Social Icons

វ៉ែនតា អេក្រង់ Monitor​

​ជា​ទូទៅ​បើ​យើង​ចង់​មើល​វី​ឌី​អូ លេង​ហ្គេម​យើង​ចាំបាច់​ត្រូវមាន​អេក្រង់​សម្រាប់​មើល​វា តែ​តាមរយៈ​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​មួយ​គេ​បាន​ច្នៃ​វ៉ែនតា​មួយ​ប្រភេទ​ឲ្យ​អាច​ដំណើរការ​បាន​ជា​អេក្រង់ និង​ជា​វ៉ែនតា អាច​មើលឃើញ​ជា​3D បាន ។
​ ​តាម​ការឲ្យដឹង​របស់​អ្នក​ផលិត​បាន​ឲ្យ​ដឹងថា បើសិន​អ្នក​ពាក់​វ៉ែនតា​នេះ លេង​ហ្គេម​នោះ​គាត់​នឹង​មាន​អារម្មណ៍​ហាក់បីដូច​ជា​អ្វីៗដែល​គាត់​កំពុង​ឃើញ​ក្នុង​សកម្មភាព​ហ្គេម​ដូច​ជា​ការពិត​ដូច្នោះ មិន​តែ​ប៉ុណ្ណោះ​វា​ថែមទាំង​មាន​ផ្តល់​ពត៌មាន​ផ្សេងទៀត​ជា​បន្ថែម ដែល​ស្ថិតនៅ​ចំ​ពីមុខ​យើង ។​
​ ​ទោះបី​អេក្រង់​របស់​វ៉ែនតា​មាន​កញ្ចក់​មើល​ចំនួន​ពីរ (​សម្រាប់​ភ្នែក​ទាំង​ពីរ​) មែនពិត​ប៉ុន្តែ​យើង​អាច​មើលឃើញ​អេក្រង់​តែ​មួយ​ប៉ុណ្ណោះ ក្នុង​ទំហំ ១៥៤០ x ៤៨០ ក្នុង​ទម្រង់​ជា 3D បើ​ប្រៀបធៀប​ជាមួយ​អេក្រង់​ធម្មតា គឺ​មាន​ទំហំ ៦៧​អ៊ី​ញ បើ​យើង​មើលទៅ​វា​គឺ​ស្មើ​យើង​ឈរ​ចម្ងាយ ៣​ម៉ែត្រ ពី​អេក្រង់ ។​
​ ​យើង​អាច​ប្រើ​វា​ធ្វើជា Monitor កុំព្យូទ័រ ជា​អេក្រង់ Video អាចជា TV ក៏បាន ។ គេ​គ្រោង​ដាក់​វា​លក់​ក្នុង​តម្លៃ ៨០០​ដុល្លារ ។ គេ​នឹង​ផលិត​វា​ចេញ​លក់​ក្នុង​ពាក់កណ្តាល​ឆ្នាំ ២០១០ ខាងមុខ​នេះ​ហើយ ៕