ផ្លែប៉ោមគឺជាអាហារដ៏ល្អបំផុត
ព្រោះវាសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតករ
Flavonoidsនិង
Polyphenolsដែលដើរតួនាទីយ៉ាងសំខាន់ក្នុងរាង
កាយ ។
ការសិក្សាបានបង្ហាញថាការញ៉ាំផ្លែប៉ោមមួយខាំក្នុងមួយ
ថ្ងៃ
អាចឲ្យអ្នកទទួលបាននូវសារធាតុប្រឆាំងអុកស៊ីតករ
ដ៏មានប្រសិទ្ធភាពរួមទាំង វីតាមីនCប្រមាណ ១៥០
មីល្លីក្រាមផងដែរ។
ដោយសារផ្លែប៉ោមមានផ្ទុកនូវបរិមាណរ៉ែ និង
វីតាមីនចម្រុះ
វាពិតជាអាហារដ៏ល្អសំរាប់បំប៉នសុខភាពឈាម ។
ផ្លែប៉ោមសំបូរទៅដោយអាស៊ីត មានប្រយោជន៍
ដែលសំរួលដល់អាវៈយវៈថ្លើម
ក្នុងការលាងសំអាតជាតិពុល និង ការរំលាយអាហារ ។
ទឹកខ្មេះ ដែលចម្រាញ់ចេញពីជាតិជូរ នៃផ្លែប៉ោម
អាចការពារការកើតនៃកករក្នុងតំម្រងនោម
ដែលបង្ករទៅជាដុំក្រួស ។ សំបកផ្លែប៉ោម
មានផ្ទុកនៅសារធាតុដែលលាងជម្រះជាតិពុលនៅក្នុងឈាម
និង រក្សាប្រូតេអ៊ីននៅក្នុងប្រព័ន្ធរំលាយអាហារ ។
ការទទួលទានផ្លែប៉ោមជារាងរាល់ថ្ងៃ
ក៏អាចជួយបន្ទាបជាតិកូលេស្តេរ៉ូល និង
កាត់បន្ថយរោគស្បែកនានាផងដែរ ៕
ឯកសារយោង៖
www.ehow.com