អ្នកគ្រប់គ្រង
អ្នកដែលចូលរួមជាបុរស ភាគច្រើនជាអ្នកធ្លាប់ដឹកនាំក្នុងក្រុមហ៊ុន ខណៈដែលអ្នកចូលរួមជាស្រ្ដី ភាគច្រើនជាធ្លាប់គ្រប់គ្រងក្នុងផ្នែកពេទ្យ និងសាលារៀន។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្គែនទំហំ hippocampus នៃខួរក្បាលរបស់អ្នកចូលរួមក្នុងការស្រាវជ្រាវនេះទាំងអស់។ ក្រោយពីក្រុមអ្នកស្រាវជ្រាវបានធ្វើការប្រៀបធៀបទំហំនៃ hippocampus ជាមួយនឹងបទពិសោធន៍នៃការគ្រប់គ្រងរួចមក ពួកគេបានរកឃើញថា មនុស្សដែលមានបទពិសោធន៍ជាអ្នកគ្រប់គ្រង ឬក៏ទទួលខុសត្រូវក្នុងកិច្ចការស្មុគស្មាញ គឺមានទំហំ hippocampus ធំជាងមនុស្សដែលមិនមានបទពិសោធន៍គ្រប់គ្រង។ ការរកឃើញនេះ គឺដូចគ្នា ទាំងបុរស និងស្រ្ដី។
លោកវេជ្ជបណ្ឌិត Michael Valenzuela ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា គាត់រួមនឹងសហការីរបស់គាត់បានរកឃើញនូវទំនាក់ទំនងយ៉ាងច្បាស់រវាង ទំហំនៃ hippocampus និង ការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ។
លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ពីក្ដីសង្ឃឹមថា ការរកឃើញនាពេលនេះ អាចនឹងជួយពន្យល់ពីរបៀបដែលអាចជួយឲ្យខួរក្បាលមានសកម្មភាព និងសុខភាពល្អ និងជៀសវាងជំងឺខួរក្បាល និងជំងឺរវើរវាយជាដើម។