Social Icons

កាណាដា​រកឃើញ​វិធី​ពាស​កញ្ចក់​វែ​នតា កុំឱ្យ​ស្រអាប់​

​គ្រប់គ្នា​ដែលជា​អ្នក​ពាក់​វែ​នតា ធ្លាប់​បានដឹងហើយថា វា​ជាការ​មួយ​រំខាន​ខ្លាំងណាស់ នៅ​រាល់​ពេលដែល​កញ្ចក់​វែ​​តា​របស់គេ​ស្រអាប់ ​ដោយ​សំណើម ជាពិសេស​ពេល​មានការ​ផ្លាស់ប្ដូរ​អាកាស​ធាតុ​ពី​សើម​ទៅជា​ក្ដៅ ។ ជួនកាល​ពេល​យើង​ដើរចូល​ទៅក្នុង​បន្ទប់​ដែលមាន ​ម៉ាស៊ីនកំដៅ ខណៈ​នៅ​ខាងក្រៅ​កំពុង​ត្រជាក់ តែ​ជួនកាល​ពេល​យើង​កំពុង​ពាក់​តែមាន​ញើស ឬ​សំណើម​ចេញ​មកពី​ក្នុង​ស្បែក តែ​សីតុណ្ហភាព​ ​ខាងក្រៅ​កញ្ចក់​វា​ក្ដៅ​ជាង ក៏​ធ្វើឱ្យ​កញ្ចក់​វែ​នតា​យើង​ស្រអាប់​បានដែរ ។​ ​ ប្រហែលជា​មិនយូរប៉ុន្មាន​ទៀត​ទេ​បញ្ហា​អស់ទាំង​នេះ វា​នឹង​លែង​ជា​បញ្ហា​ទៀតហើយ ព្រោះ​ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​របស់ ​ប្រទេស​កាណាដា បាន​រកឃើញ​វិធី​សម្រាប់​ការពារ​បញ្ហា​បែបនេះ​មិនឱ្យ​កើតមានឡើង​បាន តែ​នេះ វា​ក៏​អាស្រ័យ​ផងដែរ​ទៅនឹង​ការសម្រេច ​របស់​ក្រុម​នោះ បើសិនជា​ពួគគេ​មានបំណង​នឹង​យក​អ្វីដែល​គេ​បាន​រកឃើញ​នោះ មក​ដល់ដៃ​របស់​អ្នក​ដែល​ត្រូវការ ។​ ​ ស្រទាប់​សម្រាប់​ពាស​លើ​កញ្ចក់​ដែល​ក្រុម​អ្នកស្រាវជ្រាវ​កាណាដា បាន​រកឃើញ​នេះ វា​ប្រើការ​បានជា​មួយ​ទាំង​កញ្ចក់​វែ​នតា កញ្ចក់ ​ឡាន កញ្ចក់​បង្អួច​ទ្វារ កញ្ចក់​កាមេរ៉ា ឬ​អាច​ប្រើ​ជាមួយ​អ្វី​ផ្សេង​​ទៀត​ដែលមាន​សភា​ពស​ថ្លា​មើល​ធ្លុះ​ហើយ​ត្រូវការ​ការពារ​កុំឱ្យ​ស្រអាប់ ដោយសារ​ការផ្លាស់ប្ដូរ​នៃ​អាកាស​ធាតុ ។ កញ្ចក់​រថយន្ដ​ក៏​មិនចាំបាច់​ត្រូវមាន​ប្រព័ន្ធ​សម្រាប់​កំដៅ​ពេល​ស្រអាប់​ទៀត​ដែរ បើសិនជា​អ្វីដែល​គេ​​បាន​រកឃើញ​នោះ ត្រូវបាន
​ចេញលក់​ជា​សាធារណៈ វា​នឹង​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​ពិភពលោក​​យើង ព្រោះ​វា​លែង​ស្រអាប់​ដូច​មុន​ទៀត ៕​