មួយចំណែក​យ៉ាង​ធំ​ដែរ​។
​ ​ខ្ញុំ​នៅចាំ​បាន​ថា​កាល​នៅក្នុង​របប​ប៉ុលពត ប្រធាន​សហករណ៍​មួយរូប​បាន​យក​អ្នក ១៧ មេសា​ម្នាក់​ឲ្យ​ដាំ​ដំណាំ​ឲ្យ​ខ្លួន​ទីតាំង​របស់​ផ្ទះ​ប្រធាន​សហករណ៍​នោះ គឺ​នៅ​ពីក្រោយ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ក្នុងភូមិ​អណ្តូង​ចេញ ហួស ប៉ុស្តិ៍​វិទ្យុ​ចំការចេក តែមួយ​ឬ​ពីរ​គីឡូម៉ែត្រ​តែប៉ុណ្ណោះ ។ នៅ​ពីក្រោយ​រោង​ម៉ាស៊ីនកិនស្រូវ​នោះ​មាន​ពំនូក​អង្កាម​មួយ​យ៉ាង​ធំ ដែល​បន្សល់ទុក​មក​ប​ង​ប្រុស​ដែល​ត្រូវ​ប្រធាន​សហករណ៍ (​មកពី​ខេត្តតាកែវ ហៅថា​ពួក​និរតី​) បាន​បង្គាប់​ឲ្យ​អ្នក​ដាំ​ដំណាំ​នោះ​កាយ​យក​អង្គា​ម​នោះមក​គជា​ពំនូត​ជួរៗ រួច​ដុត​វា បន្ទាប់មក​យូរ​ក្រែល​ដែរ​ខ្ញុំ​ឃើញ​ត្រង់​ទី​ដែល​បាន​ដុត​អង្កាម​នោះ​ត្រូវគេ​ដាំ​ត្រាវ និង​ពោត មើលទៅ​ឃើញថា​ដំណាំ​នោះ​ល្អ​ណាស់ ឯ​ចំណែក​ដី​នៅត្រង់​ទីនោះ ក៏មាន​ពណ៌​ខ្មៅ​ដែរ​មិន​ដូច​ពី​ពេលមុន​ខ្ញុំ​ធ្លាប់​ស្គាល់ និង​ឃ្វាលគោ​ត្រង់នោះ ដី​នោះ​គ្មាន​ជីជាតិ​ទេ​មាន​ពណ៌​ស​ដូច​ខ្សាច់ ព្រោះ​ជា​ដី​ទួល មិន​លិច​ទឹក តែ​មិនយូរប៉ុន្មាន​ប្រធាន​សហករណ៍​នោះ​ក៏ត្រូវ​បាន​គេ​ដក​ចេញពី​ទីនោះ​ទៀត​តែ​ដី​ត្រង់​ទីនោះ​ទោះបី​មិនមាន​អ្នកណា​ដាំ​អ្វី​ទៀត​ក៏ដោយ ក៏​វា​នៅតែមាន​ពណ៌​ខ្មៅ​ដដែល សូម្បី​ស្មៅ និង​ផ្ទីថ្ម ដុះ​ត្រង់​ទីនោះ​ក៏​លូតលាស់​ល្អ​ខុសពី​គេ​ដែរ ។​
​ ​វិធី​ប្រែក្លាយ​ដី​ឲ្យ​ល្អ​ដោយ​ការប្រើ​ធ្យូង​នេះ គឺ​មិនចាំបាច់​ត្រូវ​កាប់​ដើមឈើ​មក​ដុត​ធ្យូង​នោះទេ ត្រឹមតែ​កូនឈើ​ដែល​គ្មាន​ប្រយោជន៍​នៅក្បែរ​ខាង​ផ្ទះ​វា​អាច​ប្រើការ​បាន​ដូចគ្នា​តែ​ប្រការ​សំខាន់​ជាងគេ​នោះ គឺ​ត្រូវ​ដុត​វា​ក្នុង​រណ្តៅ ឬ​កាយ​ជា​ចង្អូរ​វែងៗ តែ​មិនត្រូវ​ដុត​វា​ឲ្យ​ឆេះ​មាន​អណ្តាតភ្លើង​ធ្លោ​ឡើង​នោះទេ គឺ​ដុត​វា​ត្រឹមតែ​ឲ្យ​វា​ឆេះ​ហុយៗ កុំ​ឲ្យ​តែ​រលត់​ទៅបាន​ហើយ នោះ​ទើប​វា​មានគុណ​ភាពល្អ ។​
​ ​ធ្យូង + ដី = មិនបាច់​ប្រើ​ជី និង​ជួយ​បង្កើន​គុណភាព​ដី​ជាពិសេស​ចំពោះ​ដី​ដែល​បាត់​គុណភាព និង​ជីជាតិ ។​
​ ​​នៅក្នុង​ប្រទេស​ខ្លះ​អ្នក​ដាំ​ដំណាំ មិនបាន​ប្រើ​ជី​ទេ​គេ​បែរជា​ទិញ ធ្បូ​ង​យកមក​ដំ​ឲ្យ​ខ្ទេច​រួច​ដាក់​វា​ពង្រាយ​ត្រង់​ទី​ដែល​គេ​ដាំ​ដំណាំ (​សូម​មើលរូប​) ទោះបីជា​ដាំ​បន្លែ ឬ​ដំណាំ​ធំៗ ក៏ដោយចុះ ។ នៅ​អា​ហ្វ្រិ​ច​កសិករ​ភាគច្រើន​បានចាប់ផ្តើម​យល់ដឹង​ច្រើន​ពី​គុណភាព​របស់​ធ្យូង​ដោយ​ដឹងថា​វា​មាន​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​ដំណាំ និង​ដី​ដែល​គេ​ដាំ​ដំណាំ ៕
