ឧបករណ៍៖ ផ្លែក្រូចមួយ ចានគោមដែលមានជម្រៅជ្រៅឬ ក៏ចានដែក និងទឹក។
វិធី៖
១- ចាក់ទឹកចូលទៅក្នុងចានគោម ឬក៏ចានដែក។
២- ដាក់ផ្លែក្រូចចូលទៅក្នុងទឹក ហើយសង្កេតមើលថាតើមានអ្វីកើតឡើង?
៣- លើកនេះ អ្នកត្រូវយកផ្លែក្រូចនោះចិតសម្បកចេញ ហើយដាក់ផ្លែក្រូចនោះទៅក្នុងទឹកម្តងទៀត រួចសង្កេតមើលថាតើមានអ្វីកើតឡើង?
តើមានអ្វីកើតឡើងទៅ?
លើកទីមួយនៅពេលដែលអ្នកដាក់ផ្លែក្រូចទាំងសម្បកទៅក្នុងចានគោមដែល មានទឹកនោះ ផ្លែក្រូចនោះមុខជាអណ្តែតនៅលើទឹក ប៉ុន្តែនៅពេលដែលអ្នកចិតសម្បកវាចេញ ហើយដាក់ចូលទៅក្នុងទឹកម្តងទៀតនោះ វាមុខជាលិចទៅក្នុងទឹកជាមិនខាន។ តើហេតុអ្វីទៅ?
សម្បកផ្លែក្រូចគឺពោរពេញទៅដោយថង់ខ្យល់តូចៗជាច្រើន ដែលថង់ខ្យល់ទាំងនោះវាធ្វើឲ្យដង់ស៊ីតេរបស់ផ្លែក្រូចស្រាលជាងដង់ស៊ីតេ របស់ទឹក ដែលជាហេតុនាំឲ្យផ្លែក្រូចអណ្តែត។ នៅពេលដែលសម្បកផ្លែក្រូចត្រូវបានបកចេញនោះ ថង់ខ្យល់តូចៗរបស់វានឹងមិននៅជាមួយវាទៀតឡើយ ហើយដង់ស៊ីតេផ្លែក្រូចនោះធ្ងន់ជាងដង់ស៊ីតេរបស់ទឹកវិញ ដែលជាហេតុនាំឲ្យផ្លែក្រូចនោះលិចទៅក្នុងទឹក។
ដង់ស៊ីតេគឺជាម៉ាសរបស់វត្ថុមួយដែលមានទំនាក់ទំនងទៅនឹងមាឌ របស់វា។ វត្ថុមួយដែលមានរូបធាតុជាច្រើននៅក្នុងមាឌជាក់លាក់ណាមួយនឹងមាន ដង់ស៊ីតេខ្ពស់ ខណៈដែលវត្ថុមួយទៀតមានរូបធាតុតិចជាងនៅក្នុងមាឌដូចគ្នានឹងមានដង់ ស៊ីតេទាបជាង។