Social Icons

Cosmic Ray កើនឡើង​ក្នុង Space

Cosmic ray (​កាំរស្មី​នៃ​លោកធាតុ​) កើនឡើង​ច្រើន​បំផុត​ក្នុង​រយៈពេល ៥០​ឆ្នាំ​កន្លងទៅនេះ​មិន​ធ្លាប់​ជួបប្រទះ​សោះ ។ អង្គការ​ណា​សា (Nasa) បាន​និយាយ​ឲ្យ​ដឹងថា កាំរស្មី​របស់ Cosmic ពី​អាកា​សបាន​កើនឡើង​យ៉ាងគំហុក​នៃ​ប្រវត្តិសាស្ត្រ ជា​រឿង​មួយ​ដែល​គេ​មិន​ធ្លាប់​ជួបប្រទះ​សោះ​កាលពី ៥០​ឆ្នាំ​កន្លងទៅនេះ ។​ ​ ​ឧបករណ៍​ពិនិត្យ​សង្កេត​ទៅក្នុង space​របស់់​អង្គការ​ណា​សាបាន​រកឃើញថា cosmic ray កើន​កាន់តែច្រើន​ចាប់​តាំង ពី​ឆ្នាំ​២០០៩ និង​កើនឡើង​ចំនួន​ប្រមាណ​២០% ថែមទៀត​ក្នុងពេល​ថ្មីៗ​នេះ​ជា​អ្វីមួយ​ដែល​អ្នកវិទ្យាសាស្ត្រ​មិនដែល​ជួបប្រទះ​សោះកាល ពី​៥០​ឆ្នាំមុន​។ cosmic ray នេះ​វា​បាន​រសាត់​មកពី super nova (​ផ្កាយ​ពីរ​បុក​គ្នា​ផ្ទុះឡើង ,​ដែល​បាន​ផ្ទុះ​នៅ​មហា​សែនឆ្ងាយ​ពី​ភពផែនដី​យើង​ប៉ុន្ដែ​កាំរស្មី​របស់​វា​(​កម្លាំង​ជះ​) មាន​ទាំង​Proton និង subatomic particles បាន​រសាត់​មកដល់​ប្រព័ន្ធ​ព្រះអាទិត្យ​យើង និង​ផែនដី​,​ត្រឹមតែ Cosmic ray​តែមួយ​ប៉ុណ្ណេះ​មាន​កម្លាំង​អាចធ្វើ​ឲ្យ​ផ្កាយរណប​ដែល​កំពុង​គោចរ​លែង​ដំណើរការបាន​ឬ​អាចធ្វើ ឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នក​អាវ​កាស​នៅក្នុង​space បាន​។​
​ ​គេ​បានដឹង​ពី​បញ្ហា​នេះ​ដោយសារតែ​សកម្មភាព​របស់​ព្រះអាទិត្យ​ព្រោះ​ព្រះអាទិត្យ​គឺជា​រនាំង​ការពារ​ទីមួយ​នៃ​ប្រព័ន្ធ​ភព​ទាំង ឡាយ​នៅ​ជុំវិញ​ព្រះអាទិត្យ​សព្វថ្ងៃ​, ព្រះអាទិត្យ​ប​ញេ្ច​ញ heliosphere ធ្វើជា​របាំង​ស្រោប​ជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល កាំរស្មី​ទាំងឡាយណា​ដែល​ជះ​ចូលមក​នឹងត្រូវ​ចាំង​ផ្លាត​ត្រឡប់​វិញ មិន​ឲ្យ​ជ្រៀត​ចូលមក​បាន​។​
​ ​តែ​នៅពេលដែល Cosmic ray នោះ​មាន​កម្លាំង​យ៉ាង​មហាសាល​វា​អាច​ជ្រៀត​ចូលមក​ផែនដី​យើង​ដោយ​ឆ្លងកាត់​របាំង ការពារ​របស់​ព្រះអាទិត្យ​បាន មាន​កត្តា​បីយ៉ាង​ដែល​បណ្ដាល​ឲ្យ Cosmic ray អាច​ជ្រៀតចូល​បាន :
១-​ភាព​ខ្សោយ​ទៅ​របស់​ទំនាញ​ព្រះអាទិត្យ​
២-solar wind ធ្លាក់​ចុះខ្សោយ ព្រោះ​វា​មាន​តួនាទី​ពង្រឹង​របាំង​ការពារ​តែ​ពេល​វា​ចុះខ្សោយ​ទំហំ​នៃ​រនាំង​ការពារ​ក៏​រួម​តូច
៣-​ការធ្លាក់​ចុះខ្សោយ​របស់​រនាំង​ការពារ​របស់​ព្រះអាទិត្យ​ជាហេតុ​ធ្វើ​ឲ្យ​កម្លាំង​កាំរស្មី​មាន​ឥទ្ធិពល​អាច​ជ្រៀតចូល​បាន​ច្រើនជាង ធម្មតា​។​
​ ​តាម​ការស្រាវជ្រាវ​មួយទៀត​របស់ CERN បាន​សង្ស័យថា Cosmic ray​អាចមាន​ចំណែក​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល អាកាសធាតុ​នៅលើ​ផែនដី​យើង ពីព្រោះ​វា​អាចបង្កើត​ពពក​ឡើងមក​ក្នុង​លំហ​មេឃ​របស់​យើង ធ្វើ​ឲ្យ​មាន​ភ្លៀង​ច្រើន​ខុស​ប្រក្រតី ធ្វើ​ឲ្យ​កន្លែង​ខ្លះ​ជួប​គ្រោះរាំងស្ងួត តែ​អ្វីដែល​គេ​សង្កេតឃើញ​កើនឡើង​ច្រើនជាងគេ​នោះ​គឺ​ការធ្លាក់​ភ្លៀង​ក្នុង​ចំនួន​មួយ​ច្រើន​ខុសធម្មតា នៅក្នុង​ប្រទេស​ជាច្រើន បង្ក​ឲ្យ​មាន​ទឹកជំនន់​បង្ក​ឲ្យ​មាន​វិនាសកម្ម​ដល់​មនុស្សជាតិ​ក្នុង​រវាង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