អ្នកដែលមានបញ្ហាភ្នែក រមែងជួបប្រទះបញ្ហាមួយ គឺពិបាកក្នុងការមើល
ព្រោះបើភ្នែកនោះមានបញ្ហាមើលជិតមិនច្បាស់គេត្រូវពាក់វែនតាដើម្បីឱ្យមើលជិតបាន
តែនៅពេលគេត្រូវមើលអ្វីមួយឆ្ងាយ គេត្រូវដោះវាចេញ
ផ្ទុយទៅវិញសម្រាប់អ្នកដែលមិនអាចមើលឆ្ងាយបានច្បាស់ត្រូវពាក់វែនតាដើម្បីឱ្យអាចមើលឆ្ងាយបាន
តែដើម្បីមើលជិត គេត្រូវដោះវែនតានោះចេញវិញដែរ ។
នេះគឺជាបញ្ហាមួយដែលកំពុងតែចោទឡើងសម្រាប់អ្នកមានបញ្ហាភ្នែកគ្រប់គ្នា ។
តែចាប់ពីពេលនេះទៅ គេមិនគួរលំបាកគិតពីរឿងនេះទៀតឡើយ ព្រោះមានក្រុមហ៊ុនមួយបានផលិតវែនតាមួយបែប ដែលបញ្ជាដោយគ្រឿងអេឡិចត្រូនិច អាចឱ្យគេចុចកុងតាក់ប្ដូរវាពីមើលជិតមកជាការមើលឆ្ងាយវិញបានភ្លាមៗ ដោយមិនចាំបាច់ត្រូវដោះវែនតានោះចេញឡើយ ។ វែនតាប្រភេតថ្មីនេះត្រូវបានគេឱ្យឈ្មោះវាថា បៃអូហ្វូកល (bifocal) ។ ជាវែនតាតែមួយបែបក្នុងលោក ដែលប្រើអេឡិចត្រូនិចសម្រាប់បញ្ជារកញ្ចក់វែនតា សឹងស្រដៀងទៅនិងរបៀបកាមេរ៉ាដែរ នៅក្នុងកញ្ចក់នោះមានស្រទាប់ទឹកគ្រីស្ដាល់យ៉ាងស្ដើងបង្កប់ក្នុងនោះ វានឹងផ្លាស់ប្ដូរភ្លាមៗបើគេចុចបញ្ជាវា ដើម្បីកែតម្រូវរបៀបដែលអ្នកពាក់វាត្រូវការ ។
តែគួរឱ្យអនិច្ចា វែនតានេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃមួយយ៉ាងខ្ពស់រហូតដល់ ជាងមួយពាន់ដុល្លារ ។វាជាវែនតាដែលផលិតដោយក្រុមហ៊ុន Pixel Optics ជាក្រុមហ៊ុនមួយផលិតវែនតាលក់ អស់រយៈពេល១២ឆ្នាំមកហើយ ហើយមានច្បាប់រក្សាកម្មសិទ្ធបញ្ញារហូតដល់ចំនួន ២៧៥បែប ។
សូមបញ្ជាក់ថា វែនតានេះ មើលទៅដូចជាវែនតាធម្មតាដូច្នោះដែរ តែវាមិនមែនជាវែនតាបែបធម្មតាឡើយបើបានប្រើវា ៕