Social Icons

៥០០​លាន​ភព​ថ្មី ស្ថិតក្នុង​ទី​ដែល​មិន​ក្ដៅ​ពេក និង​ត្រជាក់​ពេក អាចមាន​ជីវិត​រស់នៅ​បាន

​យោងតាម​ឯក​សារ​មួយចំនួន ដែល​ប្រមូល​ដោយ​អង្គការ​ណា​សា តាមរយៈ​ការ​ផ្កាយរណប ខែ​ប​ផ្លឺ​​ដែល​បាន​បង្ហោះ​ចូលក្នុង​តារា វិធី​ដើម្បី​ស្វែងរក​ភព​ដែល​អាច​ទ្រទ្រង់​ជីវិត​បាន​នៅក្នុង​តារាវលី​របស់​យើង​(Milky Way) បានបង្ហាញ​ឱ្យដឹងថា តាម​ការប៉ាន់ប្រមាណ​គេ​គិតថា មាន​ភព មាន​លក្ខណៈ​សម្បត្ដិ​ដូច​ផែនដី​យើង និង​អាច​ទ្រទ្រង់​ជីវិត​ឱ្យរស់រាន​បាន​នោះ មាន​រហូតដល់​ទៅ ១០០០​ពាន់​លាន (​មួយរយ​កោដិ​) ភព​ឯណោះ ។​ ​ ​កាលពី​មុននេះ ភាពយន្ដ ស្ដារ​ត្រឹក ( Star Trek ) ដែល​ធ្លាប់​បានបង្ហាញ​ក្នុង​ភាពយន្ដ​នោះ​ថា មាន​ភព​ដទៃ​ជាច្រើន​ដែលមាន​ជីវិត
​រស់នៅក្នុង​តារាវលី​របស់​យើង​នេះ ។ តែ​ពេលនេះ គេ​ចាប់ផ្ដើម​រកឃើញ​ជា​គ្រា​ដំបូង​ថា មិនមែន​មានតែ​ភពផែនដី​យើង​នេះ​តែមួយ​ប៉ុណ្ណោះ​ទេ
ដែល​អាចឱ្យ​មានជីវិត​កើតឡើង និង​រស់​នៅបាន តែមាន​ភព​ដូច​យើង​នេះ​ច្រើន​ទៀត ក៏​អាចមាន​ជីវិត​រស់នៅ​ឬ​អាចឱ្យ​មានជីវិត​រស់នៅ​បានដែរ។​
​គេ​កំណត់​បាន​ថា រាល់​ព្រះអាទិត្យ​ដូច​យើង​មួយ អាចមាន​ភព​មួយ អាចឱ្យ​ជីវិត​រស់នៅ​បាន ហើយ​ភព​បែបនេះ មាននៅ​ពាសពេញ ​ក្នុង​តារាវលី ។ ចំណែក​តារាវលី (Galaxy) ដទៃ​ឯទៀត​ក៏​ប្រហែលជា​អាចមាន​​ហេតុផល​បែបនេះ​ដែរ តែ​មិនទាន់​មានលទ្ធភាព​ស្វែងយល់បាន ព្រោះតែ​វា​នៅ​ឆ្ងាយ​ពេក​នៅឡើយ ។ ទោះបី​​សព្វថ្ងៃនេះ គេ​អាច​មើលទៅ​ក្នុង​មេឃ​ឃើញ​អ្វីៗ​ច្រើនជាង​មុន​ក៏ដោយ ក៏​មិនទាន់​មានលទ្ធភាព ស្វែងយល់​ឱ្យបាន​ច្រើន​ពី​តារាវលី​ផ្សេងៗ​នៅឡើយ​ដែរ ។​
​ ​លោក Alan Boss ដែលជា​អ្នក​តារាវិទូ​មួយរូប​បាន​សន្ម​ត់​ថា តាមពិតទៅ បើ​យោងទៅតាម​អ្វី​​ដែល​កើតមាន​រួចហើយ​លើ​ភពផែនដី​យើង​នេះ និង​អ្វីដែល​ណា​សា​ទើបបាន​រកឃើញ យើង​អាច​ស្មាន​បាន​ថា មាន​ភព​ខ្លះ​ដែល​ដូច​យើង អាចមាន​ជីវិត​រស់នៅ​លើ​នោះ​រួចជាស្រេច​ទៅហើយ យើង​គ្រាន់តែ​នៅ​មិនទាន់​​ដឹងថា វា​នៅទីណា​និង​ជីវិត​នៅលើ​នោះ​មាន​រូបរាង​បែបណា​ប៉ុណ្ណោះ នេះ​ជាការ​អះអាង​របស់លោក​បូស្ស ។​តែ​អ្នកវិទ្យាសាស្ដ្រ​ផ្សេងទៀត​បានគិត​ថា មាន​ភព​រហូត​រាប់រយ​ឬ​ពាន់​ផង​ក៏​ថា​បាន មានជីវិត​រស់នៅ​រួច​ជា​ស្រេច​ទៅហើយ និង​អាចថា​ពួក​​​​​ គេ​មាន​ប្រាជ្ញា​ដូច​យើង ឬ​ល្អ​ច្រើនជាង​យើង​ផង​ក៏​មិនដឹង ។
