Social Icons

វ៉ែនតា​ការពារ​កុំ​ឲ្យ​គេ​ថតរូប​

អ្នក​ដេញតាម​ថតរូប​គេ គឺ​ក្រុម Paparazzi (​អ្នក​តាម​ថតរូប​) មិនត្រូវ​បាន​ក្រុម​ជន​ល្បីៗ ចូល​ចិ​ត្ដ​ឡើយ ព្រោះ​គេ​គិតថា​ពួក​ទាំងនោះ​គឺជា​ក្រុម​អ្នក​រំខាន​ជីវិត​ឯកជន​របស់គេ ។ សម្រាប់​អ្នក​ដែលជា​មនុស្ស​ល្បីៗ​វិញ បើសិនជា​មិន​ចង់​គេច​ពី​ការរំខាន​នោះទេ មាន​វិធី​មួយ​ដែល​អាច​ទប់ទល់​ជាមួយ​អ្នក​ដេញតាម​ថតរូប​ទាំង​នោះបាន​​ព្រោះ​ មាន​ក្រុមហ៊ុន​មួយ​បាន​ផលិត​វែ​នតា​ម្យ៉ាង​សម្រាប់​ប្រឆាំង​ការថតរូប
​បែប​នោះ ដោយ​គ្រាន់តែ​ពាក់​​វែ​នតា​នេះ អ្នកណា​ចង់​ថតរូប​របស់​អ្នក​ពា​ក់វែន​តា​នោះ​គឺ​ថត​មិនបាន​ឡើយ ។
​បើសិនជា​មិន​ចង់​ឱ្យគេ​ថតរូប​យើង​ទេនោះ យើង​អាចបង្កើត​វែ​នតា​នេះ​បាន​ដោយ​គ្រាន់តែ ដាក់​បំពាក់​កូន​ពិល​ភ្លើង​ស​តូច​មួយ​នៅត្រង់​ចំហៀង​នៃ​វែ​នតា ពន្លឺភ្លើង​ពិល​នោះ​វា​នឹង​ចាំង​បក​ទៅ​កញ្ចក់​កាមេរ៉ា​វិញ​ជាហេតុ​នេ​ធ្វើឱ្យ​ រូប​ដែល
​ថត​បាន​នោះ មើលមុខ​យើង​មិនឃើញ​ឡើយ គឺ​ឃើញតែ​ពន្លឺ​សៗ​ប៉ុណ្ណោះ ។​
​ ​តែ​ចំពោះ​វែ​នតា​ដែល​គេ​ផលិត​លក់​នេះ អ្នក​ផលិត​បាន​ប្រើ infra-red LED ដើម្បី ឱ្យ​ពន្លឺ​ចាំង​ផ្លាត​ទៅ​​រក​កាមេរ៉ា​វិញ តែ​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​ទប់​ជាមួយ​វី​ឌី​អូ​កាមេរ៉ា​ច្រើនជាង ព្រោះ​មានតែ​វី​ឌី​អូ​កាមេរ៉ា​ទេ​​ដែលមាន​ លទ្ធភាព
​មើលឃើញ​ពន្លឺ infra-red របស់​វែ​នតា​នោះ ។ យើង​គិតថា​នៅពេល​ខាងមុខ​អាចមាន​ក្រុមហ៊ុន​ណា​ផ្សេងទៀត​អាចបង្កើត​វែ​នតា​ដែល​ល្អ​និង​គ្រាន់បើ​ជាង​នេះ សម្រាប់​លក់​ក្នុង​ទីផ្សារ​នៅពេល​ខាងមុខ ៕