ក្រុមសិក្សាស្រាវជ្រាវមួយនេះដែលដឹកនាំដោយលោកបណ្ឌិត Paul Long(ផល ទ្បង) មានគំរោងនឹងបង្កើតជា ថ្នាំលាបស្បែក ដែលបង្កើតពី ធាតុផ្សំដូចគ្នាដែលគេបានរកឃើញនៅក្នុងផ្កាថ្មនោះ។
ក្រុមនេះមិនមែននាំគ្នាទៅជិកផ្កាថ្មទាំងនោះមក
ធ្វើជា គ្រឿងផ្សំនោះទេ
គឺដំបូងគេទៅសិក្សាពីធាតុផ្សំផ្សេងៗដែលមាននៅក្នុងផ្កាថ្មនេះ
នៅពេលដែលសិក្សារួចហើយគេក៏ ថតចំលងធាតុផ្សំទាំងនោះ
ហើយទៅរកធាតុទាំងនោះពីរបស់ផ្សេងទៀតដែលមានធាតុផ្សំស្រដៀង
ឬក៏ដូចទៅនឹងធាតុផ្សំរបស់ផ្កាថ្មនេះ។
នៅពេលដែលគេមានធាតុផ្សំគ្រាប់គ្រាន់សម្រាប់ធ្វើជាទ្បេ លាបស្បែក
នោះគេនឹងបង្កើតវាឲ្យមនុស្សប្រើសាកល្បងជាមុនសិន។
ដោយនៅពេលសិក្សា គេសង្កេតឃើញត្រីដែលស៊ីផ្កាថ្មនេះ
អាចការពារខ្លួនវាពីពន្លឺកម្មរស្មី UV ដូចនេះគេអាចនិយាយបានថា
មនុស្សយើងក៏អាចផ្ទុកជាតិនេះនៅក្នុងខ្លួនបានដែរ
សម្រាប់ការពារពន្លឺកម្មរស្មី UV ។
ដូចនេះក្រុមនេះក៏គ្រោងនឹងបង្កើតជាថ្នាំសម្រាប់មនុស្សប្រើដែរ។
តែជំហានដំបូងគឺគេបង្កើតជា ទ្បេសិន ហើយជំហានបន្ទាប់
ចាំគេបង្កើតវាជាថ្នាំគ្រាប់ប្រសិនបើវាអាចការពារស្បែកយើងពី
កំដៅថ្ងៃបាន។