សម្ភារៈត្រូវការ :
-ធុងសាំងមួយ កាត់មាត់ត្រឹមពាក់កណ្តាលមិនឲ្យដាច់
-កំទេចមែកឈើតូចៗ
+វិធីផលិត
-កាត់មែកឈើប្រវែងត្រឹម ៣ តឹក ដាក់រៀបបញ្ឈរក្នុងធុងសាំងឲ្យបានពេញណែន បន្តរៀបបែបនេះ រហូតពេញដល់មាត់លើទាញគម្របម្ខាងដែលបានកាត់នេះ មកគ្របលើត្រង់កន្លែងដែលបានកាត់នោះវិញ ព្យាយាមធ្វើយ៉ាងណាឲ្យវាបានគ្របភាគច្រើនវិញ ។
+កាយរណ្តៅមួយរាងទ្រវែង ល្មមអាចដាក់ធុងសាំងនេះដុតពីលើបាន រណ្តៅនេះមិនត្រូវឲ្យមានមាត់ធំពេកទេ គឺល្មម ដាក់ធុងសាំងដុតកុំឲ្យវាធ្លាក់ចុះក្រោមបាន ។
+ដុតភ្លើងពីក្រោមធុងសាំងតែមិនត្រូវ ឲ្យឆេះឈើនៅក្នុង ធុងសាំងនោះទេ ។
+ដុតរហូតកំទេចកំទី មែកឈើក្នុងធុងសាំងនោះក្លាយទៅជាធ្យូង មានពណ៌ខ្មៅ នោះយើងអាចយកវាមកប្រើការបានហើយ ។
តាមការពិតវិធីផលិតធ្យូង ( Biochar) ប្រភេទនេះ
គេមានវិធីផលិតមួយហ្មត់ចត់ ជាង និង មានប្រសិទ្ធភាពជាងប៉ុន្តែវាទាមទារ
ឲ្យយើងត្រូវចំណាយច្រើនជាងនេះ គឺត្រូវកាត់មាត់ធុងសាំងធ្វើជា
ប្រឡោះមួយរួចធ្វើគម្របមួយសម្រាប់ក្របវាភ្ជិត ទៅវិញ ស្វានប្រហោងមួយទំហំ
៥ ហ៊ុន សម្រាប់ឲ្យផ្សែងចេញ ដោយប្រើបំពង់ដែកមួយ ធ្វើជាបំពង់បង្ហុយ ។
បើយើងអាចប្រើវិធីនេះបានវាមានធ្យូងដែលមានគុណភាពល្អជាង ។
អ្វីដែលយើងផលិតបាននេះ គឺជាធ្យូងដែលអាចឲ្យយើង យកមកដំឲ្យខ្ទេចម៉ត់ រួចយកទៅដាក់តាមគុម្ពដំណាំ ដោយមានលុបដីគ្របពីលើផង ចំនួនដែលយើងដាក់ គឺគ្មានកំណត់ទេ យើងអាចដាក់ដើម ១០ គីឡូ ឬ ៥ គីឡូក៏បាន ទៅតាមចំនួនធ្យូងដែលយើងមាន ដំណាំណា ដែលមិនសូវដុះលូតលាស់ ឬក្រិន យើងអាចប្រើធ្យូងនេះ ត្រាំជាមួយទឹករួចស្រោចជុំវិញកាកដែលនៅសល់ ចាក់ដាក់គល់វា រួចលុបដីពីលើ បន្តធ្វើបែបនេះ រហូត យើងឃើញមានការប្រែប្រួលទៅលើដំណាំ ដែលដុះ លូតលាស់មិនល្អនោះ ចាប់ផ្តើមប្រែប្រួល បន្ទាប់ពីនោះត្រូវបន្តធ្វើរៀងរាល់មួយខែម្តងៗ រហូតដល់វាទទួលបានផ្លែផ្កា ។
វិធីដែលងាយជាងគេនោះ គឺយើងអាចរកទិញផេះ អង្កាម
យកមកចាក់ដាក់រាយនៅត្រង់ទីដាំដំណាំ
រួចកាប់ផ្លាក់លុបវាបន្ទាប់មកបាញ់ទឹក សាចដាក់ឲ្យជោគ
ដើម្បីឲ្យវាស្អិតខាំជាប់ជាមួយដី បើមិនដូច្នេះទេ
វានិងហើរតាមខ្យល់ទៅអស់មិនខានឡើយ ។
បើបានប្រើធ្យូងសម្រាប់កែប្រែគុណភាពដី យើងអាចជួយឲ្យដំណាំដុះលូតលាស់បានល្អ កាត់បន្ថយការប្រើជី ធ្វើឲ្យដីធូរ គ្មានមេរោគ អាចរក្សាសំណើមបានប្រសើរជាង មិនតែប៉ុណ្ណោះផលដែល យើងទទួលបានក៏ប្រសើរជាងដែរ ។