«ព្រះអង្គម្ចាស់តូច» ច្បាប់ជាភាសាខ្មែរ,ថៃ,ឡាវ និងភូមា
នរណាថា រឿង«ព្រះអង្គម្ចាស់តូច» ជារឿងសម្រាប់កុមារ?
សម្រាប់ខ្ញុំ ខ្ញុំមិនយល់ស្របជាមួយទេ
ព្រោះតាមការស្ទាបស្ទង់របស់ខ្ញុំ ជាមួយអ្នកអានខ្មែរនិងបរទេស
សុទ្ធតែប្រាប់ថា ដំបូងពួកគេអានមិនយល់សោះ
តែលុះបានអានលើកទី២, ទី៣ និងបន្តបន្ទាប់
ទើបគេយល់ពីគំនិតរបស់អ្នកនិពន្ធ។
កាលពីឆ្នាំទៅ
ខ្ញុំបានទៅលេងស្រុកខ្មែរ ពេលនោះខ្ញុំក៏បានឮពីភាពល្បីល្បាញ
របស់រឿង«ព្រះអង្គម្ចាស់តូច»។ ខ្ញុំបានទៅទិញសៀវភៅនេះ
ហើយក៏បានអាន។ អានបណ្តើរឆ្ងល់បណ្តើរ តើរឿងនេះល្អត្រង់ណាទៅ? អានជិតចប់ហើយ មិនឃើញមានអីល្អសោះ!!!
អានចប់លើកទី១ ខ្ញុំមិនយល់សោះ
ថារឿងនេះចង់និយាយពីអ្វី? ហើយល្អត្រង់ណា?
លុះអានចប់លើកទី២,ទី៣ ទើបដឹងថា រឿងនេះមិនមែនសម្រាប់កុមារទេ
ហើយពិតជាសៀវភៅដែលមានតម្លៃល្អ កាត់ថ្លៃពុំបានមែន។
ដូច្នេះសូមមិត្តៗទាំងអស់គ្នាស្វែងរករឿងនេះមកអានចុះ
ហើយព្យាយាមអានឲ្យបានច្រើនសារ ពេលនោះអ្នកទាំងអស់គ្នា
នឹងបានយល់ពីតម្លៃរបស់វា។
«អ្វីដែលសំខាន់ គឺយើងមើលមិនឃើញទេ»
«ព្រះអង្គម្ចាស់តូច» ច្បាប់ភាសាផ្សេងៗ(អង់គ្លេស,បារាំង,ចិន,ជប៉ុន,កូរ៉េ,វៀតណាម)