Social Icons

វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត​


១.​ យក​ចិត្តទុក​ដាក់​ដោយ​ស្មោះ​ចំពោះ​អ្នកដទៃៈ ចង់​ឲ​អ្នកដទៃ​ស្រឡាញ់​យើង យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ពួក​គេ​មុន​។ លោក​ Walters ធ្វើការនៅ​​ធនាគារ​មួយ ត្រូវ​បាន​ថ្នាក់​លើ​បាន​ចាត់​​ឲ​ទៅ​ពិនិត្យដោយ​សម្ងាត់​មើល​ហាង​មួយ​នោះ​ គួរ​ឲ្យ​​​ធនាគារ​ទុក​​ចិត្ត​​ដែរ​ឬទេ។ លោក​បាន​ទៅ​សួរ​សុខទុក្ខ នាយក​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ​លោក​ជួយ​ផ្តល់​ឯកសារ​ខ្លះ​អំពី​ហាង​មួយ​នោះ។​ នាយក​ក្រុមហ៊ុន​ ឆ្លើយ​តប​ដោយ​វិធីមួយ​មិន​ច្បាស់​ បែប​ញញើត​ញញើម​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ជាប់​វាក់​វិន។​ ការជួប​គ្នា​នេះ​ទៅ​ជា​ឥត​ប្រយោជន៍។
លោក​ Walters អស់​សង្ឃឹម​មិន​ដឹង​ធ្វើ​យ៉ាង​ណា។​ ស្រាប់​តែ​លោក​បាន​ឮលេខា​ម្នាក់​និយាយ​ថា ថ្ងៃ​នេះ​គាត់​រក​មិន​បាន​កុក​ថ្មី​មួយ​ក្បាល​សោះ។ ការ​ពិត​នាយក​ក្រុម​ហ៊ុន​នេះ​ កំពុង​ស្រាវជ្រាវ​រក​"​កុក"​ ឲ​កូន​ប្រុស​របស់​គាត់​អាយុ​១២​ឆ្នាំ។
ថ្ងៃ​ក្រោយ​មក​ពេល​ លោក​ Walters បាន​ត្រឡប់​មក​ជួប​លោក​នាយក​ក្រុម​ហ៊ុន​ម្តង​ទៀត សរសេរ​លើ​ក្រដាស​តូច​មួយ​ថា មាន​"កុក"​ ចម្លែក​ផ្ញើ​ជូន​កូន​លោក ហើយ​ប្រើ​ឲ​គេ​យក​មក...។ លើក​នេះ​ត្រូវ​បាន​ទទួល​យ៉ាង​រាក់​ទាក់បំផុត​ នាយក​ក្រុមហ៊ុន​ចាប់​ដៃ​លោក​ដូច​ជា​បេក្ខជន​តំណាង​រាស្រ្ត​ ចាប់​ដៃ​ជាមួយ​អ្នក​បោះឆ្នោត​អញ្ចឹង។ នាយក​ក្រុមហ៊ុន​ មុខ​ស្រស់​ដូច​ផ្កា បើក​មើល​"​កុក"​ ចុះ​ឡើង​ញឹកញាប់ ហើយ​ថែម​ទាំង​រំលឹក​ដល់​កូន​គាត់​ថា​ "​អា​ George កូន​ខ្ញុំ​ច្បាស់​ជា​ងប់​ងល់​នឹង​សត្វ​កុក​នេះ​ជា​ពុំ​ខាន!"។
លោក ​ Walters រៀប​រាប់​ឡើង​វិញ​ថា "​ក្នុង​រយៈពេល​កន្លះ​ម៉ោង យើង​និយាយ​តែ​ពីរឿង​កុក​ ហើយ​សំឡឹង​មើល​ ផ្ទាំង​រូបថត​ George។ ហើយ​មិន​ចាំ​ឲ​ខ្ញុំ​សួរ នាយក​ក្រុមហ៊ុន​នោះ ចំណាយ​ពេល​មួយ​ម៉ោង​ទៀត​ ឲ​ខ្ញុំ​ដឹង​ពី​ឯក​សារ​ទាំង​អស់​ដែល​ខ្ញុំ​ចង់​បាន។ គ្មាន​ប្រការ​អ្វី​ដែល​គាត់​ដឹង​ហើយ​មិន​ប្រាប់​ខ្ញុំ​ទេ ហើយ​ថែម​ទាំង​ហៅ​ជំនួយការ​មក​សួរ​ថែម​ទៀត..."។
២. ញញឹមៈ ពេល​ញញឹម​ជាមួយ​នរណា​ម្នាក់ ប្រៀប​បី​ដូចជា​និយាយ​ជាមួយ​អ្នក​នោះ​ថា "​ខ្ញុំ​ស្រឡាញ់​អ្នក​... បាន​ជួប​អ្នក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់..."​។ ស្នាម​ញញឹម​ដែល​ផុស​ចេញពី​ចិត្ត​ស្មោះ​ ធ្វើ​ឲ​ធូរ​ស្បើយ​អាំរម្មណ៍។ ញញឹម​​ជាការងារ​មួយ​មិន​បាច់​ចុះ​ទុន​តែ​ចំណេញ​ច្រើន​បំផុត។ ស្នាម​ញញឹម​បង្កើត​ឲ​មាន​សុភមង្គល។ បើ​អ្នក​ចង់​ឲ​គេ​ស្រឡាញ់​រាប់​អាន​សូម​ចាំ​គោលការណ៍​នេះ​ទុក "​រក្សា​ស្នាម​ញញឹម​ជាប់​បបូរ​មាត់​ជានិច្ច..."​។
លទ្ធផល​នៃការញញឹមៈ លោក Steinhardt សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា​ "​ខ្ញុំបាន​រៀបការ​១៨​ឆ្នាំ​ហើយ​ ហើយ​ក្នុង​​រយៈ​កាល​នោះ ខ្ញុំ​កម្រ​ញញឹម​សើច​ជាមួយ​ប្រពន្ធ​ខ្ញុំ​ណាស់។ តាំង​ពី​ព្រឹម​ក្រោក​ពី​ដំណេក​រហូត​ដល់​ធ្វើការ ខ្ញុំ​និយាយ​ជាមួយ​ប្រពន្ធ​ខ្ញុំ​មិន​លើស​ពី​១២​ម៉ាត់​ទេ។ ខ្ញុំ​ជាមនុស្ស​ដែល​ក្រម៉ែ​ក្រម៉ូវ​ពិបាក​ទ្រាំបំផុត។ ក្រោយ​​មកខ្ញុំ​ស្តាប់តាម​ដំបូន្មាន​ដោយ​ប្រែក្លាយ​ខ្លួន​ជា​មនុស្ស​ញញឹម​ ខ្ញុំ​សើច​ពេញ​​មួយ​​សប្តាហ៍ ។ នៅ​ពេល​ព្រលឹម​លុប​លាង​មុខ ខ្ញុំ​មើល​ក្នុង​កញ្ចក់​ហើយ​ក្រើន​រំលឹក​ខ្លួនឯង​ថា ត្រូវ​បោះ​បង់​ទឹក​មុខ​ក្រញ៉ូវ​ដូច​ខ្មោច​ចេញ ហើយ​ប្តេជ្ញា​ចិត្ត​ញញឹម​ជានិច្ច។ ក្នុង​ពេល​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​ខ្ញុំ​រួស​រាយ​គោរព​ប្រពន្ធ​ខ្ញុំ​។ ប្រពន្ធ​ខ្ញុំ​ងឿង​ណាស់។ ខ្ញុំ​រក្សា​ដូច្នេះរយៈពេល​២​ខែ​ ហើយ​រក​ឃើញ​សុភមង្គល​ក្នុង​គ្រួសារ​ដ៏​ច្រើន​ គឺ​ច្រើន​ជាង​រយៈកាល​មួយ​ឆ្នាំ​កន្លង​ទៅទៀត។"
៣. ចង​ចាំ​និង​និយាយ​ឈ្មោះរបស់គេៈ លោក​ Jim Farely អាច​ហៅ​ឈ្មោះ​បាន​ ៥​ម៉ឺន​នាក់។ ដោយ​ស្មារតីចង​ចាំ​ដ៏​អស្ចារ្យ​នេះ​ លោក​បាន​ជួយ​ឃោសនា ឲ្យ​លោក​ Franklin D.Roosevelt ជាប់​ឆ្នោត​ឡើង​ធ្វើ​ជាប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក។ វិធី​លោក​សាមញ្ញ​ណាស់។ រាល់​លើក​ពេល​លោករាប់​អាន​ជាមួយ​នរណា​ម្នាក់ លោក​សួរ​ឈ្មោះ​និង​ត្រកូល​អ្នក​នោះ និង​វិធី​សរសេរ​ឲ្យ​ត្រឹម​ត្រូវ។ លោក​រិះ​រក​វិធី​យល់​ដឹង​និង​ចំណាំ​ឲ្យ​បាន​ច្បាស់​ពី​គ្រួសារ​ មុខ​របរ និង​និន្នាការ​នយោបាយ​របស់​អ្នក​នោះ​ កត់​ត្រា​ទុក​ហើយ​លើក​ក្រោយ​ជួប​គ្នា​វិញ​ ទោះ​បីអស់​កាល​មួយ​ឆ្នាំក៏​ដោយ ក៏​លោក​អាច​ទះ​ស្មា​អ្នក​នោះ ហើយ​សួរ​សុខ​ទុក្ខ​ពី​ប្រពន្ធ​កូន​រហូត​ដល់​ដើម​ឈើ​មួយ​ចំនួន​ក្នុង​ចំការ​ អ្នក​នោះ​ទៀត...!។ អញ្ចឹង​ហើយ ទើប​ទៅ​ដល់​ទី​ណា​​ក៏​លោក​មាន​មិត្ត​ស្និទ្ធ​ស្នាល​ អត់​មាន​អ្វី​ប្លែក​នោះ​ទេ។
គេ​សម្គាល់​ឃើញ​ថា លោក​មាន​សៀវភៅ​មួយ​កត់​ត្រា​ឈ្មោះ​អ្នក​ទាំង​​នោះ​រាប់​ពាន់​អ្នក។ ហើយ​អ្នក​ម្ចាស់​សន្លឹក​ឆ្នោត​ម្នាក់ៗ​សុទ្ធ​តែ​ងឿង​ឆ្ងល់ដោយ​ទទួល​បាន​ សំបុត្រ​មួយ​ច្បាប់​ពី​លោក​ចារថា "​មិត្ត​ Bill​ ជា​ទី​ស្នេហា"​ "​មិត្ត​ Joe ជា​ទី​ស្នេហា​" ... ហើយ​ចុះ​ហត្ថលេខា​ "​​Jim"​។ លោក​ Jim យល់​ថា​​មនុស្ស​ទូទៅ​សុទ្ធ​តែ​ឃើញ​ថា​ឈ្មោះ​ខ្លួន​ទន់​ភ្លន់ជាង​ឈ្មោះ​អ្នក​ ឯ​ទៀត។ ចាំ​ឈ្មោះ​អ្នក​នោះ​ហើយ​ទម្លាប់​អាន​ឲ្យ​ងាយ​ស្រួល​និង​ទន់​ភ្លន់ (​ឈ្មោះ​អ្នក​ខ្លះ​ពិបាក​អាន​ ពិបាក​សរសេរ) ធ្វើ​បែប​នេះ​គឺ​សរសើរ​អ្នក​នោះ​ដោយ​អាថ៌កំបាំង​ និង​ដោយ​វិធីប៉ិន​ប្រសប់។
មនុស្ស​យើង​ចាត់​ទុក​ឈ្មោះ​និង​ត្រកូល​របស់​ខ្លួន​ជាសំខាន់​ណាស់​ ម៉្លោះ​ហើយ​ គេ​ខិត​ខំរិះ​រក​គ្រប់​វិធី​ដើម្បី​ស្នង​បន្ត​វា​ឲ្យ​ជំនាន់​ក្រោយ​និង​ ឆ្ងាយ​ទៅ​ទៀត...។ "​ត្រូវ​ចាំ​ទុក​ថា ឈ្មោះ​មនុស្ស​ម្នាក់ៗ​ ជាសំឡេង​មួយ​យ៉ាង​សំខាន់ និង​ស្រួល​ស្តាប់​ជាង​សំឡេង​ឯទៀត"។
៤. យក​ចិត្ត​ទុក​ដាក់​ស្តាប់​គេ​និយាយៈ យក​ចិត្ត​ទុក​ ដាក់​ស្តាប់​មនុស្ស​ម្នាក់​និយាយ​ មិន​ខុស​ប្លែក​អ្វីពី​ការ​លើក​សរសើរ​គេ​ដោយ​ស្មោះ​ឡើយ។ អ្នក​អក្សរ​សាស្រ្ត​ម្នាក់​និយាយ​ថា​"​ជក់​ចិត្ត​ស្តាប់​សំដី​របស់​មនុស្ស​ ម្នាក់​ គឺ​គោរព​លើក​តម្កើង​​គេ​ ហើយ​​កម្រ​មាន​មនុស្ស​ណា​មិន​រំ​ភើប​ចំពោះ​មុខ​ការ​គោរព​លើក​តម្កើង​នោះ​ ណាស់"។ សូម​មិត្ត​ទាំង​ឡាយ​ស្តាប់​រឿង​ដែល​លោក J.C Wooton (​សិស្ស​ម្នាក់​របស់ Dale Carnegie) និយាយៈ គាត់​ទិញ​សម្លៀក​បំពាក់​មួយ​សម្រាប់​នៅ​ផ្សារ​ទំនើប​មួយ។ មក​ផ្ទះ​ស្លៀក​ពាក់មិន​បាន​ប៉ុន្មាន​ដង លោក​ធុញ​ថប់​យ៉ាង​ខ្លាំង​ពី​ព្រោះ​ឃើញអាវ​ចេញ​ពណ៌ ហើយ​ធ្វើ​ឲ្យ​ក​អាវ​សឺ​មី​ឡើង​ខ្មៅ។
លោក​យក​សម្លៀក​បំពាក់​មួយ​សម្រាប់នេះ ត្រឡប់​មក​ហាង​ត្អូញ​ត្អែរ​ដាក់​បុគ្គលិក​លក់​ខោអាវ​ឲ្យ​គាត់​។ គាត់​មក​មិន​ត្រឹម​តែ​ចង់​ត្អូញ​ត្អែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​ពន្យល់​ឲ្យ​អ្ន​ក​លក់​ទំនិញស្តាប់។ អ្នក​លក់​នោះ​មិន​ទាន់​ទាំង​ស្តាប់​គាត់​ចប់​ស្រួល​បួល​ផង​ក៏​កាត់​ សំដីគាត់ថា "យើង​ខ្ញុំ​បាន​លក់​របស់​ប្រភេទ​នេះ​រាប់​ពាន់​សម្រាប់ ប៉ុន្តែ​មិន​ដែល​មាន​នរណា​រអ៊ូ​រទាំ​អ្វី​ទាំង​អស់​..."​។ សំដី​បែប​នេះ បូក​រួម​ទាំង​​សំឡេង​នោះ​ ក៏​កាន់​តែ​អាក្រក់​ទៅ​ទៀត... គឺ​ដូច​ជា​ចង់​ប្រាប់​ថា "​លោក​និយាយ​កុហក លោក​អើយ​! ខ្ញុំ​ដឹង​ដល់​ជម្រៅ​ចិត្ត​លោក​ហើយ!..."។
ស្តាប់​ឮ​ការ​ឈ្លោះ​ប្រកែក​គ្នា​ អ្នក​លក់​ម្នាក់​ទៀត​រត់​ចូល​មក ហើយ​និយាយ​ថា "ខោ​អាវ​ពណ៌​ខ្មៅ​ទាំង​អស់​នៅ​ពេល​ដំបូង​ក៏​ចេញ​ពណ៌​បន្តិចដូច្នេះ មិន​អាច​ជៀស​ផុត​ទេ ជាពិសេស​គឺ​សម្លៀក​បំពាក់​មួយ​ចំនួន​ដែល​មាន​តម្លៃ​ប៉ុណ្ណឹង​... មក​ពី​ថ្នាំ​ជ្រលក់​ដូច្នេះ"។
លោក​ Wooton ខឹង​ឆួល​ឡើង។ អ្នក​លក់​ទី​១​ មាន​គំនិត​ថា គាត់​ភូត​កុហក អ្នក​ទី​២​ចង់​ពេប​ជ្រាយ​ថា​គាត់​ទិញ​របស់​អន់​តម្លៃ​ថោក​... គាត់​ខឹង​ស្ទើរ​តែ​គ្រវែង​របស់​លើ​ក្បាល​ពួក​គេ​នោះ។ ចៃដន្យ​ម្ចាស់​ហាង​មក​ដល់​ ជន​នោះ​ពិត​ជា​ប៉ិន​ប្រសប់​ក្នុង​មុខ​របរ​ ធ្វើ​ឲ្យ​អតិថិជន​ម្នាក់​ដែល​កំពុង​ខឹង​ខ្លាំង​បែរ​ជា​សប្បាយ​ចិត្ត។
តើ​គាត់​ធ្វើ​យ៉ាង​ណា...?
មុន​ដំបូងៈ គាត់​ស្តាប់​រឿង​រ៉ាវ​ លោក Wooton ពី​ដើម​ដល់​ចប់​មិន​ស្រដីមួយ​ម៉ាត់។
ក្រោយ​មក​ពេល​លោក​ឈប់​និយាយ ម្ចាស់​ហាង​ស្តាប់​ហេតុ​ផល​របស់​អ្នក​លក់​ទំនិញ​ទាំង​ពីរ។ ម្ចាស់​ហាង​បដិសេធ​ ហេតុ​ផល​អ្នក​លក់​ទំនិញ​ទាំងពីរនាក់​នោះ​ ហើយ​មិន​ត្រឹម​តែ​ទទួល​ស្គាល់​ថា​ ការ​ពិត​អាវ​ក្រៅ​មាន​​ចេញ​ពណ៌​ធ្វើ​ឲ្យ​ប្រឡាក់​អាវ​សឺ​មី​​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ងរំលឹក​ឡើង​វិញ​ទៀត​ថា គ្រប់​មុខ​ទំនិញ​ដែល​លក់​នៅ​ហាង​នោះ ត្រូវ​ធ្វើ​ឲ្យ​អតិថិ​ជន​ត្រឡប់​ទៅ​ផ្ទះ​ពេញ​ចិត្ត​ទាំង​ស្រុង។
ចុង​បញ្ចប់​ គាត់​​ទទួល​ស្គាល់​ថា​ មិន​ដឹង​មក​ពី​ហេតុអ្វី​ទេ​ បាន​ជា​ចេញ​ពណ៌​ដូច្នេះ ហើយ​គាត់​​ប្រាប់​ត្រង់ៗ​ថា "​សូម​លោក​ (Wooton) ប្រាប់​មក​ថា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ ហើយ​ខ្ញុំ​នឹង​ប្រតិបត្តិ​តាម​បញ្ជា​លោក"។
កំហឹង​របស់​លោក Wooton ហាក់​រសាយ​អស់ លោក​ឆ្លើយ​តប​នឹង​ម្ចាស់​ហាង​ថា "​ខ្ញុំ​គ្រាន់​តែ​ចង់​មក​សួរ​យោបល់​លោក​ប៉ុណ្ណោះ។ ខ្ញុំ​ចង់​ដឹង​ថា​ថ្ងៃ​ក្រោយ​វា​នៅ​ចេញ​ពណ៌​ទៀត​ទេ​ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​លែង​ចេញពណ៌...?"​។
ម្ចាស់ហាង​ឲ្យ​លោក Wooton យក​ទៅ​ផ្ទះ​សាក​ល្បង​ស្លៀក​ពាក់​មួយ​សប្តាហ៍​ទៀត។ បើ​សិន​ជា​ដល់​ពេល​នោះ​នៅ​តែ​មិន​ពេញ​ចិត្តទៀត សូម​យក​មក​ដូរ​វិញ។ ហើយ​គាត់​សោក​ស្តាយ​ ចំពោះ​ហេតុ​ការណ៍​នេះ​ណាស់។
លោក Wooton ត្រឡប់​មក​វិញ សប្បាយ​រីករាយ។ មួយ​សប្តាហ៍​ក្រោយ​អាវ​នោះ ពិត​ជាលែង​ចេញ​ពណ៌​មែន ហើយ​តាំង​ពី​ពេល​នោះ​មក​លោក​ទុក​ចិត្ត​ផ្សារ​ទំនើប​នោះ​ទាំង​ស្រុង។
គួរ​ចង​ចាំថា អ្នក​និយាយ​ជាមួយ​យើង​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​ពួក​គេ​១០០​ដង ប៉ុន្តែ​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​របស់​យើង១​ដង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​បើ​ចង់​ឲ្យ​គេ​ស្រឡាញ់​ត្រូវ​ប្រតិបត្តិ​តាម​គោលការណ៍​នេះ ចេះ​យក​ចិត្ត​ទុក​ដាក់ស្តាប់​ និង​លើក​ទឹក​ចិត្ត​អ្នក​ដែល​និយាយ​អំពី​ខ្លួន​របស់​ពួក​គេ
Lincoln មិន​បាន​ត្រូវ​ការ​មនុស្ស​ណា​ម្នាក់​ជួយ​ដាស់​តឿន​ទេ លោក​គ្រាន់តែ​ចង់​ឲ្យ​មាន​មិត្ត​ស្និទ្ធ​ស្នាល​ម្នាក់​ស្តាប់​លោក​និយាយ​ ហើយ​យល់​ចិត្ត​លោក​ បាន​បញ្ចេញ​នូវ​មនោសញ្ចេតនា អាថ៌កំបាំង​របស់​លោក​តែ​ប៉ុណ្ណោះ។ យើង​ទាំង​អស់​គ្នា​មិន​មែន​ដូច្នេះ​ឬ? ហើយ​អតិថិជន​ដែល​ខឹង​មួម៉ៅ​ អ្នក​ធ្វើការ​មិន​សប្បាយ​ចិត្ត មិត្ត​ភក្តិ​អាក់​អន់​ចិត្ត​គ្នា... សុទ្ធ​តែ​ចង់​រក​មនុស្ស​ម្នាក់​ជិត​ស្និទ្ធ​​ដើម្បី​ត្អូញ​ត្អែរ​ប្រាប់​តែ​ ប៉ុណ្ណោះ។
៥. និយាយ​ជាមួយ​ពួក​គេ​នូវ​រឿង​ដែល​ពួកគេ​ចូលចិត្តៈ អ្នក ​ណា​ម្នាក់​ បើ​បាន​ជួប​លោក​ប្រធានា​ធិបតី Théodore Roosevelt សុទ្ធ​តែ​ងឿង​ឆ្ងល់​ពី​ការ​ដឹង​ច្រើន​និង​ការ​យល់​ទូលាយ​របស់​លោក។ លោក​ដឹង​ពី​វិធី​សួរ​នាំមនុស្ស​គ្រប់​ប្រភេទៈ គង្វាល​គោ អ្នក​ជិះ​សេះ អ្នក​នយោបាយ ឬ​អ្នក​ការ​ទូត។ រូបមន្ត​សាមញ្ញ​របស់​លោក​គឺ​ នៅ​ពេល​ដែល​ត្រូវ​ទទួល​ភ្ញៀវ​ម្នាក់​នោះ គឺ​មួយ​យប់​មុន​ លោក​បាន​សិក្សា​ស្រាវ​ជ្រាវ​រឿង​​ដែល​​ភ្ញៀវ​ម្នាក់​នោះ​ចូល​ចិត្ត​និយាយ​ ដល់​អ្វី​ជាង​គេ ​ដើម្បី​បាន​បំពេញ​បំណង​គេ។ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​មហា​ជន​ទូទៅ​ដែរ​​ លោក​ដឹង​ថា​ វិធី​ស័ក្តិ​សិទ្ធ​បំផុត ដើម្បី​យក​ចិត្ត​គេ​គឺ​ពិភាក្សា​ដល់​បញ្ហា​ដែល​អ្នក​នោះ​ "​តែង​តែ​រក្សា​ទុក​ក្នុង​ចិត្ត​"។
ខ្ញុំ​សូម​ណែ​នាំ លោក​អ្នក​ មក​ពិនិត្យ​មើល​ករណី​របស់​លោក​ Henry G. Duvernoy ជា​អ្នក​ផលិត​នំ​ប៉័ង​ដ៏​ធំ​ម្នាក់​នៅ​ New York។ អស់​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ លោក​រិះ​រក​វិធី​លក់​នំ​ប៉័ង​ឲ្យ​សណ្ឋាគារ​មួយ​នៅ​ New York ។ មួយ​សប្តាហ៍​ម្តង​​លោក​តែង​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​សណ្ឋាគារ​ ដើម្បី​បញ្ចុះ​បញ្ចូល។ តែ​មិន​ទទួល​បាន​ផល​អ្វីសោះ។ ក្រោយ​មក​ លោក​ព្យាយាម​ស្រាវ​ជ្រាវ​​ដឹង​ថា​ម្ចាស់​សណ្ឋាគារ​នោះ​ជា​ប្រធាន​សហព័ន្ធ​ ទេសចរណ៍​សណ្ឋាគារ ហើយ​គាត់​​ចាត់​ទុក​កិច្ច​ការ​សហព័ន្ធនេះ​ដូច​ជា​ជិវិត​របស់​គាត់។
ពេល​ជួប​ម្ចាស់​សណ្ឋាគារ​លើក​ក្រោយ​ លោក Duvernoy និយាយ​ភ្លាម​ដល់​រឿង​សហព័ន្ធ។ ហើយ​មិត្ត​ទាំង​ឡាយ​អើយ!... ល្អូក​ល្អឺន​ដល់​កម្រិត​ណា​ទៅ!... ម្ចាស់​សណ្ឋាគារ​និយាយ​ដោយ​ស្រស់​បស់​អស់​កាល​កន្លះ​ម៉ោង​ ស្តី​ពី​អង្គការ​ចាត់​តាំង​ទាំង​នោះ។ មុន​ពេល​បែក​គ្នា​គាត់​ឲ្យ​បណ្ណ​សមាជិក​មួយ​សន្លឹក​ទៅ​លោក Duvernoy។ លោក​មិន​បាន​និយាយ​ដល់​ការ​លក់​នំ​របស់​លោក​ទេ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ អ្នក​គ្រប់​គ្រង​សណ្ឋាគារ​ទូរស័ព្ទ​មក​លោក ឲ្យ​យក​គម្រូ​នំ​ប៉័ង​មក​ដើម្បី​គិត​គូរ​តម្លៃ។ អ្នក​គ្រប់​គ្រង​រូប​នោះ​និយាយ​ថា "​មិន​ដឹង​លោក​បាន​ធ្វើ​អ្វី​ ទើប​ម្ចាស់​ខ្ញុំ​ចូល​ចិត្ត​លោក​រហូត​ដល់​អង្គុយ​នៅ​ត្រង់​ណា​ក៏​និយាយ​តែ​ អំពី​លោក​ប៉ុណ្ណោះ"​។
៦. ជានិច្ច​កាល​ត្រូវ​ធ្វើ​ឲ្យ​គេ​យល់​ឃើញពី​ប្រការ​សំខាន់​របស់​ខ្លួន​គេ​ផ្ទាល់ៈ លោក​សាស្រ្តា​ចារ្យ​ John Dewey បាន​ចាត់​ទុក​ថា​ "​ចិត្ត​ចង់​ឲ្យ​អ្ន​ក​ដទៃ​ចាត់​ទុក​ខ្លួន​ថ្លៃ​ថ្នូរ​ជា​បំណង​ប្រាថ្នា​ធំ​ បំផុត​របស់​មនុស្ស​លោក គឺ​បំណង​ប្រាថ្នា​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​ខុស​ប្លែក​ពី​សត្វ​ "​។ អស់​រាប់​សិប​សតវត្សរ៍​មក​ហើយ ទស្សន​វិទូ​និង​​សាសនា​ទាំង​ឡាយ​តែង​អប់​រំថា "​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច្នេះ។ ចង់​ទទួល​ពី​គេ​នូវ​វត្ថុ​អ្វី ត្រូវ​ឲ្យ​គេ​នូវ​វត្ថុ​នោះ"។ សូម​​ចង​ចាំ​ពាក្យ​របស់​លោក​ Emerson ថា​"​បុគ្គល​ម្នាក់ៗ​ សុទ្ធ​តែ​មាន​ចំនុច​គ្រាន់​បើ​ជាង​ខ្ញុំ​ ម៉្លោះ​ហើយ​នៅ​ជិត​​ពួក​គេ​ ខ្ញុំ​រៀន​សូត្រ​ពី​គេ​បាន"​។
អ្នក​ស្រី Dorothy Dix អ្នកល្បី​​ឈ្មោះ​ដែល​ជំនាញ​ពី​រឿង​រ៉ាវ​ប្រចាំ​ថ្ងៃ​បាន​និយាយ​ថា​ "បើ​មិន​ទាន់​បាន​រៀន​ពី​សិល្បៈពាក្យ​សរសើរ​ទេ សូម​លោក​ប្រុស​កុំ​អាល​មាន​គ្រួសារ​ធ្វើ​អ្វី​។ មុន​ពេល​រៀបការ​ជាមួយ​អ្នក​ស្រី លោក​ប្រុស​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​សប្បាយ​ចិត្ត​ នេះ​ជា​សុជីវធម៌​មួយ​បែប។ ក្រោយ​ពី​រៀបការ​ហើយ​ជាការចាំបាច់​ ដើម្បី​ធានា​រ៉ាប់​រង​ដល់​សុភមង្គល​ក្នុង​គ្រួសារ មិន​ត្រឹម​តែ​ស្មោះ​ត្រង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​មាន​ការប៉ិន​ប្រសប់​ទំនាក់​ទំនង​លួង​លោម​ផ្អែម​ល្ហែម​ និង​សរសើរ​បង្កប់ក្នុង​នោះ​ទៀតផង ទើប​ពេញ​​លក្ខណៈ។
មាន​គ្រាមួយ​នោះ លោក​ស្រីសម្ភាសន៍​ជាមួយ​បុរស​ម្នាក់​ដែល​ល្បី ថា​មាន​ប្រពន្ធ​ច្រើន គាត់គ្រប​ដណ្តប់​លើ​បេះ​ដូង​និង​ដណ្តើម​ទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​របស់​ ស្ត្រី​២៣​នាក់។ នៅ​ពេល​អ្នក​ស្រី​សួរ​គាត់​ថា ធ្វើ​ដូចម្តេច​ទើប​ល្បួង​លួង​លោម​ស្រ្តី​បាន​ច្រើន​ដូច្នេះ? គាត់​ឆ្លើយ​តប​ "អ្នក​ណា​ដែល​ធ្វើ​មិន​បាន... នោះ​គឺ​ការ​ចេះ​សរសើរពួក​គេ​ឲ្យ​ពួក​គេ​ស្តាប់​ទៅ​ណា៎..."​។
ប្រការ​នេះ​ ប្រើ​ចំពោះ​បុរស​ក៏​មាន​លទ្ធផល​គាប់​ចិត្ត​ដែរ។ Disraeli អ្នក​នយោបាយ​ម្នាក់​ដ៏​ឆ្លាត​វៃ​ដែល​បាន​ក្តាប់​វាសនា​របស់​ចក្រ​ភព​ អង់គ្លេស​ទាំងមូល​ មាន​ពេល​មួយ​នោះ លោក​ពោល​ថា "​ជួប​មនុស្ស​ម្នាក់​ ចេះ​តែ​និយាយ​ជាមួយ​គាត់អំពី​រឿង​រ៉ាវ​របស់គាត់​ទៅ នោះ​គាត់​នឹង​ស្តាប់​អ្ន​ក​រាប់​ម៉ោង។
(ស្រង់​ចេញ​ពី សៀវភៅ​ចិត្ត​សាស្ត្រ​អនុវត្តន៍ ដែល​ស្រាវ​ជ្រាវ​និង​និពន្ធ​រៀប​រៀង​ដោយ ទៀ ថេន បោះពុម្ព​លើក​ទី១ ថ្ងៃ​ទី​១៦ ខែ​មិនា ឆ្នាំ ២០០៦ ជា​ខេមរភាសា​នៅ​កម្ពុជា)
ឯកសារ​ដើម​ជា​ភាសា​អង់​គ្លេស?? How To Win Friends and Influence People, by Dale Carnegie
សាលារៀន salarean.com

