មេរៀននេះនឹងពន្យល់ពីវិធីសាស្ត្រនៃការថតសំឡេងពីប្រភពផ្សេងៗដូចជា :
- CD PLAYER
- MD PLAYER
- MIXER
- CASSETTE PLAYER
- MIC
- និងប្រភពដទៃឯទៀត វិធីសាស្ត្រផ្សេងៗដែលមាននៅក្នុងមេរៀននេះគឺសំដៅចំពោះអ្នកដែល មានបំណងចង់ថតនូវអ្វីៗដែលខ្លួនបានធ្វើ ឬមានរួចហើយ និងសំរាប់អ្នកចង់យល់បន្ថែមពីវិធីសាស្ត្រនៃការថត ។
អ្វីដែលយើងត្រូវការ :
- PC Computer (Computer ភាគច្រើននាពេលបច្ចុប្បន្នមាន Sound Card ស្រាប់)
- Sound Card - Program សំរាប់ថតសំឡេងដូចជា Sound Forge, Wave Lab, ឬប្រូក្រាមដទៃណាមួយសម្រាប់ឲ្យយើងអាចថតសំឡេងបាន ។
- ខ្សែ Cable សំរាប់តទៅកាន់ឧបករណ៍នានា
- ឧបករណ៍បំពងសំឡេង (Speaker)
- មីក្រូហ្វូន (មានក៏បាន មិនមានក៏បាន)
- MIXER - AVR (Audio Video Receiver)
តភ្ជាប់ឧបករណ៍ទាំងអស់បញ្ចូលគ្នា
-
មានវិធីច្រើនយ៉ាងណាស់សំរាប់តភ្ជាប់ឧបករណ៍នានាមក Computer
ប៉ុន្តែគោលចម្បងរបស់វាគឺ
ថតយកប្រភពនៃសម្លេងពីឧបករណ៍ដែលយើងបានតភ្ជាប់មកកាន់ Computer ។
យើងត្រូវដឹងថាតើខ្សែ Cable
ប្រភេទណាដែលយើងត្រូវការសម្រាប់កិច្ចការនេះ ។
- ឧបករណ៍សម្លេងស្ទើរតែទាំងអស់តែងតែមានរន្ធសំរាប់ដោត ជាប្រភេទ RCA រន្ធដោតនេះត្រូវបានគេប្រើជាទូទៅ សំរាប់តភ្ជាប់ឧបករណ៍ទាំងឡាយចូលគ្នា ។ គេអាចសម្គាល់វាបានតាមរយៈក្បាលឌុយរបស់វា គឺមានប្រភេទញី ឬឈ្មោល (មើលរូប) ។ វាមានពណ៌សំគាល់របស់វាគឺ ស, ក្រហម ឬក្រហម, ខ្មៅ នៅពីខាងក្រោយឧបករណ៍សំឡេង ឬអាចមាននៅខាងមុខជាបន្ថែម មានរន្ធសម្រាប់ដោតឧបករណ៍ចូលឬចេញបានតាមរយៈក្បាលឌុយ RCA នេះ (មើលរូប) ។
ទាំងក្បាលត, ខ្សែសម្រាប់ត
និងគ្រឿងឧបករណ៍មួយចំនួនទៀតយើងអាចរកទិញបាននៅតាមហាងដែលមានលក់
គ្រឿងបំពងសំឡេង នៅម្តុំខាងលិចផ្សារថ្មី
នៅក្នុងផ្សារអូរឫស្សីម្តុំខាងជ្រុងខាងលិចឆៀងខាងត្បូង
នៅម្តុំខាងលិចផ្សារកណ្តាលនៅតាមបណ្តោយផ្លូវសុខហុក(ផ្លូវ ១០៥)
ខាងលិចផ្លូវមុនីវង្ស ៘
មុនទៅទិញ យើងត្រូវឲ្យប្រាកដសិនថា
អ្វីដែលយើងត្រូវការជាប្រាកដ
ឬអាចយកឧបករណ៍របស់យើងទៅឲ្យគេមើលដើម្បីទិញឲ្យបានត្រឹមត្រូវតាមសេ
ចក្តីត្រូវការ ។
ភាគច្រើននៃ Sound Card ច្រើនមានរន្ធប្រភេទធុនតូច (MINI RCA Port)
(សូមមើលរូប) ។
សូមចំណាំថា
ក្បាលឌុយពណ៌សគឺសំរាប់សំឡេងចេញមកខាងឆ្វេងដែលមានអក្សរ អិល (L)
ជាសំគាល់ (Left)
ឯចំណែកពណ៌ក្រហមគឺសំរាប់សំឡេងចេញមកខាងស្តាំមានអក្សរ អរ (R)
ជាសំគាល់ (Right)
ហេតុនេះពេលតយើងត្រូវមើលសិនថាតើរន្ធដោតគូណាមួយជា Output
(Line Out, Out, Audio Out etc) ហើយគូណាមួយជា Input (Line In, In,
Audio In etc)
MIXER : MIXER
គឺជាឧបករណ៍មួយបែបសំរាប់តបញ្ចូលប្រភពនៃសំឡេងពីឧបករណ៍ទាំងអស់
ដើម្បីឲ្យយើងគ្រប់គ្រងវាបាន ឯឧបករណ៍ដែលយើងអាចតភ្ជាប់មកកាន់
MIXER គឺគ្រប់យ៉ាងទាំងអស់ ។ ជាការពិត MIXER
គឺជាឧបករណ៍សំខាន់ណាស់សំរាប់អ្នកធ្វើកិច្ចការទាក់ទងដល់ការថតភ្លេង
, ចម្រៀង, ពាណិជ្ជកម្ម, អ្នកអត្ថាធិបាយ ៘
