នៅព្រៃអាម៉ាហ្សុន គេបានរកទីតាំងមួយចម្លែកប្លែកពីទីដទៃគឺ
ដីខ្មៅដូចធ្យូងមានគុណភាពល្អសម្បូរណ៍ដោយជីវជាតិ និងប្រសើរជាងដីល្បាយ
ដីឥដ្ឋដែលនៅក្បែរខាងទីនោះ។ ពួកក្រុមអ្នកស្រាវជ្រាវបានរកឃើញថា
ដីនៅត្រង់ទីនោះត្រូវបានប្រែប្រួលទៅជាខ្មៅដូច្នេះកាលពីជាងមួយពាន់ឆ្នាំមុន
ហើយវាបានប្រែប្រួលមកជាខ្មៅដូច្នេះឯកឯង
តែគេដឹងថាហេតុអ្វីបានជាវាក្លាយទៅខ្មៅដូចច្នេះ នោះគឺមកពីផេះ
និងធ្យូងព្រោះមានស្លាកស្នាមខ្លះបន្សល់នៅទីនោះ ។
ក្រុមពួកអឺរ៉ុបបានធ្វើដំណើរទៅអែលដឺរ៉ាដូ (Eldenado)
ដើម្បីស្វែងរកមាសនៅក្នុងទឹកដីអាម៉ាហ្សុន
តែពួកគេមិនបានរកឃើញមាសតាមបំណងរបស់ពួកគេឡើយ
ផ្ទុយទៅវិញដីនៅខាងក្រោមជើងដែលពួកគេបោះទីតាំងនោះគឺជា
ដីខ្មៅម្យ៉ាងយ៉ាងចម្លែក
វាសម្បូរណ៍ជីជាតិខុសប្លែកឆ្ងាយពីដីដទៃឯទៀតរហូតមិនអាចប្រៀបបានឡើយ ។
ជាធម្មតាផ្ទៃខាងលើរបស់ដីត្រូវសឹករិចរិលម្តងបន្តិចៗដោយសារ
ទឹកភ្លៀងហូរកាត់មានតែជីជាតិតិចតួចប៉ុណ្ណោះត្រូវបានបឺតស្រូប
យកដោយដំណាំឈើ
ក្រៅពីនោះវារសាត់អណ្តែតទៅតាមទឹកអស់ព្រមទាំងហូរច្រោះយកជីជាតិពី
ផ្ទៃខាងលើទៅជាមួយផងដែរ នេះគឺជាសឹករិចរិលរបស់គុណភាពដី ។
ត្រង់ទីកន្លែងដែលគេបានរកឃើញដីខ្មៅនោះគេបានរៀបចំវាឲ្យក្លាយទៅជាចំការដំណាំធំៗ
មានទាំងបន្លែ មានទាំងដំណាំឈើយកផ្លែ
និងត្រូវបានគេដាំសាកនៅទីនោះច្រើនឆ្នាំមកហើយ ។
អ្វីដែលគួរឲ្យងឿងឆ្ងល់ជាងគេនោះ គឺនៅត្រង់ថាអ្នកដាំដំណាំ មិនបានប្រើជី
សូម្បីបន្តិចណាឡើយ ប៉ុន្តែដំណាំនៅតែល្អ
ទោះបីជាបានដាំច្រើនឆ្នាំមកហើយក៏ដោយ
ហេតុផលដែលដីនៅទីនោះអាចរក្សាគុណភាពរបស់វាបាន គឺជារឿងមួយដែលគេរកស្មាន
មិនត្រូវព្រោះដីកាលបើបានដាំដំណាំវា
និងបឺតស្រូបយកជីជាតិពីក្នុងដីជារៀងរាល់ថ្ងៃ
ធ្វើឲ្យដីនោះខ្សត់ជីជាតិម្តងបន្តិចៗ។
តែដីនៅទីនោះមិនបានបង្ហាញសញ្ញាថាវាខូចគុណភាពសោះ
សូម្បីតែបន្តិចក៏គ្មានដែរ
វាជារឿងមួយដែលគេបានចាត់ទុកថាជាការចម្លែកបំផុត ។
កាលពីប៉ុន្មានឆ្នាំមុននេះក្រុមអ្នកស្រាវជ្រាវមួយក្រុមផ្សេងទៀតបានរកឃើញថាដីនៅទីនោះ ប្រែទៅជាមានពណ៌ខ្មៅ និងសម្បូរណ៍ដោយជីជាតិបែបនេះ គឺមិនមែនវាកើតឡើងដោយធម្មជាតិនោះទេ តែផ្ទុយទៅវិញវាកើតឡើងដោយសារស្នាដៃរបស់មនុស្សទៅវិញ ការរកឃើញថ្មីនេះ បានលុបចោលការស្រាវជ្រាវកាលពីលើកមុនដែលបានបញ្ជាក់ថាវាកើតឡើងដោយធម្មជាតិនោះ ។