សៀវភៅ​ស្រីហិតោបទេស​ភាគ​ពីរៈ សម្រង់​គតិ​បណ្ឌិត


  • នរជន​ដូច​ម្តេច កាល​ក្រឡេកមើល​ទៅ​ខាង​ក្រោម​ឃើញជន​ទាប​ជាង​ខ្លួន​​មិន​​​ជោរ​អួត​អាង​ថា​ ខ្លួន​ធំ​មហិមា តែ​កាល​ក្រឡេក​មើល​ទៅ​ខាង​លើឃើញ​ជន​ជាន់​លើ​ខ្ពស់​ជាង​ខ្លួន​ ទើប​ដឹង​ថា​ខ្លួន​ជា​អ្នក​កំសត់​ក្រៃ​លែង។
  • នរជន​ណា​មានទ្រព្យ​ច្រើន ជន​នោះ​សូម្បីសម្លាប់​ព្រះ​ព្រហ្ម​មួយ ក៏​នៅ​តែ​មាន​​គេ​គោរព​បូជា ឯ​នរជន​ក្រី​ក្រ​សូម្បី​មាន​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់យ៉ាង​ណា​ក៏​នៅ​តែ​គេ​ មើល​ងាយ​។
  • សំណាង​ទ្រព្យ​សម្បត្តិ​ មិន​រត់​ទៅ​រក​ជន​ណា​ដែល​ឥត​សេចក្តី​ប្រឹង​ប្រែង ខ្ជិល​ច្រអូស វង្វេង​ជឿ​ព្រេង​វាសនា និង​មិន​ព្យាយាម​ទេ ដូច​ប្រពន្ធ​ក្មេង​មិន​អើ​ពើ​ប្តី​ចាស់​ជរា​ដូច្នោះ។
  • ភាវៈ​ជា​បុគ្គល​ខ្ជិល​១ ការ​សេព​គប់​ស្ត្រី​ផ្កា​មាស១ ភាវៈ​ជា​បុគ្គល​មាន​រោគ​ច្រើន​១ ជាប់​ចិត្ត​នឹង​ស្រុក​កំណើត​មួយ ចិត្ត​សន្តោស​១ ភាវៈ​ជា​បុគ្គល​ខ្លាច​ច្រើន​១ ទោស​៦​ប្រការ​នេះ ជា​គ្រឿង​ទម្លាយ​បង់​នូវភាវៈ​នៃ​ខ្លួន​ជា​ធំ។
  • នរជន​ណា​មាន​ទ្រព្យសម្បត្តិ​តិច​តួច សំគាល់​ថា​ខ្លួន​មាន​ទ្រព្យ​ច្រើន មិន​ខិត​ខំរក​តទៅ​ទៀត ព្រះ​ព្រហ្ម​ដែល​ជា​អ្នក​សាង​ទ្រព្យសម្បត្តិ​ មិន​ព្រម​ចម្រើន​ទ្រព្យ​សម្បត្តិ​ឲ្យ​នរជន​នោះ​ទេ។
  • កូន​មិន​ឧស្សាហ៍​ មិន​ជា​ទី​គាប់ចិត្ត​ មិន​មាន​វីរិយៈ ជា​ទី​ឡក​ឡឺយ​នៃ​សត្រូវ​ សូម​កុំ​ឲ្យ​ស្រ្តីណា​បង្កើត​កូន​បែប​នេះ​ឲ្យ​សោះ។
  • បុគ្គល​គប្បី​ស្វែង​រក​ទ្រព្យ​​ដែល​មិន​ទាន់​បាន​ គប្បី​រក្សា​ទ្រព្យ​ដែល​រក​បាន​ហើយ​ កុំ​ឲ្យ​បាត់​បង់​អស់​ទៅ​វិញ គប្បីក​ពូន​ទ្រព្យ​សម្បត្តិ​ដែល​ដែល​រក្សា​ទុក​នោះ ឲ្យ​ចម្រើន​ឡើង​ដោយ​ប្រពៃ។
  • ទ្រព្យ​ដែល​មិន​ឲ្យ​ទាន​ ឬ​មិន​បរិភោគ​ខ្លួន​ឯង មាន​ប្រយោជន៍អ្វី? រេហ៍​ពល​ដែល​គេ​មិន​យក​ទៅចេញ​ច្បាំង​តស៊ូ​សត្រូវ មាន​ប្រយោជន៍​អ្វី? ការ​ចេះ​ចង់​គម្ពីធម៌​អាថ៌ ​បើ​គេ​មិន​ប្រតិបត្តិ​តាម តើ​មាន​ប្រយោជន៍​អ្វី? ខ្លួន​យើង​បើ​មិន​ទូន្មាន​ឥន្ទ្រិយឲ្យ​បាន​បទ​ទេ​ តើ​មាន​ប្រយោជន៍​អ្វី?
  • ទឹក​ស្រក់​មួយ​ដំណក់​ៗ​ ជា​លំដាប់​អាច​ពេញ​ក្អម​បាន នេះ​ជា​គ្រឿង​ឧបមា​នៃ​ការរៀន​សព្វ​វិជ្ជា ការប្រតិបត្តិ​ធម៌​ និ​ងការ​សន្សំ​ទ្រព្យ​សម្បត្តិ។
  • ភារៈដូចម្តេច​ដែល​ហៅ​ថា​ធ្ងន់​ណាស់​សម្រាប់​អ្នក​មាន​សមត្ថភាព? ទី​ណា​ដែល​ហៅ​ថា​ឆ្ងាយ​ណាស់​សម្រាប់​អ្នក​មាន​ព្យាយាម​ច្រើន? ប្រទេស​ណាដែល​ហៅ​ថា​បរទេស​សម្រាប់​អ្នក​មាន​ចំណេះវិជ្ជា?
  • សេចក្តី​សង្ស័យ ស្ទាក់​ស្ទើរចិត្ត​ជា​ការអន្តរាយ​ដល់​សារពើ​ការងារ បុគ្គល​គប្បី​លះប​ង់​ចោល​ឲ្យ​អស់​ស្រឡះ​ទៅ ព្រោះ​ថា​បើ​លះ​បង់​សេចក្តី​សង្ស័យ​ស្ទាក់​ស្ទើរ​ចិត្ត​ហើយ ការ​សម្រេច​ផល​ប្រយោជន៍​ នឹង​កើត​ប្រាកដ​ទៅ​តាម​របៀប។
  • សត្វ​លោក​សូម្បី​ត្រូវ​សរ​មួយរយ​ផ្លែ​បើ​មិន​ទាន់​ដល់​កាល​ក៏​មិន​ ស្លាប់ បើ​ដល់​កាល​មរណៈ​ហើយ​សព្វ​បើមុត​បើ​ស្បូវ​បន្តិច​ក៏​មិន​រស់ដែរ។
  • ចៅ​ហ្វាយ​នាយ តែង​ក្រឡេក​សម្លឹង​មើល​ការ​ខុស​ឆ្គង​មិន​បរិសុទ្ធ​ជា​ប្រក្រតី​នៃ​ខ្ញុំ​ បំរើ ដោយ​ភ្នែក​ណា អ្នក​បំរើ​តែង​រំពៃ​មើល​ភ្នែក​នោះ​នៃ​ម្ចាស់​ដោយ​ច្រើន។
  • បើ​នៅទ្រឹង​មិន​និយាយ​គេ​ថា​ល្ងង់​ បើ​និយាយ​គេ​ថា​ច្រើន​ពេក​ឬ​ថា​ឆ្កួត បើ​ចេះ​អត់​ធ្មត់​គេ​ថា​ខ្លាច បើ​ជេរ​មិន​ឈឺ​គេ​ថា​ត្រកូល​ថោក​ទាប បើ​នៅ​ជិត​គេ​ថា​ហ៊ាន​ពេក បើ​នៅ​ឆ្ងាយ​ដោយ​វិន័យ គេ​ថា​ញញើត​ញញើម​ពេក សូម្បី​ព្រះ​ឥសូរ ក៏​ផ្គាប់​ចិត្ត​ម្ចាស់​ឲ្យ​ពេញ​បរិបូណ៌​មិនបាន​ដែរ។
  • ធម្មជាតិ​​ឆ្កែ​ បាន​ឆ្អឹង​ សូម្បី​អស់​សាច់​រលីង​ហើយនៅ​សល់​តែ​សរសៃរ​ខ្លាញ់​វាវ​បន្តិច​បន្តួច ក៏​ត្រេក​អរ​កខិប​កខុប មែន​ពិត​ឆ្អឹង​នោះ​មិន​អាច​បន្សាត់​បង់សេចក្តី​ស្រេក​ឃ្លាន​ឡើយ រី​ឯ​សីហៈសូម្បីបាន​ចចក​មួយ​នៅ​ក្នុង​ក្រញ៉ាំ​ក្រចក​ខ្លួន​ហើយ ក៏​នៅ​តែ​បោះ​បង់​ចោល​ហើយ​ស្ទុះ​ទៅ​ចាប់​សម្លាប់​ដំរី​សារ​មួយ​ទៀត ជន​ទាំង​ពួង​ទោះ​តោក​យាក​លំបាក​យ៉ាង​ណា​ក្តី តែង​មាន​សេចក្តីប្រាថ្នា​ចង់​បាន​ផល​ទៅ​តាម​ទំនង​ភាព​ខ្លួន​ជា​សត្វ​លោក​។
  • មាន​ប្រយោជន៍​អ្វី​ដោយ​ជន​ភក្តីតែ​មិន​មាន​សមត្ថភាព មាន​ប្រយោជន៍​អ្វីដោយ​ជន​អង់​អាច​តែ​មិន​ធ្វើ​ឲ្យ​កើត​ប្រយោជន៍។
  • ពាក្យ​ដែល​ត្រឹម​ត្រូវ​ គួរ​ដល់​ការងារ សូម្បីជា​សំដី​កូន​ក្មេង អ្នក​មាន​ប្រាជ្ញា​ក៏​គួរ​កាន់​យក បើ​មិន​មាន​ពន្លឺ​ព្រះអាទិត្យ​ទេ ពន្លឺ​ប្រទីប នឹង​មិន​មាន​គុណ​ប្រយោជន៍​ឬអ្វី?
  • ការ​ប្រារព្ធ​ធ្វើការ​ងារ​ដែល​មិន​គួរ​ធ្វើ​១ ការ​ទាស់​ទែង​ខ្វែង​គំនិត​បង​ប្អូន​ឯង​១ ការប្រណាំង​ប្រជែង​តស៊ូ​នឹង​អ្នកមាន​កម្លាំង​ជាង​១ ការ​ទុក​ចិត្ត​ក្នុង​ស្រ្តីទាំង​ឡាយ​១ ទាំង​បួន​ប្រការ​នេះ​ឈ្មោះ​ថា​បើក​ទ្វារ​ឲ្យដល់​ម្រឹត្យុ​ទាំង​អស់។
  • នៅ​លើ​ដើម​ចន្ទន៍​មាន​ពស់ នៅ​ក្នុង​ត្រពាំង​ដែល​ដេរ​ដាស​ដោយ​ផ្កា​ឈូក​មាន​ក្រពើ នៅ​ក្នុង​ភោគ​ទ្រព្យ​មាន​ជន​ពាល​ជាអ្នក​រុក​គួន​ឈ្នានីស​ ក្នុង​លោក​នេះ​សេចក្តីសុខ​ប្រាសចាកការ​ថ្នាំង​ថ្នាក់ចិត្តមិន​ដែលមាន​សោះ​ ឡើយ។
(​សៀវភៅស្រីហិតោបទេស​ភាគ២ ប្រែ​ពី​ភាសា​សំស្រ្កឹត​ដោយ ភិក្ខុ ប៉ាង ​ខាត់ វីរិយបណ្ឌិតោ។ ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ ព.ស ២៥៣៨)

