Social Icons

ថ្នាំ​​​ជីវជាតិ​ វីតាមីន​ A អាច​ជួយ​ក្មេង​រាប់​ពាន់​អ្នក

vitamin aអ្នក ​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ថ្នាំ​ជីវ​ជាតិ​វីតាមីន A អាច​ជួយ​ក្មេង​ៗ​នៅ​ ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​ ៦០០ ០០០​នាក់​ក្នុង​មួយ​ឆ្នាំ។
ការ​សិក្សា​ស្រាវ​ជ្រាវ ពី​អ្នក​ជំនាញ​មក​ពី ចក្រ​ភព​អង់គ្លេស និង​ប៉ាគីស្ថាន បាន​សិក្សា​លើ​ ៤៣​ករណី​ដែល​នៅ​ក្នុង មាន​ក្មេង​ទាំង អស់ ចំនួន ២០០​ ០០០នាក់។ ហើយ​ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា ប្រ​សិន​បើ​ក្មេង​នោះ​បាន​ទទួល​ថ្នាំ​ជីវជាតិ វីតាមីន A នោះ​អត្រា​មរណៈភាព​របស់​ក្មេង​ទាំង​នោះ​បាន​ថយ​ចុះ​ចំនួន ២៤%។ ហើយ​ថ្នាំ​ជីវជាតិ​វីតាមីន A នេះ​បើ​តាម​អ្នក​ជំនាញ​គេ​ថា អាច​ជួយ​ការ​ពារ​ក្មេង​ពីជំងឺ កញ្ច្រិល និង រោគ​រាគរូស​​​ទៀត​ផង ព្រោះ​ថា​ជាតិ វីតាមីន A អាចជួយ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​នៅ​ក្នុង​រាង​កាយ​របស់​យើង​ធ្វើ​ការ​បាន​ល្អ​ ហើយ​អាច​ប្រ​យុទ្ធ​ប្រ​ឆាំង​និង មេរោគ​ផ្សេង​ៗ​ទៀត​ផង។
ក្មេង​ៗ​នៅ​តាម​ជន​បទ​ នៅ​តាម​ទី​ក្រុង​ក៏​ដោយ​គួរ​តែ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​ A នេះ​ឲ្យ​បាន​ច្រើន ព្រោះ​ថា​វា​អាច​ជួយ​យើង​បាន​ច្រើន​ណាស់។ ប្រ​សិន​បើ​អ្នក​ចង់​ញុំា​អា​ហារ​ដែល​មាន​ផ្ទុក​នូវ​ជាតិ​វីតាមីន A​ នេះ​អ្នក​អាច​ញុំា​អា​ហារ​មួយ​ចំនួន​ដូច​ជា ស៊ុត​មាន់ ថ្លើម និង​ខ្លាញ់​ត្រីជា​ដើម។ អាហារ​ទាំង​នេះ​សុទ្ធ​តែ​ជា​ប្រភព​នៃ​វីតាមីន A តែ​យើង​ក៏​អាច​រក​ថ្នាំ​ដែល​មាន​ ជីវជាតិវីតាមីន A នេះ​ដែរ​នៅ​តាម​ឱសថស្ថាន​នានា ឬ​ក៏​ពិសារ​ទឹក​ផ្សេង​ៗ​ដែល​មាន​វីតាមីន A។
មាន​ក្មេង​រាប់​ពាន់​នាក់​បាន​ស្លាប់​រាល់​ឆ្នាំ​ដោយ​សារ​តែ​ខ្វះ​ជាតិ​ វីតាមីន A​ នេះ ប្រ​សិន​បើ​អង្គការសុខភាព​ពិភពលោក​(WHO) ផលិត​ថ្នាំ​ជីវជាតិ​ វីតាមីន A ឲ្យ​ក្មេង​ៗ​នៅ​តំបន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ នោះ​យើង​នឹង​អាច​ជួយ​ជីវិត​ក្មេង​រាប់ពាន់​អ្នក​បាន​ក្នុង​មួយ​ឆ្នាំ​ៗ។
បើ​តាម​លោក Evan Mayo-Wilson អ្នក​សិក្សា​​​ចំពោះ​បញ្ហា​នេះ​បាន​និយាយ​ថា ថ្នាំ​ជីវជាតិ​ វីតាមីន A នេះ​គឺ​ងាយស្រួល​ផលិត និង​មាន​តំលៃ​ថោក​ទៀត​ផង។ យើង​គួរ​តែ​ផលិត​វា​ឲ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ជីវិត​ក្មេង​ៗ​ទាំង​នោះ។