កាលពីច្រើនរយឆ្នាំមុននោះអ្នករស់នៅទីនោះបានប្រើប្រាស់ធ្យូងសម្រាប់កប់ទៅក្នុងដីត្រង់ទីដែលពួកគេដាំដំណាំ ហើយពួកគេបន្តធ្វើបែបនោះតរៀងមកជាច្រើនឆ្នាំ នោះគឺជាមូលហេតុដែលដីនៅត្រង់ទីនោះប្រែក្លាយពីដីធម្មតាទៅជាដីដែលមានពណ៌ខ្មៅបែបនេះ ។
រហូតមកទល់ពេលឥឡូវនេះទើបបានគេដឹងថាធ្យូងអាចស្ថិតនៅក្នុងដីរហូតរាប់រយឆ្នាំ និងប្រែក្លាយដីនៅត្រង់ទីដែលមានវាឲ្យទៅជាដីដែលមានពណ៌ខ្មៅ និងសម្បូរណ៍ដោយជីជាតិ ។
ធ្យូង គឺជាវត្ថុម្យ៉ាងដែលឆេះ មិនអស់ព្រោះពេលវាត្រូវបានគេដុតក្នុងឡ
វាមិនមានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់បញ្ឆេះឈើដែលដុតនោះឲ្យសុះទៅជាផេះឡើង
គឺបានត្រឹមតែសម្ងួតវា និងក្រោយមកក្លាយទៅជាធ្យូង
ដូច្នេះធ្យូងកើតឡើងដោយសារជាតិទឹកដែលមាន និងហ្គាស
ដែលវាមានត្រូវបានរំហួតចេញ ហេតុនេះធ្យូង គឺជាកាបោនសុទ្ធសាធ ។
ធ្យូងមិនមែនត្រូវបានផលិតសម្រាប់តែយកដុតចំណីអាហារតែប៉ុណ្ណោះទេ
ប៉ុន្តែវាត្រូវបានគេយកទៅប្រើការច្រើនយ៉ាងផ្សេងទៀតរាប់មិនអស់ ។
ដូច្នេះការប្រើប្រាស់ផេះពីចង្ក្រានបាយសំណល់ធ្យូងពីចង្ក្រានបាយ យកទៅដាក់ក្បែរខាងគល់ដំណាំ គឺជាវិធីមួយយ៉ាងល្អបំផុត ដើម្បីបង្កើនគុណភាពដី ផេះ អង្គាមយកទៅចាក់រាយលើដីមុនពេលភ្លៀង ឬក្នុងរដូវវស្សា អាចជួយបង្កើនគុណភាពដីបានដូចគ្នា ប៉ុន្តែការដាក់កំទេចធ្យូងក្នុងរណ្តៅដាំដំណាំអាចនិយាយបានថាមានប្រសិទ្ធភាពច្រើនជាងគេ ពីព្រោះវាអាចនៅទីនោះបានយូរអង្វែង និងបន្តជួយប្រែក្លាយដីឲ្យមានជីវជាតិល្អឡើងវិញបានទោះបីជាដីស្រែក្តី ដីដាំដំណាំក្តី សឹងអាចទទួលបានផលល្អដូចគ្នាដែរ ។
សម្រាប់អ្នកមានដីដែលខូចគុណភាព សូមព្យាយាមប្រើប្រាស់ធ្យូងកំទេចធ្យូង ដោយការជីកជាចង្អូរវែងៗ រួចប្រមូលកំទេចឈើមកដាក់រាយវាហើយដុតកុំឲ្យវាឆេះគឺគ្រាន់ត្រឹមតែឲ្យវាហុយៗ រហូតវាឆេះអស់មែកឈើទាំងនោះបន្ទាប់មកកាយដីលុបវាភ្លាមៗ ។ យើងអាចធ្វើបែបនោះឲ្យបានច្រើនកន្លែងនៅលើទីតាំងដីរបស់យើងយូរៗទៅគ្រប់កន្លែងនៃដីរបស់យើង និងលែងសូវមានជម្ងឺបែរទៅជាសម្បូរណ៍ជីជាតិ គុណភាពដី និងប្រែក្លាយទៅជាល្អឡើងជាលំដាប់ ក្រៅពីនេះវានឹងជួយកាត់បន្ថយការចំនាយទៅលើការប្រើប្រាស់ជីបានមួយចំណែកយ៉ាងធំដែរ។
