Social Icons

លោក ភី​ល ផូ​លី ស្រមៃ​ចង់ឃើញ​យានយន្ដ​ដែល​អាច​ហោះ​ផង និង​មុជ​ទឹកបាន​ផង

​កាលពីមុន​, មាន​ទស្សនាវដ្ដី​ជាច្រើន (​ក្នុង​ឆ្នាំ ៤០.., ៥០..) បាន​គូសព្រាង​ពី​ក្ដី​ស្រមៃ​របស់​ពួកគេ​ថា នៅពេល​អនាគត​ខាងមុខ (​សព្វថ្ងៃនេះ​) នឹងមាន​យន្ដហោះ​ប្រភេទ​ប្រតិកម្ម​ដឹក​អ្នកដំណើរ និង​មាន​ ​យាន​អាវ​កាស ដឹក​អ្នកដំណើរ​ទៅ​ចូលក្នុង​អាកាស ។​ល​។ ការ​ទស្សន៍ទាយ​ទាំងអស់នោះ ពេលនេះ​បានក្លាយ​ទៅជា​ការពិត​ទៅហើយ ដូច​យើង​បានឃើញ​នាពេល​សព្វថ្ងៃនេះ ។​
​ ឯ​សព្វថ្ងៃនេះ​វិញ អ្នកអាន​ទស្សនាវដ្ដី​វិទ្យាសាស្ដ្រ​ជាច្រើន​បានគិត​ស្រមៃ​ក្នុង​ចិ​ត្ដ​ថា នៅ​មិនយូរប៉ុន្មាន​ខាង​មុខ​នេះ រថយន្ដ កាណូត យន្ដហោះ ហេ​ឡេ​កុប​ទ័​រ និង​ត្រូវបាន​គេ​បូក​បញ្ចូល​គ្នា បង្កើត​ចេញ​ជា​យានយន្ដ​កូនកាត់​ម្យ៉ាង ដែល​អាច​ប្រើការ​បាន​ច្រើនយ៉ាង ទាំង​អាចឱ្យ​វា​មុជ​ចុះទៅ​ក្នុង​ទឹក​មើល​ទេសភាព​បាតសមុទ្រ​បាន​ផង ។​
​ រឿង​បែបនេះ វា​បាន​ជម្រុញ​ឱ្យ​លោក ផូ​លី ដែលជា​អ្នក​គូរគំនូរ​បែប​ការ​ស្រមៃ​វិទ្យាសាស្ដ្រ ឱ្យ​ច្នៃ​គូរ​ចេញ​ជា​រូបរាង​របស់​យាន​បែប​នោះ ទោះបីជា​វា​អាច​កើតឡើង​ក្ដី​មិន​កើតឡើង​ក្ដី តែ​វា​ជា​ក្ដី​ស្រមៃ​មួយ​ដែល​មិនគួរ​រំលង​
​ចោល​ដោយ​មិនបាន​យកមក​ពិចារណា​ឡើយ ។ ដូច​ពាក្យ​មួយ​គេ​ធ្លាប់​និយាយ​ពីមុន​ថា យើង​ចង់​ស្វែងយល់​ពី​​ព្រះ​ច័ន្ទ តែ​ក៏​មិន​ភ្លេច​រុករក​ផ្កាយ​ផង​នោះទេ​, បើសិនជា​រឿង​បែបនេះ​វា​កើតឡើង​ដូច​កាល​គ្រា​មុន​នោះ​មែន​ដូច្នេះ​ពេលនេះ យាន​បែប​នោះ វា​អាច​នឹង​កើតជា​រូបរាង​បានដែរ​...​មើលទៅ ! នៅពេល​អនាគត ៕