សព្វថ្ងៃនេះមានតែប្រទេសអ៊ីតាលីមួយប៉ុណ្ណោះ
ដែលក្រុងវ៉ឺននីសរបស់ខ្លួនស្ថិតនៅក្រោមនីវ៉ូទឹកសមុទ្រ
ផ្លូវមួយចំនួនត្រូវស្ថិតនៅក្រោមកំពង់ទឹក ហើយបានក្លាយជាព្រែក ជាអូរ
រាល់ការធ្វើដំណើរត្រូវពឹងទាំងស្រុងទៅលើទូក និងអូប័រ
តែពួកគេបានស៊ាំទៅនឹងស្ថានភាពបែបនោះទៅហើយ ទោះបីជាចង់រកវិធីដោះស្រាយ
ក៏មិនដឹងជាត្រូវធ្វើយ៉ាងណាដែរ ដោយហេតុថា
ទឹកសមុទ្រនៅតែបន្តឡើងជាលំដាប់ឥតឈប់ឈរ ។
ដោយមើលឃើញពីបញ្ហាបែបនេះបូករួមជាមួយការសម្លឹងមើលទៅពេលអនាគតវែងឆ្ងាយទៅមុខទៀត
មានក្រុមហ៊ុន Dutch មួយគ្រប់គ្រងដោយលោក Dura Vermeer ត្រូវបានគេសន្មត់ថា
ជាក្រុមហ៊ុនតែមួយគត់ដែលមានពិសោធន៍រហូតដល់ជាង១២ឆ្នាំ
ក្នុងវិស័យសាងសង់សំណង់អាគារអណ្តែតលើទឹក ។
លោក Vermeer បាននិយាយថា � ការសាងសង់សំណង់អណ្តែតលើទឹក គឺងាយស្រួលណាស់ យើងគ្រាន់តែប្រើប្រភេទប្លាស្ទីកម្យ៉ាងមានហ្វីមចាប់បញ្ចូលគ្នា ដើម្បីបង្កើតជាគ្រឹះដោយលៃលកទៅតាមទំហំអាគារ និងទម្ងន់រួមនោះ យើងនឹងបានគ្រឹះសំណង់លើទឹកមួយយ៉ាងរឹងម៉ាំមិនខាន � ។
គាត់បានបញ្ជាក់បន្ថែមថាបើទោះបីជាវាមានភាពងាយស្រួលក្នុងការសាងសង់ ក៏ពិតមែន ប៉ុន្តែបច្េចកទេសនាពេលបច្ចុប្បន្ននេះវានៅមានកម្រិតនៅឡើយនោះក៏ ព្រោះតែយើងនៅមិនទាន់អាចគ្រប់គ្រងទៅទម្ងន់របស់អាគារកម្លាំងរបស់ ទឹក រលក និងលំនឹងរបស់អាគារ (ភាពឃ្លោង) ។
ដើម្បីដោះស្រាយបញ្ហាខាងលើនេះលោក Vermeer បានសហការជាមួយក្រុមហ៊ុនប្រឹក្សាផ្នែកវិស្វកម្មសំណង់របស់ប្រទេសអេស្ប៉ាញមួយ និងបានសហការជាមួយក្រុមហ៊ុនអេស្ប៉ាញមួយទៀត ដើម្បីផលិតវត្ថុធាតុដើមថ្មីសម្រាប់អាគារអណ្តែតទឹក ហើយក៏សង្ឃឹមថា វានឹងអាចជួយឲ្យការសាងសង់សំណង់អណ្តែតលើទឹក មានលក្ខណៈប្រសើរជាងអ្វីដែលគេកំពុងមាននឹងអាចធ្វើបាននាពេលបច្ចុប្បន្ននេះ ។ មិនយូរប៉ុន្មានខាងមុខនេះដែនកោះ, ទីក្រុង និងទីទំនាបតាមមាត់សមុទ្រនានា អាចនឹងត្រូវយាយីដោយការជន់ឡើងរបស់ទឹកសមុទ្រ ដែលចេះតែកើនឡើងឥតឈប់ឈរ...... ៕