បណ្តាអ្នកវិទ្យាសាស្ត្របាននិយាយថា
ផឹកទឹកផ្លែប៉េងប៉ោះចំនួនពីរកែវក្នុងមួយថ្ងៃ
អាចជួយឲ្យឆ្អឹង រឹងមាំ និងការពារជំងឺឆ្អឹងពុក
(Osteo-porosis) បាន។
នេះក៏ព្រោះនៅក្នុងទឹកផ្លែប៉េងប៉ោះមានផ្ទុកសារធាតុ
(Lycopene) ជាសារធាតុប្រឆាំងអុកស៊ីដកម្ម
ដែលអាចកាត់បន្ថយ នៃការកើត
ជំងឺមហារីកប្រូស្តាចំពោះបុរស
និងការពារប្រឆាំងនឹងជំងឺបេះដូងផងដែរ ។
បណ្តាអ្នកស្រាវជ្រាវនៅតូរ៉ុនតូ ប្រទេសកាណាដា
បានធ្វើការពិសោធន៍លើស្រ្តីអស់រដូវ ចាប់ពីអាយុ
៥០ ទៅ ៦០ ឆ្នាំចំនួន៦០នាក់ ។ រយៈពេលមួយខែ
ពួកគេត្រូវបានផ្តាច់ចោលនូវការទទួលទានរាល់ផលិតផល
ដែលធ្វើអំពីប៉េងប៉ោះគ្រប់ប្រភេទ ។ ការធ្វើបែបនេះ
បាននាំឲ្យមាន ការកើនឡើងនៃកំរិតឈាម
(N-telopeptite)ជាសារធាតុគីមីម្យ៉ាងជ្រៀតចូល
ទៅក្នុងចរន្តឈាម នៅពេលដែល
ឆ្អឹងកំពុងទទួលរងការខូចខាត ។ បន្ទាប់ពីនោះមក
រយៈពេល ៤ខែស្រ្តីទាំងនេះ
ត្រូវបានគេផ្តល់ឲ្យទឹកផ្លែប៉េងប៉ោះដែលមានផ្ទុកសារធា
តុ (Lycopene) ចំនួន ១៥ ក្រាម
ផឹកជារៀងរាល់ថ្ងៃ ។ ជាលិទ្ធផលកំរិត
(N-telopeptite)
របស់ពួកគេបានធ្លាក់ចុះគួរឲ្យកត់សំគាល់ ។
ដូច្នេះតាមរយៈលិទ្ធផលនេះ
បណ្តាអ្នកស្រាវជ្រាវបានអះអាងថា
ផឹកទឹកផ្លែប៉េងប៉ោះមានផ្ទុក(Lycopene) ចំនួន
១៥ ក្រាម ក្នុងមួយថ្ងៃ
គ្រប់គ្រាន់អាចជួយឲ្យឆ្អឹងស្រួយក្លាយជារឹងមាំបាន
៕
ឯកសារយោង៖
www.ehow.com