វិធីដែលងាយស្រួលបំផុតសម្រាប់តភ្ជាប់កុំព្យូទ័រពីរគ្រឿង
ឱ្យអាចផ្លាស់ប្ដូរហ្វៃល៍គ្នាបាន នោះ គឺតាមការប្រើខ្សែ USB-USB Cable ។
បើយើងតភ្ជាប់កុំព្យូទ័ររបស់យើងតាមវិធីនេះ យើងអាច Transfer ហ្វៃល៍
រវាងម៉ាស៊ីនកុំព្យូទ័រទាំងពីរទៅវិញទៅមកបានងាយ ក្រៅពីនេះយើងនៅអាច Share
internet connection បានផងដែរ ។
តែសូមប្រយ័ត្នចំពោះអ្វីដែលយើងទិញយកមកប្រើនោះផង
ព្រោះខ្សែកាបយូអេសប៊ីប្រភេទនេះ វាមានច្រើនបែប
ដោយរួមទាំងខ្សែយូអេសប៊ីប្រភេទធម្មតាផងដែរ ។ សូមមើលរូបខាងក្រោមនេះ
ខ្សែយូអេសប៊ីទាំងពីរខាងលើនេះ មានរូបរាងដូចគ្នា
តែអ្វីដែលវាអាចធ្វើបាន គឺមិនដូចគ្នាទេ ។ ឯខ្សែយូអេសប៊ីមួយបែបទៀត
គឺជាខ្សែយូអេសប៊ីសម្រាប់តភ្ជាប់ទៅកាន់គ្រឿងផ្សេងៗ ដូចជា ព្រីនថឺរ
ស្កេនណឺរ ហាដឌីសក្រៅជាដើម
មិនអាចយកមកតភ្ជាប់ពីកុំព្យូទ័រទៅកុំព្យូទ័រមួយទៀតបានឡើយ បើពុំនោះទេ
វានឹងបណ្ដាលឱ្យខូចកុំព្យូទ័រទាំងពីរជាមិនខាន ។
ដើម្បីឱ្យការបញ្ជូនហ្វៃល៍បានលឿន សូមជ្រើសរើសយកយូអេសប៊ីប្រភេទ Version
2.0-3.0 ព្រោះវាមានល្បឿនលឿនជាង Version 1.1 ដែលមានចំណាស់ចាស់ហួសទៅហើយ ។
USB Cable ទាំងពីរបែបខាងលើនេះ មានប្រូក្រាមរបស់វាមកជាមួយ ដើម្បីឱ្យវាអាចប្រើការបាន បើពុំនោះទេ យើងមិនអាចប្រើការវាបានឡើយ បើគ្មានប្រូក្រាម Driver របស់វា ។
វិធីប្រើ និង Install វាមានភ្ជាប់មកជាមួយស្រាប់ វាជាភាសាអង់គ្លេស និងជា PDF File អាចបើកមើលដោយប្រើ Adobe Acrobat ។ តែយើងក៏អាចមើលតាមវិធីតម្លើង តាមរយៈការណែនាំដែលមានមកជាមួយខ្សែកាបនោះបានដែរ ។ វិធីធ្វើ និងវិធីតម្លើងឱ្យអាចប្រើការបាន គឺសឹងស្រដៀងគ្នា មិនមានអ្វីខុសគ្នាច្រើនឡើយ ។ ហ្វៃល៍នេះ មានដាក់ភ្ជាប់ក្នុងកញ្ចប់ Folder របស់ព្រឹត្ដិប័ត្រនេះ ។
ក្រៅពីប្រូក្រាម ដែលមកជាមួយខ្សែកាបយូអេសប៊ីនោះ យើងក៏អាចប្រើប្រូក្រាមក្រៅជាមួយខ្សែកាបយូអេសប៊ីនេះបានដែរ តែត្រូវឱ្យប្រាកដថា ខ្សែដែលយើងមាននោះ វាអាចឱ្យប្ដូរពី Data Bridge Mode and network Mode បាន ។ ប្រូក្រាមនោះ មានឈ្មោះថា PClinq2.exeវាជាប្រូក្រាមមួយដែលបង្កើតឡើងដោយជនអនាមិក គ្មានឈ្មោះជាម្ចាស់ និងត្រូវបានគេចម្លងចែកគ្នាប្រើយូរមកហើយ (មិនបាច់ទិញទេ) ក្នុងករណីដែលយើងគ្មានសូហ្វវែរ យើងអាចប្រើវាជាជំនួសបាន ។ វិធីប្រើ ៖
សូមកំទាន់ដោតខ្សែយូអេសប៊ីនេះ, ត្រូវ Install Software ជាមុនសិន ( Software come with USB Cable) ត្រូវរង់ចាំរហូតយើង Install វារួចរាល់ហើយទើបភ្ជាប់ខ្សែ USB Cable

រូបភាពខាងលើនេះ បង្ហាញពីការភ្ជាប់សម្រាប់ File Transfer
រូបភាពខាងក្រោមនេះ បង្ហាញពីការភ្ជាប់សម្រាប់ Network and Internet
Sharingរូបភាពខាងលើនេះបង្ហាញពីការភ្ជាប់សម្រាប់សម្រាប់ USB - USB Network
បញ្ជូនហ្វៃល៍និង Share Internet ទៅឱ្យម៉ាស៊ីនមួយផ្សេងទៀត ។
វាគឺជាវិធីមួយដែល បើយើងមិនមានជម្រើសណាផ្សេង ឬជម្រើសផ្សេងទៀត
មិនអាចប្រើការបានក្នុងខណៈដែលយើងត្រូវការ ។
យើងអាចប្រើ MiFi 2200 (WiFi hotspot) សម្រាប់ File Tansfer and Internet Sharing
សម្រាប់កិច្ចការស្រដៀងគ្នានេះផងដែរ វាមានភាពងាយស្រួលជាង មួយវិញទៀត
យើងអាចចែកការ ប្រើអ៊ិនថឺរណិតបានរហូតដល់កុំព្យូទ័រចំនួន ៥គ្រឿង
អាចបញ្ជូនហ្វៃល៍រវាងម៉ាស៊ីនដែលយើងបានភ្ជាប់ជាមួយ ។
វាមានតម្លៃត្រឹមតែ៤៥ ដុល្លារទៅ ១០០ ដុល្លារតែប៉ុណ្ណោះ ។
វាមានទំហំតូចងាយស្រួលយកតាមខ្លួន តែសម្រាប់ការភ្ជាប់អ៊ិនថឺរណិត
វាមានល្បឿនមិនប្រក្រតីឡើយព្រោះវាអាស្រ័យទាំងស្រុងទៅលើទីតាំងនិងកន្លែងដែលយើងប្រើវា
។ យើប្រើវាក្នុងករណី ដែលយើងមានក្រុម
មានគ្នាដែលត្រូវចែករំលែកហ្វៃល៍ភ្លាមៗ ៕