Social Icons

អាហារមានជាតិខ្លាញ់ខ្ពស់ប៉ះពាល់ដល់ខួរក្បាល

fried-chickenតាម ​ការ​ស្រាវជ្រាវ​បានអោយ​ដឹងថា​ អា​ហា​រ​ដែ​ល​ជា​មា​ន​ជាតិ​ខ្លាញ់ខ្ពស់ គឺ​អា​ក្រ​ក់​ចំ​ពោះ​​សុខភាព ដែលរ​ស​ជា​តិ​ខ្លាញ់ទាំងនោះ គឺ​មិ​ន​ល្អ​ចំ​ពោះ​ខួរក្បាលនោះទេ វា​អា​ច​បំ​ផ្លា​ញនូ​វផ្នែកខ្លះនៃខួរក្បាលបាន។​ការសិក្សាដែលដឹកនាំដោយលោក Michael Sch​w​a​r​t​z នេះបា​ន​ធ្វើ​កា​រ​ប្រៀ​ប​​ធៀប​ផល​ប៉ះពា​ល់នៃ​អា​ហា​រ​ដែ​ល​មា​នជាតិខ្លាញ់ ទៅ​លើ​ខួ​រ​ក្បា​​ល​។ រយៈ​ពេ​ល​២៤​ម៉ោង​នៃការធ្វើពិសោធន៍ លទ្ធផលបានបង្ហាញថា មា​ន​ផ្នែ​​ក ឬ​តំ​​បន់ខ្លះនៃខួរក្បាល ដែលមានឈ្មោះថា hypothalamus បាន​ទទួលរងរបួស។ភាព​ធា​ត់​ជ្រុល ក៏​អា​ចមា​នភា​ព​ទា​ក់​ទ​ង​នឹង​សម​ត្ថភា​ព​ខួ​​រ​ក្បាល​ផងដែ​រ​។​
និយា​យជារួម​អាហារ​ដែល​មានជាតិ​ខ្លាញ់ច្រើន​គឺ​មិន​ល្អ​​សំរាប់​សុខភាព​ នោះទេ​ហើ​យ​ខ្មែរ​សារិកាក៏ធ្លាប់​បាន​ចេ​ញ​ផ្សាយ​នូវ​អត្តបទ​របស់​ខ្លួន​ជា​ ច្រើ​ន​ទាក់​ទ​ង​នឹង​អាហារ​មានជាតិ​ខ្លាញ់​រួចមក​ហើយ ដូ​ច្នេះចូ​រ​កុំ​ព្យាយា​មញ៉ាំ​អា​ហា​រ​​ដែលមានជាតិខ្លាញ់ខ្លាំងញឹក​ ញាប់ពេកអី ដោយ​​សា​រ​តែ​​វា​មិ​ន​មា​ន​អ្វីល្អ​ស​ម្រា​ប់​សុខ​ភាពយើ​ង​នោះ​ទេ។​អាហា​រ​ ដែ​ល​មា​ន​ជា​តិ​ខ្លាញ់​ខ្ពស់​ ភា​គ​ច្រើ​ន​ជា​អាហារចំណាយ​ពេល​លឿន ។ អាហារ​ចំ​ណា​យ​ពេល​លឿន​ទាំ​​ង​នោះ​បា​ន​បង្កឲ្យមានមនុស្សធាត់ ដោយសា​រប្រជា​ជ​ននៅ​ទី​ក្រុង​កំ​ពុងមានទំ​នោរទៅ​រកអាហា​របែ​បនេះ​។ តម្លៃក៏​ថ្លៃ​ផ​​​លប៉ះពាល់ក៏ច្រើន ដូ​ច្នេះបើ​អាចកា​ត់ប​ន្ថយ គួរតែ​កា​ត់​បន្ថយ ដើម្បី​សុខ​ភាព​រប​ស់​យើ​ង​៕