ភាគច្រើននៃសំបុត្រទាំងនោះ ច្រើនដាក់ថា ជាសំបុត្រឆ្លើយតបត្រឡប់មកវិញ
ដើម្បីបំភ័ន្ដភ្នែករបស់អ្នកទទួល ។ ជួនកាលទៀតនោះ មានទាំងសំបុត្រ
ដែលគំរាមដល់អ្នកទទួលចែកចាយរូបភាពអាសអាភាសរបស់កុមារ និងសំខាន់ជាងគេនោះ
គឺការបញ្ជូនចេញមេរោគមកចម្លងចូលម៉ាស៊ីនកុំព្យូទ័ររបស់យើង ។
ក្នុងករណីធ្ងន់ធ្ងរខ្លះខាងសមត្ថកិច្ចប៉ូលិស អាចស្វែងរកលេខ IP address របស់អ្នកផ្ញើឃើញ តែជួនកាលពួកជនទាំងនោះប្រើអ៊ិនថឺរណិតសាធារណៈ ដើម្បីបញ្ជូនម៉ែលមកយើង ជាហេតុនាំឱ្យពិបាកនឹងរកឱ្យឃើញថា ជននោះជាអ្នកណាមួយឱ្យប្រាកដបាន ។
វាជារឿងមួយពិបាក ដើម្បីកំណត់ថាអ្នកណាមួយឱ្យច្បាស់ និងផ្ដន្ទាទោសអ្នកទាំងនោះតាមផ្លូវច្បាប់បាន ព្រោះពួកនោះមានវិធីច្រើនយ៉ាងដើម្បីផ្ញើម៉ែលមកយើងដោយប្រើវិធីអនាមឹកបែបនេះ ។
ដោយសារហេតុផលខាងលើនេះ, មានក្រុមអ្នកស្រាវជ្រាវមួយចំនួន បានប្រកាសឱ្យដឹងពីជោគជ័យរបស់ខ្លួនទៅលើរឿងនេះ ។ ពួកគេបានបង្កើតវិធីសាស្ដ្រម្យ៉ាង ដើម្បីកំណត់ថា អ្នកណាជាអ្នកបញ្ជូនអ៊ីម៉ែលនោះមករួមជាមួយភ័ស្ដុតាងជាក់លាក់មួយ ដែលអាចយកជាការបាននៅក្នុងតុលាការ ។
វិធីដែលគេបានយកមកប្រើនោះ គឺការបែងចែក របៀបដែលម្ចាស់អ៊ីម៉ែលនោះ សរសេរសំបុត្រខ្លួនទាំងកំហុសអក្ខរាវិរុទ្ធ របៀបនៃការសរសេរ ន័យរបស់សំបុត្រ ការប្រើប្រាស់វេយ្យាករណ៍ និងការរៀបពាក្យសរសេរ សឹងជាតម្រុយសំខាន់ៗ ដែលត្រូវបានគេ ញែកចេញ ដើម្បីសម្គាល់ឱ្យច្បាស់ថា អ្នកណាជាអ្នកធ្វើសំបុត្រនោះ ។
គេបានយកបច្ចេកទេសនេះ ទៅសាកល្បងជាមួយបុគ្គលិករបស់ក្រុមហ៊ុនមួយ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា អ្វីដែលគេបានបង្កើតនោះ ពិតជាអាចជួយឱ្យគេរកឃើញម្ចាស់ដើមរបស់សំបុត្របានពិតប្រាកដមែន ។
កិច្ចការទាំងអស់នេះ ត្រូវបានដឹកនាំធ្វើដោយលោក Benjamin Fung មកពីសាកលវិទ្យាល័យ Concordia University professor ។