ខ្ញុំនៅចាំបានថាកាលនៅក្នុងរបបប៉ុលពត ប្រធានសហករណ៍មួយរូបបានយកអ្នក ១៧ មេសាម្នាក់ឲ្យដាំដំណាំឲ្យខ្លួនទីតាំងរបស់ផ្ទះប្រធានសហករណ៍នោះ គឺនៅពីក្រោយរោងម៉ាស៊ីនកិនស្រូវមួយក្នុងភូមិអណ្តូងចេញ ហួស ប៉ុស្តិ៍វិទ្យុចំការចេក តែមួយឬពីរគីឡូម៉ែត្រតែប៉ុណ្ណោះ ។ នៅពីក្រោយរោងម៉ាស៊ីនកិនស្រូវនោះមានពំនូកអង្កាមមួយយ៉ាងធំ ដែលបន្សល់ទុកមកបងប្រុសដែលត្រូវប្រធានសហករណ៍ (មកពីខេត្តតាកែវ ហៅថាពួកនិរតី) បានបង្គាប់ឲ្យអ្នកដាំដំណាំនោះកាយយកអង្គាមនោះមកគជាពំនូតជួរៗ រួចដុតវា បន្ទាប់មកយូរក្រែលដែរខ្ញុំឃើញត្រង់ទីដែលបានដុតអង្កាមនោះត្រូវគេដាំត្រាវ និងពោត មើលទៅឃើញថាដំណាំនោះល្អណាស់ ឯចំណែកដីនៅត្រង់ទីនោះ ក៏មានពណ៌ខ្មៅដែរមិនដូចពីពេលមុនខ្ញុំធ្លាប់ស្គាល់ និងឃ្វាលគោត្រង់នោះ ដីនោះគ្មានជីជាតិទេមានពណ៌សដូចខ្សាច់ ព្រោះជាដីទួល មិនលិចទឹក តែមិនយូរប៉ុន្មានប្រធានសហករណ៍នោះក៏ត្រូវបានគេដកចេញពីទីនោះទៀតតែដីត្រង់ទីនោះទោះបីមិនមានអ្នកណាដាំអ្វីទៀតក៏ដោយ ក៏វានៅតែមានពណ៌ខ្មៅដដែល សូម្បីស្មៅ និងផ្ទីថ្ម ដុះត្រង់ទីនោះក៏លូតលាស់ល្អខុសពីគេដែរ ។
វិធីប្រែក្លាយដីឲ្យល្អដោយការប្រើធ្យូងនេះ គឺមិនចាំបាច់ត្រូវកាប់ដើមឈើមកដុតធ្យូងនោះទេ ត្រឹមតែកូនឈើដែលគ្មានប្រយោជន៍នៅក្បែរខាងផ្ទះវាអាចប្រើការបានដូចគ្នាតែប្រការសំខាន់ជាងគេនោះ គឺត្រូវដុតវាក្នុងរណ្តៅ ឬកាយជាចង្អូរវែងៗ តែមិនត្រូវដុតវាឲ្យឆេះមានអណ្តាតភ្លើងធ្លោឡើងនោះទេ គឺដុតវាត្រឹមតែឲ្យវាឆេះហុយៗ កុំឲ្យតែរលត់ទៅបានហើយ នោះទើបវាមានគុណភាពល្អ ។
ធ្យូង + ដី = មិនបាច់ប្រើជី និងជួយបង្កើនគុណភាពដីជាពិសេសចំពោះដីដែលបាត់គុណភាព និងជីជាតិ ។
នៅក្នុងប្រទេសខ្លះអ្នកដាំដំណាំ មិនបានប្រើជីទេគេបែរជាទិញ ធ្បូងយកមកដំឲ្យខ្ទេចរួចដាក់វាពង្រាយត្រង់ទីដែលគេដាំដំណាំ (សូមមើលរូប) ទោះបីជាដាំបន្លែ ឬដំណាំធំៗ ក៏ដោយចុះ ។ នៅអាហ្វ្រិចកសិករភាគច្រើនបានចាប់ផ្តើមយល់ដឹងច្រើនពីគុណភាពរបស់ធ្យូងដោយដឹងថាវាមានប្រយោជន៍យ៉ាងច្រើនចំពោះដំណាំ និងដីដែលគេដាំដំណាំ ៕
ឈប់ប្រើជីងាកមកប្រើធ្យូងជាជំនួសវិញ