វាគឺជាស្នេហាមួយដែលព្រះលោកបានចារថាមិនអាច
ព្រោះតែការក្បត់ពាក្យសំដីខ្លួនឯង ។ មានរឿងមួយ ដំណាលថា មានស្រីម្នាក់ខ្វាក់ភ្នែកទាំងសងខាង នាងតែងតូចចិត្ត
នឹកអាណិតខ្លួនឯង ព្រោះតែមិនអាចមើលឃើញ ព្រោះគិតថាមនុស្សខ្វាក់បែបនេះ
នឹងមានអ្នកណាគេមកស្រលាញ់
មើលទៅច្បាស់ជាត្រូវទទួលរងកម្មជាមួយជីវិតកំព្រាឯកាបែបនេះ រហូតតទៅមិនខាន
។
តែជារឿងចៃដន្យស្រាប់តែមានបុរសមួយរូប ព្រមល្មមចិត្ត
ស្ម័គ្រសុំសេចក្តីសេ្នហាពីនាង ហាក់បីដូចជាបានកើតជាថ្មី នាងព្រមស្រលាញ់
បុរសនោះភ្លាមដោយគ្មានប្រកែកដោយសន្យាថា ពេលភ្នែកនាងបានភ្លឺវិញ
នាងនឹងរៀបការជាមួយបុរសនោះ !!!
មានថ្ងៃមួយមានអ្នកជម្ងឺស្រីម្នាក់សុខចិត្តឲ្យពេទ្យវះកាត់យកភ្នែកនាងទាំងពីរមកព្យាបាលឲ្យស្រី្តពិការភ្នែក ព្រោះនាងនឹងត្រូវស្លាប់នៅក្នុងរវាងប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ។
បន្ទាប់ពីភ្នែកនាងបានភ្លឺមកវិញ នាងបានដឹងថា បុរសដែលនាងស្រលាញ់នេះ គឺជាមនុស្សពិការភ្នែកដូចនាងដែរ ចិត្តរបស់នាងបានផ្លាស់ប្តូរភ្លាមៗ នាងនិយាយទៅកាន់បុរសនោះថា ខ្ញុំគិតថាវាមិនអាចទៅរួចទេ បងពិការភ្នែកបែបនេះ អាចផ្តល់អនាគតឲ្យខ្ញុំបានដែរឬទេ? តើយើងនិងរស់នៅជាមួយគ្នាដោយរបៀបណាទៅ ? តើខ្ញុំត្រូវរកប្រាក់មកចិញ្ចឹមបងឬ ?
បុរសពិការភ្នែកយើងគ្មានអ្វីឆ្លើយតបវិញទេ ព្រោះមិនដឹងថា ត្រូវនិយាយថាយ៉ាងណាតបទៅនាងវិញ មានតែការឈឺចាប់ដែលនឹងចូលមកកំដរជីវិតរបស់គេច្រើនខែ ច្រើនឆ្នាំ ទៅមុខទៀត មិនដឹងថាពេលណាអាចរសាយបាន ពីចិត្តដែលស្រលាញ់នោះ ....!!
"អូនមើលឃើញបងហើយ ហេតុអ្វីក៏អូនបដិសេធមិនព្រមរៀបការជាមួយបង" ៕