ពីព្រោះយើងអាចឲ្យប្រភពនៃសំឡេងត្រូវបានបើក បិទ បញ្ជាឲ្យឮខ្លាំង
តិច ឬរួមបញ្ចូលសំឡេងច្រើនបញ្ចូលគ្នា ដូចជាវង់តន្ត្រីជាដើម ។
ចំពោះវិធីនៃការប្រើប្រាស់ MIXER វិញ
យើងគួរតែមើលសៀវភៅណែនាំដែលភ្ជាប់មកជាមួយឧបករណ៍នេះ ។
នៅមេរៀនក្រោយៗ យើងនឹងលើកយកពីវិធីនៃការប្រើ MIXER មកអធិប្បាយ
តែសម្រាប់ពេលនេះគឺសូមពន្យល់តែពីររបៀបថតសំឡេង (Audio)
ចូលមកកាន់ PC សិន ។
តខ្សែមក Computer :
ក្នុងករណីដែលយើងត្រូវថតសំឡេងពី
ខាងក្រៅចូលមក PC ដូចនេះក្បាលសម្រាប់តត្រូវស៊កចូលរន្ធ Line In ។
សម្រាប់ Sound Card ប្រភេទខ្លះរន្ធនេះគេបានដាក់ពណ៌ខ្មៅជាសំគាល់ ។
សំរាប់តមីក្រូហ្វូនចូលយើងគួរប្រើវាតាមរយៈ MIXER វិញ
ម្យ៉ាងទៀតរន្ធនេះមានរលកសញ្ញាសម្លេងខ្សោយ
ដូចនេះសំឡេងដែលទទួលបានអាចមិនល្អ បញ្ហាមួយទៀតនោះគឺ Microphone
មានសំឡេងជាម៉ូណូ (MONO) មិនត្រូវតាមអ្វីដែលយើងត្រូវការទេ ។
នៅលើ Sound Card ផ្នែកខាងក្រោយសំរាប់តភ្ជាប់របស់វា
គេប្រើពណ៌ជាសំគាល់
- ពណ៌ខៀវ សំរាប់ត Headphone
- ពណ៌ក្រហម សំរាប់ត Microphone
- ពណ៌បៃតង សំរាប់ត Speaker
- ពណ៌ខ្មៅ សំរាប់ត Line input (តចូល) ហេតុនេះមុនពេលតភ្ជាប់អ្វីមួយសូមមើលពណ៌របស់វា ដើម្បីសំគាល់ថាត្រូវដោតចូលរន្ធណាទៅតាមពណ៌ ។
- ពណ៌ខៀវ សំរាប់ត Headphone
- ពណ៌ក្រហម សំរាប់ត Microphone
- ពណ៌បៃតង សំរាប់ត Speaker
- ពណ៌ខ្មៅ សំរាប់ត Line input (តចូល) ហេតុនេះមុនពេលតភ្ជាប់អ្វីមួយសូមមើលពណ៌របស់វា ដើម្បីសំគាល់ថាត្រូវដោតចូលរន្ធណាទៅតាមពណ៌ ។
ប្រូក្រាមសំរាប់ប្រើ
បច្ចុប្បន្ននេះ
មានប្រូក្រាមច្រើនណាស់សំរាប់ឲ្យយើងទិញយកមកប្រើដើម្បីថតសំឡេង
បញ្ចូលចូលក្នុងកុំព្យូទ័ររបស់យើង ។
ប៉ុន្តែក្នុងចំណោមប្រូក្រាមទាំងនោះ គឺមានតែប្រូក្រាម Sound
Forge មួយប៉ុណ្ណោះដែលទទួលបានការនិយមច្រើន
ពីព្រោះវាមានសមត្ថភាពយ៉ាងល្មមអាចគ្រប់គ្រាន់តាមសេចក្តីត្រូវការ
អ្វីដែលមិនមានយើងអាចទិញ Plug in មកបន្ថែមក៏បាន ។
នៅភ្នំពេញយើងអាចរកទិញប្រូក្រាមនេះបានតាមរយៈហាងលក់ CD Computer
នានា ។
ប្រូក្រាមនេះមានតួនាទីសំខាន់ច្រើនយ៉ាងណាស់សំរាប់យើង
មួយវិញទៀតយើងអាចប្រៀបធៀបវាជា Studio ក៏ថាបានដោយហេតុថា
វិធីសាស្ត្រនៃការរចនាកែកុនសំឡេង
និងអ្វីៗទៀតសឹងអាចធ្វើបានជាមួយប្រូក្រាមនេះទាំងអស់ ។
ហេតុនេះមុនពេលចាប់ផ្តើមកិច្ចការ សូមរកទិញប្រូក្រាមនេះរួច
Install វាចូលឲ្យហើយជាមុនសិន ។
វិធីសាស្ត្រនៃការថត
ដើម្បីឲ្យកុំព្យូទ័រអាចថតនូវអ្វីដែល យើងចង់ឲ្យថតបានត្រឹមត្រូវ យើងត្រូវជ្រើសរើសប្រភពនៃសំឡេងសិន ។ ប្រភពនៃសំឡេងគឺជា អ្វីដែលយើងបានតភ្ជាប់ទៅវា ។ ជាធម្មតាប្រភពនៃសំឡេងនោះទោះជាឧបករណ៍អ្វីក៏ដោយ គឺត្រូវតចូលមកតាមរយៈ Line in ទាំងអស់ Line In មានចំនួន ១ ឬច្រើន ប៉ុន្តែមានតែមួយគឺគ្រប់គ្រាន់ហើយ ។ យើងអាចបើក Panel របស់ Sound នេះបានតាមរយៈរូប Icon Speaker នៅ Tray bar ។