ស្រ្ដីមានផ្ទៃពោះដែលធាត់
លោក Yuan-Xiang Pan ដែលជាសាស្រ្ដាចារ្យដឹកនាំការស្រាវជ្រាវនេះ បានធ្វើការពិសោធន៍លើសត្វកណ្ដុរផើមចំនួនពីរក្រុម ដែលមួយក្រុមជាកណ្ដុរដែលធាត់ និងមួយក្រុមទៀតមានទម្ងន់ធម្មតា។
ជាលទ្ធផលបានបង្ហាញថា កណ្ដុរធាត់មានកម្រិតនៃជាតិអាស៊ីត Triglycerides ខ្ពស់នៅក្នុងឈាម ដែលកម្រិតជាតិអាស៊ីតធាត់ដ៏ខ្ពស់នេះ ក៏ត្រូវបានបញ្ជូលទៅឲ្យកូនក្នុងផ្ទៃផងដែរ។
ដោយធៀបជាមួយនឹងការពិសោធន៍លើសត្វកណ្ដុរ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កុមារដែលកើតពីម្ដាយធាត់ នឹងមានបញ្ហាសុខភាពនៅថ្ងៃអនាគត។
ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ស្រ្ដីដែលមានទម្ងន់ធ្ងន់ទាំងឡាយ គួរតែសម្រកទម្ងន់របស់ខ្លួនជាមុនសិន មុននឹងសម្រេចចិត្តមានផ្ទៃពោះ។