Social Icons

ត្រីមឹកយក្ស (KraKen)ប្រហែលត្រូវបានគេរកឃើញ

មាន​ភាពយន្ត​ជាច្រើន​ត្រូវបាន​គេ​ផលិតឡើង​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ត្រី​មឹក​យក្ស​ដ៏​ធំ​មហាសាល អាច​យកដៃ​របស់​វា​ទៅ​រុំ​ក្តោប​សំពៅ​ទាញ​ពន្លិច​ទៅក្នុង​ទឹកសមុទ្រ ឬ​លើក​បោះ​គ្រវែង​តាម​អំពើ​ចិត្ត​របស់​វា តែ​នេះ​គ្រាន់តែ​សាច់រឿង​នៅក្នុង​ភាពយន្ត​តែប៉ុណ្ណោះ ។ ត្រី​មឹក​យក្ស​ពិត​អាចមាន​ប្រវែង​រហូត ៣០ ម៉ែត្រ​ត្រូវបាន​គេ​ជឿថា​ធ្លាប់ជា យក្ស​ក្នុង​សមុទ្រ កាលពី​ច្រើន​លាន​ឆ្នាំមុន មួយវិញទៀត​គេ​បាន​ស្មានថា វា​ធ្លាប់ជា​អ្នក​កាច់​បំបាក់​ក សត្វ​ដាយ​ណូ​ស័​រ​នានា ដែល​ចុះទៅ​ក្បែរ​ខាង​សមុទ្រ ដើម្បី​រក​ចំណី​។​ ​ ​លោក Mcmenamin ដែលជា​អ្នកស្រាវជ្រាវ​សត្វ​នេះ បាន​និយាយថា " មិនមាន​ភស្តុតាង​ណាមួយ​ជាក់លាក់​ស្តីពី​មឹក​យក្ស​នេះឡើយ ព្រោះ​វា​គ្មាន​សំណល់​អ្វី​សម្រាប់​ទុកជា​រូបរាង​ឲ្យ​យើង​បានឃើញ ដោយសារ​ខ្លួន​របស់​ជា​សាច់​ទាំងអស់​គ្មាន​ឆ្អឹង​ដូច​សត្វ​ដទៃ ដូច្នេះ ដើម្បី​រកមើល​សំណល់​របស់​វា គឺជា​រឿង​មួយ​លំបាក​បំផុត ។​
​ ​រឿងរ៉ាវ​ដែល​គេ​អាច​ដឹងបាន​ថា ត្រី​មឹក​យក្ស​នេះ​អាច​សម្លាប់សត្វ​ដាយ​ណូ​ស័​រ​នានា​ជា​ចំណី​បាន​នោះ គឺ​ដោយសារ​គេ​បាន​រកឃើញ​ស្លាកស្នាមរ​បស់ដៃ​វា​នៅជាប់​ជាមួយ ឆ្អឹង​សត្វ​ត្រី​មួយ មួយ​ប្រភេទ ដែលមាន​ឈ្មោះថា Ichthyosaur ជា​ត្រី​ដែលមាន​ប្រវែង​រហូត ១៤ ម៉ែត្រ ហើយ​ត្រី​ប្រភេទ​នេះ បានរស់នៅ​រហូតដល់ 206 លាន​ឆ្នាំ​មុននេះ ទើប​ផុត​ពូជ​របស់​វា ។​
​ ​លោក Mcmenamin មានការ​ចាប់អារម្មណ៍​ទៅលើ​រឿងរ៉ាវ​នៃ​ការស្លាប់​ដោយ​គ្មាន​មូលហេតុ​របស់​ត្រី Ichthyosaur និង​មានបំណង​រក​ចម្លើយ​ចំពោះ មូលហេតុ​នៃ​ការស្លាប់​របស់​វា ។​
