ពណ៌គឺអាចធ្វើអោយចិត្តសាស្ត្ររបស់មនុស្សផ្លាស់ប្តូរបាន។
វាអាចធ្វើអោយអារម្មណ៍របស់មនុស្សល្អ
ឬអាក្រក់នៅពេលដែលយើងបានឃើញវា។
តើអ្នកដែលមានអារម្មណ៍មិនស្រណុកនៅពេលដែលអ្នកពាក់សម្លៀកបំពាក់
ជាមួយនឹងពណ៌ណាមួយ ឬក៏ស្ថិតនៅក្នុងបន្ទប់មួយដែលមានពណ៌ផ្សេងៗ
ដែរឬទេ?
តើមានពណ៌អ្វីខ្លះដែលធ្វើអោយអ្នកមានអារម្មណ៍ស្រស់ថ្លា?
ពណ៌សម្លៀកបំពាក់ និងពណ៌ដែលនៅជុំវិញខ្លួនយើងអាចធ្វើអោយប៉ះពាល់
និងបញ្ចាក់នូវអារម្មណ៍ក្នុងចិត្តរបស់យើងបាន។ ដូចនេះ
គេហទំព័រគំនិតនឹងណែនាំអំពីការប្រើប្រាស់ពណ៌ដើម្បីធ្វើការកាត់
បន្ថយភាពតានតឹង(Stress)
និងធ្វើអោយអារម្មណ៍ខាងក្នុងរបស់យើងមានភាពស្ងប់ល្អ។
១- ពណ៌ផ្កាឈូកគួរតែមាននៅជុំវិញខ្លួនអ្នក។
វាគឺជាពណ៌ដែលធ្វើអោយមានសេចក្តីស្ងប់សុខល្អ។
អ្នកគួរតែបិទពណ៌ផ្កាឈូកតូចៗនៅជុំវិញគេហដ្ឋានរបស់អ្នក
ដើម្បីបង្កើតបរិយាកាសស្ងប់សុខ។ អ្នកអាចបិទពណ៌នេះ នៅតាមបន្ទប់ទឹក
បន្ទប់គេង ឬទីកន្លែងផ្សេងៗទៀត។ អ្នកគួរពាក់អាវយឺត
ឬក៏គ្រឿងអលង្កាពណ៌ផ្កាឈូកដើម្បីធ្វើអោយថាមពលក្នុងខ្លួនរបស់
អ្នកមានតុល្យភាព និងលើកកម្ពស់ភាពស្ងប់សុខនៅក្នុងចិត្ត។
២- បន្ថែមពណ៌លឿងនៅក្នុងជីវិតរបស់អ្នក
នៅពេលដែលអ្នកមានអារម្មណ៌មិនល្អ។
ពណ៌លឿងគឺជាពណ៌ដ៏ល្អដែលអាចជួយអោយសតិរបស់អ្នកមានភាពល្អប្រសើរ
ឡើងវិញ និងជួយកាត់បន្ថយការបាក់ទឹកចិត្ត។
៣-
ជ្រើសរើសពណ៌ខៀវដើម្បីធ្វើអោយបិរស្ថានជុំវិញខ្លួនរបស់អ្នកមានសភាព
ស្ងប់ស្ងាត់ល្អ
និងដើម្បីអោយធ្វើអោយដំណេករបស់អ្នកមានភាពសុខស្រួល។
ពណ៌ខៀវគឺជាពណ៌ដែលធើ្វអោយអ្នកមានភាពស្រណុកក្នុងចិត្ត
និងស្ងប់ស្ងាត់ល្អ។ ប្រសិនបើអ្នកមានបញ្ហានឹងការគេងមិនលក់
អ្នកអាចដាក់តាំងពណ៌ខៀវអោយបានច្រើននៅក្នុងបន្ទប់គេងរបស់អ្នក។
អ្នកអាចដាក់កម្រាលពូកពណ៌ខៀវ
និងពាក់សម្លៀកបំពាក់គេងយប់ពណ៌នេះដើម្បីជាជំនួយអោយអ្នកឆាប់គេង
លក់ និងប្រកបដោយភាពសុខស្រួល។
សម្លៀកបំពាក់ពណ៌ខៀវក៏ជាជម្រើសដ៏ល្អនៅពេលដែលអ្នកត្រូវធ្វើការ
ថ្លែងសន្ទរកថានៅទីសាធារណៈ
ព្រោះថាវាជាពណ៌ដែលលើកកម្ពស់អោយមានទំនាក់ទំនងល្អ។
៤- គួរបន្ថែមពណ៌បៃតងខ្លះៗទៅក្នុងបរិស្ថានជុំវិញខ្លួនរបស់អ្នក
និងទូរខោអាវ។
ពណ៌បៃតងគឺជាពណ៌ដែលធ្វើអោយចិត្តរបស់អ្នកមានសភាពធូរស្រាល។
វាជាពណ៌ដែលបង្កើនភាពស៊ីគ្នា និងកាត់បន្ថយការភ័យខ្លាច។
អ្នកអាចតុបតែងផ្ទះរបស់អ្នកជាមួយពណ៌នេះដោយការដាំដើមឈើ
ឬដាក់តាំងវត្ថុផ្សេងៗទៀត។ ប្រសិនបើអ្នកមានអារម្មណ៍ស្មុគស្មាញ
អ្នកគួរតែពាក់សម្លៀកបំពាក់ណាដែលមានពណ៌បៃតង។
៥- អ្នកគួរតែមានពណ៌ស្វាយខ្លះនៅក្នុងជីវិតរបស់អ្នក។
ពណ៌ស្វាយគឺជាពណ៌ប្រកបដោយគតិបណ្ឌិត សន្តិភាព និងភាពរឹងមាំ។
អ្នកគួរតែពាក់ពណ៌នេះមិនថា ជាសម្លៀកបំពាក់ឬគ្រឿងអលង្ការនោះទេ
ដើម្បីធ្វើអោយអារម្មណ៍ខាងក្នុងរបស់អ្នកមានភាពស្ងប់ស្ងាត់។
ដាក់តាំងពណ៌នេះនៅក្នុងគេហដ្ឋានដើម្បីបង្កើតបរិស្ថានដែលប្រកបដោយ
សេចក្តីសុខ។
៦- ជ្រើសរើសពណ៌ដើម្បីភាពស្អាត អារម្មណ៍ស្រស់ថ្លា
និងភាពបរិសុទ្ធ។
ការស្លៀកសម្លៀកពណ៌សនឹងធ្វើអោយគំនិតរបស់អ្នកមានភាពស្រស់
ថ្លាជានិច្ច។ អ្វីដែលពិសេសសម្រាប់ពណ៌សនោះគឺ
វាស៊ីនឹងពណ៌ផ្សេងៗទៀតស្ទើរគ្រប់ពណ៌។ ចូរចាំថា
អ្នកត្រូវរក្សារពណ៌នេះអោយបានល្អកុំអោយប្រឡាក់អោយសោះ
បើពុំនោះទេ វានឹងប៉ះពាល់ដល់អារម្មណ៍របស់អ្នកទៅតាមនោះដែរ។
