អ្វីដែលយើងបានឃើញនៅក្នុងដៃនេះ
គឺជាឈ្លើងដែលបានចិញ្ចឹម គេបានបង្ហាត់ពូជវា
និងចិញ្ចឹមវាតាមបែបលក្ខណៈធម្មជាតិ ។
នៅក្នុងមណ្ឌលមួយដែលមានទំហំរហូតដល់ ២៥០០ ម២
ត្រូវបានគេប្រើប្រាស់សម្រាប់ការចិញ្ចឹមឈ្លើង ។ ឈ្លើងញីឈ្មោល
ត្រូវបានគេដាក់ឲ្យនៅក្នុងកែវគ្របដោយកូនកន្សែង ។
ឈ្លើងជាង ៤០០ ប្រភេទ ត្រូវបានគេដាក់ចិញ្ចឹមនៅទីនេះ
គឺគ្រប់ប្រភេទនៃឈ្លើងដែលអ្នកវិទ្យាសាស្ត្រស្គាល់ និងអាចរកបាន ។
កែវទាំង ៣ ដែលយើងឃើញនេះ មានសុទ្ធតែឈ្លើងនៅក្នុងនោះ
គ្រប់កែវទាំងអស់ត្រូវគ្របដោយកូនកន្សែងពណ៌ស
និងមានចង្កៀងបំភ្លឺគ្រប់ទីកន្លែងពេញមួយថ្ងៃតែម្តង ។
ឈ្លើងជាសត្វល្អិតមួយប្រភេទ
ដែលមិនចូលចិត្តនៅស្ងៀមតែមួយកន្លែងទេ
ជារឿយៗវាបានលូនវាចេញតាមមាត់កែវ ។
ឈ្លើងទាំងនេះ កំពុងប្រើមាត់របស់វា
សម្រាប់ទប់ខ្លួនជាប់ទៅនឹងកៀនកែវចិញ្ចឹម ។
ឈ្លើងដែលត្រូវបានផ្នែកពេទ្យ
និងអ្នកវិទ្យាសាស្ត្រនិយមយកមកប្រើការធ្វើការពិសោធន៍
និងសម្រាប់ព្យាបាលអ្នកជម្ងឺ មានខ្លួនបែបអង្កន់ៗចំនួន ១០២ អង្កន់ ក្រៅពីនោះ
វានៅមានកន្តួលបែបជាពកៗជាច្រើនទៀត នៅតាមស្បែករបស់វា ។
រូបឈ្លើងដែលពង្រីកធំ
ឈ្លើងដែលមានពងពោះវាឡើងប៉ោងត្រង់ផ្នែកកណ្តាលវានឹងត្រូវគេយកចេញ
សម្រាប់ឲ្យវាកាច់សំបុកភ្ញាស់ពងរបស់វា ។
វិធីដែលឈ្លើងពងនិងកូន
- មេឈ្លើងផើម ត្រូវបានបំបែកនិងយកទៅដាក់នៅកន្លែងមួយឲ្យវាកាច់សំបុក
។ - សំបុករបស់វាមានលក្ខណៈជាពពុះ ។
- ក្នុងសំបុកនីមួយៗ មានកូនឈ្លើងជាច្រើនក្បាលក្នុងនោះ ។
- ឈ្លើងមួយក្បាលអាចរស់បានរហូត ៦ ឆ្នាំ ទើបងាប់ ។
* បើឈ្លើងទាម ឬខាំជាប់ស្បែក យើងបន្តក់ទឹកក្រូចឆ្មាដាក់ត្រង់ទីដែលវាខាំ និងធ្វើឲ្យវារបេះចេញភ្លាមៗ ។
* បើយើងបន្តក់ស្រាមួយដំណក់លើសត្វខ្ទួយ វានឹងទៅជាឆ្កួតវង្វេងទិចខ្លួនឯងរហូតងាប់ ។