អានកាសែតនៅខណៈដែលរថយន្ដយើងកំពុងធ្វើដំណើរទៅមុខ
អាចជារឿងមួយក្ដៅដូចភ្លើងឥចឹង វានឹងធ្វើឱ្យយើងមានគ្រោះថ្នាក់មិនខាន
រឿងបែបនេះគ្មានអ្នកណាហ៊ានប្រថុយនោះទេ ។
តែនៅក្នុងពេលអនាគតមិនយូរប៉ុន្មានខាងមុខនេះ
វាអាចជារឿងមួយសាមញ្ញនិងធម្មតា
ព្រោះយើងមិនចាំបាច់ត្រូវបើកបរយានយន្ដដោយខ្លួនយើងផ្ទាល់ឡើយ ។
នេះគឺជាទ្រឹស្ដីមួយ នៃគម្រោងបច្ចេកវិទ្យា SARTRE (Safe Road Trains for the Environment) ។ នៅពេលខាងមុខនេះ ទាំងរថយន្ដផ្ទាល់ខ្លួន និងរថយន្ដសាធារណៈទាំងឡាយ អាចបើកបរដោយខ្លួនឯងបាន ដោយវាត្រូវបានគេកំណត់ឱ្យវារត់តាមគ្នា តាមរយៈរថយន្ដនាំមុខមួយ ដែលរត់នៅខាងមុខគេ ។
កន្លងមកនេះ គេបានប្រើវិធីនេះសាកល្បងរួចមកហើយតាមរយៈកុំព្យូទ័រ តែពេលនេះគេបានសាកល្បងវាដោយផ្ទាល់ និងទទួលបានជោគជ័យដូចការប៉ង ការសាកល្បងឱ្យរថយន្ដរត់តាមគ្នានេះត្រូវបានធ្វើឡើងនៅ ទីសាកល្បងមួយរបស់ក្រុមហ៊ុនរថយន្ដវ៉ុលវ៉ូនៅជិតទីក្រុង Gothenburg, Sweden ៕