មនុស្សមួយចំនួនធំនឹងគិតថាអ្នកឆ្កួត ឬ
គិតអ្វីមិនបានការនៅពេលដែលអ្នកនិយាយអំពីម៉ាស៊ីនពេលវេលា ។
សូមបញ្ជាក់ថាម៉ាស៊ីនពេលវេលាមិនមែនជានាឡិកានោះទេ
ប៉ុន្តែជាម៉ាស៊ីនដែលអាចឲ្យអ្នកធ្វើដំណើរទៅអតីតកាល និង អនាគតកាលបាន ។ បើយើងសួរអ្នកថា តើមនុស្សអាចនឹងបង្កើតម៉ាស៊ីនពេលវេលា បានដែរឬទេ ?
មនុស្សធម្មតាស្ទើរតែទាំងអស់នឹងឆ្លើយថាមិន អាច ទៅរួចឡើយ ។
ប៉ុន្តែនៅពេលដែលគេបន្តសួរទៀតថា
តើមូលហេតុអ្វីដែលធ្វើឲ្យអ្នកគិតថាវាមិនអាចទៅរួច ?
មនុស្សភាគច្រើននឹងគ្មានចំលើយឡើយដោយគ្រាន់តែថាពួកគេជឿលើសភាវៈគតិ
របស់ខ្លួនទៅនឹងច្បាប់ធម្មជាតិដោយយល់ថាការបង្កើតម៉ាស៊ីនពេលវេលា
គ្រាន់តែជាការស្រមើលស្រមៃប៉ុណ្ណោះ ហើយវានឹងមិនអាចទៅរួចឡើយ ។
ចំពោះអ្នករូបវិទ្យាវិញយល់ឃើញថាតាមទ្រឹស្តីបទរូបវិទ្យាការបង្កើត
ម៉ាស៊ីនពេលវេលាអាចទៅរួច
ហើយពួកគេមិនត្រឹមតែយល់ឃើញនោះទេតែកំពុងនឹងបានខិតខំស្រាវជ្រាវដើម្បី
បង្កើតម៉ាស៊ីន ពេលវេលានោះទៀតផង ។
អ្នករូបវិទ្យានិយាយថាមានវិធីជាច្រើនដែលអាចនាំឲ្យយើងបង្កើតបាន
ម៉ាស៊ីនពេលវេលាដូចជាតាមរយៈ ប្រហោងខ្មៅ (Black hole)
ការធ្វើដំណើរក្នុងល្បឿនលឿនជាងពន្លឺព្រះអាទិត្យ និង តាមរយៈ Wormhole
ជាដើម ។ល។ ប៉ុន្តែអ្នករូបវិទ្យាមួយចំនួនគិតថា
បើទោះបីមនុស្សអាចបង្កើតម៉ាស៊ីនពេលវេលាបានក្តី
វាអាចឲ្យយើងធ្វើដំណើរបានតែទៅអនាគតកាលប៉ុណ្ណោះ ។
ពួកគេបានបញ្ជាក់ថាការធ្វើដំណើរទៅអតីតកាលមិនអាចទៅរួចឡើយដោយសារ
តែបញ្ហាមួយដែលគេហៅថា “Paradox” ។
ប៉ុន្តែក្នុងអត្ថបទនេះ គំនិតនឹងពន្យល់ត្រឹមតែមូលហេតុ ៣
យ៉ាងដែលធ្វើឲ្យអ្នកគិតថាការបង្កើតម៉ាស៊ីនពេលវេលាមិនអាចទៅរួច ។
បើយើងត្រឡប់ទៅមើលសំណួរដែលសួរថា
មូលហេតុអ្វីបានជាអ្នកគិតថាការបង្កើតម៉ាស៊ីនពេលវេលាមិនអាចទៅរួច ?
