តើ
អ្នកទាំងអស់គ្នាមានដែលចាប់អារម្មណ៍ទេថា
តើក្នុងមួយថ្ងៃយើងប្រិចភ្នែកជាមធ្យមប៉ុន្មានដង? បើចង់ដឹង
តោះមកតាមដានជាមួយ«គំនិត»ទាំងអស់គ្នា!
សាច់ដុំដែលអនុញ្ញាតិឲ្យអ្នកធ្វើការប្រិចភ្នែកជាសាច់ដុំដែល
រហ័សជាងគេនៅក្នុងខ្លួនប្រាណរបស់អ្នក។
វាអនុញ្ញាតិឲ្យអ្នកធ្វើការប្រិចភ្នែកបានចំនួន៥ដងក្នុង១វិនាទី។
ជាមធ្យម អ្នកប្រិចភ្នែក១៥០០០ដងក្នុង១ថ្ងៃ។
បើនិយាយទៅ គឺប្រហែល១០ដងក្នុង១នាទី
ឬក៏ច្រើនជាង៥លានដងក្នុង១ឆ្នាំ
ហើយជាទូទៅនារីៗគឺប្រិចភ្នែកច្រើនជាងបុរស។
មិនត្រឹមតែមនុស្សប៉ុណ្ណោះទេដែលប្រិចភ្នែកនោះ
មានប្រភេទសត្វជាច្រើនទៀតក៏ដូច្នេះដែរ។
តួរយ៉ាងដូចជាសត្វបក្សីជាដើម(ជាធម្មតាជាបក្សីដែលមិនអាចហោះហើរបាន)
ដែលពួកគេប្រើប្រាស់ត្របកភ្នែកខាងក្រោមដើម្បីប្រិចភ្នែក
ហើយចំណែកឯសត្វព្រាបវិញ គឺវាប្រើត្របកភ្នែកទាំងលើ
និងក្រោមដើម្បីប្រិចភ្នែក។ ចំពោះសត្វត្រី និងសត្វល្អិតផ្សេងៗទៀត
ពួកវាគឺមិនមានត្របកភ្នែកនោះទេ
ហើយភ្នែករបស់វាត្រូវបានការពារដោយកែវភ្នែកដ៏រឹង។
តើមានអ្វីអាចជួយបង្កើនគុណភាពភ្នែករបស់អ្នកដែរឬទេ?
ដើម្បីជួយថែរក្សានឹងបំប៉នភ្នែក ផ្លែការ៉ុតគឺជាជម្រើសដ៏ល្អ។
វានឹងជួយឲ្យភ្នែករបស់អ្នកមើលបានច្បាស់ជាងមុន។ វីតាមីន
អាគឺជាសារជាតិដែលបង្កាជម្ងឺខ្វាក់នៅពេលយប់
ហើយផ្លែការ៉ុតគឺសម្បូរទៅដោយវីតាមីនប្រភេទនេះ។ មិនតែប៉ុណ្ណោះ
ការ៉ុតក៏មានផ្ទុកនៅសារជាតិមានប្រយោជន៍ជាច្រើនទៀតដូចជា ប៉ូតាស្យូម
វីតាមីនសេ beta-carotene(សារធាតុដែលល្អសម្រាប់សុខភាព)
ដែលជាជំនួយក្នុងការកាត់បន្ថយជម្ងឺបេះដូង និងមហារីក។ ក្រៅពីនេះ
ការ៉ុតគឺជាបន្លែដែលគ្មានផ្ទុកសារជាតិខ្លាញ់
ហើយនៅក្នុងផ្លែការ៉ុតមួយមានផ្ទុកវីតាមីនអាច្រើនជាង២០០%នៃចំនួន
ដែលយើងត្រូវការប្រចាំថ្ងៃ។
from kumnit