*** មិត្តភក្តិទូទៅ ក្រោយពេលអានអត្ថបទនេះហើយ នឹងគ្រវែងចោលចូលធុងសំរាម(បិទចោលឈប់អាន) តែមិត្តពិតប្រាកដនឹងព្យាយាមផ្ញើជូនតៗគ្នា(Linkតំណភ្ជាប់ទៅ កាន់មិត្តភក្តិ) រហូតច្បាស់ក្នុងចិត្តថា បានទៅដល់ដៃអ្នកបានទទួលហើយ។ …ផ្ញើទៅអ្នកណាក៏បានដែលអ្នកតែងតែព្រួយបារម្ភ និងនឹករឭកដល់គេ។ បើអ្នកបានទទួលអត្ថបទនេះត្រឡប់មកវិញ បានន័យថា អ្នករកឃើញ មិត្តភក្តិពិតហើយ៕១. មិត្តភក្តិទូទៅមិនធ្លាប់ឃើញអ្នកយំទេតែមិត្តពិតប្រាកដមានស្មាទុកឲ្យអ្នកទ្រាប់ទឹកភ្នែកជូត។២. មិត្តភក្តិទូទៅមិនស្គាល់ឈ្មោះឪពុកម្តាយរបស់អ្នកទេតែមិត្តពិតប្រាកដមានលេខទូរស័ព្ទរបស់ពួកគាត់នៅក្នុងសៀវភៅទូរស័ព្ទរបស់គេ។៣. មិត្តភក្តិទូទៅនឹងកាន់កាដូមកចូលរួមពិធីជប់លៀងរបស់អ្នកតែមិត្តពិតប្រាកដនឹងមកតាំងពីថ្ងៃដើម្បីជួយរៀបចំពិធីជប់លៀងនោះ។៤. មិត្តភក្តិទូទៅចង់ជជែកជាមួយអ្នកពីបញ្ហារបស់គេ តែមិត្តពិតប្រាកដចង់ជួយដោះស្រាយរាល់បញ្ហារបស់អ្នក។៥. មិត្តភក្តិទូទៅតែងតែយកទោសពៃរ៍អ្នកនឹងរឿងរ៉ាវចាស់ៗតែមិត្តពិតប្រាកដអាចយករឿងទាំងនោះមកសើចលេងនឹងអ្នកបាន។៦. មិត្តភក្តិទូទៅពេលមកលេងអ្នកធ្វើខ្លួនដូចជាភ្ញៀវតែមិត្តពិតប្រាកដនឹងដើរតម្រង់ទៅទូទឹកកកយកទឹកចាក់ផឹកដោយខ្លួនឯង។៧. មិត្តភក្តិទូទៅនឹងគិតថា មិត្តភាពបានបញ្ចប់ហើយពេលមានការឈ្លោះទាស់ទែងគ្នាកើតឡើងតែមិត្តពិតប្រាកដដឹងយ៉ាងច្បាស់ថា វាមិនមែនជាមិត្តភាពទេ ដរាបណាអ្នកទាំងពីរមិនធ្លាប់ឈ្លោះគ្នា។៨. មិត្តភក្តិទូទៅប្រាថ្នាចង់ឲ្យអ្នកនៅក្បែរគេរហូតតែមិត្តពិតប្រាកដប្រាថ្នាចង់នៅកំដរអ្នកលុះដង្ហើមចុងក្រោយ។
មិត្តរួមផែនដី
ខ្ញុំមិនដឹងថា
មិត្តម្នាក់នោះយកហេតុផលអ្វីមកនិយាយនឹងខ្ញុំនោះទេ។ គេថា
មិត្តភាពដែលខ្ញុំមានចំពោះគេ គឺសុទ្ធតែជាឆាកល្ខោន
និងជាការលេងល្បិចកិច្ចកលទាំងអស់។ ខ្ញុំមិនយល់សោះ
ហេតុអ្វីគេហ៊ាននិយាយពាក្យនេះដាក់ខ្ញុំ
តើគេសំអាងលើហេតុផលអ្វី? ខាងក្រោមនេះ
គឺជាការប្រៀបធៀបភាពខុសគ្នារវាងមិត្តភក្តិទូទៅ
និងមិត្តពិតប្រាកដ។ សង្ឃឹមថា
ប្រិយមិត្តទាំងអស់គ្នានឹងអាចរកមិត្តពិតប្រាកដបាន
កុំឲ្យរងគ្រោះដូចខ្ញុំ ដែលធ្លាប់សង្ឃឹមថា «ការអភ័យទោស»
នឹងអាចផ្សះផ្សាមិត្តភាពរបស់យើងឲ្យប្រសើរឡើងវិញបាន តែ
ការអភ័យទោសរបស់ខ្ញុំ បែរជាទទួលបានមកវិញនូវការ
«ប្រមាថយ៉ាងចុកចាប់…» បំផុត។