កត្តាដែលជំរុញឲ្យអ្នកគិតដូច្នោះគឺ ដោយសារតែអ្នកយល់ច្រឡំ ឬ
មិនបានដឹងពីច្បាប់នៃពេលវេលា ។ តាមរយៈវីគីភេឌា
ពេលវេលាគឺជាផ្នែកមួយនៃប្រព័ន្ធរង្វាស់ប្រើសម្រាប់រាបលំដាប់
ព្រឹត្តិការណ៍ដើម្បីប្រៀបធៀបថេរវេលានិង រយៈ ចន្លោះនៃព្រឹត្តិការណ៍នោះ
និង បញ្ជាក់ពីល្បឿននៃការផ្លាស់ប្តូរដូចជាចលនានៃវត្ថុ ។ អ្វីដែល ជំរុញឲ្យអ្នកគិតថាការបង្កើតម៉ាស៊ីនពេលវេលាមិនអាចទៅរួច
នោះដោយសារកត្តា ៣ យ៉ាងដែលអ្នកយល់ច្រឡំ ឬ
មិនបានដឹងពីច្បាប់ធម្មជាតិរបស់ពេលវេលា ។
កត្តាទាំង ៣ នោះគឺ ៖
១- យើងមិនអាចធ្វើសមកាលកម្មពេលវេលាបានឡើយ
ក្នុងន័យនេះគេចង់និយាយថាយើងមិនអាចធ្វើឲ្យពេលវេលានៃចំនុចពីរដូច
គ្នាបានឡើយ ។
ឧទាហរណ៍
ដោយសារតែច្បាប់នៃល្បឿនរបស់ពន្លឺនៅពេលដែលអ្នកមើលទៅព្រះអាទិត្យ
អ្វីដែលអ្នកបានឃើញជាព្រះអាទិត្យកាលពី
៨នាទីមុនប៉ុណ្ណោះបើប្រៀបធៀបទៅនឹងពេលវេលារបស់អ្នកនៅលើផែនដី ។
ដូចនេះតាមទ្រឹស្តីបទមួយរបស់រូបវិទ្យា (Special Relativity)
យើងនឹងអាចធ្វើដំណើរទៅអនាគតកាលបានបើសិនជាយើងអាចធ្វើដំណើរក្នុង
ល្បឿនលឿនជាងពន្លឺព្រះអាទិត្យ ។
២- ល្បឿននៃពេលវេលាគឺមិនថេរឡើយ ឬ អាចនិយាយបានថាមិនជាក់លាក់ឡើយ ។
ល្បឿនរបស់ថេរវេលាផ្លាស់ប្តូរទៅតាមទម្ងន់របស់វត្ថុនោះ
មានន័យថារបស់កាន់តែធ្ងន់ ពេលវេលាដើរកាន់ តែយឺត ។
ទាំងនេះមិនមែនគ្រាន់តែជាទ្រឹស្តីបទឡើយ ប៉ុន្តែវាជាការពិត ។ តួយ៉ាងនាឡិកានៅជាមួយផ្កាយរណប (GPS)
ដើរយឺតជាងនាឡិកានៅលើផែនដីដោយសារតែទម្ងន់របស់ផែនដីធ្ងន់ជាងទម្ងន់
របស់ផ្កាយរណប ។ ដោយសារប្រហោងខ្មៅ (Black hole)
មានទម្ងន់ធ្ងន់មហិមាបើប្រៀបធៀបទៅនឹងផែនដី
ដូចនេះបើយើងអាចបង្កើតប្រហោងខ្មៅហើយធ្វើដំណើរជាមួយប្រហោងខ្មៅ
នោះ បាន
វានឹងធ្វើឲ្យពេលវេលារបស់យើងដើរយឺតបើប្រៀបធៀបទៅនឹងពេលវេលានៅ
ផែនដី ។ ឧបមាថាយើងធ្វើដំណើរចេញពីផែនដីនៅឆ្នាំ ២១០០
ហើយធ្វើដំណើរជាមួយប្រហោងខ្មៅរយៈពេល ៥ឆ្នាំ ។ ៥ឆ្នាំ
ក្រោយមកយើងត្រឡប់ទៅផែនដីវិញ នៅពេលនោះផែនដីគឺមិនមែនឆ្នាំ ២១០៥ ទេ
គឺជាឆ្នាំ ៣០០០ ទៅវិញ ។
និយាយឲ្យខ្លីគឺអ្នកបានធ្វើដំណើរទៅអនាគតកាលពីឆ្នាំ ២១០៥ ទៅឆ្នាំ
៣០០០ ។
ដែលវាដូចទៅនឹងរឿងចិនបុរាណដែលថាមួយថ្ងៃនៅឋានសួគ៌ស្មើនឹងមួយឆ្នាំ
នៅផែនដី ។
៣ មនុស្សយល់ច្រឡំថាពួកគេកំពុងរស់នៅក្នុងលំហ 3D (3 dimensions)
ដោយមិនបានដឹងថាយើងកំពុងរស់នៅក្នុងលំហ 4D (3Dនៃលំហបូក1Dនៃពេលវេលា)
។ សម្រាប់អ្នករូបវិទ្យាពេលវេលា និង
លំហគឺមានទំនាក់ទំនងនិងគ្នាដែលមិនអាចខ្វះបាន ។
អ្នករូបវិទ្យាគិតថាដោយសារតែ1Dនៃពេលវេលាមានភាពអាថ៌កំបាំងដែលធ្វើឲ្យយើង
នៅមិនទាន់អាចរកឃើញវានៅឡើយ ប៉ុន្តែបើយើងអាចរកឃើញវា
(ដែលនាំដល់ការបង្កើត Wormhole)
នោះវាហាក់បីដូចជាយើងរកឃើញម៉ាស៊ីពេលវេលាអញ្ចឹង ។
ចងចាំ: យើងនឹងពន្យល់ពីពាក្យ ប្រហោងខ្មៅ Paradox និង Wormhole នៅក្នុងអត្ថបទមួយផ្សេងទៀត ។
ដកស្រង់ពីគំនិត
