Social Icons

វិធី​ធ្វើ​តៅហ៊ូ​ស្រូបទឹក​ស្ករ​

​​មិនដឹងថា ត្រូវ​ហៅ​បង្អែម​បែបនេះ​ជា​ភាសា​យើង​ដូចម្ដេច​ទេ តែ​យើង​អាចធ្វើ​វា​ដោយ​ខ្លួនឯងបាន​ដោយ​ប្រើ​វិធី​ពីរ​យ៉ាង ៖ យើង​អាច​ប្រើ​ខ្ទិះដូង​សម្រាប់ធ្វើ​ក៏បាន​, ឯ​មួយទៀត​យើង​ប្រើ​សណ្ដែកសៀង​ធ្វើ​ក៏បាន សម្រាប់​វត្ថុធាតុដើម​ទាំងពីរ​នេះ អាច​ជ្រើសរើស​ទៅតាម​ការចូល​ចិ​ត្ដ​បាន ។​
​ ​កាលពីដើម​ក្នុង​ជំនាន់​ឆ្នាំ ១៩៦០ មាន​ជនជាតិ​ចិន​ចាស់ៗ ពាក់មួក​ហាម​ធំៗ​រែក​តៅហ៊ូ​ស្រូបទឹក​ស្ករ​ដើរ​លក់​តាម​គ្រប់​ច្រកល្ហក តែ​សព្វថ្ងៃនេះ​មិនមាន​ទៀត​ទេ តែមាន​គេ​ធ្វើ​លក់​នៅក្នុង​ផ្សារ​នានា​វិញ ។ នៅ​ប្រទេស​ហ្វីលីពីន គេ​ឃើញ​ប្រុសៗ​ធ្វើ​តៅហ៊ូ​ស្រូបទឹក​ស្ករ​នេះ​រែក​ដើរ​លក់​តាម​ផ្ទះ​ច្រើន ស្ទើរ​គ្រប់​ទីកន្លែង​តាម​ជនបទ ទោះបីថា វា​ជា​មុខរបរ​មួយ​មិនអាច​ធ្វើឱ្យ​យើង​ក្លាយទៅជា​អ្នកមាន​មែន តែ​វា​អាចជួយ​ដោះ​
​ស្រាយ​បញ្ហា​ជីវភាព​បាន​មួយ​ខណៈ​ដែរ ទម្រាំ​យើង​អាច​រកមុខ​របរ​អ្វី​ផ្សេង​ធំដុំ​ជាង​នេះ​បាន ។​

វិធី​ធ្វើ តៅហ៊ូ​ពី​ខ្ទិះដូង (​ប្រើ​ខ្ទះ​ដូង​សម្រាប់ធ្វើ​)

យក​ចាន​ធំ​មួយ ដាក់​សា​រ៉ា​យ ចំនួន ១ ភាគ ទឹក​បួន​ភាគ​ចូល រួច​ដាំ​លើ​ភ្លើង រហូត​ពុះ លើក​ចេញ ច្រោះ​វា​ឱ្យ​ស្អាត ។​បន្ទាប់មក​ដាក់​ទាំង​ទឹក​ល្បាយ​ខ្ទិះ និង​ល្បាយ​សា​រ៉ា​យ​ចូលគ្នា ក្នុង​ឆ្នាំង​ធំ​មួយ ដាក់​លើ​ភ្លើង​ដាក់​ភ្លើង​ល្មមៗ កូរ​វា​ឱ្យ​សព្វ និង​បន្ដ​កូ​ឱ្យបាន​ចំនួន​ប្រហែល​២០​នាទី រួច​ចាក់​វា​ដាក់​ក្នុង​ចាន​ចង្កឹះ​ស​តូចៗ​ទុកឱ្យ​ត្រជាក់ ។​

ធ្វើ​ទឹក​ស្ករ​សម្រាប់​ស្រូប

ដាក់​ស្ករ​ក្រហម​ចំនួន​បួន​ភាគ ទឹក​ចំនួន​មួយ​ភាគ (​ស្ករស​បួន​ពែង ទឹក​មួយ​ពែង​)ដាក់​ដាំ​លើ​ភ្លើង​ឱ្យ​ពុះ ចិត​ខ្ញី​ចំនួន​ប្រាំចំណិត ដាក់ចូលក្នុង​ទឹក​ស្ករ​នោះ ដើម្បី​បង្កើត​ក្លិន​ពេល​បរិភោគ កាត់​វា​ជា​ដុំៗ ជា​ចំណិត​ក៏បាន ទៅតាម​ការចូល​ចិ​ត្ដ រួច​ដួស​ទឹក​ស្ករ​ស្រូប​ពីលើ​ជាការ​ស្រេច ។ ដើម្បីឱ្យ​ប្លែក​បន្ដិច​យើង​អាចដាក់​សាគូ​ស្ងោរ​លាយ​ជាមួយ ឬ​ទិញ​គ្រាប់​ទទឹម​​គេ​មក​ដាក់​លាយ​ជាមួយ​ក៏បាន យើង​អាចដាក់​សាច់​ផ្លែ​មៀន​លាយ​ជាមួយ​ក៏​សឹង​បាន​ដូចគ្នា​ដើម្បី​បង្កើន​រសជាតិ ទៅតាម​ការចូល​ចិ​ត្ដ​។​

គ្រឿងផ្សំ​តៅហ៊ូ​ស្រូបទឹក​ស្ករ​ដោយ​ប្រើ​សណ្ដែកសៀង

យក​គ្រាប់​សណ្ដែកសៀង​ថ្មី (​សណ្ដែកសៀង​ចាស់​មិនសូវ​ល្អ​) ចំនួន បី​ពែង​សា​រ៉ា​យ​ចំនួន​២​ដុំ ស្ករ​ក្រហម​ចំនួន បី​ពែង ក្រណាត់​នីឡុង​ស្អាត​សម្រាប់​ច្រោះ

​វិធី​ធ្វើ

​១) ត្រាំ​សណ្ដែកសៀង​ជាមួយ​ទឹកស្អាត​ចំនួន​មួយ​យប់ ដាក់​ទឹក​ស្មើ​បី​ដង​នៃ​ចំនួន​សណ្ដែក​ ​ ​២) យក​សណ្ដែក​មក​លៀង​ទឹក​ម្ដងទៀត​រួច​ដាក់​កិន លៃ​ធ្វើយ៉ាងណា​ឱ្យបាន​ទឹក​សណ្ដែក​ចំនួន​៦​ពែង ។​
​ ​៣) ដាក់​សា​រ៉ា​យ​ដាំ​លើ​ភ្លើង​ដាក់​ទឹក​ចំនួន ៧​ពែង​
​ ​៤) ចាក់ទឹក​សណ្ដែក​ដែល​ច្រោះ​រួច​នោះ​លើ​សា​រ៉ា​យ​ដែល​កំពុង​ដាំ​លើ​ភ្លើង រួច​កូរ​វា​ឱ្យ​សព្វ​ល្អ​ចំនួន​ប្រហែល​៧​នាទី ។​
​ ​៥) លើក​ចេញ​ចាក់​ចូលក្នុង​ឆ្នាំង​ស្អាត​មួយ (​ចានក្រឡូម​ធំ​មួយ​ក៏បាន​)
​ ​៦) ទឹក​សម្រាប់​ស្រូប​ធ្វើ​ដូច​ទឹក​ស្រូប​តៅហ៊ូ​ធ្វើ​ពី​ខ្ទិះដូង​ដែរ (​បិ​រ​ភោគ​ពេល​វា​នៅ​ក្ដៅ​ទើប​ឆ្ងាញ់​)