សាលារៀន salarean.com

១២​យ៉ាង​ដើម្បី​បញ្ញា​ឈ្លាស​វៃ


១.​ ជជែក​គ្នា​ជានិច្ចកាល​តែ​កុំ​វែង​ពេក​ កុំ​រំខាន​មិត្ត​របស់​អ្នក
២. និទាន​រឿង​ឬនិយាយ​រឿង​កំប្លែង​សើច​លេង​ដោយ​កម្រ​ (បើ​និយាយ​ត្រូវ​​ឲ​ខ្លី​)
៣. មិន​និយាយ​បញ្ចើច​បញ្ចើរ​ឲ​គេ​តប​មក​ខ្លួន​វិញ
៤. ជៀស​វាង​ការនិយាយ​ខ្សិប​ ក្នុង​ចំណោម​មនុស្សម្នា
៥. ជៀសវាង​ការនិយាយ​ពី​ខ្លូន​ឯង
៦. ត្រូវហ៊ាន​ទទួល​ស្គាល់​ការពិត​ និង​បើក​ចិត្ត​ឲ​ទូលាយ​ នៅ​ពេល​ដែល​ពាក្យ​សំដី​មិន​ប្រយ័ត្ន​ប្រយែង​មួយ​ចំនួន​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​លើក​គុណសម្បត្តិ​នរណា​ម្នាក់​ តែ​បាន​ប៉ះ​ពាល់​ដល់​រូប​អ្នក
៧. ពេល​និយាយ​ជាមួយ​នរណា​ម្នាក់​ត្រូវ​សំលឹង​មុខ​គេ​ ដើម្បី​ឲ​ដឹង​ថា​គេយល់​ស្រប​ឬ​អត់
៨. កុំ​និយាយ​ឬ​ស្តាប់​ "​ពាក្យ​និន្ទា​"​ និង "រឿង​អាស្រូវ​"
៩. កុំ​ធ្វើ​ត្រាប់​គេ​ ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ត្រាប់​តាម​ រមែង​អាម៉ាស់​មុខ​ជា​ធម្មតា​ ហើយ​គេ​មិន​ដែល​ភ្លេច​ទេ​នូវ​ភាព​អាម៉ាស់​នេះ
១០. កុំ​ពោល​ពាក្យ​គំរោះ​គំរើយ​ដោយ​ស្រែក​ឬ​សំលុត​ខ្លាំង​ៗ​។ ពាក្យ​អាក្រក់​ៗ​ នឹង​លេច​ចេញ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​ភាព​កោងកាច​ ក៏នឹង​កើត​ឡើង​បន្ថែម​ទៀត
១១. ការសើច​លឺៗ ជាភាពរីករាយ​សម្រាប់​មនុស្ស​ល្ងង់​ ឥត​សណ្តាប់​ធ្នាប់​ប៉ុណ្ណោះ​ អ្នកដែលមាន​សីលធម៌​ល្អ​ គេ​គ្រាន់​តែ​ញញឹម​តែ​មិន​ដែល​សើច​ឡើយ
១២. អ្វី​ដែល​អ្នក​និយាយ​ ចូរ​និយាយ​ឲច្បាស់​ ឲ​សមរម្យ និង​ប្រកប​ដោយ​ស្នាម​ញញឹម​៕
ប្រែសម្រួល​ដោយ​ សេវាកម្មបកប្រែ​ អិន​លីត​ nlitservice@gmail.com
សម្រួល​ខ្លឹមសារ និង​អក្ខរា​វិរុទ្ធ salarean.com

គុណសម្បត្តិ​របស់​អ្នក​ដឹកនាំ


ព្រះ​បាទ​ធម្មិក ដោយ​ឥន្ទ​បញ្ញោ​ ហេង មណី​ចិន្តាអ្នក​ដឹកនាំ​ត្រូវមាន​ សុខភាព សមត្ថភាព និង​គុណ​ធម៌​ដើម្បី​បំពេញ​តួនាទី​ជា​អ្នក​ដឹកនាំល្អ។
សុខភាព ជាគុណសម្បត្តិ​ផ្នែក​រាង​កាយ​ដែលអ្នក​ដឹកនាំ​ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឲ្យ​បាន​រឹង​ប៉ឹង។
សមត្ថភាព ជា​គុណ​សម្បត្តិ​ផ្នែក​សតិ​បញ្ញា​ដែល​អ្នក​ដឹកនាំទំាងឡាយ​ត្រូវ​បំពេញ​បន្ថែម​ឲ្យ​រឹង​រឹត​តែ​ខ្លាំង​ក្លា​ឡើង​ជាលំដាប់។
គុណធម៌​ ជា​គុណសម្បត្តិ​ផ្នែក​ផ្លូវចិត្ត​និង​ការ​ ប្រព្រឹត្តិ ដែល​អ្នក​ដឹកនាំត្រូវ​ថែរក្សា​ និង​គោរព​ស្មើ​អាយុជីវិត​របស់​ខ្លួន។ បើ​ប្រៀបធៀប​នឹង​លំនៅដ្ឋាន​របស់​មនុស្ស​ គុណ​សម្បត្តិ​ទាំង​៣ ប្រការ​នេះ​មាន​ដូចតទៅ៖

សុខភាព ទុក​ជា​សសរ​ផ្ទះ មាននាទី​សម្រាប់​ទ្រ
សមត្ថភាព ទុក​ដូចជា​ជញ្ជាំង​ផ្ទះ មាន​នាទី​សម្រាប់​បិទបាំង
គុណធម៌​ ទុក​ដូច​ជា​ដំបូល​ផ្ទះ មាន​នាទី​សម្រាប់​ការពារ
គុណសម្បត្តិទី១ សុខភាព
លក្ខណៈ​របស់​អ្នក​មាន​សុខភាព​ល្អ​រួមមានដូចជា៖
- ជា​បុរស​ឬ​ស្ត្រី​ពេញ​លក្ខណៈ
- រាងកាយ​មិន​ពិកលពិការ
- ជា​មនុស្ស​មិន​ជរាពេក
- ជាមនុស្ស​មិន​វិកល​ចរិត​ មិន​សរសៃ​ប្រសាទ
- ធន់​នឹង​ជំងឺ​ គឺ​មិនងាយ​ឈឺ​ផ្តេសផ្តាស
- មិន​មាន​រោគ​ធ្ងន់ ឬ​សាហាវ​ណាមួយ​បៀតបៀន
- ជាមនុស្ស​មាន​អនាម័យ មិន​ស្មោក​គ្រោក
បើ​សិន​ជា​មាន​ជំងឺ​បៀតបៀន​ ត្រូវ​ប្រញាប់​ព្យាបាល​ឲ្យបាន​រួសរាន់ ព្រោះ​ថា​ការបណ្តែត​បណ្តោយ​ជំងឺ​តិច​តួច​ថ្ងៃ​នេះ​ អាច​នឹង​ឲ្យ​ឈឺ​ធ្ងន់​ថ្ងៃ​ស្អែក​ដែល​រឹត​ឲ្យ​ខូច​ការ​កាន់​តែ​ច្រើន។ នៅ​សហរដ្ឋ​អាមេរិក​កាល​ប្រធានាធិបតេយ្យ​រ៉ូណាល់​រេហ្គិន មាន​ជំងឺ​ធ្ងន់​ ត្រូវ​វះ​កាត់​ គេ​ឃើញ​ថា​លុយ​ដុល្លារ​ ដែល​ជារូបិយបណ្ណ​គោល​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ចុះ​ថោក​ភ្លាម​មួយ​រំពេច រីឯ​ក្នុង​ករណី​ប្រទេស​កម្ពុជាវិញ ជំងឺ​របស់​សេនា​ប្រមុខ​ លន់ នល់ ជាបច្ច័យ​មួយ​យ៉ាងធំ​ផងដែរ ដែលនាំ​ឲ្យ​ប្រទេស​ខ្មែរធ្លាក់​ចុះ ព្រោះ​លោក​លន់​ នល់​ មិន​អាចមាន​សមត្ថភាព​បញ្ជា និង​ដឹកនាំ​ប្រទេស​ឲ្យ​ដិតដល់។
ពុទ្ធភាសិត​មួយ​ពោលថា "​ អរោគ្យា បរមា លាភា ការ​មិន​មាន​រោគ គឺ​ជាលាភ​ដ៏ធំបំផុត" ។
គុណសម្បត្តិ​ទី២ សមត្ថភាព
សមត្ថភាព គឺ​ភាព​ដែល​អាច​បំពេញកិច្ចការណាមួយ​ឲ្យ​សម្រេចបាន​ដោយ​មធ្យោបាយ​គ្រប់​បែប​ យ៉ាង​ ទាំងផ្លូវកាយ​ ផ្លូវ​ចិត្ត ​ផ្លូវ​បញ្ញា ទាំង​ផ្លូវ​សម្ភារៈ។ សមត្ថភាព គឺ​ជា​ដំណើរ​ធ្វើកើត ដំណើរ​ដែល​អាច​ទៅរួច​អាច​ប្រឹង​ប្រែង​បាន។
លក្ខណៈ​របស់​អ្នក​មាន​សមត្ថភាព​មាន​៨​យ៉ាង គឺ​ជា​អ្នក​ជឿ​មាន​ហេតុផល​ ជា​អ្នក​មាន​ញាណ ជា​អ្នក​មាន​​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ជា​អ្នក​ខ្លាំង​ប្រសើរ​លើស​គេ ជា​អ្នកមាន​កម្លាំង​១០ ជា​អ្នក​មានទេព​កោសល្យ ជា​អ្នក​មាន​យុត្តិធម៌ និង​ជាអ្នក​មាន​សេចក្តី​ព្យាយាម។
- អ្នក​ជឿមាន​ហេតុផលៈ "​ធ្វើមេ​គេហើយ ​នៅត្រចៀកស្រាល​ទៀត​ "​ នេះ​ជា​ពាក្យ​ដែល​ខ្មែរ​ចំណាំ​និយាយ​រិះ​គន់​មេដឹកនាំ​ណា​ដែល​គេ​និយាយ​អ្វី ​បន្តិច​ក៏​ជឿ អ្វី​បន្តិច​ក៏​ខឹង​ ព្រោះ​គិត​ថា​រឿង​ហ្នឹង​ជារឿង​ពិត។ គោលការណ៍​នៃ​ការជឿចំនួន​១០​យ៉ាង​ដែល​ត្រូវ​យក​មក​ពិចារណា​មុន​ដាក់​ជំនឿ​ ថារឿង​ហ្នឹង​ពិត​ឬ​មិន​ពិត៖ (១) កុំ​ដាក់​ចិត្ត​ជឿព្រោះ​គ្រាន់​តែ​ការ​បាន​ឮ​តៗ​គ្នាមក (២) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយ​ការ​កាន់​តៗ​គ្នា​ជា​ប្រពៃណី​ត​មក​ (៣) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​និទាន​តៗ​គ្នា (៤) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​អាង​តម្រា​ឬ​គម្ពី (៥) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា (៦) កុំ​ដាក់​ចិត្ត​ជឿ​ដោយ​ការអនុមាន (៧) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការពិចារណា​តាម​បែប​ហេតុផល (៨) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​បាន​ពិនិត្យ​ហើយ (៩) កុំ​ដាក់​ចិត្ត​ជឿព្រោះ​មើល​ទៅ​រូប​លក្ខណៈ​ដូចជា​អញ្ចឹង​មែន​ (១០) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​លោក​នោះ​ជា​គ្រូ​របស់​យើង។
- អ្នក​មាន​ញាណៈ ជា​អ្នក​មាន​ប្រាជ្ញា​ចាក់​ឆ្លុះ​ ដឹង​ជ្រៅ​ជ្រះ​ ដឹង​សព្វ​គ្រប់។ ញាណ​ ឬ​ការ​ដឹង​ច្បាស់​មាន​៣​ប្រការ គឺ​ដឹង​អតីតកាល(ដឹង​​ពី​អតីតកាល​របស់​រឿង កិច្ចការ​ ឬ​ហេតុការណ៍​ណាមួយ​ដោយ​ច្បាស់​លាស់ និង​អាច​កំណត់​លំដាប់​ហេតុការណ៍នោះ​បាន​គ្រប់​លក្ខណៈ) ដឹង​អនាគត​(កាត់​ស្មាន​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​បាន​ដោយ​ត្រឹ​មត្រូវ ដោយ​យោង​ភ្ជាប់​នឹង​ហេតុការណ៍​បច្ចុប្បន្ន) និង​ដឹង​បច្ចុប្បន្ន​ (ដឹង​ដំណើរ​ការ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ មាន​លក្ខណៈ​បែប​ណា មាន​បច្ច័យ​អ្វី​ខ្លះ មាន​លក្ខណ្ឌ​យ៉ាង​ណា)។
- អ្នកមាន​ប្រាជ្ញា​ជាន់​ខ្ពស់ៈ (១) ឃើញ​ហេតុ​ណាមួយ​កើត​ឡើង ក៏​អាច​វែក​ញែក​ពង្រីក​ ថ្លឹង​ថ្លែង ត​ភ្ជាប់​ទៅ​រក​ហេតុផល​ ឬ​វិបាក​ដែល​នឹង​ត្រូវ​កើត​ឡើង​ភ្លាម​មួយរំពេច ដូច​ពាក្យ​​ខ្មែរ​​ច្រើន​​ពោលថា "​ និយាយ​តែ​ពីរបី​ម៉ាត់​រហ័ស​យល់​ដឹង​ថា​ចង់​ធ្វើ​អ្វី ចង់​បាន​អ្វី​ភ្លាម ​ "  (២) ឆាប់​ចាប់​បាន​សេចក្តី​លំអិត​នៃ​បញ្ហា ឬ​រឿង​ណាមួយ​ដែល​គេ​ពន្យល់​ ដឹង​ថា​រឿង​ហ្នឹង​មាន​ប្រភព​មក​ពីណា (៣) មាន​បញ្ញា​ឆ្លៀវ​ឆ្លាត​ក្នុង​ភាសា ស្គាល់ស័ព្ទ​ ពាក្យ​បញ្ញត្តិ ស្ទាត់​ជំនាញ​ក្នុង​ការនិយាយ ចេះ​និយាយ​ពិរោះ​ឲ្យ​គេស្តាប់បាន ឲ្យ​គេ​ចូល​ចិត្ត​ និង​ឲ្យ​គេ​ជឿ​ជាក់​ តាម​សេចក្តីប្រថ្នា​របស់​ខ្លួន (៤) បញ្ញា​គិត​លឿន​ យល់​ច្បាស់​ក្នុង​ចំណេះ​ដឹង​ អាច​យក​ទៅ​ប្រើ​ការ​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល ស្រប​ទៅ​តាម​ស្ថានការណ៍។
- អ្នក​ខ្លាំង​ប្រសើរ​លើស​គេៈ អ្នក​ដឹកនាំ​គេ ត្រូវ​ខ្លាំង​ជាង​ប្រជាជន ទើប​ប្រជាជន​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ប្រមុខ​គេ​បាន​។ ដើម្បី​ក្លាយ​ជា​មនុស្ស​អច្ឆរិយៈ​ក្នុ​ង​ក្រសែ​ភ្នែក​ប្រជា​ជន​ អ្នក​ដឹកនាំ​ត្រូវ (១) ការ​ឃើញ​ដ៏​ប្រសើរៈ ជា​អ្នក​ឃើញ​សេចក្តី​ទុក្ខ​របស់​ប្រជាជន ឃើញ​បញ្ហា​ក្នុង​សង្គម ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ដើរ​សាកសួរ​ប្រជាជន​ខ្លួន (២) ការ​ស្តាប់​ដ៏​ប្រសើរៈ ចេះ​ស្តាប់​ ចូល​ចិត្ត​ស្តាប់ និង​ពូកែ​ស្តាប់ (៣) កាល​បើ​អ្នក​ដឹកនាំ​បាន​ឃើញ បាន​ដឹង នូវ​បញ្ហា សេចក្តី​ត្រូវការ និង​ដំណោះ​ស្រាយ ហើយ​ អ្នក​ដឹកនាំ​ត្រូវ​យក​មក​ចាត់​ចែង​ជា​ក្រុម ជា​ថ្នាក់​ ទៅ​តាម​ប្រភេទ តាម​លំដាប់​សំខាន់។ កន្លែង​ណា​ដែល​ព័ត៌មាន​មាន​មិន​គ្រប់​គ្រាន់​ក៏​យក​មក​បំពេញ​បន្ថែម។ កន្លែង​ដែល​លើស​ហួស​ពីការ​ពិត ក៏កាត់​ចេញ​ចម្រាញ់​តែ​របស់​ណា​ដែល​មាន​ប្រយោជន៍​ពិតៗ​ (៤) ការ​សិក្សា​ដ៏​ប្រសើរៈ សិក្សា​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ អ្វី​ជា​បញ្ហា​ចំបង​របស់​រាស្ត្រ អ្វី​ជា​ប្រភព​នៃ​បញ្ហា​ទាំង​នោះ អ្វី​ជា​សេចក្តី​ត្រូវ​ការ​ដែល​រាស្ត្រ​ចង់​បាន​យ៉ាង​ពិត​ប្រាកដ កម្មវិធីនិង​មធ្យោបាយ​ណា​ដែល​អាច​អាច​កំចាត់​នូវ​បញ្ហា​និង​បំពេញ​សេចក្តី​ ត្រូវការ​របស់​រាស្ត្រ​បាន។ (៥) ជា​អ្នក​បម្រើ​ដ៏​ប្រសើរៈ បន្ទាប់​ពីបាន​សិក្សា​នូវ​បញ្ហា​ សេចក្តី​ត្រូវការ​ និងវិធី​ដោះ​ស្រាយ​ហើយ ត្រូវ​យក​ទៅ​អនុវត្តន៍​ឲ្យ​ក្លាយ​ជា​ប្រយោជន៍​រាស្ត្រ។ (៦) ការ​រំលឹក​ដ៏​ប្រសើរៈ កិច្ច​ការ​ណា​ដែល​អនុវត្តន៍​ហើយ អ្នក​ដឹកនាំ​ត្រូវ​តាម​ដាន ស្តាប់​ឲ្យ​បាន​ជា​រឿយៗ​ ថា​មាន​ដំណើរ​ដល់​ណា​ហើយ​ មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​ថែម​ទៀត​ទេ។ រួច​ហើយ​ក៏​យក​ព័ត៌មាន​ទាំង​នោះ​មក​ចាត់​លំដាប់​សារ​ជា​ថ្មី ព្រម​ទាំង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់។
- អ្នកមាន​កម្លាំង​១០៖ (១) យល់​ច្បាស់​ពី​ច្បាប់​និង​គោលការណ៍​ដែល​ទាក់​ទង​នឹង​តួនាទី​របស់​ខ្លួន (២) យល់​ពី​ការ​ប្រព្រឹត្តិ​របស់មនុស្ស​និង​ដឹង​ថា​ការ​ប្រព្រឹត្តិ​បែប​នេះ​នឹង ​នាំ​ដល់លទ្ធ​ផ​ល​បែប​នោះ ឬ​ថា​លទ្ធផល​បែប​នេះ​ចេញ​មក​ពី​ការ​ប្រព្រឹត្តិ​បែប​ណា (៣) យល់​ដឹង​ពី​មធ្យោបាយ​ យុទ្ធសាស្ត្រ​សម្រាប់​នាំ​ទៅ​រក​គោល​ដៅ (៤) យល់​ដឹង​ច្បាស់​ក្នុង​រឿង​សង្គម​វិទ្យា​ រដ្ឋសាស្ត្រ (៥)​ យល់​ច្បាស់​ពី​លក្ខណៈ​ខុសគ្នា​របស់​បុគ្គល​នីមួយៗ ក្រុម​នីមួយៗ បក្ស​នីមួយៗ​ ទាំង​ខាង​អាធ្យាស្រ័យ​ និន្នាការ មនោគម​វិជ្ជា និង​ភាព​ប៉ិន​ប្រសព្វ​ពី​កំណើត (៦) យល់​ដឹង​ពី​ភាព​ផ្សេង​ៗ​ រវាង​បុគ្គល​ខាង​ផ្នែក​កម្រិត​សតិបញ្ញា សមត្ថភាព​ វិវឌ្ឍនាការ​ក្នុង​ផ្នែក​ផ្សេង​ៗ​ និង​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍ (៧) ដឹង​នូវ​បច្ច័យ​ផ្សេងៗ​ដែល​នឹង​ទៅ​ជា​ឧបសគ្គ ឬ​ជា​ជំនួស​ក្នុង​ការ​ដឹកនាំ និង​ចេះ​កែ​ខៃ​កត្តា​ទាំង​នោះ (៨) ដឹង​ពី​អតីតកាល និង​បទ​ពិសោធន៍​របស់​អ្នក​នៅ​ក្រោម​បង្គាប់ (៩) ប្រមើល​មើល​ដឹង​នូវ​ផល​អនាគត​ និង (១០) ដឹង​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​នូវ​លក្ខណៈ​ផលសម្រេច​ដែល​ខ្លួន​ចង់បាន​។
- អ្នកមាន​ទេពកោសល្យៈ ប៉ិន​ប្រសប់​ ឈ្លាសវៃ ដូច​ពាក្យ​ខ្មែរ​និយាយ​ថា "​ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ"​។ (១) ឆ្លាត​ក្នុង​ការ​ចំរើន ដឹង​ធ្វើ​អ្វីនាំ​ឲ្យ​ចំរើន (២) ឆ្លាត​ក្នុង​សេចក្តី​វិនាស​ ដឹង​ថា​អ្វី​ដែល​នាំ​ឲ្យ​កើត​ក្តី​វិនាស​ (៣) ប៉ិន​ប្រសប់​ក្នុង​វិធី​ដោះ​ស្រាយ​និង​សម្រេច​ផល។
- អ្នក​មាន​យុត្តិ​ធម៌ៈ ជៀស​វាង​អគតិ​៤ គឺ (១)​ លំអៀង​ព្រោះ​ស្រឡាញ់ (២) លំអៀង​ព្រោះ​ក្រោធ ព្រោះស្អប់ (៣) លំអៀង​ព្រោះ​ខ្លាច មាន​ខ្លាច​គេ​បៀត​បៀន​ជាដើម (៤) លំអៀង​ព្រោះ​វង្វេង​ព្រោះ មិន​ដឹង​ដល់​សាច់រឿង។
- អ្នក​មាន​សេចក្តី​ព្យាយាមៈ សេចក្តី​ព្យាយាម​របស់​ អ្នក​ដឹកនាំ​ត្រូវ​ប្រកប​ដោយ​អង្គ​៤​ប្រការ​ គឺ​ព្យាយាម​ការ​ពារ​កុំ​ឲ្យ​កើត​បញ្ហា ព្យាយាម​កំចាត់​បញ្ហា​ដែល​មាន​ឲ្យ​អស់​ទៅ ព្យាយាម​សាង​នូវ​សេចក្តី​សុខ​ស្រួល​ឲ្យ​កើត​មាន​ឡើង និង​ព្យាយាម​រក្សា​នូវ​សេចក្តី​សុខ​ស្រួល​នោះ​ឲ្យ​គង់​វង្ស​ចម្រើន​ត​ទៅ​ ទៀត។
គុណ​សម្បត្តិ​ទី​៣ គុណធម៌
គុណធម៌​ធំៗ​របស់​អ្នក​ដឹកនាំ​មាន ទសពិធរាជធម៌​ ១០​ចំនុច និង​ ព្រហ្មវិហារ​ធម៌ ៤​ចំនុច។
- ទសពិធរាជធម៌
១. ទាន បាន​ដល់​ការ​ឲ្យ​៣​ប្រការ​ធំៗ គឺ ឲ្យ​វត្ថុ ឲ្យ​ចំណេះ​ដឹង និង​ឲ្យ​ការ​អភ័យ​ទោស។
២. សីល​ ឬ​ការ​ប្រព្រឹត្ត​ល្អៈ ធ្វើ​ខ្លួន​ស្ថិត​ក្នុង​ប្រក្រតីភាព​ មិន​បង្ក​សេចក្តី​ក្តៅ​ក្រហាយ​ដល់​អ្ន​ក​ដទៃ គោរព​ច្បាប់​វិន័យ​ ចិញ្ចឹម​ជី​វិត​ក្នុង​ផ្លូវ​សុចរិត និង​ប្រើ​របស់​ទ្រព្យ​ប្រកប​ដោយ​ការ​ពិចារណា។
៣. បរិច្ចាគ​ ឬការ​បរិច្ចាគៈ លះ​បង់​ដោយ​ពុំ​គិត​ចង់​បាន​អ្វី​មក​វិញ ដែល​ជា​បច្ច័យ​ឲ្យ​គេ​គោរព សរសើរ ជា​គម្រូ។ លះ​បង់​ទ្រព្យ​ដើម្បី​អវៈយវៈ លះ​បង់​អវៈយវៈ​ដើម្បីជីវិត លះ​បង់​ជីវិត​ដើម្បី​ភាព​ត្រឹម​ត្រូវ។
៤. អាជ្ជវៈ​ ឬការស្មោះត្រង់ៈ ត្រង់​ក្នុង​តួនាទី ត្រង់​ក្នុង​ការងារ ត្រង់​ចំពោះ​វាចា ត្រង់​ចំពោះបុគ្គល ត្រង់​ចំពោះ​ប្រជា​រាស្ត្រ និង​​ត្រង់​ចំពោះ​សេចក្តី​ល្អ។
៥. មទ្ទវៈ​ ឬ​ការ​ទន់​ភ្លន់ៈ មិន​រឹង​រូស មិន​ចចេស គោរព​ទៅតាម​មតិ​របស់​រាស្ត្រ​ បត់​បែន​ទៅតាម​ស្ថានការណ៍​ ធ្វើ​ឲ្យ​សង្គម​ កើត​សាមគ្គីភាព​។
៦. តបៈ​ ឬការ​ដុត​កិលេសៈ ការ​ដុត​កំដៅ​អំពើ​អាក្រក់​ ដុត​កម្លោច​ជន​អាក្រក់​កុំ​ឲ្យ​មាន​ក្នុង​សង្គម ធ្វើ​ឲ្យ​ជន​អាក្រក់​មិន​ហ៊ាន​ធ្វើ​បាប​តទៅ​ទៀត ធ្វើ​ឲ្យ​ជន​ល្អ​មាន​ចិត្ត​ធ្វើ​ល្អ​ជា​ប្រយោជន៍​រួម។
៧.​ អក្កោធៈ​ ឬ​ការ​មិន​ក្រោធៈ មិន​ក្រោធ​ មិន​ខឹង ព្រោះ​សេចដ្ឋកិច្ច​ក្តី នយោបាយ​ក្តី ទាហាន​ក្តី​ មិន​អាច​ប្រើ​ខឹង​បាន​ទេ ព្រោះខឹង​នាំ​ឲ្យ​ខុស។
៨. អវិហឹង្សា​ ឬ​ការ​មិន​បៀត​បៀនៈ គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី និង​សិទ្ធិ​សត្វ​តិរច្ឆាន។
៩. ខន្តី​​ ឬ​ការ​អត់​ធន់ៈ ទាល់​តែ​ អត់​ធន់ អត់​ទ្រាំ អត់​ធ្មត់ ទើប​សម​គួរ​ធ្វើ​ជា​អ្នក​ដឹកនាំ។ អត់​ធន់​ចំពោះ​កិលេស​ខ្លួន អត់​ធន់​ចំពោះភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន អត់​ធន់​ចំពោះ​អ្នក​តូច​ អត់​ធន់​ចំពោះ​ការងារ​របស់​ខ្លួន អត់​ធន់​ចំពោះ​ពាក្យ​ណែនាំ ពាក្យ​ប្រឹក្សា អត់​ធន់​ចំពោះ​សេចក្តី​ប្រមាទ​ធ្វេស​ប្រហែល អត់​ធន់​ចំពោះ​មនុស្ស​ល្ងង់ អត់ធន់​ចំពោះ​កូន​ក្មេង អត់​ធន់​ចំពោះ​អ្នក​ប្រឆាំង អត់​ធន់​ចំពោះ​ពាក្យ​ត្មះ​តិះដៀល អត់​ធន់​ចំពោះ​សង្គម អត់​ធន់​ចំពោះ​ពេលវេលា អត់​ធន់​ចំពោះ​ការ​ប្រែប្រួល​នៃ​ធម្មជាតិ អត់​ធន់​ចំពោះ​បដិបត្តិ​ធម៌ ។ល។
១០. អវិរោធនៈ ឬ​ការ​មិន​ធ្វើ​ខុសៈ ភាវនា​ជាប់​ជា​ប្រចាំថា អញ​នឹង​មិនធ្វើ​ខុស អញ​នឹង​មិន​ធ្វើ​ខុស
- ព្រហ្មវិហារ​ធម៌ៈ
១. មេត្តាៈ អាណិត​ស្រឡាញ់​ចង់​ឲ្យ​គេ​បាន​សុខ។
២. ករុណាៈ ជួយ​សង្គ្រោះ​ឲ្យ​គេ​រួច​ពី​ទុក្ខ។
៣. មុទិតាៈ ត្រេក​អរ​ដែល​គេ​បាន​សុខ។
៤. ឧបេក្ខាៈ ដាក់​ចិត្ត​ជា​កណ្តាល
ប្រភពៈ សៀវភៅ ព្រះ​បាទ​ធម្មិក និពន្ធ​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង មណី​ចិន្តា​ បោះ​ពុម្ព​ឆ្នាំ​១៩៩៥​