​កន្លងមកនេះ ពួក​អ្នកប្រាជ្ញ​ខាង​តារាសាស្ដ្រ បាន​ព្យាយាម​ប្រមូលយក​ឯកសារ ដែល​គេ​បាន​ស្រាវជ្រាវ រកឃើញ​ធាតុ​ដែល​អាច​ផ្សំ​ឱ្យ ​កើតជា​ជីវិត​បាន បរិយាកាស​ដែល​អាចឱ្យ​មានជីវិតរ​ស់​នៅបាន និង​ការបូកបញ្ចូល​គ្នា​ពី​គំហើញ​ទាំងឡាយ​របស់គេ ធ្វើឱ្យ​ក្រុម​អ្នក​តារាវិទូ ​ទាំងនោះ យល់ស្រប​ដូចគ្នា​ថា មាន​ភព​ដែល​អាចមាន​ជីវិត​រស់​នៅ ប្រកបដោយ​បញ្ញាញាណ​រហូត​ចំនួន​៣៦១ នៅក្នុង​តារាវលី​យើង​នេះ និង ​អាចមាន​ភព​​បែបនេះ​កើតឡើង​ចំនួន​ប្រហែល ៣៨០០០​ផ្សេងទៀត ចាប់តាំងពី​តារាវលី​យើង​នេះ​កកើត​ឡើងមក ។​ ​ ​មាន​សំនួរ​ជាច្រើន​ត្រូវបាន​គេ​សួរថា ៖ តើ​មានតែ​ភព​យើង​នេះ​តែមួយ​ប៉ុណ្ណោះ​ទេ​ឬ ដែល​អាចឱ្យ​មានជីវិត​រស់នៅ​បាន ? តើ​អាចមាន ​ភព​ផ្សេងទៀត​ដូច​យើង​ដែរឬទេ ? ​ ​ចម្លើយ​ចំពោះ​សំនួរ​ខាងលើ កាលពី​ច្រើន​ឆ្នាំមុន ហាក់ដូចជា​មិន​ច្បាស់លាស់​ទេ តែ​ពេលនេះ គេ​​ហ៊ាន​ឆ្លើយថា "មាន​និង​មាន​ចំនួន​ច្រើន​ទៀតផង​" ។ យើង​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា ​តើ​ជីវិត​ដែលមាន​នៅលើ​ភព​ផ្សេងៗ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ ? ​តើ​អាចមាន​រូបរាង​បែប​មនុស្ស​យើង​ដែរឬទេ ? តើ​មាន​ដើមឈើ​ដែរឬទេ ? ​តើ​សត្វ​នៅលើ​នោះ​មាន​រូបរាង​បែបណា​ទៅ ?
​ទាំងអស់នេះ គឺជា​អ្វីដែល​យើង​ចង់ដឹង​ច្រើនជាងគេ តែ​វា​ជា​រឿង​មួយ​នៅ​វែងឆ្ងាយ​ទៅមុខទៀត អាច​ថា​ក្មេងៗ​ជំនាន់​ក្រោយ​របស់ ​យើង​​ច្រើន​តំណរ​ទៅមុខទៀត នឹង​បានដឹង នៅពេលដែល​យើង​មាន​វិធី​មើល និង​អាច​ថា​គេ​នឹង​បង្កើត​យានអវកាស ដែល​អាចទៅដល់​ ទីនោះ​បាន ដើម្បី​បានឃើញ​ច្បាស់​ពីអ្វី​នៅ​ទីនោះ បើសិនជា​គេ​រកឃើញ​ភព​ណាមួយ​ជា​គោលដៅ ។ នៅក្នុង​តារាវលី​ដំរី​របស់​យើង​នេះ មាន ​ភព​ចំនួន​ប្រហែលជា ១០០ ទៅ ៤០០ ពាន់​លាន​, នៅក្នុង​ចក្រ​វា​ឡ​យើង​នេះ គេ​ស្មានថា មាន​តារាវលី​ប្រហែល​ជាជាង​មួយរយ​ពាន់​លាន បើសិន​ជាមាន​ភព​ដូច​យើង តែ​ចំនួន ១​លាន​ក្នុង​តារាវលី​មួយ ដូច្នេះ​មាន​ភព​ដូច​ផែនដី​យើង​នេះ​ច្រើន​​ណាស់​...៕​