ដូចជាស្ត្រីនៃកុលសម្ព័ន្ធមួយចំនួន នៅអាហ្វ្រិកដែរ ជនជាតិការ៉េន
បានចាប់បំពាក់កងនេះនៅត្រង់កឲ្យទៅកូន
ស្រីរបស់ខ្លួនតាំងតែពីពេលនៅជាកុមារភាពម្ល៉េះ
ចំនួនកងត្រូវបានបន្ថែមម្តងមួយៗជារៀងរាល់ឆ្នាំ
ដើម្បីឲ្យករបស់គេលូតវែងជាងធម្មតា និងបានគិតថាការពាក់កង
បែបនេះវាបានជួយបន្ថែមឲ្យគេកាន់តែមានសម្រស់ស្រស់ស្អាតថែមមួយកំរិតទៀតទៅតាម
អ្វីដែលគេជឿស្ថិតក្នុងចំណោមនៃមនុស្សក្នុងកុលសម្ព័ន្ធរបស់គេ ។
តាមរយៈនៃការពាក់កងនៅត្រង់កនេះអាចធ្វើឲ្យស្រី្តជនជាតិការ៉េនពន្លូតករបស់គេបានចំនួនប្រហែល
៤០ សង់ទីម៉ែត្រតែក្នុងនេះវា ក៏មានបច្ច័យអាក្រក់របស់វាដែរ
ព្រោះស្ត្រីទាំងចាស់ទាំងក្មេងដែលពាក់កងកនេះត្រូវព្យាយាមរក្សាលំនឹងក្បាលគ្រប់ពេលវេលាទាំងអស់
ព្រោះបើមិនដូច្នោះទេ វាអាចធ្វើឲ្យកនោះបាក់បានយ៉ាងងាយបំផុត ។
បើគេសង្កេតទៅលើសកម្មភាពរបស់ស្ត្រីជនជាតិការ៉េនរិញ
យើងឃើញពួកគេហាក់ដូចជាប្រយ័ត្នប្រយែង ណាស់ទាំងការដើរ ឬ
ធ្វើការងារផ្សេងៗសូម្បីតែពេលឱនចុះ ក៏គេឱនចុះទាំងខ្លួនដែរ
ព្រោះពួកគេមិនអាចបត់កឲ្យងាកចុះមកក្រោមដូចមនុស្សធម្មតាបានឡើយ ។
ជារៀងរាល់ពេលគេមុជទឹកពួកគេយកស្មៅ
មកកួតត្រដុះកងនោះដើម្បីរក្សាភាពរលោងភ្លឺរបស់វាឲ្យមើលទៅឃើញស្អាតភ្លឺជានិច្ច
។ រាល់ពេលដែលស្ត្រីទាំងអស់ធ្វើដំណើរ គេដើរយឺតៗ
និងប្រយ័ត្នខ្លាំងណាស់ក្រៅពីនេះទៀតពួកគេមិនដែលហ៊ានទូលអ្វីនៅពីលើក្បាលឡើយ
។