សាលារៀន salarean.com

សាង​ខ្លួន​ឯង​

សាង​ខ្លួន​ឯង​ រៀប​រៀង​ដោយ​ ស៊ា​ ប៊ុនភេង បោះពុម្ព​លើក​ដំបូង​នៅ​ឆ្នាំ ១៩៧៣ ក្រោយ​មក​មានការ​បោះពុម្ព​ឡើងវិញ​ជាបន្ត​បន្ទាប់​។ សៀវភៅ​នេះ​ គឺ​ជា​ប្រភេទ​សៀវភៅ​ទស្សនវិជ្ជា​លំហាត់​ចិត្ត​រឹង​ប៉ឹង​សម្រាប់​ដឹកនាំ​ មនុស្ស​ជាតិ​។ នៅ​លើ​ពិភព​លោក​នេះ​មាន​មនុស្ស​៣​ប្រភេទ​រស់​នៅ ប្រភេទ​ ទី​១ សាងសេចក្តី​សុខ​ឲ​ដល់​ខ្លួន​ឯង​និង​ពិភព​លោក​ ប្រភេទ​ទី២​ បំផ្លេច​បំផ្លាញ​សេចក្តី​ល្អ​សុខសន្តិភាព​របស់​ខ្លួន​និង​ពិភពលោក និង​ប្រភេទ​ទី៣ មិនបាន​បំផ្លេចបំផ្លាញ​តែ​ក៏​មិនបាន​សាង​សេចក្តី​សុខ​សន្តិភាព​ដល់​ខ្លួន​ឯង ​និង​ពិភពលោក​ដែរ ។​ មនុស្ស​ប្រភេទ​ទី​១​ រមែង​ទទួល​បាន​ផល​ល្អ​ និង​សាង​ខ្លួន​ក្លាយ​ជា​វីរៈបុរស​ឬ​មហាបុរស​ ដែលជាទី​ប្រាថ្នា​នៃ​មនុស្ស​ទាំង​ពួង​។ តាមរយៈ​ការរៀន​សូត្រ​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​គុណសម្បត្តិ​នៃ​មហា​បុរស​ ទាំងឡាយ​ និង​ប្រតិបត្តិតាម​ មនុស្ស​យើង​ក៏គង់​នឹង​អាច​សាង​ខ្លួន​ឲបាន​ល្អ​ពិតៗ។
ដើម្បី​ឲបាន​ជា​មហា​បុរស គេ​ត្រូវ​សាង​គុណសម្បត្តិ​៤០​ ប្រការៈ (១) អនាម័យ (២) ភាព​ជាអ្នក​មិន​ភ្ញាក់​ផ្អើល​ (៣) ភាព​ជាអ្នក​មាន​ចិត្ត​រីករាយ​ស្រល់​ស្រាយ​ (៤)​ គោលបំណង​ (៥) ភាពជាអ្នក​មិន​អស់​សង្ឃឹម​ (៦) ការមិន​តុញ​តុះ​ចំពោះ​សេចក្តី​នឿយ​លំបាក​ (៧) ភាពជាអ្នក​មាន​ចិត្ត​រឹង​ប៉ឹង (៨) ភាពជាអ្នក​ទៀង​ត្រង់​ចំពោះ​ពេលវេលា​ (៩) ភាព​ជាអ្នកមាំ​ទាំប្រឹង​ប្រែង​​ (១០) ការធ្វើការ​ស្មើ​ចុង​ស្មើ​ដើម​ (១១) សមាធិ​ (១២)​ ក្លាហាន​មិន​រួញ​រា​ក្នុង​កាល​ធ្វើ​អ្វី​មិន​សម្រេច​ (១៣)​ ពិធីការ​ (១៤) ភាពជាអ្នក​មាន​របៀប​ (១៥) ការ​ត្រិះ​រិះ​(១៦)​ ភាព​ជា​អ្នក​ល្អិត​ល្អ
(១៧) ការមាន​ហេតុ​ផល​ត្រឹម​ត្រូវ​ (១៨) សេចក្តី​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ (១៩) ជំនឿ​ក្នុង​ខ្លួន​ឯង​ (២០)​​ សេចក្តី​រហ័ស​រហែង​ (២១) ការស​ង្កេត​ (២២) សម្បជញ្ញៈ​ (២៣) ការមិន​រអែងរអា​ចំពោះ​បុគ្គល​ដទៃ​ (២៤) ការធ្វើ​ខ្លួន​ឲ​ជាទីគាប់​ចិត្ត​ដល់​ជន​ដទៃ​ (២៥)​ ការដឹង​កាលៈទេសៈ (២៦) ការប្រយ័ត្ត​ប្រយែង (២៧) បដិភាណ (២៩) ការពារ​ខ្លួន​ឯង​ (៣០) ធ្វើ​ខ្លួន​ឲ​គេ​ជឿ​ជាក់​បាន​ (៣១) ភាពជាអ្នក​ល្អ​ (៣២) ធ្វើ​ខ្លួន​ឲ​សម​នឹង​កិត្តយស​ (៣៣) សេចក្តី​ចេះ​ដឹង​ (៣៤) សេចក្តី​ចាំ (៣៥) ការហ្វឹកហាត់​ខ្លួន​ឯង (៣៦)​​ មនោ​គតិ​ (៣៧) ការជួយ​ខ្លួន​ឯង​ (៣៨) ការឈ្នះ​ខ្លួន​ឯង​ (៣៩) ការ​មិន​បោះបង់​សេចក្តីព្យាយាម​ និង​(៤០) មនោមយិទ្ធិ​(កម្លាំងចិត្ត)​។
បណ្តា​គុណសម្បត្តិ​ទាំង​៤០​ប្រការនេះ​​ ត្រូវ​ប្រតិបត្តិ​តម្រូវ​ទៅតាម​ពេលវេលា គុណសម្បត្តិ​ពី​(១)ដល់​(៧) ត្រូវ​ប្រតិបត្តិ​ចាប់​ពី​រលឹក​ពី​ដំណេករហូត​ដល់​ធ្វើ​ការ​ គុណសម្បត្តិ​ពី(៨)ដល់​(២០) ត្រូវ​ប្រតិបត្តិ​ក្នុង​ពេល​កំពុង​ធ្វើ​ការងារ​ គុណសម្បត្តិ​ពី (២១)​ដល់​(២២) ត្រូវ​ប្រតិបត្តិ​ក្នុង​វេលា​ទំនេរ​-ដើរ​លេង​ ឬត្រឡប់​ពី​កន្លែង​ធ្វើ​ការ​មកវិញ​ គុណសម្បត្តិ​ពី(២៣)​ដល់​(៣២) ត្រូវ​ប្រតិបត្តិ​ក្នុង​វេលា​ធ្វើការទាក់​ទង​នឹង​ជន​ដទៃ​ គុណសម្បត្តិ​ពី​(៣៣)​ដល់​(៣៤) ត្រូវ​ប្រតិបត្តិ​ក្នុង​ពេល​នៅ​ផ្ទះ​ គុណសម្បត្តិ​ពី​(៣៥)​ ដល់​ (៣៦) ត្រូវ​ប្រតិបត្តិ​ក្នុង​វេលា​ដេក​មុន​លក់​ និង​គុណសម្បត្តិពី​(៣៧)​ដល់​(៤០) ត្រូវ​ប្រតិបត្តិ​ប្រកប​នឹង​គុណសម្បត្តិ​ដទៃ​ទៀត​ទាំង​អស់​។
សៀវភៅ​សាងខ្លួនឯង​ ចែក​ចេញ​ជា​2ផ្នែក​សំខាន់ៗ​ ផ្នែក​ទី១​បក​ស្រាយ​ពី​ប្រវត្តិ​របស់​មហា​បុរស​សំខាន់ៗ​ និង​ផ្នែក​ទី២​ បកស្រាយ​ពី​គុណ​សម្បត្តិ​៤០​ប្រការ​និងរបៀប​ប្រតិបត្តិ​​ដោយ​លើក​យក​មក​ បរិយា​យ​លំអិត​អំពី​ការសាង​ គោលបំណង​ ចិត្តរឹង​ប៉ឹង​ សមាធិ ការជឿ​ជាក់​ខ្លួន​ឯង​ និង​មនោមយិទ្ធិ
យើង​សូម​លើក​យក​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ប្រវត្តិ​របស់​មហា​បុរស​ពីរ​រូប​ក្នុង​ចំណោម​១០​រូប​ មក​បង្ហាញ គឺ​កាលិលេវ កាលិលេ​ និង​ណាប៉ូឡេអុង​ បូណាប៉ារត៍

កាលិលេវ កាលិលេ (១៥៦៤ ១៦៤២)

"​បូរាណាចារ្យ​"​ នេះ​ជាគ្រឿង​អាកាត់​ជម្រះ​ការសង្ស័យ​ និង​ជំនឿ​គ្រប់​យ៉ាង​​ ទោះ​ជាសមហេតុ​ផល​ក្តី​ ពុំ​សម​ហេតុ​ផល​ក្តី​ កាលណា​គ្រូ​ប្រាប់​ដោយ​ពោល​ពាក្យ​ឃ្លា​ខាង​លើ​នេះ​ ត្រូវ​តែ​ស្តាប់​ ជឿ គោរព​តាម​ជាដាច់​ខាត​ និង​បំពារ​ដោយ​គ្រាន់​តែ​នៅ​តែ​សង្ស័យ​ ក៏​ពុំ​បាន​ដែរ​ វិធីសិក្សា​របស់​ជន​ជាតិ​អឺរ៉ុប​ ក្នុងសម័យ​៥០០​ឆ្នាំ​ កន្លង​ផុត​មក​ហើយ​នោះ​ ចូល​ក្នុង​ន័យ​ខាង​លើ​នេះ​ឯង។
កាលិលេ កើត​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ​ ១៥៦៤ ឪពុក​ជា​គ្រូ​ភ្លេង​នៅ​ក្រុង​ពីស​ ប្រទេស​ អ៊ី​តាលី។
កាលិលេ កាលនៅ​ជាកុមារ​ជាមនុស្ស​ភ័យ​ខ្លាច​ច្រើន​ មានស្នូរ​ផ្គលាន់​ ផ្លែត​បន្ទោរ​ជាដើម​ ដល់​ពេញ​វ័យ​បរិបូណ៍​ឡើង​ ក៏​ក្លាយ​ទៅ​ជាមនុស្ស​ ធ្វើ​ប្រយោជន៍​ធំ​ដល់​សមនុស្ស​លោក​ គឺ​គ្រាន់​តែ​ឃើញ​ចង្កៀង​យោល​យោក ជាហេតុ​ក៏​អាច​រកវិធី​កំណត់​នូវ​ ចន្រ្ទ​គ្រាស​ សូរ្យ​គ្រាស បាន ​ ហើយ​ក្នុងការ​ទៅ​រស់​នៅ​ឯ​ក្រុង​វេនីស​ អាច​រក​ឃើញ​នូវ​កម្លាំង​ទំនាញ​ផែនដី​ នាំ​ឲ​ធ្វើ​ត្រី​វិស័យ​បាន​ បន្ទាប់​មក​ទៀត​អាច​ធ្វើ​គ្រឿង​ចក្រ​បូម​ទឹក​បាន​ ធ្វើ​គ្រឿង​វាស់​សីតុណ្ហភាពបាន​ ក្រោយ​មក​ទៀត​ធ្វើ​សម្រេច​នូវ​គ្រឿង​កែវ​យឹត​ ដែល​ក្លាយ​ជា​ឧបករណ៍​ខាង​តារាសាស្ត្រ​ រហូត​ដល់បច្ចុប្បន្ន​​នេះ​ មិន​តែប៉ុណ្ណោះ​ទ្រឹស្តី​ផែនដី​វិល ក៏​កកើត​ឡើង​យ៉ាង​ជាក់​ប្រាកដ​ពីពេល​នោះ​មក ដែល​ជាហេតុ​ឲ​គេ​សាង​នាឡិកា ប្រើ​បាន​រហូត​ដល់​សម័យ​នេះ​។
មិនមែន​កាលិលេ​អាច​ធ្វើ​នូវ​កិច្ច​ការ​ដ៏​មហា​ថ្លៃ​ទាំង​នេះ​បាន​ដោយ​ គ្មាន​ឧបសគ្គ​នោះ​ទេ​ គាត់​ធ្វើ​ការ​ពិសោធន៍​ បំពារ​បំពាន​ ពាក្យ​បុរាណាចារ្យ​ពោល​ ដែល​មាន​កំហុស​ស្មើ​នឹង​ការ​ប្រឆាំង​ចំពោះ​ព្រះ​ជាម្ចាស់​ដែរ​ គាត់​ក៏​ខ្ចាត់​ឃ្លាត​ចេញ​ពី​មាតុភូមិ​ទៅ​រស់​នៅ​ឯ​វេនីស​ ទើប​គាត់​ផុត​ពីគ្រោះ​ថ្នាក់​មួយ​គ្រាហ៍​ ហើយ​អាច​ធ្វើ​ឲ​សម្រេច​បាន​នូវ​កិច្ច​ការ​ដូច​ខាង​លើ​។​ ព្រោះ​នៅ​ វេនីស​ នេះ​គាត់​មាន​សេរីភាព​បរិបូរណ៍​ លើ​ពាក្យ​បុរាណាចារ្យ​ ដែល​កាល​ពីគាត់​រស់​នៅ​ ពីស​ ជាមាតុភូមិ​របស់​គាត់​ តែង​តែ​បាន​ទទួល​និង​ជាដំបង​ប្រហារ​គាត់​ តែគាត់​នៅតែ​គេច​មិន​ផុត​ពីការស្រឡាញ់​មាតុភូមិ​ នាំ​ឲគាត់​ត្រឡប់​មក​ ពីស​ វិញ មាតុភូមិ​ពុំ​ស្រឡាញ់​គាត់​ ធ្វើ​ឲគាត់​ត្រូវ​សាល​កាត់​ទោស​ពិសេស​របស់​អ្នក​បួស​តាម​លិទ្ធិ​គ្រិស្ត​ កោះ​ហៅ​យក​ទៅ​ហាម​ប្រាម​ គាត់​ក៏​ធ្វើ​ជាយល់​ព្រមតាម​ សុខ​ចិត្ត​លះ​បង់​គំនិត​ថា​ ផែន​ដី​វិល នោះ​ចោល​ព្រោះ​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ នេះ​ជាលើក​ទី​មួយ​ នៅ​ឆ្នាំ​ ១៦១៦ ដែល​ត្រូវ​សាល​នោះ​កោះ​ឡើង​ តែ​ការយល់​ព្រម​នេះ​គ្រាន់​តែ​ដើម្បើ​រស់​នៅ​ធ្វើការ​តទៅទៀត​តែ​ប៉ុណ្ណោះ ព្រោះបើ​មិនយល់​ព្រម​ថាកែប្រែ​ទេ​ អាច​នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។ ដឹង​ការពិត​ហើយ​លាក់ទុក​ពុំ​បាន ក្រោយមក ​តម្រា​តារាសាស្ត្រ​មួយ​ បាន​ត្រូវ​ចេញ​ផ្សាយ​ ក៏ទាក់​ទង​រឿង​ផែន​ដី​វិល​ទៀត​ ទោះបី​កំពុង​ឈឺ​ក៏ដោយ​ ត្រូវ​តែចូល​ទៅកាន់​ សាល ខាន​ពុំ​បាន នាក្រុង​រោម​ នៅថ្ងែ​ទី​២២​មិថុនា​ ១៩៦៣​ កាលិលេ​ អាយុ​៦៩​ ឆ្នាំ​ សាល​ជំនុំ​ជំរះ​អស់​រយៈ​កាល​៦​ខែ​ គាត់​ត្រូវ​សន្យា​ជាលាយលក្ខណ៍អក្សរ​ប្រកាស​ថា​ លះ​បង់​ការយល់​ឃើញថា​ ផែនដី​វិល​នោះ​ម្តង​ទៀត​ ក្នុង​ព្រះ​បរមនាម​ដ៏​សក្តិសិទ្ធិ​នៃ​ព្រះ​ហ្សេ​ស៊ុយ​គ្រិស្ត​ តែ​ការ​នៅ​តែ​ប្រព្រឹត្ត​ល្មើស​រហូត​ដល់​ទៅ​ពីរលើក​យ៉ាង​នេះ​ គាត់​ពុំ​អាច​នៅ​ជាមនុស្ស​គ្មាន​ទោស​បាន​ឡើយ​ ត្រូវសាល​អ្នក​បួស​កាត់​ទោស​ ដាក់​គុក​ដោយ​ឥត​មាន​កំណត់​។​ មួយ​រំពេច​ប៉ុណ្ណោះ​ ត្រូវ​ជាប់​គុក​ក៏​ពិត​ តែ​គ្រាន់​តែ​គេ​សែង​ចេញ​ពី​ទី​ជំនុំ​ជំរះ​ គាត់​ក៏​ខ្សិប​ប្រាប់​គេ​ឯង​ភ្លាម​ថា​ "ការពិត​ផែនដី​វិល "​ ។
នៅក្នុង ​គុក​៤​ឆ្នាំ គាត់​នៅ​តែ​មាន​ឱកាស​ផ្សាយ​ចេញ ដោយ​លួច​លាក់នូវ​ទ្រឹស្តី​របស់​គាត់​ជានិច្ច​ ទី​បំផុត​គាត់​ក៏​ខ្វាក់​ភ្នែក​ទាំង​សង្ខាង​ ទើប​បាន​ចេញទៅ​រស់​នៅ​ក្រៅ​គុក​បាន​តែ​៥​ឆ្នាំ​ទៀត​ ប៉ុណ្ណោះ​អាយុ​ ៧៨​ឆ្នាំ​ ក៏ទទួល​មរណភាព នៅថ្ងៃ​ទី ៨​ មករា ១៦៤២។

