បនែ្ល
និងផែ្លឈើជាអាហារទ្រទ្រង់ដ៏សំខាន់បំផុតសំរាប់រាង្គកាយ
របស់មនុស្សគ្រប់ៗគ្នា ។ ព្រោះបនែ្ល
និងផែ្លឈើមានផ្ទុកវីតាមីន និងរ៉ែខនិជដ៏ច្រើនសំបូរបែប
ព្រមទាំងមានផ្ទុកសារធាតុប្រឆាំង និងការពារនឹងជំងឺផេ្សងៗ
ជាពិសេសគឺជំងឺមហារីកទៀតផង ។
ដូច្នេះដោយសារតែគុណប្រយោជន៏ទាំងនេះហើយ
ដែលធ្វើឲ្យមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បរិភោគបន្លែ
និងផែ្លឈើស្រស់ៗ។
ប៉ុន្តែទន្ទឹមនឹងគុណប្រយោជន៏ដ៏សំបូរបែបនេះ
វាក៏អាចបណ្តាលឲ្យមានផល់ប៉ះពាល់អាក្រក់ដល់សុខភាពយើងទាំងអស់
គ្នាផងដែរបើសិនជាយើងពុំបានលាងសំអាត
វាឲ្យបាន
ស្អាតល្អនោះទេ ព្រោះក្រៅពីបនែ្ល និងផែ្លឈើសរីរាង្គ
បនែ្ល
និងផែ្លឈើដែលមានលក់នៅតាមទីផ្សារទាំងអស់សុទ្ធសឹងតែមានផ្ទុក
ទៅដោយសារធាតុគីមី សត្វល្អិតចង្រៃ
និងមេរាគផ្សេងៗដែលយើងពុំអាចមើលឃើញនឺងភ្នែកទទេរបាន
។ដូច្នេះហើយដើម្បីឲ្យទទួលបាននូវសុខភាពល្អពេញបរិបូរណ៍
យើងត្រូវលាងសំអាតបនែ្ល
និងផែ្លឈើឲ្យបានត្រឹមត្រូវដោយវិធីដូចតទៅ៖
1) អ្នកត្រូវចាក់ទឹកចូលទៅក្នុងចានក្រឡូមធំមួយ ។
2) ចាក់ទឹកក្រូចឆ្មារ
ចំនួនមួយស្លាបព្រាបាយទៅក្នុងទឹកនោះ
បើសិនជាគ្មានក្រូចឆ្មារស្រស់
អ្នកអាចប្រើទឹកក្រូចឆ្មារដបជំនួសក៏បានដែរ ។
3) បន្ថែមអំបិល ចំនួនមួយស្លាបព្រាបាយទៀត ដោយប្រើដៃរបស់អ្នកកូរ រហូតទាល់តែអំបិលនោះរលាយក្នុងទឹកអស់ ។
4) បើសិនជាអ្នកលាងផ្លែឈើ ត្រូវយកដៃត្រដូសវាជារឿយៗ រួចហើយទុកចោល ចំនួន៥នាទី ។
5) បើសិនជាអ្នកលាងបន្លែប្រភេទស្ពៃ
មានដូចជាៈ ស្ពៃក្តោប ស្ពៃខៀវ សាឡាត់ ជាដើម ។
ជាដំបូងត្រូវបេះស្រទាប់ខាងក្រៅចេញសិន
បន្ទាប់មកកាត់វាជាចំនែកធំៗ
រួចហើយដាក់ចូលទៅក្នុងទឹកលាយនោះ ដោយច្របល់ឡើងចុះ
ធ្វើដូចនេះឲ្យបានច្រើនដង ។ រួចទុកចោល ចំនួន៣នាទី ។
6) បើសិនជាអ្នកលាងបន្លែស្រស់ផ្សេងៗ
មានដូចជាៈ សណ្តែក ការ៉ុត ត្រលាច រនោង ជាដើម ។
សូមប្រើវិធីតាមការលាងផ្លែឈើខាងលើ
ហើយទុកចោលចំនួន ៥នាទីដូចគ្នាដែរ ។
នៅពេលដែលដល់ពេលកំណត់ ប្រើដៃម្ខាងរបស់អ្នកទប់បន្លែ
រួចចាក់ទឹកចេញឲ្យអស់ ។
7) ចាក់ទឹកធម្មតាចូលទៅក្នុងចានបន្លែ
ឬក៏កញ្ច្រែងដើម្បីលាងជម្រះជាតិក្រូចឆ្មារ និង
អំបិល ចេញឲ្យអស់ បន្ទាប់មកចាក់ទឹកនោះចោលម្តងទៀត
ជាការស្រេច ។
8) ដាក់បន្លែ ផ្លែឈើ
ទាំងនោះនៅលើកន្សែងស្ងួត
ឬកញ្ច្រែងដើម្បីសម្ងួតឲ្យអស់ជាតិទឹក
បន្ទាប់មកអ្នកអាចយកវាទៅបរិភោគយ៉ាងឆ្ងាញ់ពិសារ
ឬរក្សាទុកនៅក្នុងទូរទឹកកកក៏បាន ៕
ឯកសារយោង៖
www.ehow.com