​ ​ឈប់​ប្រើ​ជី​ងា​កមក​ប្រើ​ធ្យូង​ជា​ជំនួស​វិញ​

ខ្ទឹមបារាំង​មួយ​មើម​មាន​ទម្ងន់ 8.85kg

បុរស​រឺ​ត្រែ​ត មួយរូប​ដាំ​ខ្ទឹមបារាំង​បាន​ទម្ងន់ រហូតដល់ 8.85kg និង​ត្រូវបាន​ចុះ​ក្នុង​សៀវភៅ World Records ។​ ​ ​លោក Peter Glazebrook បាន​ប្រាប់​ឲ្យ​ដឹងថា លោក​បាន​ដាំ​ដំណាំ​ខ្ទឹមបារាំង​អស់​រយៈពេល ២៥ ឆ្នាំ មកហើយ តែ​មិន​ដែលមាន​មើម​ខ្ទឹមបារាំង​ណាមួយ​មាន​ទំហំ​ធំ​ដូចជា​អា​មួយ​នេះ​ទេ ចាប់តាំងពី​បានឃើញ​រូបរាង​ប្លែក​ធំ​លើសគេ​បែបនេះ គាត់​បានចាប់ផ្តើម​យក ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​វា និង​បាន​វាស់វែង​វា​ជាប់​ជាប្រចាំ​ព្រោះ​សង្ឃឹមថា វា​អាច​ក្លាយទៅជា World Record នៅពេល​ណាមួយ​ជាក់​ជាមិនខាន ។ កាលពី​មុននេះ មាន​ខ្ទឹមបារាំង​មួយ​មើម​ត្រូវបាន​ចុះ​ក្នុង World Record ដែរ គឺ​វា​មាន​ទម្ងន់​រហូតដល់ 7 Kg ដាំ​ដោយ​បុរស​ម្នាក់​ឈ្មោះ John Sifford នៅក្នុង​ឆ្នាំ 2005 ។​
​ ​លោក Peter ដែលមាន​អាយុ ៦៧ ឆ្នាំ ទៅហើយនោះ បាន​រឺ​ត្រែ​ត​ពី​ការងារ​របស់គាត់ អ្នក​កត់ត្រា​ទៅលើ​ការធ្វើដំណើរ​របស់​ស្ថាប័ន​មួយ លោក​រស់នៅ​ក្រុង Newark បានទទួល​ពានរ​បស់ World Records បន្ទាប់ពី​ខ្ទឹមបារាំង​របស់គាត់​មាន​ទម្ងន់ លើស ខ្ទឹមបារាំង​មួយ​ដែលមាន​ទម្ងន់ 7 Kg កាលពី​លើក​មុន ។ លោក Peter បាន​សារភាពថា​នេះ គឺជា​លើកទីមួយ ហើយ​ដែល​ការងារ​របស់គាត់​ជា​អ្នក​ដាំ​ខ្ទឹម​ក្រៅ​ម៉ោង​ធ្វើការ​អស់​រយៈពេល ៣០ ឆ្នាំ មកនេះ​បានធ្វើ​ឲ្យ​គាត់​ក្លាយជា​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ដោយសារ​ខ្ទឹម​មួយ​មើម​នេះ ។​
​តាម​ការពិតទៅ​លោក Peter បានបញ្ជាក់​ឲ្យ​ដឹងថា​គាត់​បាន​ព្យាយាម​ដាំ​ខ្ទឹម​ឲ្យ​មាន​មើម​ធំ​នេះ ក្នុងអំឡុងពេល 25 ឆ្នាំមុន ទើបតែ​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ​តែ ប៉ុ​ណ្តោះ​ដែល​គាត់​បាន​យល់​ច្រើន​ពី​វា​នឹង​វិធីសាស្ត្រ ដាំ​ឲ្យ​បាន​ធំ​រហូត​ត្រូវបាន World Record កត់ត្រា​វា​ទុក​ថា​ជា​មើម​ខ្ទឹម បារាំង​ដែល​ធំជាងគេ​បំផុត​ក្នុង​លោក ។