ណាប៉ូឡេ​អុង​ បូណាប៉ារត៍​ (១៧៦៩ ១៨២១)

ណាប៉ូឡេអុង ​ កើត​នៅថ្ងៃ​ទី​១៥​សីហា ១៧៦៩ ក្នុង​ត្រកូលជនជាតិ​អីតាលីយាង ដ៏ក្រីក្រ​មានកូន​ច្រើន​ (សូមបញ្ជាក់​ថា ណាប៉ូឡេ​អុង​ នេះ​មិនមែន​ឈាម​ បារាំង​ទេ​ ការបានជាអធិរាជប្រទេស​បារាំង​នេះ​ អស្ចារ្យណាស់​) ដោយ​បានទទួលការអនុគ្រោះ​ពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន​កើត​អាយុ​ ១១ឆ្នាំ បាន​ចូលរៀន​ក្នុង​សាលា​យោធា ដល់​អាយុ​១៧​ឆ្នាំ​ បាន​ឋានន្តរសក្តិ​ជា​ អនុ​សេនីយត្រី នៅរវាង​នោះ​ឯង​ដែល​ណាប៉ូឡេអុង​ បានដំណើរ​ជីវិត យ៉ាង​លំបាក​តោក​យ៉ាក​បំផុត​។​ អាយុ​២៥​ឆ្នាំ បាន​ជា​អនុសេនីយ​ឯក​ ធ្វើការបាន​ល្បី​ឈ្មោះ​ជាដំបូង​នៅ​ ទូឡុង តែ​ក៏​ឥត​ទទួល​ផលតបស្នង​ឲ​សក្តិ​សម​ដែរ។​ គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខការ​ឯ​ប្រទេស​ ទួរគី​ ទៅ​ហើយ។​ តែ​ចៃ​ដន្យ​គាត់​ត្រូវ​បាន​ជ្រើស​រើស​ឲ​ជាអ្នក​បង្រ្កាប​ប្រជា​ជន​ ដែល​ប្រឆាំង​នឹង​រដ្ឋការ​ថ្មី​ ហើយគាត់​ក៏​ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ ជាហេតុ​ឲ​គាត់​ទទួល​បាន​ឋានៈ​គ្រាន់​បើ​ឡើង។​ គាត់​រៀបការ ជាមួយនឹង​ស្រ្តី​ម្នាក់​ឈ្មោះ​ ហ្សូសែហ្វីន ដែល​ជាអ្នក​មានការ​ស្និទ្ធ​ស្នាល​នឹង​វរជន​ជាច្រើន​ ជាហេតុ​ឲ​ណាប៉ូឡេអុង​បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជាលំដាប់​។​ ក្រោយ​ពី​ការរៀបការ​ហើយ​គាត់​ទៅ​ធ្វើ​សង្រ្គាម​ឯ​ប្រទេស​ អ៊ីតាលី​ ធ្វើការនេះ​បាន​ជ័យ​ជំនះជានិច្ច​មក​ អាយុ​២៨​ឆ្នាំ​បាន​ជា​ឧត្តម​សេនីយ និង​ចេញ​ទៅ​ធ្វើ​សង្រ្គាម នៅ​ប្រទេស​អេហ្សីប្ត​ បាន​ជ័យ​ជំនះ​ដ៏​ធំ ជាហេតុ​ឲ​បាន​ទទួល​ការគោរព​រាប់​អាន​ ពី​ប្រជាជន​ទូទាំង​ប្រទេស​បារាំង។
ក្នុង​រយៈកាល​ធ្វើ​សង្រ្គាមនៅ​ប្រទេស​អេហ្សីប្ត​នេះ​ ណាប៉ូឡេ​អុង​បានដឹង​ច្បាស់​ថា​ រដ្ឋាភិបាល​មាន​អំណាចទន់់​ខ្សោយ​ ហើយ​ទើប​គាត់​ត្រឡប់​មក​កាន់​ក្រុង​បារីស ដោយសារ​ជ័យ​ជំនះ​របស់​ខ្លូន ទើប​ប្រជាជន​រាប់អាន​ច្រើន​ រហូត​ដល់​បាន​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី សាង​ប្រយោជន៏​ដ៏​ច្រើន​ដល់​ជាតិ​បារាំង។​ អាយុ​ ៣៦ ឆ្នាំ​ ក៏​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​ នៃ​ប្រទេស​បារាំង។​ ណាប៉ូឡេអុង​ គឺ​ជា​ឧទាហរណ៍​មួយ​ ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​មនុស្ស​ដែលមាន​ភាព​រឹង​ប៉ឹង​អត់​ធន់​។
កាលបើ​ធ្វើគ្រោងការណ៍​អ្វី​មួយ​ហើយ​ តែង​យក​ជីវិត​ទៅប្តូរ​​ ដើម្បើ​សម្រេច​ឲ​បាន​នូវ​គម្រោងការណ៍​នោះ។ កាល​ដែលគាត​អាច​សាង​ខ្លួន​ឡើង​ដល់​ឋានៈខ្ពស់​បំផុត​​ ដែល​មនុស្ស​អាច​នឹង​ឡើង​ទៅ​បាន​យ៉ាង​នេះ​ ក៏​ព្រោះ​លក្ខណៈ​រឹង​ប៉ឹង​ជាប្រធាន​។​ ណាប៉ូឡេ​អុង​បានទទួល​ការសរសើរ​ថា​ជាមេទ័ពដ៏មានថ្វីដៃ​បំផុត​ក្នុងលោក។​ តែ​ក៏​បាន​ទទួលការរិះ​គន់​ថា​ជាអ្នក​ប្រាថ្នា​ ធ្វើ​ជាម្ចាស់​លើ អឺរ៉ុប ទាំងមូល​ ទាល់​តែ​ទីបំផុត​ ប្រទេសទាំង​ឡាយ​ក្នុង​អឺរ៉ុប​លើក​គ្នា​ចោម​វាយ​ ណាប៉ូឡេអុង។​ ណាប៉ូឡេអុង​បាក់​ទ័ព​លើក​ដំបូង​នៅ​ប្រទស​រុស្ស៊ី ហើយតមក​ក៏​នៅតែមាន​ការទទួល​បរាជ័យ ទាល់តែ​ត្រូវ​ហៀប​ចូលដល់​ទី​ក្រុង​បារីស។​ ណាប៉ូឡេអុង​ គាត់​ក៏ប្រញាប់​មកការពារ​ បារីស​ តែដល់​រៀប​នឹង​ចូលដល់​ក៏ដឹង​ថា​ រដ្ឋសភា​បាន​ប្រកាស​តាំង​រដ្ឋាភិបាល​ថ្មី​មួយ​ទៅហើយ​ ទើប​ត្រឡប់​ទៅកាន់ ហ្វុងតែនប្លូ ចំងាយ​ពីបារីស​ ៦០ គ.ម ទ្រង់​លា​ចាក​រាជ​សម្បត្តិ។​ ឯ​ខាង​ក្រុង​បារីស​ក៏តាំង​ស្តេច​ ល្លីស៍ទី១៨​ ដែលជាវង្ស​ក្សត្រ​ចាស់​ របស់​ប្រទេស​បារាំង​​ឡើង​ជា​ម្ចាស់​ផែនដី។
ណាប៉ូឡេអុង​ លាចាករាជសម្បត្តិ​ហើយ​ ក៏​សត្រូវ​របស់​ព្រះ​អង្គ​នៅតែ​ពុំ​ទុកចិត្ត​ ទើប​បង្គាប់​ឲរដ្ឋាភិបាល​បារាំង យក​ណាប៉ូឡេ​អុង​ ទៅបំបរបង់​ឯកោះ​ទៀត​ ណាប៉ូឡេអុង​ប្រាថ្នា​នឹង​ផ្តេច​បង់​ជីវិតព្រះ​អង្គ​ឯង តែ​មានគេ​ឃាត់​ទាន់​ ក៏ត្រូវនាំ​ទៅ​ចោលឯ​កោះ​អេលប៍​ នៅ​ថ្ងៃ​១២​ មេសា ១៧១៣។
សូម្បី​នាំយក​ទៅ​ចោល​ឯកោះ​ហើយ ណាប៉ូឡេអុង​ ក៏ពុំ​អស់ពិស នៅទីនោះ​ពុំដល់​មួយ​ឆ្នាំ​ផង​ ក៏លប​ចុះ​ទូក​គេច​វាង​នាវា​ចំបាំង​អង់គ្លេស មកកាន់ទីគោក​បានទៀត។​ ល្វីស៍ទី១៨​ ទ្រង់​ជ្រាប​ ក៏បញ្ជូន​កងទ័ពទីចាប់​។​ តែកាល​កងទ័ព​ទៅ​ជួប​ណាប៉ូឡេអុង​ហើយ ពុំ​ចាប់​ទេ​ត្រឡប់ជាចូលនឹង​ណាប៉ូឡេអុង​ទាំង​អស់​ ទៅវិញ។​ ណាប៉ូឡេអុង​ទើប​ បានកម្លាំង​ទ័ព​លើកចូល​មកកាន់​ទីក្រុង​បារីស​។​ ព្រះបាទ​ល្វីស៍ ១៨​ ក៏​ស្តេច​ទ្រង់​ភាស​ខ្លួន​ទៅកាន់​ប្រទេស​​ បែលហ្សិក ព្រោះ​ទ្រង់​ជ្រាប​នឹង​នៅតទល់​ជាមួយ​ ណាប៉ូឡេ​អុង​ ពុំបាន​ឡើយ។​ កាលដែល​ណាប៉ូឡេអុង​ត្រឡប់​មកគ្រានេះ​ គ្រប់ប្រទេស​អឺរ៉ុប​ ចាត់ទុក​ថាជា​ ការប្រកាស​សង្រ្គាម​ទើបនាំ​គ្នា​ចោម​វាយ​ណាប៉ូឡេ​អុង។​ ចំណែក​ ណាប៉ូឡេអុង​ ក៏​តស៊ូ​ដោយ​យល់​ថា​ជាទីបំផុត​នៃជីវិត។ ទីបំផុត ក៏ត្រូវទ័ព​បច្ចាមិត្រ​ចាប់កណ្តាលសង្រ្គាម និងបញ្ជូន​ទៅកាន់​កោះ សាំង្ត​អេលេន នៅទីនោះ​បាន​៦ឆ្នាំ​ ក៏អស់​ព្រះ​ជន្ម​ក្នុងជន្មាយុ​ ៥២​ ឆ្នាំ។
យើង​នឹង​លើក​យក​ការ​សាង​គោលបំណង​និង​ការសាង​ចិត្ត​រឹង​ប៉ឹង​ ដែលមាន​បក​ស្រាយ​លំអិត​ក្នុង​សៀវភៅ​សាង​ខ្លួនឯង​ មកបរិយាយ​យ៉ាង​សង្ខេប​ដូច​តទៅ​នេះ

គោលបំណង

ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ប្រៀប​ដូច​ជាការ​ដើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ មួយ​ យើង​ត្រូវ​រើស​ផ្លូវ​ណាមួយ​សម្រាប់​ដើរ​ បើ​យើង​ដើរ​ចេញ​ទៅ​តាម​យថាកម្ម​​ ក៏​មិនដឹង​ថា​ទៅ​ដល់​ទីណា​ឡើយ​។ មនុស្ស​យើង​កាល​ណា​តែ​ធំ​ឡើង​ជីវិត​ក៏​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​។​ យើង​ឃើញ​ថា​ តាំង​ពី​ដឹង​ក្តី​រហូត​ដល់​អាយុ​២០​ឆ្នាំ ពេល​វេលា​​កន្លង​ទៅ​យឺតៗ​ ប្រាកដ​ហាក់​ដូច​ជា​ជីវិតរបស់​មនុស្ស​វែង​យឺន​យូរ​គ្មាន​ទី​បញ្ចប់​។ តែ​រំលង​ពី​២០​ឆ្នាំ​ ឡើង​ទៅ​ ហាក់​ដូចជាលឿន​ឡើង​រាល់​ថ្ងៃ។​ មនុស្ស​ដែល​ចាស់​ហើយ​តែង​សោក​ស្តាយ​ចំពោះ​យុវភាព​ ដែល​មិន​អាច​ត្រឡប់​មក​វិញ​បាន ដោយ​តូច​ចិត្ត​ក្នុង​ការដើរ​ផ្លូវ​ខុស​ ឬ​ក៏គិត​ថា​ប្រសិនបើ​ជាចាប់​យក​គោលការណ៍​អ្វី​មួយ​ជាមាំទាំ ហើយ​ប្រាកដ​ជា​នឹង​ទទួល​បាន​ការលូត​លាស់​ជាង​នេះ​ពុំ​ខាន។ លោក​អ្នក​ប្រាជ្ញ​ទាំងឡាយ​ពិសោធន៍​ ឃើញ​ថា​ជីវិត​របស់​មនុស្ស​កន្លង​ផុត​ទៅ​ដោយ​ទទេ​អស់​១/៣ ដោយ​ការចាប់​នេះ​ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់​ណា​។ កាល​បើ​យើង​យល់​ជាក់​ច្បាស់​យ៉ាង​នេះ​ហើយ ចាំបាច់​ត្រូវ​តែ​សម្រេច​ចិត្ត​ឲ​ច្បាស់​លាស់​ពិតប្រាកដ​ ជ្រើស​រើស​ណាមួយ​តែមួយគត់​ឲមាំ។ តើ​យើង​ចង់​ក្លាយ​ជាអ្វី​ក្នុង​ឆាក​ជីវិត ជាមេទ័ព​ដ៏​ល្បី​ឈ្មោះ​ជាទីបំផុត​ ឬជាអ្នក​ប្រាជ្ញ​ដែល​គេ​គោរព​រាប់​អានទាំង​នគរ ឬ​ជាមេធាវី​ដ៏​ល្បី​ល្បាញ​មាន​ប្រាក់​ចំណូល​រាប់​ម៉ឺន​ក្នុង​មួយ​ថ្ងៃ ឬជា​អ្នក​ជំនួញ​ដែលមាន​អំណាច​បណ្តាល​ឲ​ថ្លៃ​ប្រាក់​ក្នុង​ប្រទេស​ឡើង​ចុះ​ តាម​ចិត្ត។ល។​ កាល​បើ​បាន​ជ្រើស​រើស​យក​ផ្លូវ​ណាមួយ​ហើយ​ ត្រូវ​មាន​សេចក្តី​ត្រូវ​ការ​ខ្លាំង​ក្លា ក្នុង​ផ្លូវ​នោះ​ បំណង​នឹង​ឲ​បណ្តុះ​ផល​នោះ​តែ​ម្យ៉ាង​។
លោក​អ្នក​ប្រាជ្ញ​ប្រដៅ​ទុក​មួយ​បែប​ទៀត​ថា​ ឲធ្វើ​គ្រឿង​សំគាល់​ណាមួយ​ទុក​កន្លែង​ដែល​យើង​អាច​មើល​ឃើញ​រាល់​ថ្ងៃ ដូច​ជា​កត់​ទុក​លើ​ក្រដាស​ឬ​កូន​សៀវភៅ​ផ្ទាល់​ខ្លួន​ ធ្វើ​ត្រា​វាយ​លើ​សៀវភៅ​ ឬ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ឲតែ​ជា​ហេតុ​ ឲ​យើង​នឹង​ឃើញ​នូវ​គោលបំណង​របស់​យើង​ តែ​កុំ​ប្រាប់​អ្នក​ណា​ឲ​ដឹង​!
"​គោលបំណង​" ប្រៀប​ដូច​ជាការ​បាញ់​ព្រួញ​ឲ​ត្រូវ​ផ្ទាំង​ស៊ីប​ដែរ គឺ​ត្រូវ​ប្រកាន់​គោលការណ៍​ពីរ​យ៉ាងៈ (១) តាំង​ចិត្ត​ឲ​បាញ់​ចំ​កណ្តាល​ (២) តម្រង់​ចុង​ព្រួញ​ឡើង​លើ​បន្តិច​ ព្រោះ​ក្នុង​រយៈ​ឆ្ងាយ​ព្រួញ​អាច​រត់​ចុះ​ទាប។ យ៉ាងណាមិញ​ គោលបំណង​របស់​មនុស្ស​យើង​ក៏​ដូច​គ្នា​ដែរ​ (១) ត្រូវ​ប៉ង​តែ​លើ​គោលដៅ​ដែល​យើង​ត្រូវការ​នោះ​តែ​ម្យ៉ាង និង​ (២)​ ត្រូវ​ប៉ង​ឲ​ខ្ពស់បន្តិច​ព្រោះ​សេចក្តី​ព្យាយាម​របស់​មនុស្ស​យើង​ យូរ​ទៅ​អាច​ថយ​ចុះ​ខ្លះ​។
គោលបំណង​ដែលអាច​សម្រេច​ទៅ​បាន​ត្រូវ​គោរព​ទៅតាម​លក្ខណ្ឌ​២​យ៉ាង​ (១) ជារបស់​ដែល​អាច​ទៅ​បាន​(ប្រសិន​បើ​អ្នក​ចង់​បាន​ផ្កាយ​មួយ​មក​តាំង​លំអ​ផ្ទះ ​ គោលបំណង​នេះ​មិន​បាន​សម្រេច​ឡើយ​) និង​ (២)​ ត្រូវ​អាស្រ័យ​លើ​ខ្លួន​ឯង​(អ្នក​សុំទាន​ម្នាក់​ ចង់​ក្លាយ​ជា​សេដ្ឋី ដោយប្រកប​របរ​សុំទាន​គេ​ គោលបំណង​​នេះ​មិន​សម្រេច​ទេ​ ព្រោះ​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​ទាំង​ស្រុង​។
លោក​មាន​ប្រដៅ​ទុក​មួយ​បែប​ទៀត​ថា នៅក្នុង​វិជ្ជាជីវៈ​សព្វ​យ៉ាង​ទោះ​ជា​អ្នក​រដ្ឋការ​ក្តី​​ ជា​ភ្នាក់​ងារ​ឬលេខា​ធិការ​ នៅក្នុង​ហាង​ជំនួញ​ឬ​ក្រុមហ៊ុន​ណា​នីមួយ​ក្តី យើង​ត្រូវ​ដំកល​មនុស្ស​ពីរ​នាក់​ ដែល​មាន​នៅ​ចំពោះ​មុខ​​យើង​ ម្នាក់​មាន​ឋានៈ​ខ្ពស់​ជាង​យើង​ខ្លាំង​ ហើយ​ដែល​យើង​គោរព​រាប់​អាន​ថា​ជា​មនុស្ស​អង់​អាច​ឈ្លៀវ​ឆ្លាត​ជាង​យើង​បំផុត ​ ហើយ​មនុស្ស​ម្នាក់​ទៀត​ជា​អ្នក​មាន​ឋានៈ​ខ្ពស់​ជាង​យើង​មួយ​កម្រិត​។ មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​យើង​ខ្លាំង​​ ដំកល់​ទុក​សម្រាប់​ជាគម្រូ​ទុក​ប្រតិបត្តិ​តាម ទាំងកាយ​វិការ​ ពាក្យ​សំដី​ និង​រឿង​គ្រប់​យ៉ាង​។​ មនុស្ស​ដែល​មា​ន​ឋានៈ​ខ្ពស់​ជាង​យើង​មួយ​កម្រិត​ទុក​សម្រាប់​ប្រកួត​ឲ​ស្មើ​ ឬ​ខ្ពស់​ជាង​ (តែ​ប្រយ័ត្ន​កុំ​ធ្លោយ​ប្រាប់​ឲ​គេ​ដឹង​ខ្លួន)។ កាល​បើ​យើង​ដេញ​ទាន់​ជន​ដែល​យើង​ដម្កល់​ទុក​សម្រាប់​ប្រកួត​ហើយ​ យើង​ក៏​ដំកល់​ជន​ដទៃ​ទៀត​ សម្រាប់​ប្រកួត​តទៅ​ទៀត​។

