បុរសរឺត្រែត មួយរូបដាំខ្ទឹមបារាំងបានទម្ងន់ រហូតដល់ 8.85kg
និងត្រូវបានចុះក្នុងសៀវភៅ World Records ។
លោក Peter Glazebrook បានប្រាប់ឲ្យដឹងថា
លោកបានដាំដំណាំខ្ទឹមបារាំងអស់រយៈពេល ២៥ ឆ្នាំ មកហើយ
តែមិនដែលមានមើមខ្ទឹមបារាំងណាមួយមានទំហំធំដូចជាអាមួយនេះទេ
ចាប់តាំងពីបានឃើញរូបរាងប្លែកធំលើសគេបែបនេះ គាត់បានចាប់ផ្តើមយក
ចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវា
និងបានវាស់វែងវាជាប់ជាប្រចាំព្រោះសង្ឃឹមថា វាអាចក្លាយទៅជា World Record
នៅពេលណាមួយជាក់ជាមិនខាន ។ កាលពីមុននេះ
មានខ្ទឹមបារាំងមួយមើមត្រូវបានចុះក្នុង World Record ដែរ
គឺវាមានទម្ងន់រហូតដល់ 7 Kg ដាំដោយបុរសម្នាក់ឈ្មោះ John Sifford
នៅក្នុងឆ្នាំ 2005 ។
លោក Peter ដែលមានអាយុ ៦៧ ឆ្នាំ ទៅហើយនោះ បានរឺត្រែតពីការងាររបស់គាត់ អ្នកកត់ត្រាទៅលើការធ្វើដំណើររបស់ស្ថាប័នមួយ លោករស់នៅក្រុង Newark បានទទួលពានរបស់ World Records បន្ទាប់ពីខ្ទឹមបារាំងរបស់គាត់មានទម្ងន់ លើស ខ្ទឹមបារាំងមួយដែលមានទម្ងន់ 7 Kg កាលពីលើកមុន ។ លោក Peter បានសារភាពថានេះ គឺជាលើកទីមួយ ហើយដែលការងាររបស់គាត់ជាអ្នកដាំខ្ទឹមក្រៅម៉ោងធ្វើការអស់រយៈពេល ៣០ ឆ្នាំ មកនេះបានធ្វើឲ្យគាត់ក្លាយជាមនុស្សម្នាក់ត្រូវបានគេស្គាល់ដោយសារខ្ទឹមមួយមើមនេះ ។
តាមការពិតទៅលោក Peter
បានបញ្ជាក់ឲ្យដឹងថាគាត់បានព្យាយាមដាំខ្ទឹមឲ្យមានមើមធំនេះ ក្នុងអំឡុងពេល
25 ឆ្នាំមុន ទើបតែប្រាំឆ្នាំចុងក្រោយនេះតែ
ប៉ុណ្តោះដែលគាត់បានយល់ច្រើនពីវានឹងវិធីសាស្ត្រ
ដាំឲ្យបានធំរហូតត្រូវបាន World Record កត់ត្រាវាទុកថាជាមើមខ្ទឹម
បារាំងដែលធំជាងគេបំផុតក្នុងលោក ។