អំបិល គឺជាអំបិល, ទឹក គឺជាទឹក ប៉ុន្តែនៅពេលដែលវាទាំងពីរ
ត្រូវបានលាយចូលគ្នា វានឹងក្លាយទៅជាទឹកអំបិល មិនមានអ្វីពិសេសឡើយ តែរឿងមួយ
ដែលគេបានដឹង នៅក្នុងទឹកវាមានធាតុផ្សំចំនួន ២ គឺ ហ៊ីដ្រូហ្សែនចំនួន ២
អុកស៊ីហ្សែនចំនួនមួយ (H2O) ។ នៅពេលដែលយើងបំបែកហ៊ីដ្រូហ្សែនចេញនោះ
យើងនឹងបានហ៊ីដ្រូហ្សែន ដែលអាចដុតឆេះ ។
ត្រឹមតែរយៈពេលមួយខែនេះប៉ុណ្ណោះ ពាក្យថា ទឹកអំបិលអាចដុតឆេះ បានត្រូវគេប្រកាសតាមរយៈ Internet យ៉ាងខ្ទរខ្ទារ ។ ជាពិសេសគឺការបង្ហាញរបស់អ្នកស្រាវជ្រាវផ្នែករោគមហារីកម្នាក់ ដែលបានស្វែងរកវិធីព្យាបាលរោគមហារីក តែអ្វីដែលគាត់បានរកឃើញ គឺការដុតទឹកអំបិលឲ្យឆេះទៅវិញ ។
វាគឺជាការរកឃើញមួយដោយចៃដន្យ នៅពេលលោក John Kanzius ព្យាយាមបង្ហាត់រលោកសញ្ញាវិទ្យុឲ្យចាប់កោសិការបស់មេរោគមហារីក ពេលនោះផ្កាភ្លើងបានខ្ទាតចេញមកម្តងៗ បង្កើតឲ្យមានការងឿងឆ្ងល់ភ្លាមៗនោះលោក Kanzius និងអ្នករួមការងារជាមួយបានសម្រេចចិត្តអុចឈើគូសដុត អណ្តាតភ្លើងបានឆាបឆេះភ្លាមៗ ធ្វើឲ្យគាត់និងអ្នករួមការងារដឹងភ្លាមថា កាលណារលកសញ្ញាវិទ្យុចំនួន 13.56 Mhz ត្រូវបានដាក់ឲ្យនៅក្នុងទីតែមួយ ជាមួយរលកសញ្ញាវិទ្យុនោះ វានិងបំបែកហ៊ីដ្រូហ្សែនចេញ ឯអុកស៊ីហ្សែន ក៏ត្រូវបានបំបែកចេញក្នុងពេលព្រមគ្នានោះដែរ ។
នៅពេលដំបូងបន្ទាប់ពីវីឌីអូ ស្តីពីការដុតទឹកអំបិលនេះ ត្រូវបានគេបង្ហោះតាមរយៈ Youtube មានមនុស្សមួយចំនួនគិតថា "វាគ្រាន់តែជាការបោកប្រាស់" មួយថ្មីទៀតប៉ុណ្ណោះ តែនៅពេលក្រុមអ្នកស្វែងរកការពិតរបស់ National Geography ក្រុមរបស់ទស្សនាវដ្តី Popular Mechanie បានទៅជួបផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់ ទើបគេបានដឹងច្បាស់ថា នេះមិនមែនជារឿងមួយភូតភរបោកប្រាស់ឡើយ តែវាជាការពិត ។
ក្នុងនោះបញ្ហាមួយត្រូវបានគេលើកឡើង ដើម្បីផលិតឲ្យបានរលកវិទ្យុចំនួន 13.56 Mhz គេត្រូវប្រើប្រាស់ថាមពលយ៉ាងច្រើន បើធៀបទៅនិងអ្វីដែលគេទទួលបានជាហ៊ីដ្រូហ្សែន ឲ្យអាចដុតឆេះត្រឡប់មកវិញ ។
ទោះបីយ៉ាងនេះក៏ដោយ ក៏មានមនុស្សជាច្រើនកើតមានក្តីសង្ឃឹមថា បើសិនជាគេអាចដោះស្រាយបញ្ហានេះបាន គេពិតជាអាចកាត់បន្ថយការធ្វើឲ្យពុលបរិយាកាស កាត់បន្ថយបានការបំផ្លាញស្រទាប់អូហ្សូន និងធ្វើឲ្យពិភពលោកនេះកាន់តែមានសុខភាពល្អជាងមុន ពីព្រោះទឹកសមុទ្រ (ដែលជាទឹកអំបិល) មានច្រើនណាស់ ។
យើងទាំងអស់គ្នាសង្ឃឹមថា នៅថ្ងៃមួយយើងអាចថយគូថឡានអែបក្បែរមាត់សមុទ្រដួសទឹកសមុទ្រមួយធុងពីរធុងដាក់ក្នុងស៊ីទែនវា ហើយបើកបរបានជាជំនួសសាំងជាក់ជាមិនខាន ។
"តែយើងមិនដឹងឡើយថា នៅពេលណាយើងអាចធ្វើដូច្នេះបាន"៕
Link ទៅ Youtube Video Bunning saltwater " Mr. John Kanzius "