ភាព​ជាអ្នក​មាន​ចិត្ត​រឹង​ប៉ឹង

គុណសម្បត្តិ​ដ៏​សំខាន់​បំផុត​ក្នុង​ខ្លួន​ វីរបុរស​ឬ​មហា​បុរស​ គឺ​ភាព​ជាអ្នក​មាន​ភាព​រឹង​ប៉ឹង​​។ "​រឹង​ប៉ឹង​"​ តែ​មិន​រឹង​ថ្អឹង​ "​ទន់​ភ្លន់​"​ តែ​មិនទន់​ខ្សោយ​។ ជន​ដែលមាន​ចិត្ត​រឹង​ប៉ឹង​តែង​ មិន​ឆេវ​ឆាវ​ឬ​ក្រោធ​ខឹង​ងាយ​ទេ​។ លក្ខណៈ​មនុស្ស​រឹង​ប៉ឹង​មាន​៤​ប្រការ​ (១)​មិន​ចេះ​ពោល​ពាក្យ​ថ្ងូរ​ (២)​មិន​ត្រូវ​ការ​ចង់​ដឹង​ថា​ អ្នក​ដទៃ​គិត​ពី​ខ្លួន​ថា​យ៉ាង​ដូច​ម្តេច​ (៣)មិន​ប្រាប់​អាថ៌​កំបាំង​របស់​ខ្លួន​ដល់​អ្នក​ដទៃ​ និង​មិន​ត្រូវ​ការ​ចង់​ដឹង​ពីអាថ៌កំបាំង​របស់​អ្នក​ដទៃ​ និង​ (៤)​មិន​គិត​ថា​ខ្លួន​ជា​មនុស្ស​មាន​គ្រោះ​អាក្រក់​ អាច​នឹង​នាំ​យក​ហេតុការណ៍​ផ្សេង​ៗ​ មក​ធ្វើ​ជាប្រយោជន៍​ ដល់​ខ្លួន​បាន​ទាំង​អស់​។
មនុស្ស​ដែល​មាន​លក្ខណៈ​រឹងប៉ឹង​នោះ​ ក្រៅពី​លក្ខណៈ៤​ប្រការ​នេះ​ មានលក្ខណៈ​ដែល​យើង​អាច​កត់​សំគាល់​បាន​យ៉ាង​ងាយ​ដទៃ​ទៀត​គឺ​ ជា​មនុស្ស​មិន​កញ្អក់​កញ្ឆែង​ ចលនា​គ្រប់​យ៉ាង​របស់​រាង​កាយ​ សូម្បី​តែ​ចលនា​ភ្នែក​មើល​អ្វី​មួយ​ ក៏​សុទ្ធ​តែ​មាន​ការ​ត្រិះ​រិះ​ពិរចារណា ហើយ​ទើប​ធ្វើ​ ឥត​មាន​ធ្វើ​កាយ​វិការ​ក្នុង​ឥរិយាបថ​ដែល​ឥត​ប្រយោជន៍​ទេ​ បើ​ធ្វើ​ចលនា​ឥរិយាបថ​ណាមួយ​ គឺ​ធ្វើ​ទៅ​ដោយ​ប្រយ័ត្ន​ប្រយែង​ បើ​នឹង​ឈរ​ក៏​ឈរ​ដាក់​ទំងន់​ជើង​ទាំង​ពីរ​ស្មើ​គ្នា​ ពុំ​មែន​ធ្ងន់​មួយ​ស្រាល​មួយ​នោះ​ទេ​ ឬក៏​ឈរ​ជើង​តែ​មួយ​ ហើយ​ជើង​មួយទៀត​ផ្អែក​ទៅ​លើ​អ្វី​ឡើយ​ ការនិយាយ​ច្បាស់ៗ​ មិន​ញាប់ខ្លះ​រង្វើល​ខ្លះ​ឡើយ​ បាន​សេចក្តី​ថា​ ឥរិយាបថ​គ្រប់​យ៉ាង​នឹង​ន​ជានិច្ច បើ​យើង​បាន​ឃើញ​ជន​ប្រភេទ​នេះ​ហើយ​ គប្បី​ដឹង​ថា​ជា​មនុស្ស​មាន​លក្ខណៈ​រឹង​ប៉ឹង​។
យើង​គប្បី​សង្កេត​ម្យ៉ាង​ទៀត​ថា​ ក្នុង​កង​ទ័ព​ហេតុ​អ្វី​ទើប​គេ​ត្រូវ​បង្ហាត់​ឲ​ឈរ​ដូច​តុក្កតា​។​ ការធ្វើ​ចលនា​គ្រប់​យ៉ាង​ឲ​ធ្វើ​ដោយ​ស្វា​ហាប់​ ដើរ​ឲត្រូវ​ចង្វាក់​។ ការហាត់​បែប​នេះ គឺ​ដើម្បើ​ឲទាហាន​ ចេះបង្គាប់​រាង​កាយ​ឲ​នៅ​ក្រោម​ការ​ឃុំ​របស់​ចិត្ត​ ជាសញ្ញាសំគាល់​នៃភាព​មាន​ស្មារតី​ជានិច្ច​ ហើយ​និង​ឲ​ទាហាន​មាន​ចិត្ត​រឹង​ប៉ឹង​។
ក្នុង​ទស្សនវិជ្ជា​អឺរ៉ុប​ក្តី​ លទ្ធិយោគី របស់​ឥណ្ឌា​ក្តី លក្ខណៈ​មាំ​ទាំ​រឹង​ប៉ឹង​នេះ​ ជា​ប្រការ​ដ៏​សំខាន់​បំផុត​ ដែល​គេ​តែង​ប្រដៅ​ឲ​បណ្តុះ​ឲ​មាន​ឡើង​ក្នុង​ខ្លួន​។​ វិធី​បណ្តុះ​នេះ ​​គេ​ឲចាប់​ផ្តើម​ដោយការ​បង្គាប់​រាង​កាយ​របស់​ខ្លួន​ជាមុន​ ឲ​ព្យាយាម​មិន​ឲ​រាង​កាយ​ធ្វើ​ចលនា​ដោយ​ប្រាសចាក​ការ​ឃុំ​គ្រង​របស់​ចិត្ត និង​មិន​ឲ​ធ្វើ​ចលនា​ ដោយ​មិន​ចំបាច់។​ ប្រការ​មួយ​ទៀត​ វេលា​ចូល​ដេក​មុន​នឹង​លក់​ គេ​បង្គាប់​ឲ​ធ្វើ​ចិត្ត​ឲ​មាំទាំ​ថា​ ស្អែក​នេះ​ដួង​ចិត្ត​របស់​យើង​ ត្រូវ​រឹង​ប៉ឹង​ក្រៃ​លែង​ឡើង​ជាង​ថ្ងៃ​នេះ ដល់​ភ្ញាក់​ពី​ព្រលឹម​ឡើង​ ក៏​ដាក់​ជំនឿ​ក្នុង​ខ្លូន​ឯង​ថា​យើង​មាន​លក្ខណៈ​រឹង​ប៉ឹង​ និង​ត្រៀម​ជាស្រេច​ ដើម្បី​ប្រឈម​មុខ​ និង​ភាព​លំបាក​តោក​យ៉ាក​ផ្សេង​ៗ​នៃ​ជីវិត។
សាលារៀន salarean.com


របៀប​ផ្ចង់​អារម្មណ៍​សិក្សា​

ការ ​ផ្ចង់​អារម្មណ៍​​សិក្សា​មុខ​វិជ្ជា​នីមួយៗ​ជា​ប្រការ​ចាំបាច់​បំផុតដែល​ជួយ ​ឲ្យ​សិស្ស​និស្សិត​​ចាប់​បាន​ខ្លឹម​សារ​មេរៀន​ច្បាស់ និង​ទទួល​បាន​ជោគ​ជ័យ​ពេល​ប្រឡង។ ជា​ការ​ពិត​រឿង​រំខាន​អារម្មណ៍​អាច​កើត​មាន​ឡើង​ដោយ​សារ​កត្តា​ខាង​​ក្រៅ​ និង​កត្តា​ខាង​ក្នុងខ្លួន។ តែ​ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោយ​គេ​អាច​កាត់​បន្ថយ​គ្រឿង​រំខាន​ទាំង​នោះ​បាន​ដោយ ​អនុវត្ត​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម៖
១. ពេល​សិក្សា​ម្តងៗ​ចូរធ្វើ​ខ្លួន​ឲ្យ​ទំនេរ​ ចូរ​​ដក​​ ទូរស័ព្ទ កុំ​ព្យូទ័រ​ និង​គ្រឿង​រំខាន​ផ្សេង​ទៀត​យក​ទៅទុក​មួយ​ឡែក​។ ចូរ​ប្រាប់​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ កុំ​ឲ្យ​រំខាន​អ្នក​ពេល​​កំពុង​សិក្សា។
២. ចូរ​ជ្រើស​រើស​កន្លែង​រៀន​ដែល​មាន​អនាម័យ​ល្អ​និង​សីតុណ្ហភាព​សម​ស្រប។ ចូរ​រើស​កន្លែង​ណា​ដែល​ស្ងាត់​ ជៀស​វាង​កន្លែង​ណា​ដែល​អ៊ូអរ​។ ចូរ​​ជៀស​វាង​​រៀន​នៅ​លើ​គ្រែ​គេង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​គេង​លេង។ ពេល​សិក្សា ចូរ​អង្គុយ​​ឲ្យ​ត្រង់​ខ្លួន។
៣. ចូរ​យក​តាម​ខ្លួន​ជាស្រេច​នូវ​សម្ភារៈសិក្សា​ទាំង​ឡាយ​ដែល​អ្នក​ត្រូវ​ការ រួម​មាន​ដូច​ជា សៀវភៅ​អាន សៀវភៅ​សរសេរ ប៊ិច​ ខ្មៅដៃ ហ្វឺត​ហាយឡាយ ម៉ាស៊ីន​គិត​លេខ និង​ទឹក​ផឹក​ជា​ដើម។
៤. ចូរ​រៀន​នៅ​ម៉ោង​ណា​​ដែល​អ្នក​មាន​ស្មារតី​ល្អ។ អ្នក​ត្រូវ​ដឹង​ខ្លួន​ឯង​ថា​ ​អ្នក​អាច​ក្រោក​រៀន​ពេល​ព្រលឹម​ រៀន​ដល់​យប់ជ្រៅ ឬ​រៀន​ក្រោយ​ពេល​បាយ​បាន​ដែរ​ឬទេ។ ចូរ​ជៀស​វាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​ឱសថ។
៥. ចូរ​សិក្សា​តែ​រយៈពេល ​៥០ ទៅ ៦០​ នាទី បាន​ហើយ រួច​សម្រាក​ប្រាំ​ទៅ​ដប់​​នាទី។ ក្នុង​ចន្លោះ​ពេល​សម្រាក​ចូរ​បរិភោគ​អាហារសម្រន់ ឬ​ទឹក​ផ្លែ​ឈើ។
៦. ចូរ​រៀប​ចំ​កាលវិភាគ​សិក្សា ហើយ​រៀន​ទៅ​តាម​កាលវិភាគ​នោះ។ ចូរ​រៀន​មុខវិជ្ជា​ដែល​លំបាក​ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ស្មារតី​ពេញ​លេញ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​អ្នក​ធុញ​ទ្រាន់​។
៧. ចូរ​​បែង​ចែក​ពេល​វេលាគ្រប់​គ្រាន់សម្រាប់​បរិភោគ និង​លំហាត់​ប្រាណ។
សាលារៀន salarean.com

មិត្តរួមផែនដី

ខ្ញុំ​មិន​ដឹងថា ​មិត្ត​ម្នាក់​នោះ​​យក​​ហេតុ​ផល​អ្វី​មក​និយាយ​នឹង​ខ្ញុំ​នោះទេ។ គេ​ថា​ មិត្ត​ភាព​ដែល​ខ្ញុំ​មាន​ចំពោះ​គេ​ គឺ​សុទ្ធ​តែ​ជា​​ឆាក​ល្ខោន​ និង​ជា​ការ​​លេង​ល្បិច​កិច្ច​កល​ទាំង​អស់​។ ខ្ញុំ​មិន​យល់​សោះ​ ហេតុ​អ្វី​គេហ៊ាន​និយាយ​ពាក្យ​នេះ​ដាក់​ខ្ញុំ​ តើ​គេ​សំអាង​លើ​ហេតុ​ផល​អ្វី? ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​ភាព​ខុស​គ្នា​រវាង​មិត្ត​ភក្តិ​ទូ​ទៅ និង​មិត្ត​ពិត​ប្រាកដ​។ សង្ឃឹម​ថា​ ប្រិយ​មិត្ត​ទាំង​អស់​គ្នា​នឹង​អាច​រក​មិត្ត​​ពិត​ប្រាកដ​​បាន​ កុំ​ឲ្យ​រង​គ្រោះ​ដូចខ្ញុំ​ ដែល​ធ្លាប់​​សង្ឃឹម​​ថា «​ការ​អភ័យ​ទោស» នឹង​​អាច​ផ្សះ​ផ្សា​មិត្ត​ភាព​​របស់​យើង​ឲ្យ​ប្រសើរ​​ឡើង​វិញ​បាន តែ​ ការ​អភ័យ​ទោស​របស់​ខ្ញុំ​ បែរ​ជា​ទទួល​បាន​មក​វិញ​នូវ​ការ​ «​ប្រមាថ​​យ៉ាង​ចុក​ចាប់​​…» បំផុត​។
​១. មិត្ត​ភក្តិ​​​ទូទៅ​មិន​ធ្លាប់​ឃើញ​អ្នក​យំ​ទេ​​
តែ​មិត្ត​ពិត​​​ប្រាកដ​មាន​ស្មា​​ទុក​ឲ្យ​អ្នក​ទ្រាប់​​​​ទឹក​ភ្នែក​ជូត​។​
​២. មិត្ត​​ភក្តិ​ទូ​ទៅ​មិន​ស្គាល់​​ឈ្មោះឪពុក​ម្តាយ​របស់​អ្នក​ទេ
តែ​មិត្ត​ពិត​ប្រាកដ​​មាន​​លេខ​ទូរស័ព្ទ​របស់​ពួក​គាត់​​នៅ​ក្នុង​សៀវភៅ​ទូរស័ព្ទ​របស់គេ​។
៣. មិត្ត​ភក្តិ​ទូ​ទៅ​នឹង​កាន់​​កាដូ​មក​ចូល​រួម​ពិធី​ជប់​លៀង​របស់អ្នក​
តែ​មិត្ត​ពិត​​ប្រាកដ​នឹង​​មក​តាំង​ពី​ថ្ងៃ​ដើម្បី​ជួយ​រៀប​ចំ​ពិធី​ជប់​លៀង​​​នោះ​​។​
៤. មិត្ត​ភក្តិ​​ទូ​ទៅចង់​ជជែក​ជា​មួយ​អ្នក​​ពី​បញ្ហា​របស់​គេ​ ​
តែ​មិត្ត​ពិត​ប្រាកដ​ចង់​ជួយដោះ​ស្រាយ​រាល់​​បញ្ហា​របស់​អ្នក​​។
៥. មិត្ត​ភក្តិ​​ទូ​ទៅ​តែង​តែយក​ទោស​ពៃរ៍​អ្នក​​​​នឹងរឿង​​រ៉ាវ​ចាស់​ៗ​
តែ​មិត្ត​ពិត​ប្រាកដ​​អាច​យក​រឿង​ទាំង​នោះ​មក​សើច​លេង​​នឹង​អ្នក​បាន​។
៦. មិត្ត​​ភក្តិ​ទូ​ទៅ​ពេល​មក​លេង​អ្នក​ធ្វើខ្លួន​ដូច​ជា​ភ្ញៀវ
តែ​មិត្ត​ពិត​​ប្រាកដនឹង​ដើរ​តម្រង់​ទៅ​ទូ​ទឹក​កក​យក​​​ទឹក​ចាក់​​ផឹក​ដោយ​ខ្លួន​ឯង​។
៧. មិត្ត​ភក្តិ​​ទូ​ទៅ​​នឹង​គិត​ថា ​មិត្ត​ភាព​បាន​បញ្ចប់​ហើយ​ពេល​មានការ​ឈ្លោះទាស់​ទែង​គ្នា​​កើត​ឡើង​
តែ​មិត្ត​​ពិត​ប្រាកដ​ដឹង​យ៉ាង​​ច្បាស់​ថា វា​មិន​មែន​ជា​មិត្ត​ភាព​ទេ ដរាប​ណា​​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ឈ្លោះ​គ្នា​។
៨. មិត្ត​ភក្តិ​ទូទៅ​ប្រាថ្នា​​ចង់​ឲ្យ​អ្នក​នៅ​ក្បែរ​គេ​រហូត
តែ​មិត្ត​ពិត​ប្រាកដ​ប្រាថ្នា​ចង់​នៅ​កំដរ​អ្នក​លុះ​ដង្ហើម​ចុង​ក្រោយ​។
*** មិត្ត​​ភក្តិ​ទូ​ទៅ​ ក្រោយ​ពេល​អាន​​អត្ថបទ​នេះ​ហើយ​ នឹង​គ្រវែង​ចោល​ចូល​ធុង​សំរាម(បិទ​ចោល​ឈប់​អាន)​ តែ​មិត្ត​ពិត​ប្រាកដ​​នឹង​ព្យាយាម​​ផ្ញើ​ជូន​តៗ​គ្នា(Linkតំណ​ភ្ជាប់​ទៅ​ កាន់​មិត្ត​ភក្តិ​)​ រហូត​ច្បាស់​ក្នុង​ចិត្ត​ថា​​​ បាន​ទៅ​ដល់​ដៃ​អ្នក​បាន​ទទួល​ហើយ​។ …ផ្ញើ​ទៅ​អ្នក​ណា​ក៏​បាន​ដែល​អ្នក​​តែង​តែ​ព្រួយ​បារម្ភ​ និង​នឹក​រឭក​ដល់​គេ​។​ បើ​អ្នក​បាន​ទទួល​​អត្ថបទ​​នេះ​ត្រឡប់​មក​វិញ​ បាន​ន័យ​ថា អ្នក​រក​ឃើញ មិត្ត​ភក្តិ​ពិត​ហើយ​៕ ;)