​ ​នៅ​ថ្ងៃមួយ​លោក​បានរួម​ដំណើរ​ជាមួយ​កូនស្រី​របស់លោក​ទៅកាន់​សារមន្ទីរ​មួយ​ ដែល​គេ​បាន​ដាក់តាំង​សំណល់​របស់​សត្វ​ត្រី​ដ៏​ធំ​ដែល​គេ​ដឹងថា​បានសម្លាប់​ យ៉ាង​ចម្លែក ,​បន្ទាប់ពី​ពិនិត្យ​ពិន័យ​យ៉ាង​ល្អិតល្អន់​លោក​បាន​រកឃើញ​ស្លាកស្នាមរ​ បស់ដៃ​មឹក​យក្ស​នោះ នៅត្រង់​ឆ្អឹង​មួយ ភ្លាមៗ​នោះ​លោក​បាន​សន្និដ្ឋាន ថា​ត្រី​នេះ មិនមែន​ស្លាប់​ដោយសារ​ហេតុផល​ធម្មជាតិ​នោះទេ គឺ​វា​ស្លាប់​ដោយសារ​កម្លាំង​ដៃ​របស់​មឹក​យក្ស ព្រោះ​ស្លាកស្នាម​ដែលមាន​បន្សល់ទុក​នោះ​អាច​ឲ្យ​គេ​ដឹងបាន​ថា វា​ត្រូវ​ត្រី​មឹក​យក្ស​ចាប់​ធ្វើជា​ចំណី ដោយ​ការ​រឹត​រួច លើ​ខ្លួន​វា​នឹង​រឹត​រហូតដល់​ឆ្អឹង​ថែមទៀត ទើបបាន​ជាមាន​បន្សល់​ស្លាកស្នាម​បែបនេះ ។​
​ ​ជាច្រើន​ឆ្នាំ​មកហើយ ដែល​មនុស្ស​យើង​តែងតែ​គិតថា​ពិតជា​មាន​ត្រី​មឹក​យក្ស​យ៉ាងពិត​ប្រាកដ​នៅក្នុង​សមុទ្រ តែ​គេ​មិន​បានដឹង​ច្បាស់​ថា តើ​វា​បាន​ផុត​ពូជ​នៅពេល​ណាមួយ​ពិតប្រាកដ ។ មាន​រូបគំនូរ​ជាច្រើន​ត្រូវបាន​គេ​គូរ និង បិ​រយាយ​ពី​សកម្មភាព​របស់​ត្រី​នេះ​ចាប់​បោក​ពន្លិច សំពៅ​ចាប់​អ្នកនេសាទ​តាម​សមុទ្រ​ស៊ី​ធ្វើជា​ចំណី​របស់​វា តែ​គេ​មិន​បានដឹង​ច្បាស់​ថា វា​ជា​ត្រី​មឹក​យក្ស​ប្រភេទ​ណាមួយ​ឲ្យ​ពិតប្រាកដ ព្រោះ​ត្រី​មឹក​យក្ស​ដ៏​ធំ​សម្បើម​នោះ បាន​ផុត​ពូជ​តាំងតែ​ពី​ច្រើន​លាន​ឆ្នាំ​មកហើយ​នោះ ។​
​ ​នៅ​កន្លែង​ពិសោធន៍​អភិរក្ស​សត្វ​សមុទ្រ​មួយ​ក្នុង​ក្រុង Seattle សហរដ្ឋអាមេរិក គេ​បានដាក់ Video Camera មួយ​សម្រាប់​តាមដាន​ត្រី​មឹក​ធំ​មួយ នឹង បានដាក់​ត្រី​ឆ្លាម (Shark) មួយ​ក្បាល​ឲ្យ​រស់នៅ​ជាមួយ​វា តាមរយៈ​វីដេអូ ដែល​គេ​បានឃើញ​នោះ គឺ​វា​បានបង្ហាញ​យ៉ាងច្បាស់​ថា ត្រី​មឹក​នោះបាន​ចាប់​ត្រី​ឆ្លាម​ធ្វើជា​ចំណី​របស់​វា ។​
​ ​តាមរយៈ Video នោះគេ​អាច​ស្មានដឹង​ដោយ​គ្មាន​ការសង្ស័យថា ត្រី​មឹក​យក្ស​ក្នុង​សមុទ្រ​ពិតជា​បាន​ចាប់​ត្រី​ធំំៗ​ធ្វើជា​ចំណី​របស់​វា​ ឯ​សត្វ​ដាយ​ណូ​ស័​រ​ផ្សេងៗ​ទៀត​ក៏​ប្រហែលជា​រងគ្រោះ​ក្នុង​ផ្លូវ​តែមួយ​ ដូចគ្នានេះដែរ ។​