ស្រាក្រហម
សារធាតុដែលត្រូវបានគេហៅថា peceatannol
ដែលមាននៅក្នុងស្រាក្រហម
អាចជួយពន្យាការកើតឡើងនៃកោសិកាភាពធាត់់
ហើយក៏នឹងជួយការពារមិនឲ្យកោសិកាទាំងនោះរីកធំពេញវ័យផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ
ស្រាក្រហមក៏នឹងអាចជួយការពាររាងកាយពីជំងឺបេះដូង
និងជំងឺមហារីកបាននោះដែរ។
ការស្រាវជ្រាវថ្មីនេះ ត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ Purdue University នៅរដ្ឋ Indiana សហរដ្ឋអាមេរិក។ អ្នកដឹកនាំការស្រាវជ្រាវគឺលោកវេជ្ជបណ្ឌិត Kee-Hong Kim បានបញ្ជាក់ថា សារធាតុ piceatannol ពិតជាអាចទប់ទល់នឹងការធាត់លើសទម្ងន់បានយ៉ាងប្រាកដ ដោយសារតែកោសិកានៃការធាត់ មិនអាចរីកលូតលាស់បាន។
ក្រៅពីមានក្នុងស្រាក្រហម សារធាតុស្រដៀងគ្នានេះ ក៏ត្រូវបានគេរកឃើញនៅក្នុងផ្លែទំពាំងបាយជូរ ផ្លែប៊្លូប៊ើរី និងផ្លែផាស់សិន ផងដែរ។
ការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ភផ្សាយក្នុងព្រឹត្តប័ត្រ Journal of Biological Chemistry។
ប្រភព៖ Telegraph