មិត្ត​ភក្តិ​ និង​ នាឡិកា​


សួរអ្វីលោកអ្នកបន្តិចបានទេ…
មិត្ត តាមគំនិតរបស់អ្នកគឺអ្វី?
គេមានភាពសំខាន់ចំពោះអ្នកកម្រិតណា?
«ប្រៀបធៀបនឹងគូស្នេហ៍របស់អ្នកបានដែរឬទេ?»
ខ្ញុំគ្រាន់តែមានអ្វីខ្លះៗចង់និយាយឲ្យស្តាប់ប៉ុណ្ណោះ…
មាននាឡិការោទ៍មួយ
វាបំពេញតួនាទីរបស់វារៀងរាល់ថ្ងៃ
មិនថាទ្រនិចវែងឬទ្រនិចខ្លី
នៅតែវិលដើរដដែលៗដោយមិនចេះនឿយហត់
រៀងរាល់ពេលព្រឹក…
វាតែងតែស្រែករំខាន
ស្រែកធ្វើឲ្យយើងភ្ញាក់ពីការដំណេកដ៏សុខស្រួល
យើងតបស្នងវាដោយលូកដៃទៅរាវរក «ទះ ឬចុចវាខ្លាំងៗ!!»
ព្រោះថ្លង់នឹងសំឡេងរំខានដើម្បីឲ្យវាស្ងាត់
ទាំងដែលវាជួយយើងមិនឲ្យទៅខកណាត់សំខាន់ៗរៀងរាល់លើក
ហើយបើវាច្រឡំដាស់យើងនៅក្នុងថ្ងៃឈប់សម្រាក
ជួនកាលយើងអាចចាប់វាគ្រវែងចោលក៏មាន
ទាំងដែលយើងជាអ្នកដាក់ម៉ោងឲ្យវារោទ៍ដោយខ្លួនឯងសោះ។
ជួនកាលយើងរវល់ធ្វើអ្វីផ្សេងដែលគិតថាសំខាន់
ច្រើនជាង…
«នាឡិកា» ដែលស្ថិតនៅកន្លែងដើមរបស់វារាល់ថ្ងៃ
យើងមិនយកចិត្តទុកដាក់នឹងវាប៉ុន្មានទេ គឺចាប់អារម្មណ៍នឹងវាតែពេលដែលយើង
«ចង់ដឹងពេលវេលាប៉ុណ្ណោះ!»
រហូតដល់ថ្ងៃមួយ…
នាឡិកាដដែលនោះក៏ស្ងាត់ស្ងៀមឈឹង
អ្នកមិនដឹងទេថាវាស្ងៀមយ៉ាងនេះតាំងពីពេលណា
អ្នកចាំមិនបានទេថា វាឈប់ដើរលើកចុងក្រោយនៅពេលណា
លោកអ្នកបានត្រឹមតែបន្ទោសវានៅព្រឹកថ្ងៃនោះថា
«អានាឡិកាហេងស៊យ… ហេតុអីមិនដាស់យើង!!»
ទាំងដែលវាគាំងបែបនេះព្រោះអ្នក…
លោកអ្នកគិតទេថា…
«មិត្តភក្តិគឺដូចនាឡិការោទ៍អ៊ីចឹង!»
ហេតុអ្វីឬ?
លោកអ្នកសាកគិតទៅមើល…
សេចក្តីស្រឡាញ់របស់មិត្តភក្តិគឺប្រៀបដូចនឹងការដើររបស់ទ្រនិចនាឡិកា
ដើរនៅកន្លែងដដែលៗ តែក៏នៅតែបន្តដើរទៅមុខជានិច្ច ដោយមិនចេះនឿយហត់ឬធុញទ្រាន់
ពេលខ្លះមិត្តភក្តិក៏ដាស់តឿនយើង
ប្រាប់យើង ណែនាំយើង ចំពោះរឿងខ្លះដែលយើងគួរស្តាប់
តែយើងបែរជាធុញទ្រាន់គេ
និយាយបំផ្លាញទឹកចិត្តរបស់គេ ឬធ្វើឲ្យគេអន់ចិត្ត
ព្រោះគិតថាសម្តីដាស់តឿនរបស់គេបែរជាធ្វើឲ្យអ្នកទើសទាល់
ថ្វីបើពេលខ្លះអ្នកធ្វើដោយមិនបានតាំងចិត្ត
តែសាកល្បងសង្កេតមើល៍
រឿងដែលមិត្តភក្តិអ្នកដាស់តឿនដោយបំណងល្អនោះ
ជួនកាលអាចជួយអ្នកបានច្រើនរឿងណាស់។
ច្រើនលើកច្រើនសា
ដែលលោកអ្នករវល់តែធ្វើរឿងផ្សេង
ផ្តល់ភាពសំខាន់ចំពោះអ្នកដទៃ
ហើយមើលរំលងភាពសំខាន់របស់មិត្តភក្តិ
ព្រោះអ្នកគិតជានិច្ចថា…
សេចក្តីស្រឡាញ់របស់មិត្តភក្តិគឺជារឿងធម្មតា
ដូចគ្នានឹងនាឡិកា…
ដែលវាតែងតែដើរបែបនោះ… ដដែលៗរាល់ថ្ងៃ
តែលោកអ្នកប្រហែលជាភ្លេចថាថ្ងៃណាមួយ
ថ្មនៅក្នុងនាឡិកានឹងអស់
នាឡិកាមិនបានបោះចោលតួនាទីរបស់វាទេ
គ្រាន់តែពេលវេលាកន្លងទៅមួយថ្ងៃៗ
តើឲ្យវាទៅយកកម្លាំងមកពីណាដើរ បើគ្មានថ្ម?
ដូចគ្នានឹងមិត្តរបស់អ្នកដែរ
បើទោះជាគេស្រឡាញ់ និងមានបំណងល្អចំពោះអ្នកច្រើនប៉ុណ្ណាក៏ដោយ
បើអ្នកមិនធ្លាប់យកចិត្តទុកដាក់
ភ្លេចថានៅមានគេម្នាក់ដែរ…
គឺប្រៀបដូចនឹងនាឡិកា
ដែលវាមិនបានបោះបង់ចោលតួនាទីរបស់វា
តែគឺខ្លួនអ្នកទៅវិញទេ ដែលមិនបានយកចិត្តទុកដាក់
នាឡិកាកញ្ចាស់មួយនោះសោះ!
ដល់ពេលហើយឬនៅ ដែលអ្នកត្រូវងាកទៅមើល
នាឡិកាចាស់ដដែលនោះ
មិនយឺតពេលទេមែនទេ បើអ្នកដាក់ថ្មឲ្យវាម្តងទៀត
និងបង្វិលឲ្យវាដើរដូចដើម
ដើម្បីឲ្យនាឡិកាដដែលនោះ
ត្រឡប់មកបំពេញតួនាទីដ៏គួរឲ្យធុញទ្រាន់របស់វា
ម្តងទៀត…

បង្អែម​ស័ង្ខសិល្ប៍​ជ័យ

ជាប់ ឈ្មោះ ជា បង្អែម ស័ង្ខសិល្ប៍ ជ័យ ក្នុង សិក្ខា សាលា មួយ



បាយ ដំណើប ខ្មៅ ចំហុយ, ផ្អែម ឈ្ងុយ ជាប់ ចិត្ត ...

អស់ មុន គេ ម៉ងងង... តាប៉ិកូរ៉េ! ^^

នំ បញ្ចុក បុក, ហឹរ... ឆ្ងាញ់ ជាប់ មាត់!

 »»» រូប​គំនូរCartoonស័ង្ខសិល្ប៍​ជ័យ​​ដែល​ចូល​រួម​ប្រកួត
 
 
 
 
»»» លាវ​ មាន​អ្នក​ការ​ពារ​រឿង​ស័ង្ខសិល្ប៍​ជ័យ​របស់​គេ​ ថា​មាន​អាយុ​៤០០​ឆ្នាំ​មក​ហើយ! 
»»» ថៃ​ ក៏​មាន​អ្នក​ការ​ពារ​ចេញ​មក​អះ​អាង​ថា នេះ​ជា​អក្សរសិល្ប៍​ពុទ្ធនិយម​ ​មិន​អាច​ថា​រឿង​នេះ​ជា​របស់​លាវ​បាន​ទេ! 
»»» ខ្មែរ​ អ្នក​ការ​ពារ​ដក​ខ្លួន ព្រោះ​ខ្វះឯកសារស្រាវ​ជ្រាវ​ដើម្បី​​រក​អំនះ​អំនាង​តតាំង​ជាមួយ​គេ!

រឿងរាមកេរ្តិ៍ខ្មែរ និងរ៉ាមគៀនថៃ

ល្ខោនខោលរឿង«រាមកេរ្តិ៍»ខ្មែរ
ល្ខោនខោលរឿង«រាមកេរ្តិ៍»ខ្មែរ
ប្រសិន​បើ​យើង​ បាន​ទៅ​ទស្សនា​ដល់​ ប្រាង្គ​ប្រាសាទ​អង្គវត្តដ៏​ល្អ​វិសិដ្ឋ​ របស់​ប្រទេស​កម្ពុជា​នោះ មហាជន​ទាំង​ឡាយ​រមែង​មាន​ការ​ជក់​ចិត្ត​ចាប់​អារម្មណ៍​ជាពន់​ពេក ទៅលើ​ទឹក​ដៃ​ចម្លាក់ក្បាច់​ក្បូរ​ដ៏វិចិត្រ។ ប៉ុន្តែ​ក្រៅ​អំពីតម្លៃ​សោភ័ណ​ខាង​​ស្ថាបត្យកម្មនេះ ប្រសិន​បើ​នរជនដែល​ជាអ្នក​សិក្សា​បាន​ជ្រៅជ្រះ រមែង​ផ្តោត​អារម្មណ៍​ទៅលើអត្ថន័យ ដែល​បង្កប់​​នៅ​ពីក្រោយចម្លាក់​ថ្ម ទាំង​នោះ​គឺ​ជាការ​លាត​ត្រដាង​ សង្គ្រាម​ដ៏​អស្ចារ្យ​មួយ​រវាងមនុស្ស​ យក្ស​ និង​ទេវៈ ពោល​គឺ​រឿង​«រាមកេរ្តិ៍»។ ជា​ការ​ពិត​ណាស់​ថា រឿង​នេះ​ត្រូវ​បាន​ជ្រាប​ចូល​មក​ក្នុងប្រទេសកម្ពុជា តាំង​ពីយូរលង់​ណាស់​មក​ហើយ គឺ​មុនសម័យ​មហា​នគរ​ទៅទៀត ដូច្នេះ​ហើយ​ទើប​ពេល​កសាង​ប្រាសាទអង្គរវត្ត បុព្វបុរស​ខ្មែរ​អាច​ចារឹក​រឿង​ នៅ​លើ​ផ្ទាំង​សិលា​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ សបញ្ជាក់​ថា គាត់​មានការចេះ​ចាំ​សាច់​រឿង​ ស្ទាត់​ជំនាញ​ខ្លាំង​​ណាស់​។
ប៉ុន្តែ​បើ​ក្រឡេក​ឲ្យ​ឆ្ងាយ យើង​នឹង​ឃើញ​ថា មិន​មែន​តែ​កម្ពុជា​នោះ​ទេ ដែល​មាន​រឿង​នេះ គឺ​ថារាមាយណៈ របស់​ឥណ្ឌា​ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំទូលាយ​ ពិសេស​វា​ជះ​ឥទ្ធិពល​មក​លើ​អាស៊ីអាគ្នេហ៍​យើង​នេះ។ មាន​ប្រទេស​ជា​ច្រើន​ បាន​ធ្វើ​ការ​ដក​ស្រង់​មក​បន្ថែម​បន្ថយ​កែ​ច្នៃ​ ទៅតាម​ពណ៌សម្បុរ​របស់​ជាតិសាសន៍​នីមួយៗ ដូចជា «ព្រះលក្ម្សណ៍​ព្រះរាម»​(ພຣະລັກພຣະຣາມ) របស់​លាវ, ​«រ៉ាមគៀន» (รามเกียรติ์) របស់​ថៃ, «រាមកេរ្តិ៍» នៅ​ប្រាសាទ​អង្គរ… ។ល។
ដោយ​ហេតុ​ថា​ អត្ថបទ​ដកស្រង់​ទាំង​នេះ​សុទ្ធ​តែ​បាន​បង្កប់​ នូវ​អត្តសញ្ញាណ​របស់​អ្នក​ប្រែ រៀងៗ​ខ្លួន​ ទើប​យើង​នៅ​តែ​អាច​ទាញ​ចេញ​បាន​ នូវ​លក្ខណៈ​ដោយ​ឡែក​ពី​គ្នា​នៃ​សាសន៍​ទាំង​ឡាយ​នោះ​។
រូបគំនូររឿង«រាមកេរ្តិ៍»ខ្មែរតាមជញ្ជាំងព្រះវិហារព្រះកែវមរកត(ភ្នំពេញ)
រូបគំនូររឿង«រាមកេរ្តិ៍»ខ្មែរតាមជញ្ជាំងព្រះវិហារព្រះកែវមរកត(ភ្នំពេញ)

ស្រប​ពេល​នឹង ​ស្ថានភាព​ដ៏​គំហុក​ នៃ​ការ​ហូរ​ចូល​នូវ​វប្បធម៌​បរទេស ដែល​កំពុង​ពង្វក់​សតិ​អារម្មណ៍​កូន​ខ្មែរ​ឲ្យ​ភ្លើត​ភ្លើនទៅ​តាម​ទំនាញ ដ៏​ងងឹត​ងងល់​ពីសំណាក់​បរទេស ទទួល​យក​វប្បធម៌​ថ្មី​ដ៏ពិសពុល ដែល​អ្នក​ដទៃ​គេ​ប្រើ​ប្រាស់ ដើម្បី​ជាសំណាញ់​មក​គ្របដណ្តប់ បំបិទ​ដាន​ប្រវត្តិសាស្ត្រ​ ធ្វើ​ឲ្យ​ខ្មែរ​វក់វីវង្វេង​វង្វាន់ លែង​ដឹង​លែង​ស្គាល់នូវអ្វី​ដែល​ជា​របស់​ខ្លួន​ យល់​ខុស​ថា​ខ្លួន​ឯង​ជា​ជាតិ​អន់​ថយ ផ្ទុយ​ស្រឡះ​ពី​ពូជពង្សាវតារ នៃ​អ្នក​កសាង​មហានគរ​ដ៏​ស្កឹមស្កៃ។
ដូច្នេះ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា រឿង​«រាមកេរ្តិ៍»ខ្មែរ មាន​លក្ខណៈ​ខុស​ប្លែក​ពី​រឿង​«រាមកេរ្តិ៍» បរទេស​ត្រង់​ណា​ខ្លះ​នោះ អាចម៍ផ្កាយ សុំ​លើក​យក​រឿង​បរទេស​ទាំង​នោះ​មក​បង្ហាញ​ជូន​ម្តង​មួយៗ ដើម្បីកូន​ខ្មែរ​បាន​សិក្សា​ប្រៀប​ធៀប​ស្វែង​រក​លក្ខណៈ ដាច់​ដោយ​ឡែក​ពី​គ្នា​ឲ្យ​ឃើញ ចៀសវាង​ការ​ភាន់​ច្រឡំ​ទៅ​ថ្ងៃ​ក្រោយ។
តែ​ក្នុង​ឱកាស​នេះ​ អាចម៍ផ្កាយ សុំ​លើក​យក​តែ​រឿង​«រ៉ាមគៀន»( รามเกียรติ์) របស់​ថៃ​មក​សិក្សាសិន​ប៉ុណ្ណោះ ឱកាសក្រោយ​នឹង​លើក​យក​រឿង​«ព្រះលក្ម្សណ៍ព្រះរាម»(ພຣະລັກພຣະຣາມ) របស់​លាវ​មក​សិក្សាម្តង។
រឿង«រាមាយណៈ»ឥណ្ឌា
រឿង«រាមាយណៈ»ឥណ្ឌា
  • ប្រភពរឿងរ៉ាមគៀន
តាម​ឯកសារ​«Thai Ramayana» ដែល​បក​ប្រែ​ជាភាសា​អាឡឺម៉ង់ ហើយ​បោះពុម្ព​ដោយChalermnit Bookshop. 1-2 Erawan arcads, Bangkok បានសរសេរ​ថា រឿង​ដើម​របស់​រ៉ាមគៀន ត្រូវ​បាន​កវី​ថៃ​បក​ប្រែ​ពី​រឿង​«រាមាយណៈ» របស់​ឥសីវាល្មិគិ ជាភាសាបាលី​សំស្រ្កឹត ហើយវាល្មិគិបាន​សរសេរ​ឡើង​នៅ​ប្រហែល ២០០០ឆ្នាំមុន។ អត្ថបទ​របស់​ថៃ​ដែល​សរសេរ​ឡើង​វិញ​នេះ​ នៅ​តែ​ល្បីល្បាញ​ដល់បច្ចុប្បន្ន ប៉ុន្តែ​ស្នាដៃ​ដែល​មាន​លក្ខណៈពេញ​លេញ​គ្រប់​គ្រាន់​ជាង​គេ​ គឺ«រ៉ាមគៀន»ដែល​សរសេរ​ដោយ ស្តេចរ៉ាម៉ាទី១(១៧៨៨-១៨០៩) ជា​អ្នក​បង្កើត​ទី​ក្រុង​បាងកក​មុនគេ​ និង​ជា​អ្នក​បង្កើត​ របប​រាជានិយម​តាម​បែប​បច្ចុប្បន្ននេះ កាល​ពី​១៧០ឆ្នាំមុន ឬក្នុងឆ្នាំ​១៨០៧។ រឿង​នេះ​ត្រូវ​បាន​សរសេរ​ជាកំណាព្យ​ ហើយ​ដំណើរ​រឿង​នេះ​ ក៏​ត្រូវ​បាន​គេ​ឆ្លាក់​នៅ​ប្រាសាទ​ព្រះ​កែវ​មរកត នៅ​ក្នុង​រាជវាំង​ទីក្រុង​បាង​កក​ទៀត​ផង។
ក្រៅ​ពី​នេះ យើង​ឃើញ​នៅ​មាន​ការឯកភាពគ្នា​ដែរ​ ចំពោះ​ឯកសារ «History of Thai Literature» ដែល​បោះ​ពុម្ព​នៅ​ឆ្នាំ១៩៩២ បានបញ្ជាក់ថា ស្តេចរ៉ាម៉ាគឺ​ជាមហាកវី នៃ​រឿងវីរកថា«រាមាយណៈ» ដែល​ជា​រឿង​ត្រូវ​បាន​គេ​អាននិងសម្តែង​ដល់​បច្ចុប្បន្ន។ រឿង​នេះ​ត្រូវ​បាន​ចម្លង​មកពី​វីរកថា​ដើម​របស់វាល្មិគិ ប៉ុន្តែ​មនោសញ្ចេតនា​នៃ​រឿង​ និងហេតុការណ៍​លំអិត​តាំង​ឡាយ ត្រូវ​បាន​គេ​ផ្លាស់ប្តូរ​ដើម្បី​សម្រប​ទៅនឹង​ប្រវត្តិការណ៍​នៃ​ បច្ចុប្បន្នភាព។ ព្រះរាជា​បាន​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​ក្លា​នឹង​សង្គ្រាម ដូច្នេះ​រឿង​នេះ​ ពិត​ជា​បាន​ជាប់​ទាក់​ទង​នឹង​រឿង​ចំបាំង​ផ្ទាល់​ខ្លួន​, ឆាកស្នេហា និង​ទម្រង់​សណ្តាប់ធ្នាប់​ទាំង​ឡាយ នៃ​សង្គម​ដែល​បាន​កើត​មាន​រៀង​រាល់​ថ្ងៃ​ជុំវិញ​ព្រះអង្គ។
រូបគំនូររឿង«រ៉ាមគៀន»ថៃនៅតាមជញ្ជាំងវិហារព្រះកែវ(បាងកក)
រូបគំនូររឿង«រ៉ាមគៀន»ថៃនៅតាមជញ្ជាំងវិហារព្រះកែវ(បាងកក)
  • កាលបរិច្ឆេទរឿងរ៉ាមគៀន
តាម​សៀវភៅ«Thai Literature» ដែល​បក​ប្រែ​ពី​ភា​សាអាឡឺម៉ង់​ដោយErich-W-Reinhold បាន​សន្និដ្ឋាន​ថា​រឿង​«រ៉ាមគៀន»របស់​ថៃ សរសេរ​ឡើង​នៅ​ចុង​សតវត្សទី១៨ ដោយ​ស្តេចរ៉ាម៉ាទី១ នៃ​សម័យ​កាលបាងកក(១៧៨២-១៩៣២) ដែល​បាន​កាន់​អំណាច​ពី​ឆ្នាំ(១៧៨៨-១៨០៩)។ ប៉ុន្តែ​តាម​ឯកសារ​មួយ​ផ្សេង​ទៀត​(Ramakien) បាន​បញ្ជាក់ថា នៅ​ប្រទេស​ថៃ​គេ​មាន​ការ​យល់​ដឹង​អំពី​រឿង​រាមាយណៈ តាំង​ពី​សម័យ​សុខោទ័យ និង​អាយុធ្យា​មក​ម្ល៉េះ ប៉ុន្តែ​គ្រាន់​តែ​ដឹង មិន​ទាន់​មាន​ជា​ឯកសារ​កត់​ត្រាបក​ប្រែ​នៅ​ឡើយ។ អតីតរាជធានី​ចាស់​ត្រូវ​បាន​បោះបង់​ចោល ហើយ​រាជធានី​ថ្មីនៃ​ប្រទេស​ថៃ(ក្រុងបាងកក) ក៏​បាន​កើត​ឡើង​នៅ​ឆ្នាំ១៧៨២ ហើយ​រាជា​ទី១នៃ​រាជធានី​បាងកក ក៏​បាន​ប្រែនិង​ចងក្រងជាឯកសាររឿង​«រ៉ាមគៀន» នេះឡើង។ តាមឯកសារ​ដដែល​បាន​បញ្ជាក់​ថា នៅ​ប្រទេស​ខ្មែរ​មាន​ការ​ចេះ​ចាំ​រឿង​នេះ ហើយ​បាន​ឆ្លាក់​នៅ​លើ​ថ្ម តាំង​ពី​សតវត្ស​ទី​៧​មក​ម្ល៉េះ។ ដូច្នេះ​យើង​បាន​មើល​ឃើញ​ច្បាស់​ថា ប្រទេស​ខ្មែរ​បាន​ចម្លង​រឿង​រាមាយណៈ មុន​ប្រទេស​ថៃ​ជា​ច្រើន​សតវត្ស។
ល្ខោនរឿង«ព្រះលក្ម្សណ៍ព្រះរាម»របស់លាវ
ល្ខោនរឿង«ព្រះលក្ម្សណ៍ព្រះរាម»របស់លាវ
តាម​ទស្សនៈ​របស់​លោកអៀវកើស ក្នុង​សៀវភៅ«ភាសាខ្មែរ» ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ទាញ​បញ្ញាក់​ថា រឿង​រាមកេរ្តិ៍​សៀម​មិន​មែន​សៀម​ប្រែ​ពី​សំស្ក្រឹត​ដោយ​ផ្ទាល់​ទេ គឺ​ប្រែ​ពី​ខ្មែរ​សម័យ​ក្រោយ​អង្គរ ដោយ​សម្អាង​តៅ​លើ​ការ​ប្រើ​ប្រាស់ពាក្យពេចន៍​ដូច​ជា​ពាក្យ«ផ្កាយព្រឹក» ដែល​និយាយ​ត្រង់​វគ្គវៃយរាពណ៍ លួច​យក​ព្រះរាម នាំ​ទៅ​បាតាល។ វៃយរាពណ៍ ឡើង ​ទៅ​លើកំពូល​ភ្នំ គ្រវី​បំពង់​កែវ​ឲ្យ​មាន​ពន្លឺ​ដូច​ផ្កាយ​ព្រឹក បញ្ឆោត​ពួក​ពល​ស្វា ឲ្យ​ស្មាន​ថា​ជិត​ភ្លឺ ហើយ​ឈប់​ទៅ​យាម​ទៀត ព្រោះ​ពិភេក ទាយ​ថា​ដល់​ភ្លឺ​ព្រះរាម នឹង​អស់​គ្រោះ​ថ្នាក់។ ក្នុង​សៀវភៅ​រាមកេរ្តិ៍​សៀម​(បទល្ខោន​រឿង​រាមកេរ្តិ៍ ក្បាល​ទី​១​ទំព័រ​១៨២) ពាក្យ​ថា«ផ្កាយ​ព្រឹក» សៀមសរសេរ​ថា«ដាវប្រះកាយ​ព្រឹក្ស»។ ពាក្យ​«ដាវ» ជា​ភាសា​សៀម មាន​ន័យ​ថា​«ផ្កាយ»។ ពាក្យ«ប្រះកាយ» គឺ​សំដៅ​លើ​ពាក្យ​ខ្មែរ​«ផ្កាយ»។ ដូច្នេះ​«ដាវប្រះកាយព្រឹក្ស» មានន័យ​ថា «ផ្កាយផ្កាយព្រឹក» នេះ​សបញ្ជាក់​ថាអ្នក​ចម្លង​ដែល​ខ្ចី​ពាក្យ​ខ្មែរ យក​ទៅ​ប្រើ​ មិន​ស្គាល់​ឬចេះ​ឲ្យ​បាន​ប្រាកដ​ ថែមទាំង​កាឡៃ​ពាក្យ«ព្រឹក» របស់​ខ្មែរ​ដោយ​បន្ថែម​ទៅ​ជា«ព្រឹក្ស» ដើម្បី​កុំ​ឲ្យ​គេ​ថាសៀម​ខ្ចី​ពី​ខ្មែរ​ទៅ។
ការ ​បក​ស្រាយ​បែប​នេះ ក៏​ត្រឹម​ត្រូវ​ម្យ៉ាង​ដែរ ផ្អែក​ទៅ​លើ​និរុត្តិសាស្ត្រ ហើយ​បើ​យើង​គិត​ទៅ​តាមកាល​បរិច្ឆេទ​នៃ​រឿង យើង​ឃើញ​ថា រឿង​រ៉ាមគៀនរបស់​ស្តេចរ៉ាម៉ាទី១ តែង ​ឡើង​ក្រោយ​ពេល​ដែលសៀម​វាយ​បែក​បន្ទាយ​លង្វែក(ចុងសតវត្សតី១៦) ស្រប​នឹង​ទស្សនៈ​ទាំង​ឡាយ​ដែល​ថា សៀម​បាន​បញ្ជូនឯកសារ​ខ្មែរ រួម​ទាំង​រឿងរាមកេរ្តិ៍ ទៀត​ផង ទើប​ធ្វើ​ឲ្យ​រាមកេរ្តិ៍ខ្មែរ ត្រូវ​បាត់​ពី​ខ្សែតី១១ ដល់​ខ្សែទី៧៤។
ល្ខោនខោលរឿង«រ៉ាមគៀន»ថៃ
ល្ខោនខោលរឿង«រ៉ាមគៀន»ថៃ
  • អ្នកនិពន្ធ រឿង​រ៉ាមគៀន​និងស្នាដៃ
អ្នកនិពន្ធ​រឿង«រ៉ាមគៀន» ( รามเกียรติ์) ដែល​ជា​អត្ថបទគ្រប់គ្រាន់​ពេញ​លក្ខណៈ គឺព្រះបាទរ៉ាម៉ាទី១ ក្នុង​រាជវង្ស​ចក្រីនៃសម័យ​កាល​បាងកក។ ទ្រង់​បាន​សោយរាជ្យក្នុង​កំឡុង​ឆ្នាំ១៧៨៨-១៨០៩ ត្រូវ ​បាន​គេ​កត់​ត្រា​ក្នុង​រាជពង្សាវតារថា ជារដ្ឋបុរស អ្នកនយោបាយ និង​ទាហាន​ក្នុង​ពេល​តែមួយ។ ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ ចំណេះដឹង​គ្រប់​យ៉ាង​នេះ ជា​រឿង​ធម្មតា​សម្រាប់​ស្តេច​ថៃ ដើម្បី​ឲ្យ​ទ្រង់​មាន​ទំនោរ​ចិត្តទៅ​ខាង​អក្សរសាស្ត្រ ដើម្បី​ផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ ល្អ​របស់​ព្រះ​រាជា។ រ៉ាម៉ាទី១ជា​អ្នក​គ្រប់​គ្រង​ទាហាន និង​រៀបចំបាន​យ៉ាង​ជោគ​ជ័យ ដែល​បន្ត​រហូត​ដល់​បុត្រ​របស់​ទ្រង់ ព្រះនាមPhra Phuthaloetle ដែល​កាន់​អំណាច​ជា​រ៉ាម៉ាទី២(១៨០៩-១៨២៤)
រ៉ាម៉ាទី១មាន ​ជីវិតពោរពេញ​ដោយ​បញ្ហាសង្គ្រាម ចម្បាំង ដណ្តើមអំណាច​គ្នាក្នុង​រជ្ជកាល​របស់​ទ្រង់។ ទ្រង់​បាន​ប្រឹង​ប្រែង​ធ្វើ​ឲ្យប្រទេស​មានឯករាជ្យ សេរីភាព រួច​ផុត​ពីការ​លុក​លុយ​របស់​ភូមា ហើយ​នឹង​កសាង​ឡើង​វិញ​នូវ សមិទ្ធិផល​ជា​ច្រើន​ដែល​ត្រូវ​បាន​បំផ្លាយ​ដោយ​សារ​សង្គ្រាម បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​អយុធ្យា។ មិន​តែ​ប៉ុណ្ណោះ​ក្នុងចន្លោះ​ពេល​នៃ​សង្គ្រាម​នេះ ទ្រង់​បាន​ឆ្លៀត​ឱកាសបង្កើត​ផ្នែក​សំខាន់​មួយ នៃ​អក្សរសាស្រ្ត​ថៃ ដែល​ត្រូវ​បាន​គេ​យក​មក​អាន និង​សិក្សា​ដល់​បច្ចុប្បន្ន​នេះ។
សមិទ្ធិផល​នានាក្រៅអំពីសង្គ្រាម និង​ការ​រៀប​ចំប្រទេស រ៉ាម៉ាទី១បានរៀប​ចំតែង​ជា​ឈុត​ឆាកល្ខោន​ សម្រាប់​សម្តែង​ ស្តី​អំពី​វីរកថា និង​រឿង​សំខាន់​មួយ​ទៀត​គឺ «Anirut Khamchan» និង រឿង​«រ៉ាមគៀន» ដែល​ជា​វីរកថា​ដិតដាម​នៅ​ក្នុង​សតិ​អារម្មណ៍​ជនជាតិ​ថៃជាង​គេ ជា​អត្ថបទ​ប្រវត្តិសាស្ត្រ បន្ត​ពី​រាជវង្ស​ចក្រី​ពីរ​រូបគឺ រ៉ាម៉ាទី១និងរ៉ាម៉ាទី២។ ការ​ត្រួត​ពិនិត្យ​រៀប​ចំ​ឈុត​ឆាក ត្រូវ​បាន​ផលិត​និង​បែង​ចែក​ជាផ្នែក​ដោយ​ព្រះរាជា​ផ្ទាល់។ ការងារ​ដែល​មាន​ប្រជាប្រិយក្រៅ​ពី​រឿង​«រ៉ាមគៀន» រ៉ាម៉ាទី១បាន​តាក់​តែង​អត្ថបទ​ល្ខោន«អ៊ីណូ(bot lakhon Inao)» (រឿង​តែ​មួយ​នឹង​អ៊ីណាវ ខ្មែរ?) ទាំង​ពីរ​នេះ​ចាត់​ទុកជា​ផ្នែក​បុរាណ នៃ​របៀបផ្ទាល់​របស់​គេ ដោយ​មាន​ការ​រៀប​ចំសំណង់ឃ្លាប្រយោគ​ច្បាស់លាស់ ពិសេសសមស្របនឹង​តម្រូវការ​នៃ​ឈុត​សម្តែង។

ទុំទាវ

សូម​ចាប់​យក​ឯកសារ​នៅ​ទីនេះ​tum-teav.pdf

រឿងទុំទាវបច្ចុប្បន្ន​ ត្រូវបានមតិអន្តរជាតិឲ្យតំលៃនិងចាត់ទុកថាជា «រឿងរ៉ូមេអូស៊ូលីយែតខ្មែរ» រឿងនេះខ្ញុំបានព្យាយាមស្រាវជ្រាវរកអស់រយៈពេលយ៉ាងយូរ ទម្រាំរកឃើញក្នុងវិបសាយមួយ​​(ភ្ជាប់តាមរយៈGoogle) កាលពីខែមេសា២០០៧កន្លងទៅនេះ។

ឯកសាររឿងនេះមានសារសំខាន់ណាស់ សម្រាប់ខ្ញុំក៏ដូចជានិស្សិតខ្មែរ និងបរទេសដទៃទៀតដែរព្រោះសព្វថ្ងៃរឿងនេះ ​ត្រូវបាន​អន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង។ គេបានយករឿងនេះទៅសិក្សាប្រៀបធៀប វិភាគរកសិល្ប៍តំលៃ​របស់វា​ដើម្បីការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សារបស់ខ្លួន។

«ព្រះ​អង្គម្ចាស់​តូច​» ជា​រឿង​សម្រាប់​កុមារ?


«ព្រះ​អង្គ​ម្ចាស់​តូច» ច្បាប់​ជា​ភាសាខ្មែរ,ថៃ​,ឡាវ​ និង​ភូមា
នរណា​ថា​ រឿង​«​ព្រះ​អង្គ​ម្ចាស់​តូច​» ជា​រឿង​សម្រាប់​កុមារ?
សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​យល់​ស្រប​ជា​មួយ​ទេ ព្រោះ​តាម​ការ​ស្ទាប​ស្ទង់​របស់​ខ្ញុំ​ ជា​មួយ​អ្នក​អាន​ខ្មែរ​និង​បរទេស សុទ្ធ​តែ​ប្រាប់​ថា​ ដំបូង​ពួក​គេ​​អា​ន​មិន​យល់​សោះ​ តែ​លុះ​បាន​អាន​លើក​ទី២, ទី​៣ និង​បន្ត​បន្ទាប់​ ទើប​គេ​យល់​ពី​គំនិត​របស់​អ្នក​និពន្ធ​។
កាល​ពី​ឆ្នាំ​ទៅ​ ខ្ញុំ​បាន​ទៅ​លេង​ស្រុក​ខ្មែរ​ ពេល​នោះ​ខ្ញុំ​ក៏​បាន​ឮពី​ភាព​ល្បី​ល្បាញ​ របស់​រឿង​«ព្រះ​អង្គម្ចាស់​តូច​»។​ ខ្ញុំ​​បាន​ទៅ​ទិញ​​​សៀវភៅនេះ​ ហើយ​ក៏​បាន​អាន​។ អាន​បណ្តើ​រ​ឆ្ងល់​បណ្តើរ​ តើរឿង​នេះ​ល្អ​ត្រង់​ណា​ទៅ? អាន​ជិត​ចប់​ហើយ​ មិន​ឃើញ​មាន​អី​ល្អ​សោះ​!!!
អាន​ចប់​លើក​ទី​១ ខ្ញុំ​មិនយល់​សោះ​ ថា​រឿង​នេះ​ចង់​និយាយ​ពី​អ្វី​? ហើយ​ល្អ​ត្រង់​ណា? លុះ​អាន​ចប់​លើក​ទី​២,ទី​៣​ ទើប​ដឹង​ថា​ រឿង​នេះ​មិន​មែន​​សម្រាប់​កុមារ​ទេ ហើយ​ពិត​ជា​សៀវភៅ​​ដែល​មាន​តម្លៃ​ល្អ​ កាត់​ថ្លៃ​ពុំ​បាន​មែន។ ដូច្នេះ​សូម​មិត្ត​ៗ​ទាំង​អស់​គ្នា​​ស្វែង​រក​រឿង​នេះ​មក​អាន​ចុះ ហើយ​ព្យាយាម​អាន​ឲ្យ​បាន​ច្រើន​សារ​ ពេល​នោះ​អ្នក​ទាំង​អស់​គ្នា​ នឹង​បាន​យល់​ពី​តម្លៃ​របស់​វា​។
«អ្វី​ដែល​សំ​ខាន់ គឺ​យើង​មើល​មិនឃើញ​ទេ»
«ព្រះ​អង្គម្ចាស់​តូច​» ច្បាប់​ភាសា​ផ្សេងៗ(អង់គ្លេស,បារាំង,ចិន,ជប៉ុន,កូរ៉េ,វៀតណាម)

ដើម​កំណើត​រឿង​«មួយពាន់មួយយប់»

សៀវភៅ​រឿង «មួយពាន់មួយយប់» ដែលបោះពុម្ព​ជា​ថ្មី​ដោយ
បណ្ណាគារបន្ទាយស្រី




ប្រភពៈ ទស្សនាវដ្តីគ្រូ បង្រៀន លេខ ២៣ ទំព័រ ៣៥-៣៦
រឿង មួយ ពាន់ មួយ យប់ ជា មធ្យោបាយ ជា ទេព កោសល្យ របស់ អ្នក និពន្ធ ដែល ប្រមូល ផ្តុំ រឿង ប្លែកៗដោយ ឡែកៗ ពីគ្នា ផ្សំ ឡើង ឲ្យ ក្លាយ ជា សាច់ រឿង តែ មួយ ទំនាក់ ទំនង តាម អត្ថរស អត្ថន័យ អត្ថរូប ជា លំដាប់ លំដោយ រណ្តំដួង ចិត្ត អ្នក អាន អ្នក ស្តាប់ ឲ្យ ស្ថិត ក្នុង អារម្មណ៍ រំភើប រំជើប រំជួល តាម ខ្លឹម សារ នៃ រឿង ជា អាទិ៍គឺ ជា រឿង និទាន របស់ ស្តេច ឆារីយ៉ា និង នាង សេហេរ៉ាហ្សាដ នា ប្រទេស អ៊ីរាក់ សម័យ ដើម។
កាល នោះ មាន ស្តេច មួយ អង្គ ព្រះនាម ឆារីយ៉ា គ្រាំ គ្រា ផ្លូវ ចិត្ត ដោយ វិបត្តិ គ្រួសារ ព្រះ អង្គ បាន ចិញ្ចឹម ព្រះ ទ័យ ប្រទូសរ៉ាយ ចំពោះ ព្រះ អគ្គមហេសី ជា ទីស្រឡាញ់ ដែល ច្រឡំ ភ័ន្ត ជា មួយ ទាសៈ ជនជាតិ ស្បែក ខ្មៅ ម្នាក់។ រីឯ ព្រះ អនុជ ព្រះ នាម ឆាសេណង់ សោយ រាជ្យ នៅ នគរ ជាប់ ព្រំ ប្រទល់ គ្នា ក៏ មាន បញ្ហា ដូច ព្រះអង្គដែរ។ ការ លេច ឡើង នូវ បាតុ ភូត ដ៏ អាម៉ាស នេះ ស្តេច ឆារីយ៉ា ក៏ បណ្តុះ គំនិត ព្យាបាទ ចំពោះ ស្ត្រី ភេទ។ គំនិត អា ក្រក់ ក៏រីក ធំឡើង ៗជា រៀង រាល់ ថ្ងៃ ហើយ ធ្វើ ឲ្យ ព្រះ អង្គ យល់ ឃើញ ថា ព្រះ អាទិទេព ក៏ ប្រហែល មាន បញ្ហា ដូច ព្រះ អង្គ ដែរ ឆារីយ៉ា សម្រេច ព្រះ ទ័យ ថា លែង ទុក ចិត្ត ស្ត្រីទាំង អស់ ក្នុង នាម ជា មនុស្ស ព្រះ អង្គ លែង ចង់ ឃើញ មាយា ស្ត្រី ទៀត ហើយ ព្រះអង្គ ប្តេជ្ញា ថា ទ្រង់ ផ្ទំ ជា មួយ ស្ត្រីក្រមុំ ពេញ ការ ម្នាក់មួយ យប់ ហើយ យក ទៅ ព្យួរ សម្លាប់ នៅ ព្រលឹម ឡើង មុន ថ្ងៃ រះ បទ បញ្ជា នេះ បាន ប្រព្រឹត្ត ទៅជា ច្រើន ឆ្នាំ រហូត ដល់ ពេល មួយ ដែល នៅសល់ តែ កូន ក្រមុំ របស់ មន្ត្រី ម្នាក់ នៃ ព្រះ រាជា ណាចក្រ កញ្ញាសេហេរ៉ាហ្សាដ ជា កូន ក្រមុំ របស់ មន្រ្តី ក្នុង វាំង របស់ ស្តេច នាម៉ឺន រូប នេះ មិន ចង់ ឲ្យ កូន ស្រី របស់ ខ្លួន ស្លាប់ តែ នាង ទទូច ប្រាប់ ឪពុក ថា ឲ្យ យក នាង ទៅថ្វាយ ស្តេច ក្នុង គោល បំណង ជួយ រំដោះ មនុស្ស ស្រី ក្នុង ប្រទេស ឲ្យ ឆ្លង ផុត ពីបាប កម្ម នេះ តែ បើ ផ្ទុយ ទៅ វិញ នោះ នាង ស្លាប់ ក៏ ស្លាប់ ដោយ ខ្លឹម សារ និង កិត្តិ យស ថ្លៃ ថ្នូរ ដែរ។ នាង មាន គំនិត ស្អប់ ព្រះមហេ សី ដែល ក្បត់ ចិត្ត ស្តេច តែ ព្រះ មហេ សីសព្វ ថ្ងៃ អស់ តម្លៃ ហើយ ដូចនេះ នាង អាច រក ច្រក ជួយ ដល់ ស្ត្រី ដែល សល់ ពីស្លាប់ បាន
សេហេរ៉ាហ្សាដ បាន សិក្សា ជ្រៅ ជ្រះ មាន ចំ ណេះ ដឹង ច្រើន មិន ឆ្មើង ឆ្មៃ ព្រម ទាំង ជា អ្នក និពន្ធ ផង។ ពេល នេះ នាង នឹង ប្រើ ប្រាស់ ទេព កោសល្យ និទាន រឿង ឲ្យ បាន ប្រសើរ បំ ផុត ចំពោះ ស្តេច វិធីសាស្រ្ត របស់ នាង គឺ ការ និទាន រឿង ថ្វាយ ស្តេច ដែល ចង់ ស្តាប់ ចង់ ដឹង និង ងប់ ងល់ នឹង សាច់ រឿង ដែល បាន និទាន រួច និង ចង់ យល់ ដឹង បន្ត ទៀត ពី ព្រោះ វា ពិរោះ ជាប់ ចិត្ត រហូត ដល់ ថ្ងៃ ណា មួយ ដែល ស្តេច អាច លើក លែង ការ សម្លាប់ នាង បាន នេះ ជា ផែ នការ បណ្តោះ អា សន្ន របស់ នាង សេច ក្តីសង្ឃឹម វា ស្ថិត នៅលើ ចំណេះ ដឹង និង សាច់ រឿង គួប ផ្សំនឹង សិល្បៈ និទាន របស់ នាង ទស្សនៈ របស់ ស្តេច គឺ ការ ចង កំហឹង នឹង ស្ត្រី ព្រះ អង្គ មិន ចង់ ឲ្យ ភេទ នេះ ថ្ពិន ព្រះ នេត្រ ព្រះ អង្គ ទៀត ទេ នៅ ក្នុង វាំង ពេល រាត្រី ក្រោយ ពី ស្តេច ឆារីយ៉ា បាន សប្បាយ នឹង តណ្ហា រួច ហើយ នាង សេហេរ៉ាហ្សាដ លើក សំណូម ពរ ថ្វាយ ស្តេច ថា ឲ្យ ប្អូន ស្រីឌីណា ហ្សាដមក ដេក ជា មួយ នាង ដើម្បី ស្តាប់ នាង និយាយ រឿង ឲ្យ ស្តាប់ មុន នឹង ស្លាប់ នាថ្ងៃ ស្អែក ស្តេច យល់ ព្រម ក្នុង រយៈពេល មាន់ រងាវ «កុរ» នាង ឌីណាហ្សាដក៏ ដាស់ បង ស្រីឲ្យ និយាយ រឿង និង ថ្វាយជូន ស្តេច ឲ្យ សព្វព្រះទ័យ ផង មុន នឹង បែក គ្នា ជា អវសាន។ សេហេរ៉ាហ្សាដចាប់ ផ្តើម និទាន រឿង ទី មួយ ឡើង ហើយ លុះ ត្រា ណា ថ្ងៃ រះនាង ក៏ ឈប់ ដោយ រក្សា ទុក នូវ អាថ៌កំ បាំង បន្ត ដែល ធ្វើ ឲ្យ ស្តេច ចង់ ដឹង ចង់ ស្តាប់ បន្ត ទៀត ស្តេច ឆារី យ៉ាមាន ព្រះ ឱង្ការ ថា «យើង រង់ ចាំដល់ ថ្ងៃ ស្អែក នឹង នាំ នាង ទៅ សម្លាប់ ចោល ក្រោយ ពី ស្តាប់ សាច់ រឿង ចប់ » ក៏ ប៉ុន្តែ ទំនាក់ ទំនង នៃ សាច់ រឿង បាន ផ្សារភ្ជាប់ គ្នារដឹក រហូត ដល់ មួយ ពាន់ និង មួយ យប់
ការ និទាន រឿង បាន ជិត ដល់ ៣ឆ្នាំ ដែល នាង សេហេរ៉ាហ្សាដ អាច ឈាន ទៅ កែ ប្រែ ផ្លូវ ចិត្ត របស់ ស្តេច ឆារីយ៉ា បាន ល្អ វិញ ដំណោះ ស្រាយ នៃ ការ រំ ដោះ ស្រ្តីក្រមុំ ឲ្យ ផុត ពី រណ្តៅ មរណៈ កើត មាន នៅ យប់ ទី មួយ ពាន់ និង មួយ យប់ នៅ ពេល ដែល ខ្សែ រឿង បាន ជុំ ជាតិ ពេល នោះស្តេច ឆារី យ៉ា និង នាង សេហេរ៉ា ហ្សាដ ក្លាយ ទៅជា ស្វាមី និង ភរិយា ដ៏ ល្អ ក្នុង ព្រះ រាជា ណាចក្រ ព្រម ទាំង បាន ព្រះរាជបុត្រ ល្អ មួយ អង្គ ជា ភស្តុតាង ផង ច្បាប់ ពិឃាដ ស្ត្រី ក្រមុំ ក៏រលាយ បាត់ ព្រះ អង្គ ឆារីយ៉ា ក៏លែ មាន ព្រះ ទ័យ ចង់ ព្យាបាទ ចំ ពោះ ស្ត្រីភេទ ចាប់ ពី ពេល នោះមក។
លោក សាវ៉ាន់
មន្តី្រអប់រំ ចូល និវត្តន៍ ខេត្ត កំពង់ ចាម
ប្រែ សម្រួល ពី ភាសា បារាំង របស់ លោក Brouno Bettelheim
ក្នុង Francais (Textes et Activites) ទំព័រ ១៤៩-១៥០
អាច​រក​អាន​រឿង​នេះ​បាន​នៅ​ក្នុង​ប្លក់​លោក​សុជាតិ